មរណភាពតារាសម្តែងវ័យ៤០ឆ្នាំ អ៊ុន សិទ្ធា បានធ្វើឱ្យសិល្បករសិល្បការិនីជាច្រើនស្លុតចិត្តស្លុតអារម្មណ៍ ដោយសារលោកចាកចេញដោយមិនបានលានរណាម្នាក់សោះ ។ ដោយមិនអាចទប់អារម្មណ៍បានលោក គួច ខេវិន ដែលធ្លាប់បណ្តុះបណ្តាលលោក អ៊ុន សិទ្ធា បានបង្ហាញនូវអារម្មណ៍សោកសៅ និងនិយាយពីចរិតពិតរបស់លោក អ៊ុន សិទ្ធា ទុកជាអនុស្សាវរីយ៍ ។ លោក អ៊ុន សិទ្ធា បានទទួលមរណភាពកាលពីថ្ងៃទី ១៩ខែវិច្ឆិកា កន្លងមកនេះដោយជំងឺដំបៅក្រពះ ពោះវៀនធ្ងន់ធ្ងរ […]
Author: rotha
អ្នកជំនាញ៖ យន្ដហោះចម្បាំង F-35 ត្រាំ នឹងលក់ឱ្យអារ៉ាប៊ីសាអូឌីត មានបច្ចេកវិទ្យាទាបជាងយន្ដហោះចម្បាំង F-35 ដែលអ៉ីស្រាអែលកំពុងប្រើ
យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃពុធបានដកស្រង់សម្តីក្រុមមន្ត្រីអាមេរិក និងអ្នកជំនាញយោធា បាននិយាយថា យន្ដហោះចម្បាំងបំបាំងកាយ F-35 ដែលប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសពីគម្រោងលក់ទៅឱ្យ អារ៉ាប៊ីសាអូឌីត គឺជាប្រភេទយន្ដហោះមានបច្ចេកវិទ្យាទាបជាងយន្ដហោះចម្បាំង F-35 ដែលអ៉ីស្រាអែលកំពុងប្រើ។ គួរឲ្យដឹងថា ដើម្បីជាកិច្ចស្វាគមន៍ដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ីនសាល់ម៉ាន រជ្ជទាយាទរបស់អារ៉ាប៊ីសាអូឌីត មកកាន់សេតវិមានក្នុងសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ត្រាំ បានប្រកាសពីគម្រោងលក់យន្ដហោះចម្បាំង […]
ដើម្បីបញ្ចប់សង្រ្គាមក្រោមផែនការសន្តិភាពថ្មី ត្រាំ តម្រូវឲ្យអ៊ុយក្រែនប្រគល់ ទឹកដី ខ្លះទៅ រុស្ស៊ី
សហរដ្ឋអាមេរិក មានផែនការសន្តិភាពថ្មីមួយដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ដែលនឹងតម្រូវឱ្យទីក្រុងកៀវបោះបង់ចោលទឹកដី និងអាវុធមួយចំនួន ហើយបញ្ជូនសញ្ញាទៅកាន់ប្រធានាធិបតីអ៊ុយ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ត្រូវតែទទួលយកផែនការថ្មីនេះ។ យោងតាមការចេញផ្សាយដោយសារព័ត៌មាន Financial Times កាលពីថ្ងៃពុធ ទី១៩ ខែវិច្ឆិកា បានឱ្យដឹងថា ផែនការសន្តិភាព ២៨ចំណុចត្រូវបានលើកឡើងដោយបេសកជនពិសេសអាមេរិក លោក Steve Witkoff នៅក្នុងជំនួបជាមួយលោក Rustem Umerov ដែលជាលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិ […]
កម្ពុជា-ចិន បើកពិព័រណ៍មិនអចិន្ត្រៃយ៍ «ចំណងប្រវត្តិសាស្ត្រ៖ ទំនាក់ទំនងខ្មែរចិនតាមរយៈវប្បធម៌និងសិល្បៈ» នៅ សារមន្ទីរ ជាតិ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថានទូតចិនប្រចាំនៅកម្ពុជា បានបើកកម្មវិធី តាំងពិព័រណ៍មិនអចិន្ត្រៃយ៍ «ចំណងប្រវត្តិសាស្ត្រ៖ ទំនាក់ទំនងខ្មែរចិនតាមរយៈវប្បធម៌និងសិល្បៈ» នៅ សារមន្ទីរ ជាតិកម្ពុជាដែលប្រារព្ធធ្វើឡើងនៅសារមន្ទីរជាតិកម្ពុជា ។ ពិធីបើកពិព័ណ៌នេះធ្វើឡើងកាលនារសៀល ថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមវត្តមានលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយលោក វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា […]
