រូបកាយនៅក្រៅប្រទេសតែតារាសម្តែងជើងចាស់អ្នកស្រី អម្ពរ ទេវី នៅតែចូលរួមតវ៉ាប្រឆាំងការឈ្លានពានរបស់ ថៃ មកលើ កម្ពុជា ជាមួយបងប្អូនខ្មែរជាង ១៥០០នាក់នៅទឹកដី អាមេរិក !  

ថ្វីដ្បិតតែរូបកាយស្ថិតនៅក្រៅប្រទេស តែចិត្ត វិញាណ និងបេះដូង តារាសម្តែងជើងចាស់អ្នកស្រី អម្ពរ ទេវី  ស្ថិតនៅក្នុងស្រុក ខ្មែរ ដោយអ្នកស្រីបានចូលរួមតវ៉ាប្រឆាំងការឈ្លានពានរបស់ ថៃ មកលើ កម្ពុជា ជាមួយបងប្អូនខ្មែរជាង ១៥០០នាក់នៅទឹកដី អាមេរិក ។   មកទល់ពេលនេះមានបងប្អូន ខ្មែរ រស់នៅក្រៅប្រទេសនានានៅតែប្រើសម្លេងរបស់ខ្លួនដើម្បីប្រាប់ទៅកាន់ពិភពលោកពីភាពឈឺចាប់នៃការឈ្លានពានរបស់ប្រទេស ថៃ មកលើប្រទេស កម្ពុជា និងទាមទារយុត្តិធម៌ សន្តិភាពសម្រាប់ប្រទេសខ្លួន ។  […]

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភកុមារកំព្រាម្តាយ ២នាក់បងប្អូន ដែលស្នាក់នៅក្នុងវត្តសន្តិភាព ខេត្តស្វាយរៀង ក្នុងពេលឱពុកជាប់បំពេញកាតព្វកិច្ចជូនជាតិមាតុភូមិនៅតំបន់មុំបី ខេត្តព្រះវិហារ…!!

បន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឃើញការផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមរួចមក នាល្ងាចថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥នេះ បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ឧបត្ថម្ភដល់កុមារកំព្រាម្តាយ ២នាក់បងប្អូន ដែលកំពុងស្នាក់នៅជាមួយឪពុកមាជាព្រះសង្ឃក្នុងវត្តសន្តិភាព ក្រុងស្វាយរៀង ខេត្តស្វាយរៀងប្រមាណជាង ២ឆ្នាំមកហើយ ដោយសារឪពុករបស់កុមារាទាំងពីរនាក់ […]

គម្រោងផែនការរបស់ថៃ ប្រើវិធីទំលាក់គ្រាប់ដើម្បីធ្វើឃាដសម្តេច ហ៊ុន សែន និង សម្តេចធិបតី

យោងតាមប្រភពផ្លូវការដែលអាចជឿជាក់បាន, តាមព័ត៌មានចារកម្មរបស់បរទេសមួយបានយកការណ៍ថា ថៃមានផែនការប្រើប្រាស់យន្តហោះ AT6 TH light attack បំពាក់ដោយគ្រាប់ Korean GPS Guided bomb ដែលងាយគេច និងតូចងាយវាយប្រហារជាងប្រើ F16 វាយប្រហារដែលមានល្បឿនលឿន មិនអាចឱ្យកងទ័ពកម្ពុជាមានឱកាសប្រើកាំជ្រួចបាញ់បានដើម្បីធ្វើឃាដសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត។ តាមការឲ្យដឹងពីស្ថាប័នចារកិច្ចបរទេសមួយថា ថៃបានទទួលយន្តហោះចំនួន ៨គ្រឿងនិងគ្រាប់ចំនួន២០០គ្រាប់ […]

បណ្ឌិត គិន ភា៖ បងប្អូនយើងលែងឯកោហើយ ការពិត យុត្តិធម៌ និងសន្តិភាព ត្រូវតែឈ្នះ! 

