យោធាមីយ៉ាន់ម៉ា ដោយមានកិច្ចសហការជាមួយកម្លាំងឆ្មាំព្រំដែន(BGF) និងក្រសួងកិច្ចការព្រំដែននៃរដ្ឋកាយីន នៅថ្ងៃព្រហស្បតិ៍នេះ បានវាយកម្ទេចអគារកម្ពស់ ១៣ជាន់មួយកន្លែងនៅខាងក្នុងតំបន់សេដ្ឋកិច្ចពិសេស Shwe Kokko ដែលមានទីតាំងនៅក្រុង Myawaddy ដែលស្ថិតនៅទល់មុខស្រុក ម៉ៅស៊ុយ ខេត្ត តាក់ របស់ប្រទេសថៃ។ យោងតាមការចេញផ្សាយរបស់កាសែតថៃ The Nation បានឲ្យដឹងថា មន្រ្តីសន្តិសុខថៃរំពឹងថា នឹងមានការវាយកម្ទេចអគារបន្ថែមទៀត នៅថ្ងៃទី៤ខែធ្នូនេះ ជាមួយនឹងការរៀបចំផែនការយ៉ាងប្រុងប្រយ័ត្ន ដើម្បីធានាថាមិនមានផលប៉ះពាល់ដល់សហគមន៍ ដែលស្ថិតក្នុងតំបន់ […]
Author: rotha
តារាសម្តែង និង DJ ស្រីដ៏ល្បីរបស់ថៃម្នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធការឆបោកប្រាក់រាប់រយលានបាត
ប៉ូលិសនៃអង្គភាពបង្រ្កាបបទឧក្រិដ្ឋផ្នែកសេដ្ឋកិច្ចថៃ កាលពីថ្ងៃពុធ ទី៣ ខែធ្នូនេះ បានចុះធ្វើការចាប់ខ្លួនតារាសម្តែងស្រីម្នាក់ឈ្មោះ Rybena Intachai ដែលគេស្គាល់ថា Nana Rybena ក្រោមការចោទប្រកាន់ពីបទឆបោក និងបំពានច្បាប់ស្តីពីការផ្តល់កម្ចី ពាក់ព័ន្ធប្រាក់រាប់រយលានបាត បន្ទាប់ពីជនរងគ្រោះជាច្រើននាក់ បាននាំគ្នាដាក់ពាក្យបណ្តឹងប្រឆាំងរូបនាង។ សារព័ត៌មានថៃ The Nation បានចុះផ្សាយឲ្យដឹងថា តារាសម្តែង Nana Rybena ត្រូវបានប៉ូលិសចាប់ខ្លួននៅផ្ទះក្នុងទីក្រុងបាងកក។ មុនមានការចាប់ខ្លួនរឿងអាស្រូវកក្រើកមួយបានផ្ទុះឡើងលើបណ្តាញសង្គមក្នុងប្រទេសថៃ អំពីតារាម្នាក់ដែលមិនត្រូវបានបញ្ចេញអត្តសញ្ញាណទេ […]
ជំនួបនៅទីក្រុងប៉េកាំង មេដឹកនាំចិន-បារាំង ប្តេជ្ញាធ្វើការលើវិស័យសំខាន់ៗចំនួន ៤
ប្រធានាធិបតី Xi Jinping និងប្រធានាធិបតីបារាំង Emmanuel Macron បានធ្វើសន្និសីទសារព័ត៌មានរួមគ្នាបន្ទាប់ពីកិច្ចពិភាក្សារបស់ពួកគេនៅទីក្រុងប៉េកាំង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥។ តាមការព្រមព្រៀងរបស់ប្រធានាធិបតីទាំងពីរ ភាគីទាំងពីរនឹងប្តេជ្ញាធ្វើការលើវិស័យចំនួន ៤។ បើតាមលោកស្រី ម៉ៅ នីង អ្នកនាំពាក្យក្រសួងការបទេសចិន នៅលើបណ្តាញសង្គមហ្វេសប៊ុក កិច្ចព្រមព្រៀងរបស់ប្រធានាធិបតីទាំងពីរ ដែលសម្រេចក្នុងជំនួបនាពេលនេះរួមមាន៖ ទី១ ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ។ ភាគីទាំងពីរនឹងគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូល និងកង្វល់សំខាន់ៗរបស់គ្នាទៅវិញទៅមក។ […]
ប្រធានាធិបតីបារាំង Macron មកដល់ប្រទេសចិន ជួបលោក Xi ស្តារទំនាក់ទំនងពាណិជ្ជកម្ម
