គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលស្តីពី ”បច្ចេកទេសក្នុងការប្រើប្រាស់បណ្ដាញសង្គម” ដល់សមាជិកក្រុមជំនួយការផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម នៅវិមាន៧មករា កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ ពិធីបើកវគ្គបណ្តុះបណ្តាលធ្វើឡើងក្រោមវត្តមានឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម ដោយអមដំណើរដោយឯកឧត្តមអនុប្រធាន និងសមាជិកផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម ចំនួន ៣០០នាក់។ គួរឲ្យដឹងថា ផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម […]
Author: rotha
ដឹងតែកក្រើកទៀតហើយ! ផលិតកម្ម Galaxy និង ខ្មែរ ប៊ែវើរីជីស សហការបង្កើតព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្សពីរ គ្រប់ខេត្តក្រុង ៣៨ទីតាំង
ផលិតកម្ម Galaxy Navatra បានសហការគ្នាជាមួយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងការរៀបចំមហាព្រឹត្តិការណ៍ប្រគំន្រ្តីខ្នាតយក្សចំនួន២គឺ EXPREZ TOUR CONCERT និង DAZZ TOUR CONCERT ដែលត្រៀមនឹងរៀបចំឡើងចំនួន ៣៨ទីតាំងជុំវិញខេត្តក្រុង ដើម្បីលើកស្ទួយវប្បធម៌ សិល្បៈ តន្រ្តី និងនាំមកនូវសប្បាយភាពរីករាយដល់អ្នកគាំទ្រ ។ កិច្ចសហការខាងលើ ត្រូវបានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់ស្តីពី «កិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងផលិតកម្ម Galaxy Navatra […]
អតិថិជនបុរី ឡេង ណាវ៉ាត្រា ៦អា មួយចំនួនបានមកបន្តទទួលដំណោះស្រាយបណ្តើរៗប្រកបដោយស្នាមញញឹម!
អតិថិជនបុរី ឡេង ណាវ៉ាត្រា ៦អា មួយចំនួនបានបន្តមកទទួលយកដំណោះស្រាយពីបុរីប្រកបដោយស្នាមញញឹម បន្ទាប់ពីបានដាក់ចេញយន្តការដោះស្រាយជាកញ្ចប់នាពេលកន្លងមក។ ជាក់ស្តែងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ដែលត្រូវបានបង្ហោះលើបណ្តាញសង្គមផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃសុក្រនេះបានបង្ហាញរូបភាពជាច្រើនសន្លឹកភ្ជាប់ជាមួយខ្លឹមសារបញ្ជាក់ពីសកម្មភាពអតិថិជនមួយចំនួនបានបន្តមកពិភាក្សាស្វែងរកដំណោះស្រាយ និងបញ្ចប់ដោយស្នាមញញឹមនឹងឈ្នះឈ្នះទាំងអស់គ្នា ដោយបុរីប្រកាន់ជំហរឈរលើកគោលការណ៍ដោះស្រាយ មិនឲ្យអតិថិជនខាតបង់អត្ថប្រយោជន៍ឡើយ។ បុរី ឡេង ណាវ៉ាត្រា ក៏សូមអរគុណដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានជួយសម្របសម្រួលប្លង់ជូនអតិថិជនបុរីឡេង ណាវ៉ាត្រា ស្របពេលបច្ចុប្បន្នក្រុមការងារបុរីក៏កំពុងតែទាក់ទងអតិថិជន […]
ទីក្រុងវ៉ាស៊ីនតោន៖ អាមេរិក សម្លឹងឃើញសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក
