ផន ស្រីពី ប្រកាសយកថវិការជួយបងប្អូនខ្មែរមិនឱ្យចំណាយលើការ Vote ក្នុង Miss Cosmo ! 

ខណៈពេលដែលកំពុងឈរនៅលើឆាកអន្តរជាតិប្រកួតប្រជែងក្នុងកម្មវិធី Miss Cosmo នៅទឹកដីប្រទេស វៀតណាម កញ្ញា ផន ស្រីពី បានប្រកាសជាសាធារណៈ សុំឱ្យបងប្អូនសម្រាប់ការ Vote នាងសុំមិនចំណាយទៅលើការ Vote នោះទេ ។ 

កញ្ញា ផន ស្រីពី ដែលកំពុងឈរនៅលើឆាកអន្តរជាតិដើម្បីប្រកួតប្រជែងនៅក្នុងកម្មវិធី « Miss Cosmo » នៅលើទឹកដី វៀតណាម ក៏បានប្រកាសថា « ថវិកាដែលបានមកពីបងប្អូនសម្រាប់ការ Vote នាងខ្ញុំសុំមិនចំណាយទៅលើការ Vote នោះទេ ថវិកាទាំងនោះនាងខ្ញុំនឹងទុកជាជំនួយសម្រាប់បងប្អូនខ្មែរដែលកំពុងជួបទុក្ខលំបាក » ។ 

ថ្វីដ្បិតតែមានសម្ពាធនិងបាក់ទឹកចិត្តក្នុងការប្រកួត Miss Cosmo ប៉ុន្តែ ផន ស្រីពី នៅតែពង្រឹងស្មារតី និងតស៊ូប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ។ នាងថែមទាំងបានប្តេជ្ញានឹងប្រើសម្លេងរបស់ខ្លួនដើម្បីប្រឆាំងនិងការឈ្លានពានរបស់ សៀម មកលើទឹកដីដើម្បីឱ្យពិភពលោកបានដឹង  ៕