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានមកដល់ប្រទេសចិនកាលពីថ្ងៃពុធសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ថ្ងៃដែលផ្តោតលើពាណិជ្ជកម្ម និងទំនាក់ទំនង ខណៈអឺរ៉ុបកំពុងព្យាយាមស្វែងរកតុល្យភាពសេដ្ឋកិច្ច និងសន្តិសុខឡើងវិញជាមួយមហាអំណាចសេដ្ឋកិច្ចលេខ២លើពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AP ។ ការិយាល័យរបស់ប្រធានាធិបតីបារាំង បាននិយាយថា លោក Macron នឹងពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងគោលបំណងសម្រេចបាននូវតុល្យភាពដែលធានាកំណើនប្រកបដោយនិរន្តរភាព និងរឹងមាំដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់គ្នា។ ប្រទេសបារាំងមានបំណងទាក់ទាញការវិនិយោគកាន់តែច្រើនពីក្រុមហ៊ុនចិន និងសម្រួលដល់ការចូលទៅកាន់ទីផ្សារសម្រាប់ការនាំចេញរបស់បារាំង។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ប្រទេសទាំងពីរត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនក្នុងវិស័យថាមពល ឧស្សាហកម្មម្ហូបអាហារ […]
ប្លែកពីគេ ! រ៉េត សារីតា ប្រកាសរៀបចំពិធីមង្គលការ៣ថ្ងៃជាប់គ្នា
កៀកថ្ងៃចូលរោងការ ពិធីការិនី រ៉េត សារីតា ប្រកាសរៀបចំពិធីមង្គលការរបស់ខ្លួនរហូតដល់ទៅ៣ថ្ងៃនៅលើទឹកដី សៀមរាប ដើម្បីចូលរួមនិងជួយផ្សព្វផ្សាយទេចរណ៍ សិល្បៈ ប្រពៃណី ខ្មែរ និង អឺរ៉ុប ។ ពិធីមង្គលការរបស់ រ៉េត សារីតា ត្រូវបានគេចាត់ទុកថាជាមង្គលការលេចធ្លោបំផុតសម្រាប់បំណាច់ឆ្នាំ២០២៥ នេះ ដោយសារតែនាងបានប្រកាសរៀបចំដល់ទៅ៣ថ្ងៃជាប់គ្នា រហូតធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន ជាក់ស្តែងកាន់តែកៀកថ្ងៃចូលមកដល់ រ៉េត សារីតា កាន់តែមានអារម្មណ៍ភ័យអរៗ ពីព្រោះនេះជាពិធីមង្គលការក្នុងក្តីស្រមៃដែលនាងចង់បាន […]
មកដល់ហើយ ! មហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស DAZZ TOUR CONCERT RIDE THE BEAT ប្រជុំដោយកំពូលតារាចម្រៀងល្បីៗបានទៅដល់ហើយ
មហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស DAZZ TOUR CONCERT RIDE THE BEAT ប្រជុំដោយកំពូលតារាចម្រៀងល្បីៗបានត្រឡប់មកវិញហើយ ជាមួយនិងក្តីស្រឡាញ់ពីភេសជ្ជៈប៉ូវកម្លាំងខ្លាំង DAZZ នៅទីតាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នៅថ្ងៃទី06-07 ខែធ្នូ ឆ្នាំ2025 នេះ មហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស DAZZ TOUR CONCERT RIDE THE BEAT នឹងរៀបចំឡើងនៅលើទឹកដីស្រុកណ្តាលស្ទឹង ខេត្តកណ្តាល […]
សាងភាពស្អាតស្អំជូនឧកញ៉ា ព្រាប សុវត្ថិ និងសុវត្ថិ មុនីនាគ ម្ចាស់បទ « Don’t Thai To me » វ៉ាន់ ជំនោរ ចេញមុខសុំទោសជាសាធារណៈ !
ដោយមើលឃើញពីកំហុសឆ្គងរបស់ខ្លួនលោក វ៉ាន់ ជំនោរ ម្ចាស់បទ « Don’t Thai To me » បានចេញមុខសុំទោសជាសាធារណៈនូវទង្វើមិនគប្បីរបស់ខ្លួនចំពោះឧកញ៉ា ព្រាប សុវត្ថិ និងតារាចម្រៀង សុវត្ថិ មុនីនាគ ហៅលោក N.John កាលពីពេលថ្មីៗនេះ ។ លោក វ៉ាន់ ជំនោរ បានរៀបរាប់ថា […]
ជួបកំពូលតារាចម្រៀងល្បីៗក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្សEXPREZ TOUR CONCERT នៅលើទឹកដីខេត្តពោធិ៍សាត់ !
