ប៉ាច គីមមួយ ចូលពេទ្យក្រោយចប់បេសកកម្មនៅ កូរ៉េ និង ម៉ាឡេស៊ី  !

គ្រាន់តែមកដល់ផ្ទះវិញ តារាចម្រៀង ប៉ាច គីមមួយ ត្រូវលោក សយ រតនៈ ដែលជាដៃគូដឹកចូលពេទ្យភ្លាមៗបន្ទាប់ពីបំពេញការងារនៅប្រទេស កូរ៉េ និង ម៉ាឡេស៊ី ចប់។ រយៈពេល១៥ថ្ងៃនេះ តារាចម្រៀង ប៉ាច គីមមួយ ជាប់រវល់នៅក្នុងបេសកកម្មការងារនៅប្រទេស កូរ៉េ និង ម៉ាឡេស៊ី ជាក់ស្តែងកាលពីថ្ងៃទី ១៨ ខែ តុលា កន្លងមកនេះ នាងបានចូលរួមសម្តែងនៅក្នុងកម្មវិធី « ASEAN Friendship Concert […]

ជនភៀសខ្លួនជំរំវត្តពោធិ៍ ៥០០០ដើម ចំនួន ១,៧១៧គ្រួសារ បន្តទទួលបានម្ហូបផ្គត់ផ្គង់ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បាននឹងកំពុងបន្តផ្គត់ផ្គង់ម្ហូបប្រចាំថ្ងៃចំនួន ២ពេលដល់ជនភៀសសឹកក្នុងស្រុកគូលែន ខេត្តព្រះវិហារ ដែលជម្លៀសពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។ តាមរយៈបណ្តាញសង្គម “យុវជនបូជាការពារយុត្តិធម៌” បានឲ្យដឹងថា ជនភៀសសឹកខេត្តព្រះវិហារ នៅជំរំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ចំនួន ១,៧១៧គ្រួសារ ស្មើ ៥,៦៣០នាក់ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តរៀបចំម្ហូបផ្គត់ផ្គង់ប្រចាំថ្ងៃចំនួន ២ពេល។ ការផ្គត់ផ្គង់ម្ហូបជនភៀសសឹករបស់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ […]

ដឹងតែកក្រើកហើយ ! សល់ត្រឹមតែជាងមួយសប្តាហ៍ទៀត ហ្វីយ៉ាតា ត្រៀមដល់ទៅ៦៣ឈុតឡើងឆាកអន្តរជាតិឆ្នាំនេះ ! 

សល់ត្រឹមតែជាងមួយសប្តាហ៍ទៀតឡើងឆាកអន្តរជាតិហើយ ហ្វីយ៉ាតា ដែលជា Miss Universe Cambodia 2025 បានត្រៀមខ្លួនរួចរាល់ដើម្បីប្រកួតប្រជែងក្នុងកម្មវិធីនេះ ជាពិសេសនាងបានត្រៀមរហូតដល់ទៅ៦៣ឈុតដើម្បីប្រកួតប្រជែង ។  ស្របពេលដែលត្រៀមខ្លួនដើម្បីចូលរួមប្រកួតប្រជែងលើឆាកអន្តរជាតិ ស្រីស្អាត ហ្វីយ៉ាតា មិនបានទុកពេលវេលាចោលឥតប្រយោជនន៍នោះ ផ្ទុយទៅវិញនាងបានប្រឹងធ្វើការងារគ្រប់បែបយ៉ាង ទាំងការងារថត ក៏ដូចជាពង្រឹងសមត្ថភាពខ្លួនបន្ថែមក្នុងការត្រៀមចេញទៅដណ្តើមមកុដលើឆាកអន្តរជាតិ ។  ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា បានចំណាយថវិការយ៉ាងច្រើនក្នុងការរៀបចំឈុតសម្លៀកបំពាក់រហូតដល់ទៅ៦៣ឈុតសម្រាប់ចូលរួមប្រកួតប្រជែងនៅក្នុងឆាក Miss Universe International នៅក្នុងឆ្នាំនេះ ។ នាងថែមទាំងបាននិយាយថា ដំបូងត្រៀមត្រឹមតែ៦០ឈុតប៉ុណ្ណោះ ឥឡូវឡើងដល់ទៅ ៦៣ឈុត […]

