យន្តហោះទម្លាក់គ្រាប់បែកចិន H-6K ហោះក្បែរកោះតៃវ៉ាន់មុនប្រធានាធិបតីអាមេរិក និងចិន ជួបគ្នានៅកូរ៉េខាងត្បូង

យន្តហោះទម្លាក់គ្រាប់បែករបស់ចិន H-6K មួយក្រុម នាពេលថ្មីៗនេះ បានហោះក្បែរកោះតៃវ៉ាន់ ដើម្បីធ្វើការហ្វឹកហាត់ប្រឈមមុខ ដែលធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនមេដឹកនាំអាមេរិក និងចិន គ្រោងជួបគ្នានៅកូរ៉េខាងត្បូង។ យ៉ាងណា ពុំមានការបញ្ជាក់អំពីកាលបរិច្ឆេទ នៃការធ្វើសកម្មភាពរបស់ក្រុមយន្តហោះទម្លាក់គ្រាប់បែក H-6K នោះទេ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃចន្ទ ទី២៧ ខែតុលា។ ដំណឹងដាច់ដោយឡែកមួយ មានសេចក្តីរាយការណ៍ថា យន្តហោះចម្បាំង១គ្រឿង និងឧទ្ធម្ភាគចក្រ១គ្រឿង មកពីនាវាផ្ទុកយន្តហោះចម្បាំង […]

ប្រធានាធិបតី ត្រាំ បើកផ្លូវលក់អាវុធ និងរៀបចំសមយុទ្ធឆ្មាំអង្គរឡើងវិញជាមួយកម្ពុជា

សហរដ្ឋអាម៉េរិក នឹងដកបំរាមការលក់សម្ភាវុធមកឲ្យកម្ពុជា និងបើកឱ្យមានការរៀបចំសមយុទ្ធឆ្មាំអង្គរឡើងវិញ ក្រោយខកខានធ្វើជិត ១០ឆ្នាំ។ បើយោងតាមសេចក្តីប្រកាសពីវិមានរដ្ឋាភិបាលអាម៉េរិកអំពីលទ្ធផលនៃជំនួបពិភាក្សារបស់លោកដូណាល់ ត្រាំ និងសម្តេចធិបតី ហ៊ុន ម៉ាណែត កាលថ្ងៃទី២៦ ខែតុលា នៅប្រទេសម៉ាឡេស៊ី។ គួរឱ្យដឹងថា សមយុទ្ធយោធា ឆ្មាំអង្គរ ជាសមយុទ្ធមួយដែលកម្ពុជា និងអាមេរិក បានចាប់ដៃគ្នាធ្វើជាលើកដំបូង ក្នុងឆ្នាំ២០១០ ហើយបន្តធ្វើសមយុទ្ធរួមគ្នា ជារៀងរាល់ចុងឆ្នាំនីមួយៗ រយៈពេល៧លើកជាប់ៗគ្នា។ ប៉ុន្តែនៅក្នុងឆ្នាំ២០១៧ សមយុទ្ធយោធានេះ […]

មេដឹកនាំកម្ពុជា-កូរ៉េ ជជែករឿងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន នឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

អំឡុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសម៉ាឡេស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី មានជំនួបពិភាក្សាការងារជាមួយលោក Lee Jae Myung ប្រធានាធិបតីកូរ៉េ ដោយគូសបញ្ជាក់ពីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការប្រយុទ្ធប្រឆាំងនឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នៅលើបណ្តាញសង្គមផ្ទាល់ខ្លួននាព្រឹកថ្ងៃចន្ទ ទី២៧តុលានេះ សម្តេចធិបតី បានឲ្យដឹងថា យើងឯកភាពគ្នាក្នុងការវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងកម្ពុជា-កូរ៉េ ដែលត្រូវបានភ្ជាប់ឡើងវិញនៅឆ្នាំ១៩៩៧ និងត្រូវបានដំឡើងកម្រិតដល់ភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០២៤  ហើយកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅជាមួយ​នឹងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនគួរឱ្យកត់សម្គាល់ស្ទើរ​គ្រប់វិស័យ។  បើតាមសម្តេចធិបតីនាយករដ្ឋមន្រ្តី យើងក៏បានពិភាក្សាគ្នា […]

ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តរៀបចំម្ហូបប្រចាំថ្ងៃ ២ពេលផ្គត់ផ្គង់ជនភៀសសឹកខេត្តព្រះវិហារ ១,២៩៩គ្រួសារ

ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដែលដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបចំម្ហូបផ្គត់ផ្គង់ជនភៀសសឹកប្រចាំថ្ងៃចំនួន ២ពេលដែលបានជម្លៀសពីសមរភូមិជម្លោះព្រំដែនកម្ពុជា-ថៃ កំពុងបន្តស្នាក់នៅមណ្ឌលសុវត្ថិភាព។ ជាក់ស្តែងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានបន្តផ្គត់ផ្គង់ជនភៀសសឹកជំរំវត្តពោធិ៍ ៥០០០ដើម ស្ថិតក្នុងស្រុកគូលែន ចំនួន ១,២៩៩គ្រួសារ ស្មើ ៣,៧៥៩នាក់ ធ្វើឡើងក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈ​កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម […]

ជនភៀសសឹកជំរំវត្តពោធិ៍ ៥០០០ដើម ចំនួន ១,៤២២គ្រួសារ ស្មើ ៤,៣៣៤នាក់ បន្តទទួលបានការផ្គត់ផ្គង់ម្ហូបពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ដែលដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តរៀបចំម្ហូបផ្គត់ផ្គង់ជនភៀសសឹកប្រចាំថ្ងៃចំនួន ២ពេលដែលជម្លៀសពីសមរភូមិជម្លោះព្រំដែនកម្ពុជា-ថៃ។ ជាក់ស្តែងនៅថ្ងៃនេះ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តផ្គត់ផ្គង់ជនភៀសសឹកជំរំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ចំនួន ១,៤២២គ្រួសារ ស្មើ ៤,៣៣៤នាក់ ធ្វើឡើងក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម […]

ឆ្នាំ២០២៦ រដ្ឋាភិបាលគ្រោងចំណាយថវិការដ្ឋជាង ១០ពាន់លានដុល្លារកើនឡើងជិត៨ភាគរយ

រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាក្នុងឆ្នាំ២០២៦ ចំនួន ៤០ ៩១៣ ប៊ីលានរៀល ឬប្រមាណជាង ១០ពាន់លានដុល្លារ ដែលចំនួននេះកើនឡើង ៧,៦% បើធៀបនឹងឆ្នាំ២០២៥។ ក្នុងនោះសេដ្ឋកិច្ចកម្ពុជា រំពឹងនឹងសម្រេចបានកំណើនក្នុងរង្វង់ ៥,២ភាគរយ សម្រាប់ឆ្នាំ២០២៥ និងប្រមាណ ៥,០ភាគរយសម្រាប់ឆ្នាំ២០២៦។ យោងតាមលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្តីក្រោមវត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងថា […]

ថ្ងៃ២៤តុលា រយៈពេល ៣ខែហើយ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបចំម្ហូបផ្គត់ផ្គង់ជនភៀសសឹកខេត្តព្រះវិហារ

ថ្ងៃទី២៤ ខែតុលានេះ គឺមានរយៈពេល ៣ខែហើយ ដែលក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបចំម្ហូបផ្គត់ផ្គង់ជនភៀសសឹកប្រចាំថ្ងៃចំនួន ២ពេលដែលជម្លៀសខ្លួនចេញពីសមរភូមិជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្រោយមានបទឈប់បាញ់រវាងកម្ពុជា-ថៃ មានជនភៀសសឹកនៅខេត្តឧត្តរមានជ័យ បានត្រឡប់ទៅកាន់លំនៅឋានវិញ ប៉ុន្តែជនភៀសសឹកក្នុងខេត្តព្រះវិហារ មួយចំនួនក៏ត្រឡប់ទៅ មួយចំនួនទៀតបន្តស្នាក់នៅជំរំសុវត្ថិភាព។ ជាក់ស្តែងនៅថ្ងៃទី២៤ ខែតុលានេះ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តផ្គត់ផ្គង់ជនភៀសសឹកជំរំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ចំនួន ១,៤៨៦គ្រួសារ ស្មើ […]

