បារាយ៍គ្លូប៊ល មេនេមិន ដែលគេស្គាល់ថាជាក្រុមហ៊ុនដ៏សកម្មមួយក្នុងការគាំទ្រអ្នកផលិតនិងកែច្នៃផលិតផលក្នុងស្រុក ក៏ដូចជាជំរុញសកម្មភាពទីផ្សារអន្តរជាតិជាពិសេសទីផ្សារហាឡាល់ បាននិងកំពុងដឹកនាំដៃគូក្រុមហ៊ុនបរទេសរបស់ខ្លួនមកពី ប្រទេសកូរ៉េខាងត្បូង សិង្ហបុរី និងម៉ាឡេស៊ី មកចូលរួមកម្មពិធីពិសេសមួយនាប្រទេសម៉ាឡេស៊ី ស្របពេលដែលម៉ាឡេស៊ីកំពុងធ្វើជាម្ចាស់ផ្ទៈនៃកិច្ចប្រជុំអាស៊ានយ៉ាងមមាញឹក ពីថ្ងៃ២៨-៣០ ខែតុលា ឆ្នាំ២០២៥។

លោក លី សាលីម នាយកគ្រប់គ្រងក្រុមហ៊ុន បានប្រាប់ឲ្យដឹងថា នេះជាកម្មវិធី BuildXpo Malaysia ជាផ្នែកមួយផ្តល់នៅភាពជឿនលឿននៃគ្រឿងបរិក្ខា និងសំណង់។ ដូចយើងដឹងហើយថាវិស័យសំណង់ជាសសរទ្រូងទាំង៤ ប្រទេសកម្ពុជាយើង ដែលទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសបានច្រើនជាងគេ ហើយបើទោះជាការវិនិយោគទៅលើវិស័យសំណង់អគារមានការកើនឡើងយ៉ាងណាក្តី កម្ពុជានៅតែត្រូវការការវិនិយោគបន្ថែមទៀតទៅលើសំណង់អគារខ្ពស់ៗ ដោយឈរលើបំរែបំរួលនៃសេដ្ឋកិច្ចពិភពលោកដែលកំពុងផ្លាស់ប្តូយ៉ាងលឿនរហ័ស។
បច្ចុប្បន្ន អចលនទ្រព្យកម្រិិត A កណ្តាលក្រុងសិង្ហបុរី កើនតម្លៃដល់ទៅ 20.000 ដុល្លារ/m2 នៅកូឡាឡាំពួ 3500ដុល្លារ និងកម្ពុជា 1000 ដុល្លារ/m2 ដែលជាតម្លៃទាបបំផុត។ នេះបើយោងទៅតាមការធ្វើបច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យក្នុងតំបន់នៅប្រទេសអាស៊ីអាគ្នេយ៍សំខាន់ចំនួន៥ ចេញផ្សាយដោយ Investasian.com កាលពីដើមឆ្នាំ២០២៥។
ការចូលរួមនេះ ជាការកត់សំគាល់មួយដែលសន្ទុៈនៃការគាំទ្រពីប្រទេសក្នុងតំបន់ជាពិសេសម៉ាឡេស៊ីខ្លួនឯង។ យើងឃើញថាវត្តមានថ្នាក់ដឹកនាំ មានវត្តមានរដ្ឋមន្ត្រីក្រសួងការងារ Dari Sri Alexander Nanta Linggi & Dato Sri Reezal Marian Naina Merican ( Chaiman of MATRADE ) សុទ្ធសឹងជាអ្នកមានកេរ្តិ៍ឈ្មោះបានអញ្ជើញមកទទួលនិងចូលរួមយ៉ាងកក់ក្តៅនិងស្និទស្នាលបំផុត។ ជាលទ្ធផលយើងក៏មានការចុៈអនុស្សារណៈយោគយល់ចំនួន៣ ធ្វើឡើងដោយភាគីក្រុមហ៊ុន កម្ពុជា-កូរ៉េ ចំនួន១ និង ភាគី កម្ពុជា-ម៉ាឡេស៊ី ចំនួួ២ បូករួមទាំងប្រទេសសិង្ហបុរី ដែលផ្តោតលើខ្លឹមសារ នាំយកបច្ចេកវិទ្យាវិស័យសំណង់ ការអភិវឌ្ឍសួនឧស្សាហកម្ម និងវិនិយោគ ដោយមួយផ្នែកជំរុញដល់ការនាំចេញផលិតផលក្នុងស្រុកផងដែរ។
យើងសង្ឃឹមថាសមិទ្ធិផលថ្មីនេះ នឹងក្លាយជាចលករមួយសំដៅដល់ការរុញច្រានសេដ្ឋកិច្ចកម្ពុជា ជាមួយនឹងសន្ទុៈ ការអភិវឌ្ឍន៍ លឿនរហ័សស្របតាមគោលដៅអភិវឌ្ឍជាតិក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ខាងមុខនេះ៕