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត គិន ភា បានលើកឡើងថា ចាប់ពីថ្ងៃផ្ទះសង្គ្រាមមក ជាពិសេសចាប់ពីល្ងាចថ្ងៃទី១ ខែសីហា ដែលកងទ័ពថៃបានសន្យាថា ប្រគល់វីរកងទ័ពយើងដែលពួកគេបានចាប់ជំរិតយកទៅដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមាន តែមិនប្រគល់តាមការសន្យា ខ្ញុំក៏ដូចជាបងប្អូនខ្មែរយើងដទៃទៀត បានផ្ញើលិខិតចំហជាច្រើនតាមបណ្ដាញសង្គម ទៅកាន់បណ្តាប្រទេសធំៗ និងសហគមន៍អន្តរជាតិទាំងមូល ស្នើឱ្យថៃប្រគល់វីរកងទ័ពយើងដែលគេចាប់ទៅដោយខុសច្បាប់មកវិញ, ទាមទារឱ្យថៃគោរពបទឈប់បាញ់ដោយស្មោះត្រង់, ស្នើឱ្យសហគមន៍អន្តរជាតិជួយតាមដានការអនុវត្តបទឈប់បាញ់, អរគុណសហគមន៍អន្តរជាតិសម្រាប់ការជួយជ្រោមជ្រែងរបស់ពួកគេ, ការពារសន្តិភាព យុត្តិធម៌ និងការពិត, និងគាំទ្រនិងចូលរួមអនុវត្តបទឈប់បាញ់។  តាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួន […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញយុទ្ធសាស្រ្តបន្ថែមដើម្បីខិតខំជំរុញការដោះលែងយោធាកម្ពុជាចំនួន១៨រូបឱ្យបានឆាប់បំផុត

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ចំពោះបងប្អូនជនរួមជាតិ យ៉ាងដូច្នេះថា ទោះជាស្ថានការណ៏មានការវិវត្តប្រែប្រួលយ៉ាងណា ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាចំនួន១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរថៃ ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងកំពុងចាត់វិធានការតាមយន្តការចាំបាច់ផ្សេងៗ ដើម្បីឱ្យមានការដោះលែងយោធាកម្ពុជាឱ្យបានឆាប់បំផុត និងមានសុវត្ថិភាព។  សម្តេចធិបតីអះអាងថា ក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការយោធភូមិភាគរបស់កម្ពុជា បានធ្វើការជាប់ជាប្រចាំជាមួយភាគីថៃ និងបានស្នើម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន ធ្វើការជាមួយអាជ្ញាធរថៃលើកិច្ចការនេះ។ រាជរដ្ឋាភិបាលក៏បានប្រគល់ភារកិច្ចជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ […]

ម៉ោង ១១ព្រឹកថ្ងៃចន្ទនេះ ថៃបានបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រចូលក្នុងតំបន់អានសេះ ដែលជាដែនអធិបតេយ្យរបស់កម្ពុជា

នៅវេលាម៉ោង ១១ ព្រឹកនេះ ថៃបានបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រចូលក្នុងតំបន់អានសេះ ដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំងពីសំណាក់កងកម្លាំងរបស់កម្ពុជាយ៉ាងណាក៏ដោយ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិ នារសៀលថ្ងៃចន្ទ ទី៤ ខែសីហា ២០២៥។ ក្រសួងការពារជាតិបានរំលឹកថា កម្ពុជាទើបតែបានរៀបចំឱ្យមានដំណើរកិច្ចរបស់អនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជា ទៅកាន់ទីកន្លែងទាំងនោះ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ដែលនេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា វាជាដែនអធិបតេយ្យរបស់កម្ពុជា។ ទង្វើនេះគឺជាការរំលោភដល់បទឈប់បាញ់យ៉ាងគឃ្លើន និងបានបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតចំពោះសន្តិភាព និងសន្តិសុខនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូល។  […]

នៅតែបន្តជួយ! ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តចម្អិនម្ហូបផ្គត់ផ្គង់ជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ ទាំង៩គោលដៅ

ក្រោមកិច្ចសហការជាមួយឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការចុះបញ្ជាផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៩គោលដៅក្នុងខេត្តទាំងពីរដែលជម្លៀសចេញពីសមរភូមិក្តៅ។ បើទោះជាមានបទឈប់បាញ់រវាងរដ្ឋាភិបាលកម្ពុជា-ថៃ បានចូលជាធរមានហើយ នៅម៉ោង១២៖០០យប់ ថ្ងៃទី២៨ […]