អតិថិជនគម្រោងល្វាឯម សប្បាយចិត្តបានមកទទួលបំបែកប័ណ្ណរឹង នៅបុរី ឡេង ណាវ៉ាត្រា
បុរី ឡេង ណាវ៉ាត្រា អញ្ជើញអតិថិជនរបស់ខ្លួនក្នុងការបន្តមកបំបែកប័ណ្ណរឹងសម្រាប់គម្រោងល្វាឯម ដែលស្ថិតស្រុកល្វាឯម ខេត្តកណ្តាល ប្រកបដោយភាពរីករាយសប្បាយចិត្ត។ បណ្តាញសង្គមផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបន្តបង្ហោះសកម្មភាពអតិថិជនមកទទួលប័ណ្ណរឹង ដែលបានទិញនៅគម្រោងល្វាឯម ដោយអតិថិជនសុទ្ធតែបង្ហាញនូវអារម្មណ៍រីករាយទទួលបាននូវការបំបែកប័ណ្ណរឹងដែលពួកគាត់ទន្ទឹងរង់ចាំ ពេលនេះបានដូចក្តីបំណងហើយ។ បុរី ឡេង ណាវ៉ាត្រា ក៏បានជម្រាបជូនទៅកាន់អតិថិជនដែលបានទិញនៅគម្រោងល្វាឯម ឲ្យដឹងថា បច្ចុប្បន្ននេះបុរីបានបំបែកប័ណ្ណរឹងបញ្ចប់រួចរាល់ និងកំពុងទំនាក់ទំនងទៅកាន់អតិថិជនដែលបានបង់ផ្ដាច់រួច មកទទួលប័ណ្ណរឹងចាប់ពីថ្ងៃនេះទៅហើយ។ […]
ប្រទេសក្បែរខាងថៃ, មីយ៉ាន់ម៉ា បញ្ចប់សមយុទ្ធយោធាជើងទឹកជាមួយរុស្សុី មាននាវាមុជទឹក និងនាវាចម្បាំងទំនើបៗ
កងទ័ពជើងទឹករុស្ស៊ី និងមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៨ ខែវិច្ឆិកាបានបិទបញ្ចប់សមយុទ្ធយោធាជើងទឹករួមគ្នាឈ្មោះ «Marumex-2025» នៅសមុទ្រ Andaman ប្រកបដោយជោគជ័យ។ ការចាប់ផ្តើមនៃសមយុទ្ធយោធានេះត្រូវបានធ្វើឡើងរយៈពេល ៦ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា។ ក្រសួងការពារជាតិរុស្ស៊ីបានចេញផ្សាយវីដេអូឃើញមាននាវាចម្បាំងជាច្រើនបានចូលរួមនៅក្នុងសមយុទ្ធនេះ ដោយមានការបាញ់កាំភ្លើងធំ ការបើកនាវាក្នុងទម្រង់ជិតគ្នា និងប្រតិបត្តិការបាញ់គ្រាប់ពិតរួមជាមួយនឹងប្រតិបត្តិការឧទ្ធម្ភាគចក្រ។ ក្នុងនោះ នាវាមុជទឹក Minye Theinkhathu របស់មីយ៉ាន់ម៉ា និងនាវាចម្បាំង Muttama ក៏បានចូលរួមដែរ។ បើតាមសារព័ត៌មាន […]
ប្រមុខរដ្ឋគ្រប់ប្រទេសធំៗនឹងចូលរួមក្រុមប្រឹក្សាសន្តិភាពតំបន់ហ្គាហ្សា ផ្តួចផ្តើមដោយ Trump
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UN កាលពីថ្ងៃចន្ទបានបោះឆ្នោតអនុម័តសេចក្តីសម្រេចដែលព្រាងដោយសហរដ្ឋអាមេរិកគាំទ្រផែនការរបស់ប្រធានាធិបតី Donald Trump ក្នុងការបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា និងផ្តល់សិទ្ធិឱ្យកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិសម្រាប់ក្រុមប៉ាឡេស្ទីន។ នៅក្នុងសេចក្តីព្រាងនោះក៏បាននិយាយផងដែរថា រដ្ឋជាសមាជិកអាចចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាព ដែលនឹងត្រួតពិនិត្យការកសាងឡើងវិញ និងការស្តារសេដ្ឋកិច្ចឡើងវិញនៃទឹកដីដែលបែកបាក់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ។ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារបាននិយាយថា ប្រមុខរដ្ឋមកពីគ្រប់ប្រទេសធំៗនឹងចូលរួមក្រុមប្រឹក្សាសន្តិភាពតំបន់ហ្គាហ្សា ដែលបានគ្រោងទុក គាំទ្រដោយដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអនុញ្ញាតឱ្យកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិ។ ជាមួយគ្នានេះរដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីនបាននិយាយដែរថា ការអនុម័តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ […]
Elon Musk ចូលរួមអាហារពេលល្ងាចដែលលោក Trump រៀបចំទទួលព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត
មហាសេដ្ឋី Elon Musk បានចូលរួមអាហារពេលល្ងាចជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump និងព្រះអង្គម្ចាស់ Saudi Crown Mohammed bin Salman រជ្ជទាយាទ និងជានាយករដ្ឋមន្រ្តីអារ៉ាប៊ីសាអូឌីត នៅសេតវិមានកាលពីថ្ងៃអង្គារ ដែលជាការបង្ហាញខ្លួនជាសាធារណៈរួមគ្នាលើកទីពីរចាប់តាំងពីជម្លោះសាធារណៈដ៏ភ្ញាក់ផ្អើលកាលពីដើមឆ្នាំនេះ។ ការចូលរួមរបស់ Musk អាចជាសញ្ញានៃការផ្សះផ្សានៅក្នុងទំនាក់ទំនងដ៏ច្របូកច្របល់រវាងក្រុមហ៊ុន Tesla និងប្រធានាធិបតីសហរដ្ឋអាមេរិក។ ក្រៅពីមហាសេដ្ឋីកំពូលលុយ Elon ក៏មានឃើញការចូលរួមរបស់តារាបាល់ទាត់ព័រទុយហ្គាល់ […]
នរណាបាញ់មុន AOT ឃើញជាក់ស្ដែងហើយ នៅខាងភាគីថៃផ្ទុះអាវុធ អំឡុងពេលចុះទៅពិនិត្យនៅឃុំថ្មដា
នៅខាងភាគីថៃផ្ទុះអាវុធ អំឡុងពេលក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះទៅពិនិត្យ និងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ហើយភ្លាមៗដើម្បីសុវត្ថិភាព ក្រុម AOT សម្រេចផ្អាកនិងដកថយត្រឡប់វិញ។ ក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១១:០៨នាទីព្រឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅអំឡុងពេលចុះពិនិត្យនោះ មានការផ្ទុះអាវុធនៅខាងភាគីថៃ។ បើតាមក្រសួងការពារជាតិ […]
អាជ្ញាធរជាតិអប្សរាបញ្ចប់គម្រោងជួសជុលប្រាសាទឥដ្ឋជ្រុងអាគ្នេយ៍នៃប្រាសាទភ្នំក្រោម
ក្រុមការងារអភិរក្ស និងជួសជុលប្រាសាទភ្នំក្រោម បានបញ្ចប់ការងារទាំងស្រុងនូវការជួសជុលប្រាសាទ ឥដ្ឋ ជ្រុងអាគ្នេយ៍ ដែលជាផ្នែកមួយនៃការងារថែរក្សាមរតកបតិកភណ្ឌ សម្រាប់មនុស្សជំនាន់ក្រោយ។ លោកមឿន ចន្រ្ទាថា បុគ្គលិកបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោងជួសជុលប្រាសាទឥដ្ឋជ្រុងអាគ្នេយ៍ ចាប់ផ្តើមពីខែឧសភា និងបញ្ចប់ទាំងស្រុងនៅពាក់កណ្ដាលខែ វិច្ឆិកា ឆ្នាំ២០២៥នេះ។ លោកពន្យល់ថា ប្រាសាទនេះខូចខាត និងទ្រុឌទ្រោមខ្លាំងនៅផ្នែកដំបូលដែលមានស្នាមប្រេះ និងហែកចេញពីគ្នា។ ការណ៍នេះធ្វើឱ្យមានទឹកហូរច្រោះ ពេលមានភ្លៀងធ្លាក់ម្តងៗ។ […]