កាសែតអាមេរិក៖ ថៃ ជាស្ពានឆ្លងកាត់សម្រាប់ក្រុមបណ្តាញឧក្រិដ្ឋកម្មតាមអនឡាញ ទៅកន្លែងផ្សេងទៀត

កាលពីថ្ងៃទី២៣ តុលា កាសែតអាមេរិក New York Times បានលាតត្រដាងដោយដកស្រង់ប្រភពពីក្រសួងរតនាគារអាមេរិក បានសរសេរថា ថៃ គឺជាច្រកឆ្លងកាត់សម្រាប់ក្រុមបណ្តាញឧក្រិដ្ឋកម្មតាមអនឡាញ (Scam) ដែលបោកប្រាស់ជនជាតិអាមេរិកអស់ទឹកប្រាក់ $១៦.៦ពាន់លានដុល្លារ។ ក្នុងអត្ថបទចេញផ្សាយរបស់ New York Times បានសរសេរថា មានជនជាតិអាមេរិក បានចាញ់បោកដោយសារតែអំពើឧក្រិដ្ឋកម្មតាមអនឡាញនោះ ខណៈក្រុម Scam បានប្រើអាកាសយានដ្ឋានក្នុងប្រទេសថៃ ដើម្បីធ្វើជាស្ពានចម្លងសម្រាប់ទង្វើឆបោក និងជួញដូរទៅទីតាំងផ្សេងទៀត។ […]

មនុស្សចម្រុះជាតិសាសន៍ ៦៧៧នាក់រត់ភៀសខ្លួនឆ្លងដែនចូលប្រទេសថៃ បន្ទាប់ពីយោធាមីយ៉ាន់ម៉ា ឆ្មក់បង្រ្កាបទីតាំឆបោកដ៏ធំមួយ

មនុស្សចម្រុះជាតិសាសន៍ប្រមាណ ៦៧៧នាក់ បានភៀសខ្លួនឆ្លងដែនចូលមកប្រទេសថៃ បន្ទាប់ពីយោធាមីយ៉ាន់ម៉ា ចុះឆ្មក់បង្រ្កាបលើមជ្ឈមណ្ឌលឆបោកដ៏ល្បីល្បាញបំផុតមួយ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post នៅថ្ងៃទី២៤ ខែតុលា។ លោក Sawanit Suriyakul អភិបាលខេត្តតាក (TaK) ប្រទេសថៃ បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ មានមនុស្ស ៦៧៧នាក់ បានភៀសខ្លួនចេញពីមជ្ឈមណ្ឌល KK Park ដោយឆ្លងកាត់ទន្លេមួយចូលមកក្នុងប្រទេសថៃ។ បើតាមការចុះផ្សាយរបស់កាសែតថៃ […]

ពេជ្រ សោភា សម្រស់ប្រែប្រួលខ្លាំងតែគ្មានតម្រុយរឿងរៀបការ 

ចូលវ័យ៤០ឆ្នាំហើយតារាចម្រៀង ពេជ្រ សោភា បានផ្លាស់ប្តូររូបសម្រស់ថ្មីយ៉ាងស្រស់ស្អាតប្លែក តែបែរជាគ្មានតម្រុយរឿងរៀបការទៅវិញ ។ ពេលនេះសម្រស់តារាចម្រៀង ពេជ្រ សោភា បានផ្លាស់ប្តូរស្ទើរតែមួយរយដឺក្រេ បន្ទាប់ពីនាងបានចូលហាងកែសម្ផស្សដើម្បីកែកុននូវចំណុចខ្វះខាត ។ ជាមួយនិងរូបរាងនិងមុខមាត់ថ្មី ពេជ្រ សោភា កាន់តែមានទីផ្សារខ្ពស់ ទោះជាពេលនេះនាងមិនសូវចេញបទចម្រៀងថ្មីៗដូចកាលពីមុនក្តី ។  ពេជ្រ សោភា មានការពេញចិត្តខ្លាំងជាមួយរូបរាង និងសម្រស់ថ្មីរបស់ខ្លួន នាងថែមទាំងបាននិយាយថា មនុស្សស្រីត្រូវតែស្រស់ស្អាត ។  ស្របពេល​ […]

5
Promotion