ថ្វីដ្បិតតែមានអាយុច្រើននិងធ្លាប់រៀបការរួចហើយក្តី តែតារាសម្តែង ស្វែង សុជាតា បានហាមភ្ញៀវកិត្តិយសដែលចូលរួមក្នុងពិធីមង្គលការបស់ខ្លួន មិនឱ្យធ្វើរឿងមួយនេះ ។

បើតាមគម្រោងមង្គលការរបស់តារាសម្តែង ស្វែង សុជាតា នឹងរៀបចំឡើងនៅថ្ងៃ ០៥ ខែ ធ្នូ ឆ្នាំ២០២៥ខាងមុខនេះនៅក្នុងបុរីបឹងបៃតង២ ដោយនាងបានអញ្ជើញភ្ញៀវកិត្តិយសក្នុងនិងក្រៅសិល្បៈជាច្រើនចូលរួមពិធីមង្គលការរបស់ខ្លួន ។
មុនពិធីមង្គលការចូលមកដល់ តារាសម្តែង ស្វែង សុជាតា បានប្រាប់ថា « ថ្ងៃមង្គអាពាហ៍ពិពាហ៍ខ្ញុំមិនប្រកាន់ពណ៌សម្លៀកបំពាក់ភ្ញៀវទេ តែសុំកុំស្លៀកពណ៌ខ្មៅសុទ្ធចូលរួមពិធី » ។
ទោះបីជាតារាសម្តែង ស្វែង សុជាតា ធ្លាប់រៀបការនិងមានកូនរួចក្តី តែនាងនៅតែមានជំនឿក្នុងការស្លៀកពាក់ក្នុងថ្ងៃពិសេសរបស់ខ្លួន នាងថា ពណ៌ខ្មៅមួយឈុតគឺជាពណ៌មិនល្អ នាងមិនចូលចិត្តឡើយ ។ បន្ទាប់ពីរៀបការរួចនាងនៅតែបន្តអាជីពសម្តែងដូចមុនដដែល ។



