ហេតុតែចង់រកលុយជួយម្តាយ ឈូឈូ កូនស្រី តារាសម្តែង សឿន ផាន់ផាភួង ប្រឹងដល់ថ្នាក់ដួល សន្លប់ចូលពេទ្យ ! 

ពេលនេះកញ្ញា អាង សុជាតា ហៅ ឈូឈូ ដែលត្រូវជាកូនស្រីរបស់តារាសម្តែង សឿន ផាន់ផាភួង កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យឯកជនមួយ បន្ទាប់ពីនាងបានឡើងកំដៅខ្លាំងរហូតដល់ជួលទន់ដៃ ទន់ជើង តែសំណាងល្អបានមិតភក្តិក្បែរខ្លួនទប់ជាប់ និងបញ្ជូនមកកាន់មន្ទីរពេទ្យ ដើម្បីតាមដានសុខ ភាព ។ 

តួឯកស្រីក្នុងរឿង « លោកគ្រូប្រពន្ធល្អ »  គីញ វិច្ឆិកា សុខចិត្តហោះពី អាមេរិក មកទទួលសញ្ញាប័ត្រនៅស្រុក ខ្មែរ ខណៈកំពុងមានផ្ទៃពោះ ! 

គួរឱ្យសរសើរតារាសម្តែង គីញ វិច្ឆិកា ណាស់ បើទោះបីជានាងកំពុងមានផ្ទៃពោះកូនទី ២ ប៉ុន្តែនាងសុខចិត្តទិញសំបុត្រហោះពី សហរដ្ឋអាមេរិក មកស្រុក ខ្មែរ ដើម្បីទទួលសញ្ញាប័ត្រដែលខ្លួនបានខំប្រឹងប្រែងរៀនអស់ជាច្រើនឆ្នាំ ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ គណបក្សប្រជាជនកម្ពុជា បានក្លាយជាទីបង្អែកយ៉ាងរឹងមាំសម្រាប់ជាតិ និងប្រជាជន ក្នុងការធានាឯករាជ្យ អធិបតេយ្យ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានបញ្ជាក់ថា គណបក្ស ប្រជាជនកម្ពុជា គឺជាគណបក្សដែលមានវ័យចំណាស់ជាង គេ ធំជាងគេ និងជាទីទុកចិត្តរបស់ប្រជាជនច្រើន ជាងគេ ជាពិសេសចំពោះសមត្ថភាពក្នុងការដឹកនាំប្រទេស និងការពារប្រជាជន ព្រមទាំងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីប្រជាជន។

សម្តេចតេជោ ហ៊ុន សែន ៖ ក្រុមប្រឆាំងថារាជរដ្ឋាភិបាលដឹកនាំមិនល្អ ឱ្យពលរដ្ឋទៅធ្វើការក្រៅប្រទេស តែនាំគ្នាប្រមូលលុយពីពលករខ្មែរ

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា ឥឡូវនេះចលនារបស់អ្នកនយោបាយប្រឆាំង និងចរន្តបោះបង់បក្សប្រឆាំង មករួមរស់ជាមួយបក្សប្រជាជនកម្ពុជា ប្រៀបដូចទឹកបាក់ទំនប់។

មិត្តរួមជំនាន់រៀបការជាបន្តបន្ទាប់ ហេតុអ្វី សុខ ពិសី មិនហ៊ានរៀបការ ? 

មិត្តភក្តិរួមជំនាន់ សុខ ពិសី បានរៀបការជា បន្ត បន្ទាប់ ដោយឡែក សុខ ពិសី ជាស្រីស្អាត និងមានប្រជាប្រិយភាពខ្លាំងខាងចម្រៀងមួយរូបផងដែរ បែរជាមិនហ៊ានដឹងដៃគូស្នេហ៍ខ្លួនចូលរោងការទៅវិញ បើទោះបីជាឆ្នាំនេះមានវ័យជាង ៣០ ឆ្នាំក្តី ។ 

មានរឿងអ្វីបានស្ថាប័ន Miss Grand Cambodia ប្រកាសដកបេក្ខភាព កែវ ស្រីលីន តំណាងខេត្ត កំពត ពីកម្មវិធីធំនេះ ? 

