ដើម្បីរក្សាតុល្យភាពសេដ្ឋកិច្ច និងទំនាក់ទំនង ប្រធានាធិបតីបារាំង ធ្វើដំណើរទស្សនកិច្ចនៅចិនក្នុងសប្តាហ៍នេះ

ប្រធានាធិបតីបារាំង Emmanuel Macron គ្រោងនឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន ក្នុងសប្ដាហ៍នេះដែលជាដំណើរទស្សនកិច្ចលើកទី៤ ខណៈ អឺរ៉ុបកំពុងព្យាយាមរក្សាតុល្យភាពសេដ្ឋកិច្ច និងទំនាក់ទំនងជាមួយមហាអំណាចសេដ្ឋកិច្ចលេខទី២របស់ពិភពលោកដែលជាគូប្រជែងផង និងជាដៃគូផង ក្នុងគ្រាមួយនៃភាពចលាចលពាណិជ្ជកម្មសកល។  ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយដោយដកស្រង់សម្តីក្រុមអ្នកវិភាគបាននិយាយថា លោក Macron កន្លងមកបានព្យាយាមបង្ហាញពីភាពខ្លាំងរបស់អឺរ៉ុបប្រឈមមុខនឹងចិន ហើយប្រុងប្រយ័ត្នកុំធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បា។ លោក Macron ដែលនឹងត្រូវចាប់ផ្ដើមបំពេញទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំង នៅថ្ងៃពុធសប្ដាហ៍នេះ នឹងត្រូវជួបប្រធានាធិបតីចិន ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍ […]

សម្តេច ហេង សំរិន៖ បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»

ថ្ងៃ២ ធ្នូ ឆ្នាំ១៩៧៨-២ធ្នូឆ្នាំ២០២៥ ជាខួបអនុស្សាវរីយ៍លើកទី៤៧ ថ្ងៃកំណើត “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា” ដែលមានឈ្មោះដើម “រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា” បង្កើតឡើងនៅតំបន់រំដោះ ភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ លើបណ្តាញសង្គមសម្តេច ហេង សំរិន មានប្រសាសន៍ថារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេច ហេង សំរិន សម្តេច ជា […]

អាយុច្រើនពិតមែន ស្វែង សុជាតា ហាមមិនឱ្យភ្ញៀវធ្វើរឿងនេះក្នុងថ្ងៃរៀបការ !

ថ្វីដ្បិតតែមានអាយុច្រើននិងធ្លាប់រៀបការរួចហើយក្តី តែតារាសម្តែង ស្វែង សុជាតា បានហាមភ្ញៀវកិត្តិយសដែលចូលរួមក្នុងពិធីមង្គលការបស់ខ្លួន មិនឱ្យធ្វើរឿងមួយនេះ ។  បើតាមគម្រោងមង្គលការរបស់តារាសម្តែង ស្វែង សុជាតា នឹងរៀបចំឡើងនៅថ្ងៃ ០៥ ខែ ធ្នូ ឆ្នាំ២០២៥ខាងមុខនេះនៅក្នុងបុរីបឹងបៃតង២ ដោយនាងបានអញ្ជើញភ្ញៀវកិត្តិយសក្នុងនិងក្រៅសិល្បៈជាច្រើនចូលរួមពិធីមង្គលការរបស់ខ្លួន ។  មុនពិធីមង្គលការចូលមកដល់ តារាសម្តែង ស្វែង សុជាតា បានប្រាប់ថា « ថ្ងៃមង្គអាពាហ៍ពិពាហ៍ខ្ញុំមិនប្រកាន់ពណ៌សម្លៀកបំពាក់ភ្ញៀវទេ តែសុំកុំស្លៀកពណ៌ខ្មៅសុទ្ធចូលរួមពិធី » ។  ទោះបីជាតារាសម្តែង […]

រដ្ឋមន្រ្តីការបរទេស​អាមេរិក សម្តែងសុទិដ្ឋិនិយមឈាន​ដល់​កិច្ច​ព្រម​ព្រៀងបញ្ចប់សង្គ្រាមរុស្សុី-​អ៊ុយក្រែន 