មុននឹងឱសានវាទដាក់ទណ្ឌកម្មមកដល់! លោក ត្រាំ បញ្ជូនបេសកជនពិសេសទៅកាន់រុស្ស៉ី 

បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក គឺលោក Steve Witkoff នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី នៅសប្ដាហ៍ក្រោយ មុននឹងឱសានវាទដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកផុតកំណត់ និងចំពោះមុខការកើនឡើងភាពតានតឹងជាមួយរុស្ស៉ី។  ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី៣ ខែសីហា បានឱ្យដឹងថា នាវាមុជទឹកនុយក្លេអ៊ែរអាមេរិក ២គ្រឿងដែលលោកបានចេញបញ្ជាឱ្យចល័ត បន្ទាប់ពីផ្ទុះសង្រ្គាមពាក្យសម្ដីជាមួយ អតីតប្រធានាធិបតីរុស្ស៉ី លោក Dmitry Medvedev កំពុងស្ថិតនៅក្នុងតំបន់ហើយ។ តែលោកមិនបានបញ្ជាក់ថាតើនាវាមុជទឹកទាំង២គ្រឿងនេះជាប្រភេទនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ […]

បទចម្រៀង « First They Killed Our Soldiers » របស់តារាចម្រៀងរ៉េប TEMPO TRIS ធ្វើឱ្យអ្នកស្តាប់រំជួលចិត្តស្រក់ទឹកភ្នែកមិនអាចបំភ្លេចបាននូវវីរកងទ័ព កម្ពុជា ! 

បទចម្រៀង « First They Killed Our Soldiers » របស់តារាចម្រៀងរ៉េប TEMPO TRIS បានធ្វើឱ្យអ្នកស្តាប់ស្រក់ទឹកភ្នែក គ្រប់ៗគ្នានិងមិនអាចបំភ្លេចនូវវីរៈភាពរបស់កងទ័ពជួរមុខ កម្ពុជា ខណៈដែលសង្រ្គាមនៅព្រំដែនមិនទាន់ដឹងថានឹងត្រូវបញ្ចប់នៅពេលណា ដោយក្នុងបទចម្រៀងនេះបានបង្ហាញពីការដឹងគុណ និងភាពក្លាហានរបស់វីរកងទ័ព ព្រមទាំងចងចាំជាប្រវត្តិសាស្រ្តដ៏អាក្រក់នៃទង្វើឈ្លានពានរបស់ ថៃ មកលើ​ កម្ពុជា ។  បទចម្រៀង « First They Killed Our Soldiers » តារាចម្រៀងរ៉េប TEMPO TRIS បានចេញជាផ្លូវការកាលពីថ្ងៃទី ០៣ ខែ សីហា កន្លងមកនេះនៅលើផេកផ្លូវការរបស់ខ្លួន […]

សម្តេចតេជោ ហ៊ុន សែន និងសហការីសម្រាកបានជាង ២ម៉ោង ឥឡូវមកប្រចាំការបន្តពិនិត្យសភាពការណ៍ជួរមុខដើម្បីបន្តអនុវត្តដោយម៉ឺងម៉ាត់នូវបទឈប់បាញ់

ក្រោយសម្រាកបានជាង២ម៉ោង សម្តេចតេជោ ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញមកប្រចាំការបន្តទៀតជាមួយនឹងការពិនិត្យសភាពការណ៍ជួរមុខដើម្បីបន្តអនុវត្តដោយម៉ឺងម៉ាត់នូវបទឈប់បាញ់ និងពង្រឹងកិច្ចការពារខ្លួនប្រឆាំងនិងការរំលោភណាមួយពីភាគីម្ខាងទៀត។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីជំរុញការស្នើសុំទៅកាកបាទក្រហមអន្តរជាតិ ដើម្បីបំពេញតួរនាទី ទាក់ទងដល់កងទ័ពកម្ពុជា១៨រូប ដែលថៃចល័តទ័ពចូលមកចាប់ក្នុងបន្ទាយនៃកងទ័ពកម្ពុជាក្រោយកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមានរយៈពេលប្រមាណ ៨ម៉ោងដែលជាការបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលហាមបាញ់ ហាមចល័តកងទ័ពនិងហាមបន្ថែមកងទ័ព។ សម្តេចបានដាក់ជាសំណួរថា ហេតុផលអ្វីទៅដែលថៃមិនព្រមប្រគល់កងទ័ពកម្ពុជា១៨រូបមកឲ្យកម្ពុជាវិញ? កាលពី […]