យោងតាមសារព័ត៌មានជប៉ុន Nikkei Asia កាលថ្ងៃទី១៣ ខែវិច្ឆិកា បានចុះផ្សាយថា នៅពេលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសពីការដំឡើងពន្ធគយបដិការលើបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោកកាលពីខែមេសាកន្លងទៅ ប្រទេសកម្ពុជាបានក្លាយជាប្រទេសជាប់ពន្ធគយខ្ពស់ជាងគេលំដាប់ទី២ ក្នុងអត្រាដល់ទៅ ៤៩%។ សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតមួយរបស់កម្ពុជា ដែលនាំចេញភាគច្រើនដូចជាសម្លៀកបំពាក់ ស្រោមជើង និងគ្រឿងម៉ាស៊ីនអេឡិចត្រូនិក ប៉ុន្តែ ប៉ុន្មានសប្ដាហ៍ថ្មីៗនេះ រដ្ឋបាលរបស់ ត្រាំ បានធ្វើការសម្រេចចិត្តមួយដ៏ភ្ញាក់ផ្អើល។ នៅថ្ងៃទី២៦ ខែតុលា លោក […]
អ្នកឧកញ៉ា ម៉ៅ ចំណាន លើកទឹកចិត្តឱ្យសិល្បករចូលរួមបរិច្ចាគឈាមឱ្យបានច្រើន
អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានលើកទឹកចិត្ត ឱ្យសិល្បករសិល្បការិនី ចូលរួមបរិច្ចាគឈាមឱ្យបានច្រើន ដើម្បីជួយសង្រ្គោះជីវិតមនុស្សដែលត្រូវការឈាមជាចាំបាច់ ព្រោះការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពនោះឡើយ ។ ការលើកទឹកចិត្តរបស់អ្នកឧកញ៉ា បែបនេះ បានធ្វើឡើងនៅក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមសិល្បករខ្មែរ និងមជ្ឍមណ្ឌលជាតិផ្តល់ឈាមស្តីពី « កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ និងបរិច្ចាគឈាមសង្រ្គោះជីវិត » ក្រោមប្រធានបទ « តំណក់ឈាមសិល្បករបន្តជីវិតនិងស្នាមញញឹម » កាលពីថ្ងៃទី ១២ ខែ […]
ក្នុងពេលអមដំណើរស្តេចថៃទៅប្រទេសចិន នាយករដ្ឋមន្រ្តីអនុទីន ផ្តល់សិទ្ធិឲ្យទាហានគ្រប់គ្រងព្រំដែនថៃ-កម្ពុជា
ព្រះមហាក្សត្រថៃ Maha Vajiralongkorn និងព្រះមហាក្សត្រី Suthida នឹងយាងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ដោយមាននាយករដ្ឋមន្ត្រី លោក អនុទីន ឆានវីរៈគុល អមដំណើរដែលនឹងចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ យោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation មុនពេលអមដំណើរព្រះមហាក្សត្រថៃបំពេញទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃទី១៣ ខែវិច្ឆិកានេះ លោក អនុទីន បានបង្ហាញពីការត្រៀមលក្ខណៈរបស់ថៃ ស្របពេលតាមព្រំដែនកម្ពុជា-ថៃ មានភាពតានតឹងកើនឡើង។ […]
ត្រាំ ចុះហត្ថលេខាលើកញ្ចប់ថវិកា បើកដំណើរការដ្ឋាភិបាលសហព័ន្ធឡើងវិញ
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់ស្ដីពីកញ្ចប់ថវិកាបណ្ដោះអាសន្នដើម្បីបើកដំណើរការដ្ឋាភិបាលសហព័ន្ធឡើងវិញ បន្ទាប់ពីសភាតំណាងរាស្ត្រអាមេរិក នៅថ្ងៃពុធ ទី១២ ខែវិច្ឆិកា បានបោះឆ្នោតអនុម័តសម្រាប់រដ្ឋាភិបាលសហព័ន្ធដែលនឹងនាំទៅរកការបិទបញ្ចប់វិបត្តិកញ្ចប់ថវិកា ឬ shutdown អូសបន្លាយពេលយូរបំផុតដល់ទៅ ៤៣ថ្ងៃនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន និងធ្វើឱ្យបុគ្គលិករដ្ឋជាច្រើនគ្មានប្រាក់ខែបើក។ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា នៅក្នុងការបោះឆ្នោតនៅឯសភាតំណាងរាស្ត្រគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ សេចក្ដីព្រាងច្បាប់ស្ដីពីកញ្ចប់ថវិកាបណ្ដោះអាសន្នទទួលបានការគាំទ្រពីសមាជិកសភាតំណាងរាស្ត្រ ២២២នាក់ ក្នុងនោះរួមមានសមាជិកសភាតំណាងរាស្ត្រ ៦នាក់មកពីគណបក្សប្រជាធិបតេយ្យ ខណៈ ២០៩នាក់ក្នុងនោះមានសមាជិកសភាតំណាងរាស្ត្រ […]