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានជួបជាមួយគណៈប្រតិភូអ៊ុយក្រែន ដែលដឹកនាំដោយប្រធានអ្នកចរចាថ្មីនៅរដ្ឋផ្លរីដា សម្រាប់កិច្ចពិភាក្សាដែលលោកបាននិយាយថា មានបំណងបង្កើតផ្លូវសម្រាប់អ៊ុយក្រែន ដើម្បីរក្សាអធិបតេយ្យភាព និងឯករាជ្យ ខណៈដែលមុនការចរចាថ្មីមកដល់ ក្រុមមន្រ្តី​របស់​ប្រធានាធិបតី Donald Trump បាន​ដាក់​សម្ពាធ​ដល់​អ៊ុយក្រែន​ឲ្យ​ធ្វើ​សម្បទាន​សំខាន់ៗ​ដោយ​ខ្លួន​ឯង រួម​ទាំង​ការ​ប្រគល់​ទឹកដី​ទៅ​ឲ្យ​រុស្ស៊ី។ យោងតាមសារព័ត៌មាន CNA បានឲ្យដឹងថា មន្ត្រីសហរដ្ឋអាមេរិក និងអ៊ុយក្រែន បានរៀបចំនូវអ្វីដែលភាគីទាំងពីរហៅថា កិច្ចចរចាប្រកបដោយផលិតភាព កាលពីថ្ងៃអាទិត្យ ទី៣០ […]

អំពើពុករលួយ បណ្តាឲ្យក្រុមហ៊ុនយោធាដ៏ធំរបស់ប្រទេសចិន ធ្លាក់ចុះប្រាក់ចំណូល

ប្រាក់ចំណូលនៅក្នុងក្រុមហ៊ុនយោធាដ៏ធំរបស់ប្រទេសចិនបានធ្លាក់ចុះ ១០% កាលពីឆ្នាំ២០២៤ ដោយសារអំពើពុករលួយបានធ្វើឱ្យកិច្ចសន្យា និងលទ្ធកម្មអាវុធថយចុះ។ នេះបើយោងតាមការសិក្សាមួយដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែធ្នូ។ ការស្រាវជ្រាវដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI)បានរកឃើញថា ក្រុមហ៊ុនចិនធ្លាក់ចុះប្រាក់ចំណូល ផ្ទុយពីក្រុមហ៊ុនសព្វាវុធធំៗ និងសេវាកម្មយោធាតាមបណ្តាប្រទេសផ្សេងទៀតដែលនៅមានកំណើនដ៏រឹងមាំ។ ការធ្លាក់ចុះរបស់ចិនបង្កឡើងដោយវិបត្តិសង្រ្គាមនៅអ៊ុយក្រែន ហ្គាហ្សា និងភាពតានតឹងជាសកល និងក្នុងតំបន់។ លោក Nan Tian នាយកកម្មវិធីចំណាយផ្នែកយោធា និងផលិតអាវុធរបស់វិទ្យាស្ថាន […]

ក្រោមវប្បធម៌សន្ទនា៖ អតិថិជនបុរី ឡេង ណាវ៉ាត្រា ៦អា មួយចំនួនបន្តអញ្ជើញមកទទួលដំណោះស្រាយ

អតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង៦អា មួយចំនួនបន្តអញ្ជើញមកទទួលយកដំណោះស្រាយជាមួយក្រុមការងារបុរី ក្រោមវប្បធម៌សន្ទនាជាបន្តបន្ទាប់ប្រកបដោយស្នាមញញឹម។ លើបណ្តាញសង្គមផ្លូវការ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តផ្សព្វផ្សាយសកម្មភាពអតិថិជនមកពិភាក្សាជាមួយក្រុមការងារបុរីដើម្បីស្វែងរកដំណោះស្រាយ។ ជាក់ស្តែងនៅថ្ងៃចន្ទ ទី១ ខែធ្នូនេះ អតិថិជនគម្រោង ៦អា មួយចំនួនបន្តអញ្ជើញមកស្វែងរកដំណោះស្រាយ និងបញ្ចប់ដោយស្នាមញញឹម និងឈ្នះឈ្នះទាំងអស់គ្នា ទន្ទឹមគ្នានោះបុរីក៏បន្តបង្ហាញឆន្ទៈប្រកាន់ជំហរឈរលើកគោលការណ៍ដោះស្រាយមិនឲ្យអតិថិជនខាតបង់អត្ថប្រយោជន៍ឡើយ។ ជាមួយនឹងការសម្រេចបាននូវវឌ្ឍនភាពថ្មីៗក្នុងការដោះស្រាយជូនអតិថិជន, បុរីក៏សូមអរគុណដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់ […]