នាប៉ុន្មានម៉ោងមុននេះស្ថាប័ន Miss Grand Cambodia បានចេញសេចក្តីប្រកាសដកបេក្ខភាព កែវ ស្រីលីន តំណាងឱ្យខេត្ត កំពត ពីកម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃ កម្ពុជា ឆ្នាំ ២០២៣ ចាប់ពីថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០២៣ នេះតទៅ ។

ប្រធានសភាពាណិជ្ជកម្ម បង្ហាញពីសក្កានុពលរបស់កម្ពុជា ទៅកាន់វិនិយោគិនអេមីរ៉ាតអារ៉ាប់រួម

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូអេមីរ៉ាតអារ៉ាប់រួម ខណៈអ្នកឧកញ៉ា ថែមទាំងបានលើកបង្ហាញពីសក្កានុពលសំខាន់ៗរបស់កម្ពុជា ទៅកាន់វិនិយោគិនអេមីរ៉ាតអារ៉ាប់រួមថែមទៀតផងដែរ។

ខុទ្ទកាល័យ​នាយឧត្តមសេនីយ៍​ កែ​ គឹម​យ៉ាន​ អំពាវនាវ​អោយ​សមត្ថកិច្ច​ចាត់​វិធានការ​ច្បាប់​ចំពោះ​ជន​បំពុល​សង្គម​ មុំ​ អស្សនី​ តាមច្បាប់​អោយបានធ្ងន់ធ្ងរ

នៅក្នុងសេចក្តីថ្លែងការណ៍ របស់ ខុទ្ទកាល័យ​ ​នាយឧត្តមសេនីយ៍​ កែ​ គឹម​យ៉ាន​ ដោយបានថ្កោលទោស​ឈ្មោះ​ មុំ​ អស្សនី​ និង​ សារ ព័ត៌មាន​ The Cambodia Daily Khmer ដែល​និយាយ​គ្មាន​ការពិត​ និង​ អំពាវនាវ​អោយ​សមត្ថកិច្ច​ចាត់​វិធានការ​ច្បាប់​ចំពោះ​ជន​បំពុល​សង្គម​ មុំ​ អស្សនី​ តាមច្បាប់​អោយបានធ្ងន់ធ្ងរ​ ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ គោលការណ៍ដ៏រឹងមាំ និងបុព្វហេតុឥតងាករេរបស់គណបក្សប្រជាជនកម្ពុជាគឺ ទីណាមានទុក្ខ ទីនោះមានគណបក្សប្រជាជនកម្ពុជា 

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានបញ្ជាក់ថា គោល ការណ៍ដ៏រឹងមាំ និងបុព្វហេតុឥតងាករេរបស់គណបក្ស ប្រជាជនកម្ពុជា គឺទីណាមានទុក្ខ ទីនោះមានគណបក្សប្រជាជនកម្ពុជា ដែលប្តេជ្ញារួមសុខរួមទុក្ខ និងមិនរត់ចោលប្រជាជន ហើយអ្វីៗគឺដើម្បីប្រជាជន។ 

បារាំង ប្តេជ្ញាបន្តសហការជាមួយកម្ពុជា ដោយផ្តោតទៅលើគោលដៅសំខាន់ៗចំនួន៣

ប្រធានក្រុមប្រឹក្សាភិបាលរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានលើវិស័យអាទិភាពដែលមានស្រាប់ ពិសេសផ្តោតទៅលើគោលដៅសំខាន់ៗចំនួន៣ ដើម្បីជំរុញកំណើន សេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ពិសេសកម្ពុជា។

5
Promotion