ក្រោយភ្លៀងមេឃស្រឡះ! អតិថិជនបុរី ឡេង ណាវ៉ាត្រា ៦អា មួយចំនួនបន្តអញ្ជើញមកទទួលដោះស្រាយ!

បងប្អូនបន្ទាប់ពីបានដាក់ចេញយន្តការដោះស្រាយជាកញ្ចប់មក អតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង ៦អា មួយចំនួនបានបន្តអញ្ជើញមកទទួលយកដំណោះស្រាយប្រកបដោយស្នាមញញឹម ដែលនេះជាការបង្ហាញឲ្យឃើញថា ក្រោយភ្លៀងមេឃស្រឡះពិតមែន។ តាមរយៈបណ្តាញសង្គមផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តផ្សព្វផ្សាយសកម្មភាពអតិថិជនអញ្ជើញមកពិភាក្សាជាមួយក្រុមការងារបុរីស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទាំងអស់។ ជាក់ស្តែងនៅថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ផេកអ្នកឧកញ៉ាបានបង្ហាញភ្ជាប់ជាមួយខ្លឹមសារបញ្ជាក់ពីសកម្មភាពអតិថិជនមួយចំនួនបន្តមកពិភាក្សាស្វែងរកដំណោះស្រាយ និងបញ្ចប់ដោយស្នាមញញឹម និងឈ្នះឈ្នះទាំងអស់គ្នា ដោយបុរីប្រកាន់ជំហរឈរលើកគោលការណ៍ដោះស្រាយ មិនឲ្យអតិថិជនខាតបង់អត្ថប្រយោជន៍ឡើយ។ ជាមួយនឹងការសម្រេចបាននូវវឌ្ឍនភាពថ្មីៗក្នុងការដោះស្រាយជូនអតិថិជន បុរី ឡេង ណាវ៉ាត្រា […]

លោក ត្រាំ ប្រកាសលក់យន្ដហោះចម្បាំងបំបាំងកាយ F-35 ទៅឱ្យអារ៉ាប៊ីសាអូឌីត

មួយថ្ងៃមុនដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់រជ្ជទាយាទ មហាំម៉ាត់ ប៊ីន សាល់ម៉ាន មកកាន់សេតវិមាន សហរដ្ឋអាមេរិកបានប្រកាសថាខ្លួននឹងលក់យន្ដហោះចម្បាំងបំបាំងកាយ F-35 ទៅឱ្យប្រទេសអារ៉ាប៊ីសាអូឌីត។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បាននិយាយថា «យើងនឹងលក់យន្ដហោះចម្បាំង F-35 ទៅឲ្យអារ៉ាប៊ីសាអូឌីត ដែលជាសម្ព័ន្ធមិត្តមួយដ៏អស្ចារ្យរបស់យើង»។ ប្រទេសអារ៉ាប៊ីសាអូឌីត បានតាមទិញយន្ដហោះចម្បាំង F-35 ពីមហាអំណាចអាមេរិកជាយូរណាស់មកហើយ ខណៈបច្ចុប្បន្ននៅមជ្ឈិមបូព៌ាមានតែអ៉ីស្រាអែលមួយគត់ដែលមានយន្ដហោះចម្បាំង ដ៏ទំនើបប្រភេទនេះប្រើ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP […]

ប្រមុខការពារជាតិថៃ ប្រកាសនឹងមិនដោះលែងកងទ័ពកម្ពុជាទាំង ១៨រូប ត្រឡប់មកវិញជាដាច់ខាត

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានប្រកាសជាថ្មីថា រដ្ឋាភិបាលរបស់លោកអនុទីននឹងមិនដោះលែងវីរកងទ័ពកម្ពុជាទាំង ១៨រូបដែលចាប់ឃុំខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៨ ខែកក្កដាកន្លងទៅនោះទេ និងថាលែងខ្វល់ខ្វាយជាមួយនឹងកម្ពុជាបន្តទៀត។ ប្រាប់អ្នកសារព័ត៌មានពីវិមានរដ្ឋាភិបាលថៃទាំងមិនសប្បាយចិត្តនៅវេលាព្រឹកថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកានេះ ដែលត្រូវបានទីភ្នាក់ងារ THAI NEWS AGENCY ចេញផ្សាយ លោក Natthaphon Narkphanit រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានបញ្ជាក់ថា លោកនឹងមិនដោះលែង កងទ័ពកម្ពុជាទាំង ១៨រូប ត្រឡប់មកវិញជាដាច់ខាត ដោយសារនេះគឺជាច្បាប់ និងគោលការណ៍របស់ថៃ […]