ស្ងាត់ៗ! គម្រោងសណ្ឋាគារលំដាប់ផ្កាយ៥ តម្លៃ ៥៧៤ លានដុល្លារនៅក្រុងព្រះសីហនុ ដំឡើងធ្នឹមសំណង់ទម្ងន់ ១៨០០តោន
គម្រោងអភិវឌ្ឍសណ្ឋាគារលំដាប់ផ្កាយប្រាំ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅជិតទីលានតេជោ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានឈានដល់ដំណាក់កាលដំឡើងធ្នឹមតភ្ជាប់សំណង់អគារហើយ ដែលជាគម្រោងរបស់ក្រុមហ៊ុន ផឹនីនស៊្យូឡឺ បេ អុិនវេសម៉ិន ឯ.ក (Peninsula Bay Investment Co., Ltd.)។ ការដំឡើងធ្នឹមតភ្ជាប់សំណង់អគារដ៏ធំសម្បើមនេះ ក៏ត្រូវបានចូលរួមពីលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ […]
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដាក់ញត្តិបន្ទាន់ទៅឧត្តមស្នងការ UN ទទួលបន្ទុកសិទ្ធិមនុស្ស ស៊ើបអង្កេតទាហានថៃបាញ់ប្រហារលើប្រជាជនខ្មែរ
កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសថៃ បានបើកការវាយប្រហារយ៉ាងព្រៃផ្សៃមកលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ បណ្តាឲ្យប្រជាជនស៊ីវិលស្លូតត្រង់រងរបួស ៣នាក់ និងស្លាប់ ១នាក់ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ដោយមើលឃើញពីការរំលោភសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាជនកម្ពុជាស្លូតត្រង់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំ និងបានដាក់ញត្តិជាបន្ទាន់ទៅ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅទីក្រុងហ្សឺណែវ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅទីក្រុងបាងកក ស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យក្នុងតំបន់អាស៊ាន ព្រមទាំងប្រធានប្តូរវេន និងជាតំណាងប្រទេសម៉ាឡេស៊ីអាយឆា ផងដែរ។ នៅក្នុងញត្តិបន្ទាន់មួយកាលយប់ថ្ងៃទី១២ ខែវិច្ឆិកា […]
សាន្ត កុសុមៈ ស្លុតចិត្តត្រូវចំណាយ២០ដុល្លាររាល់ថ្ងៃទៅបង្រៀនសិស្សនៅខេត្ត តាកែវ !
ចូលបង្រៀនសិស្សថ្នាក់ទី៥ទើបតែបានប៉ុន្មានថ្ងៃ កញ្ញា សាន្ត កុសុមៈ បានឱ្យដឹងថា ជីវិតជាគ្រូបង្រៀនពិតជាពិបាកណាស់ ប៉ុន្តែនាងពេញចិត្តនិងរីករាយជាមួយការងារក្នុងក្តីស្រមៃនេះ ។ ក្នុងមួយថ្ងៃ សាន្ត កុសុមៈ ត្រូវចំណាយលុយប្រហែល២០ដុល្លារក្នុងការធ្វើដំណើរទៅបង្រៀនសិស្សនៅខេត្ត តាកែវ ។ កញ្ញា សាន្ត កុសុមៈ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលបន្ទាប់ពីនាងប្រឡងជាប់គ្របខ័ណ្ឌគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យចូលបម្រើការងារនៅតាមគ្រឹស្ថានបឋមសិក្សាសាធារណៈ ។ មកទល់ពេលនេះ សាន្ត កុសុមៈ បានចូលបង្រៀនសិស្សថ្នាក់ទី៥ នៅខេត្ត តាកែវ បានជិតមួយសប្តាហ៍ហើយ នាងពិតជារីករាយជាមួយជីវិតជាគ្រូបង្រៀននេះខ្លាំងណាស់ សូម្បីតែកូនសិស្សរបស់នាង ក៏បានសម្តែងនូវការស្រឡាញ់ និងការពេញចិត្តខ្លាំងចំពោះការបង្រៀនរបស់នាង […]
