នាយកប្រតិបត្តិក្រុមហ៊ុន Tesla មហាសេដ្ឋី Elon Musk កាលពីថ្ងៃពុធ បានក្លាយជាមនុស្សដំបូងគេមិនធ្លាប់មាន ដែលមានទ្រព្យសម្បត្តិសរុបជិត $៥០០ ពាន់លានដុល្លារ ដែលជំរុញដោយការស្ទុះងើបឡើងវិញនៃភាគហ៊ុនរបស់ក្រុមហ៊ុន EV និងការកើនឡើងតម្លៃពហុពាណិជ្ជកម្មផ្សេងទៀតនៅឆ្នាំនេះ។
បើយោងតាមរបាយការណ៍ទស្សនាវដ្តីនិយាយពីមហាសេដ្ឋី Forbes បានឲ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធរបស់ Elon Musk មានចំនួន $៥០០.១ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥។
ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Musk កើនឡើងតាមរយៈក្រុមហ៊ុន Tesla ជាកន្លែងដែលលោកកាន់កាប់ភាគហ៊ុនច្រើនជាង ១២.៤% គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា។ ភាគហ៊ុនបានកើនឡើងច្រើនជាង ១៤% មកទល់ពេលនេះ ហើយបានបិទខ្ពស់ជាង ៣.៣% នៅថ្ងៃពុធ ដោយបន្ថែមជាង ៦ ពាន់លានដុល្លារដល់ទ្រព្យសម្បត្តិសុទ្ធរបស់លោក៕