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេច គោលដៅសកលចំនួន២ ក្នុងគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០៣០

ក្នុងឱកាស ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៥ ក្រោមមូលបទសកល «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍» សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានមានប្រសាសន៍ថា នៅចំពោះមុខបរិការណ៍សកលនេះព្រះរាជាណាចក្រកម្ពុជា បើទោះបីកំពុងមានការរំខានដោយសារតែ ស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន […]

អ្នកនាំពាក្យ៖ គម្រោងសាងសង់ស្ពានចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន៥៣%ហើយ

ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាថ្ងៃចុងក្រោយ នៃការរំកឹលធ្នឹមស្ពានចាក់អង្រែក្រោម-ព្រែកប្រា ឆ្លងកាត់ផ្លូវជាតិលេ២ ស្ថិតនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា ដំណើរការរំកឹលធ្នឹមស្ពានព្រែកប្រា-ចាក់អង្រែ​ក្រោមបានចាប់ផ្តើមពីថ្ងៃទី២៩,៣០ ខែវិច្ឆិកា និងបញ្ចប់នៅថ្ងៃទៅ០១ ខែធ្នូ ឆ្នាំ២០២៥ ដែលជាផ្នែកមួយបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ រំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឆ្លងកាត់កំណាត់ផ្លូវជាតិលេខ២(ចំណុចការដ្ឋានស្ពាន-ក្បែរសាលាACE)។ លោកបន្តថា គិតត្រឹមបំណាច់ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន៥៣%ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ […]

ព្រះមហាក្សត្រខ្មែរ យាងទៅកាន់ប្រទេសបារាំង ដើម្បីយាងចូលរួមកិច្ចប្រជុំនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រ

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្តេចយាងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីយាងទៅចូលរួមកម្មវិធី បណ្ឌិត្យសភាវិទ្យាសាស្រ្ត នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។ យាង និងអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាព្រះមហាក្សត្រ រួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន […]

គម្រោងប្រវត្តិសាស្រ្ត! ទំនប់ដូនទ្រី ជាអាងស្ដុកទឹកមានសមត្ថភាព ១៦៣លានម៉ែត្រគូប ផ្គត់ផ្គង់ឲ្យកសិកច្រើនខេត្ត

ទំនប់ដូនទ្រី ជាអាងស្តុកទឹកដ៏ធំមួយទៀត ក្នុងចំណោមអាងស្តុកជាច្រេីននៅខេត្តបាត់ដំបង ពោរពេញដោយសក្កានុពលកសិកម្ម អាចផ្គត់ផ្គង់ទឹកស្រោចស្រពផ្ទៃដីកសិកម្មរដូវវស្សាចំនួន ៣៣០០០ហិកតា និងរដូវប្រាំងចំនួន ៤៥០០ហិកតា គ្របដណ្តប់លើឃុំចំនួន ១១នៃស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់ ព្រមទាំងចូលរួមចំណែកនៅក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។  នេះបើតាមបណ្តាញាង្គមសម្តេចធិបតីនាយករដ្ឋមន្រ្តីបានផ្សព្វផ្សាយនៅថ្ងៃចន្ទ ទី១ ខែធ្នូ។ តាមបណ្តាញសង្គមនាយករដ្ឋមន្រ្តី ទំនប់ដូនទ្រី បានសម្រេចការសាងសង់ ១០០% ក្រោយពីបានចាប់ផ្តើមការដ្ឋានកាលពីឆ្នាំ២០១៨ ដោយមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ៖ […]

5
Promotion