អស្ចារ្យ ! គ្រូបង្វឹក CAMBO RAPPER ទាំង៤រូបពួតដៃគ្នាចេញបទចម្រៀងរ៉េបបង្កើតប្រវត្តិសាស្រ្តថ្មី 

ក្រោយដំណើរការការប្រកួតកម្មវិធីប្រលងចម្រៀងរ៉េប CAMBO RAPPER អស់ជាច្រើនវគ្គ ពេលនេះគ្រូបង្វឹកទាំងបួនរូបនៃកម្មវិធី CAMBO RAPPER បានពួតដៃគ្នាត្រៀមចេញបទចម្រៀងរួមគ្នាជាលើកដំបូងដើម្បីបង្កើតប្រវត្តិសាស្រ្តថ្មីក្នុងវិស័យចម្រៀងរ៉េប ។ តាមរយៈ Teaser ចម្រៀងដែលបង្ហាញពីការចាប់ដៃគ្នារវាងគ្រូបង្វឹកទាំង ៤រូប ដែលមានកញ្ញា តន់ ចន្ទសីម៉ា , លោក Tempo Tris , Bross La និង លោក […]

ទីបំផុត! ជប៉ុនមាននាយករដ្ឋមន្ត្រីថ្មី ជាស្រ្តីដំបូងគេបង្គស់

នៅថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៥ រដ្ឋសភាជប៉ុនបានបោះឆ្នោតជ្រើសតាំងលោកស្រី Sanae Takaichi ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេស ដែលបានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រ។  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP  មានអាយុ ៦៤ឆ្នាំ លោកស្រី Sanae Takaichi ជាអតីតរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចជប៉ុន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) របស់ជប៉ុន ក្នុងការបោះឆ្នោតផ្ទៃក្នុងបក្ស កាលពីថ្ងៃទី៤ ខែតុលា ដោយ លោកស្រីបានយកឈ្នះលើគូប្រជែង […]

នាយករដ្ឋមន្ត្រីថៃ ប្រកាសមិនចុះកិច្ចព្រមព្រៀងសន្តិភាព បើកិច្ចប្រជុំ GBC-JBC រវាងកម្ពុជា-ថៃ បរាជ័យ

នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរ៉ាកុល នឹងមិនចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយភាគីកម្ពុជា ដែលគ្រោងធ្វើឡើងនៅប្រទេសម៉ាឡេស៊ីនាចុងខែតុលានោះទេ ប្រសិនបើកិច្ចប្រជុំ GBC-JBC រវាងកម្ពុជា-ថៃ បានបរាជ័យ។ នេះបើតាមសារព័ត៌មានថៃ The Nations នៅព្រឹកថ្ងៃទី២១តុលា។ លោក Natthaphon Narkphanit រដ្ឋមន្ត្រីការពារជាតិថៃ បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃនឹងមិនចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលគ្រោងធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសម៉ាឡេស៊ីនាចុងខែតុលានោះទេ ប្រសិនបើកិច្ចប្រជុំ GBC-JBC រវាងកម្ពុជា-ថៃបរាជ័យ។  […]

អីយ៉ា ! ហាងឆេងមាសឡើងថ្លៃតែ កុយ អេណា ប្រកាសថាហាងឆេងខ្លួននៅដដែល 

ស្របពេលដែលហាងឆេងមាសឡើងថ្លៃជារៀងរាល់ថ្ងៃ ស្រាប់តែតារាស្រី កុយ អេណា ប្រកាសថា ហាងឆេងខ្លួននៅដដែល មិនមានការឡើងថ្លៃឡើយ ។  បន្ទាប់ពីជោគជ័យនៅក្នុងការដើរថ្មើជើងដើម្បីទេសចរណ៍ កញ្ញា កុយ អេណា កាន់តែល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស ជាពិសេសនាងចាប់ផ្តើមទទួលបានការងារច្រើនឡើងៗក្នុងតម្លៃខ្លួនខ្ពស់មិនធម្មតាទាំងការងារថតស្ពត និងការងារជួយសង្គម ។   ជាមួយគ្នានេះផងដែរថា កញ្ញា កុយ អេណា ថែមទាំងបាននិយាយថា « ហាងឆេងមាសឡើងថ្លៃ តែហាងឆេងអេណានៅដែល » ។  កញ្ញា […]

សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសំណើរ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន ៥ របស់រដ្ឋសភា

នៅព្រឹកថ្ងៃអង្គារ ទី២១ ខែតុលា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៦ ដែលក្នុងនោះបានពិនិត្យ និងពិភាក្សារួចលើ សេចក្តីព្រាងច្បាប់ទាំង៥ ហើយគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានសម្រេចបញ្ជូនទៅគណៈកម្មការជំនាញពិនិត្យសិក្សា និងផ្តល់យោបល់។  បើតាមនាយកដ្ឋានព័ត៌មាននៃព្រឹទ្ធសភា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ធ្វើឡើងដើម្បីពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី៖ ១-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។ ២-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ាន […]

ដើមទ្រូងទ្រលុកទ្រលន់របស់តារាកំប្លែងភេទទី៣ ផេនខេក បែកធ្លាយស៊ីលីកូនអាចបង្កជាមហារីក !

ធ្លាប់តែឃើញតារាកំប្លែង ផេនខេក បង្ហាញដើមទ្រូងទ្រលុកទ្រលន់យ៉ាងស្រស់ស្អាតឱ្យមហាជនបានឃើញ តែពេលនេះដើមទ្រូងនោះកំពុងមានបញ្ហា អាចបង្កទៅជាមហារីកក្រោយពីនាងមិនយកចិត្តទុកដាក់ថែទាំសុខភាព ។  តារាកំប្លែងភេទទី៣ ផេនខេក កំពុងមានការព្រួយបារម្ភជាខ្លាំងបន្ទាប់ពីទៅពិនិត្យរោគវិនិច័យនៅមន្ទីរពេទ្យមួយដោយបានប្រាប់ នាងបានបែកធ្លាក់ស៊ីលីកូនដើមទ្រូង ។  ផេនខេក ថែមទាំងបានរៀបរាប់ថា « រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គិតតែពីការងារ ទោះក្តៅរងារក៏មិនហ៊ានសម្រាក ព្រោះតែកាតព្វកិច្ច ប៉ុន្តែភ្លេចថែរក្សាសុខភាពខ្លួនឯង រហួតដល់មួយរយៈពេលចុងក្រោយនេះក៏ចាប់ផ្តើមមានអាករៈមិនស្រួលពីមួយថ្ងៃទៅមួយថ្ងៃ ក៏បានទៅឆែកសុខភាពមើល ក៏ឃើញថាមានបញ្ហាទាក់ទងជាមួយនឹង ស៊ីលីកូនដើមទ្រូង បែក ។ […]

ឥណ្ឌា សន្យានឹងឈប់ទិញប្រេងពីរុស្ស៊ី ខណៈ ត្រាំ ព្រមានពីការយកពន្ធដ៏ធំប្រសិនបើបរាជ័យ

សារព័ត៌មាន India Today បានចុះផ្សាយសម្តីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបានរំលឹកឡើងវិញកាលពីថ្ងៃអាទិត្យទី១៩ខែតុលាថា នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានសន្យាជាមួយលោកថា ឥណ្ឌានឹងឈប់ទិញប្រេងពីរុស្ស៊ី ប៉ុន្តែលោកក៏បានព្រមានដែរថា ឥណ្ឌានឹងប្រឈមមុខនឹងពន្ធដ៏ធំប្រសិនបើខ្លួនបរាជ័យក្នុងការធ្វើដូច្នេះ។ ប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One លោកត្រាំ បាននិយាយថា ខ្ញុំបាននិយាយជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា ម៉ូឌី ហើយលោកបាននិយាយថា […]

5
Promotion