ចុងសប្តាហ៍នេះកំពូលតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា នឹងមានវត្តមាននៅក្នុងការប្រគំតន្រ្តីខ្នាតយក្ស EXPREZ TOUR CONCERT នៅក្នុងរដូវកាលថ្មីនេះនៅលើទឹកដីខេត្តពោធិ៍សាត់ ។ សម្រាប់កំពូលតារាចម្រៀងល្បីៗដែលនឹងអង្រួញឆាក EXPREZ TOUR CONCERT នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ នៅតារាងបាល់ទាត់ក្រុងពោធិ៍សាត់ ជួបជាមួយលោក ព្រាប សុវត្ថិ , លោក ខេម , […]
ក្រុមការងារបុរី ឡេង ណាវ៉ាត្រា ៦អា បន្តធ្វើការដោះស្រាយបន្តបន្ទាប់ជូនអតិថិជនដែលបានអញ្ជើញមកជជែកពិគ្រោះគ្នា!
ឈរលើគោលការណ៍ឈ្នះឈ្នះទាំងអស់គ្នា អតិថិជនបុរី ឡេង ណាវ៉ាត្រា មួយចំនួនបានមកបន្តទទួលយកដំណោះស្រាយជាមួយក្រុមការងារបុរីជាបន្តបន្ទាប់ ប្រកបដោយស្នាមញញឹមទាំងអស់គ្នា។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ ដែលបានបន្តផ្សព្វផ្សាយលើបណ្តាញសង្គមបង្ហាញពីសកម្មភាពខិតខំប្រឹងប្រែងដោះស្រាយបញ្ចប់បញ្ហាជូនអតិថិជន បានលើកឡើងថា៖ «បុរីឡេង ណាវ៉ាត្រា ឈរលើគោលការណ៍ដោះស្រាយ មិនឲ្យពុកម៉ែបងប្អូនខាតបង់អត្ថប្រយោជន៍ឡើយ»។ ជាមួយគ្នានេះ អ្នកឧកញ៉ាបានថ្លែងអំណរគុណដល់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ព្រមទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានជួយសម្របសម្រួលប្លង់ជូនអតិថិជនបុរីឡេង ណាវ៉ាត្រា។ បច្ចុប្បន្នក្រុមការងារបុរី […]
ថៃបង្ខំចិត្តបិទច្រករបៀង សាលារៀន និងពង្រឹងកម្លាំងតាមព្រំដែន ក្រោយការប៉ះទង្គិចគ្នានៅមីយ៉ាន់ម៉ា
កងកម្លាំងថៃ សម្រេចបិទច្រករបៀង សាលារៀន និងរឹតបន្តឹងសន្តិសុខតាមបណ្តោយព្រំដែនជាមួយមីយ៉ាន់ម៉ា បន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាជាច្រើនថ្ងៃក្នុងសង្រ្គាមមីយ៉ាន់ និងក្រុមឧទ្ទាម ដែលធ្វើឱ្យគ្រាប់បេ និងគ្រាប់កាំភ្លើងត្បាល់ចូលក្នុងទឹកដីថៃ។ កាសែតថៃ Khaosod English បានផ្សាយដោយដកស្រង់ការលើកឡើងរបស់លោក Maitri Chupricha មេបញ្ជាការកងកម្លាំងណារេសួន បានបញ្ជាឱ្យបិទច្រកឆ្លងកាត់ព្រំដែនក្រៅផ្លូវការទាំងអស់ក្នុងខេត្ត តាក រួមទាំងច្រកផ្លូវទឹកផង។ សាលាបឋមសិក្សាមួយន្លែង ដែលស្ថិតនៅចម្ងាយតែប៉ុន្មានរយម៉ែត្រពីព្រំដែន បានផ្អាកថ្នាក់រៀនដោយគ្មានកាលកំណត់ បន្ទាប់ពីរកឃើញថា មានគ្រាប់កាំភ្លើងធ្លាក់នៅក្នុងបរិវេណសាលាកាលពីសប្តាហ៍មុន។ គួរឲ្យដឹងថា វិធានការរបស់កងកម្លាំងថៃធ្វើឡើងបន្ទាប់ពីគ្រាប់បេធ្លាក់ចូលក្នុងប្រទេសថៃ […]