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្កោលទោសយោធាថៃប្រព្រឹត្តអំពើព្រៃផ្សៃឃោរឃៅ និងអមនុស្សធម៌ បន្តបន្ទាប់មកលើពលរដ្ឋកម្ពុជា

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកានេះបានប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអំពើជាបន្តបន្ទាប់របស់យោធាថៃ មកលើប្រជាពលរដ្ឋកម្ពុជា ដែលមានលក្ខណៈព្រៃផ្សៃ ឃោរឃៅ និងអមនុស្សធម៌ ព្រមទាំងផ្ទុយទាំងស្រុងនឹងច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុកអំពើទាំងនោះបានចាប់ផ្តើមពីការរើសអើង ការគំរាមកំហែង និងការបង្កអំពើហិង្សាក្រោមរូបភាពផ្សេងៗចំពោះពលករកម្ពុជា ដែលកំពុងធ្វើការក្នុងប្រទេសថៃ។ បន្ទាប់មក មានការប្រើប្រាស់បន្លាលួសព័ទ្ធយកផ្ទះ ដី និងស្រែចម្ការប្រជាពលរដ្ឋកម្ពុជា និងការប្រើឧបករណ៍បំពងសំឡេងដែលមានលក្ខណៈជាការធ្វើទុក្ខបុកម្នេញ ដែលនាំឱ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តពលរដ្ឋស៊ីវិលកម្ពុជា ជាពិសេសទៅលើស្ត្រី កុមារ ជនមានពិការភាព […]

ឃាត់ខ្លួនជនជាតិវៀតណាម ៣០នាក់ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធអនឡាញនៅក្រុងបាវិត

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ មានជនសង្ស័យចំនួន ៣០នាក់ជាជនជាតិវៀតណាម ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះធ្វើការឃាត់ខ្លួនក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងពីរកន្លែង ស្ថិតនៅផ្ទះល្វែងលេខ F23 ក្នុងបុរី លី ចូវ និងទីតាំងកាស៊ីណូ ហេងៗ ២ស្ថិតនៅសង្កាត់-ក្រុងបាវិត ខេត្តស្វាយរៀង ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។  បើតាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងប្រតបត្តិការនេះ សមត្ថកិច្ចបានដកហូតសម្ភារជាវត្ថុតាង រួមមាន៖ កុំព្យូទ័រលើតុ […]

វ័យ២១ឆ្នាំ អាង សុជាតា ត្រូវម្តាយហាមឃាត់ ! 

ចូលវ័យ២១ឆ្នាំតារាសម្តែង អាង សុជាតា ហៅ ឈូឈូ កាន់តែធំពេញវ័យកាន់តែស្រស់ស្អាត ម្តាយរបស់នាងក៏មិនបានបណ្តោយនាងទៅណាមកណា ឬធ្វើអ្វីមួយដោយម្នាក់ឯងដែរដូចមុនដែរ ប្រសិនបើនាងចង់ធ្វើអ្វីមួយត្រូវឆ្លងកាត់ម្តាយជាមុនសិន ។  អាង សុជាតា ជាតារាសម្តែងស្រីវ័យក្មេងដ៏មានទេពកោសល្យ កន្លងមកនាងធ្លាប់លេចមុខនៅក្នុងភាពយន្តភាគនិងរឿងដុំជាច្រើន ប៉ុន្តែមួយរយៈពេលចុងក្រោយនេះពុំឃើញវត្តមាននាងនៅក្នុងរឿងភាគឬរឿងដុំណាមួយឡើយ ភាគច្រើននាងថតតែផលិតផលនិងថតស្ពតប៉ុណ្ណោះ ។  ជួបជាមួយ អាង សុជាតា កាលពីពេលថ្មីៗនេះនាងបានទទួល ស្គាល់ផងដែរថា ការងារសិល្បៈមួយរយៈពេលនេះស្ងាត់បន្តិច នាងពុំទាន់មានស្នាដៃថ្មីបង្ហាញទស្សនិកទេ ។  ចូលវ័យ២១ឆ្នាំនេះ […]

ទោះត្រូវប្រជាជន ថៃ មួយចំនួនពេបជ្រាយ ហ្វីយ៉ាតា នៅតែបង្ហាញភាពរឹងមាំនៅលើឆាកអន្តរជាតិ ! 

ទោះបីជាត្រូវប្រជាជន ថៃ មួយចំនួនពេបជ្រាយដាក់ខ្លួនក្តី តែ ហ្វីយ៉ាតា នៅតែបង្ហាញភាពរឹងមាំ និងតស៊ូមិនរាថយ ដើរទៅមុខយ៉ាងក្លាហាននៅលើឆាកអន្តរជាតិ ។  កៀកថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត Miss Universe 2025 ហើយ ហ្វីយ៉ាតា តំណាង កម្ពុជា ទៅចូលរួមលើឆាកអន្តរជាតិលើនេះ កាន់តែជួបព្យុះភ្លៀងឥតស្រាក់ស្រាន្ត ជាក់ស្តែងថ្មីៗនេះនាងត្រូវប្រជាជន ថៃ មួយចំនួន បានពេបជ្រាយ និង ចំអកឡកឡឺយដាក់នាងជាច្រើនលើកច្រើនសារ ដែលធ្វើឱ្យប៉ះពាល់អារម្មណ៍នាងជាខ្លាំង ។ […]

ឈិន មុន្នីនាថ ទុកពេល១០ថ្ងៃធ្វើរឿងនេះមុនចូលរោងការ ! 

កៀកថ្ងៃចូលរោងជ័យតារាសម្តែង ឈិន មុន្នីនាថ កាន់តែមានអារម្មណ៍ភ័យអរៗរកនិយាយមិនត្រូវ រហូតនាងនិយាយថា សុំពេល១០ថ្ងៃដើម្បីធ្វើរឿងនេះមុនចូលរោងការ ។  បើតាមគម្រោងតារាសម្តែង ឈិន មុន្នីនាថ ចូលរោងការនៅថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០២៥ ខាងមុននេះហើយ នាងត្រៀមអញ្ជើញភ្ញៀវកិត្តិយសចូលរួមប្រមាណ៧០តុ ។ ជួបជាមួយ ឈិន មុន្នីនាថ នៅក្នុងពិធីបរិច្ចាគឈាមរបស់សមាគមសិល្បករខ្មែរកាលពីពេលថ្មីៗនេះនាងនៅតែអះអាងថា នាងនៅតែបន្តធ្វើការងារសិល្បៈដូចដើម បើទោះបីជានាងមមាញឹកនៅក្នុងការរៀបចំកម្មវិធីពិសេសរបស់ខ្លួនក្តី ។ ឈិន មុន្នីនាថ […]

ក្នុងស្មារតីមនុស្សធម៌! សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចុះធ្វើម្ហូបសម្លរការីនំប៉័ងចែកជូនកូនៗកុមារកំព្រា ក្នុងសហគមន៍ស្នាមញញឹមថ្មីនៃក្តីសង្ឃឹមកុមារ នៅខេត្តកណ្ដាល

លោកជំទាវ ម៉េង សុីដេន តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ និងធ្វើម្ហូបសម្លរការីនំប៉័ងចែកជូនកូនៗកុមារកំព្រា ក្នុងសហគមន៍ស្នាមញញឹមថ្មីនៃក្តីសង្ឃឹមកុមារ ស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។ លោកជំទាវ ម៉េង សុីដេន បានផ្ដល់សេចក្ដីអាណិតស្រលាញ់ ភាពកក់ក្ដៅប្រកបដោយមេត្តាករុណានិងបានពាំនាំការសួរ​សុខទុក្ខ ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា […]

ជំនួបរវាង​បុរីឡេង ណាវ៉ាត្រា និង​អតិថិជន, សម្រប​សម្រួល​ពីក្រសួង​ដែនដី ទទួល​លទ្ធផលជាវិជ្ជមាន​ក្រោមវប្បធម៌​សន្ទនា និង​បាន​ឯក​ភាពគ្នា​បន្តជំរុញពន្លឿន​ការងារដោះ​ស្រាយមួយ​ចំនួន

ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកណ្តាល បានបន្តដឹកនាំកិច្ចប្រជុំសម្រុះសម្រួល និងដោះស្រាយករណី ទិញឬលក់ផ្ទះ/ដីឡូតិ៍ គម្រោងបុរី ឡេង ណាវ៉ាត្រា និងអតិថិជន ដោយបានធ្វើការបន្តពិនិត្យលើសំណើ សំណូមពរ របស់តំណាងអតិថិជនគម្រោង៦អា និងជ្រែ១០០ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ បើតាមក្រសួងរៀបចំដែនដី បានបញ្ជាក់ថា ជាលទ្ធផលកិច្ចប្រជុំ បានប្រកាន់យកវប្បធម៌សន្ទនា និងបានពិគ្រោះគ្នា ប្រកបដោយស្មារតីយោគយល់ ហើយបានឯកភាពគ្នាក្នុងការបន្តជំរុញការងារដោះស្រាយ […]

5
Promotion