សល់ត្រឹមតែជាងមួយសប្តាហ៍ទៀតឡើងឆាកអន្តរជាតិហើយ ហ្វីយ៉ាតា ដែលជា Miss Universe Cambodia 2025 បានត្រៀមខ្លួនរួចរាល់ដើម្បីប្រកួតប្រជែងក្នុងកម្មវិធីនេះ ជាពិសេសនាងបានត្រៀមរហូតដល់ទៅ៦៣ឈុតដើម្បីប្រកួតប្រជែង ។

ស្របពេលដែលត្រៀមខ្លួនដើម្បីចូលរួមប្រកួតប្រជែងលើឆាកអន្តរជាតិ ស្រីស្អាត ហ្វីយ៉ាតា មិនបានទុកពេលវេលាចោលឥតប្រយោជនន៍នោះ ផ្ទុយទៅវិញនាងបានប្រឹងធ្វើការងារគ្រប់បែបយ៉ាង ទាំងការងារថត ក៏ដូចជាពង្រឹងសមត្ថភាពខ្លួនបន្ថែមក្នុងការត្រៀមចេញទៅដណ្តើមមកុដលើឆាកអន្តរជាតិ ។
ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា បានចំណាយថវិការយ៉ាងច្រើនក្នុងការរៀបចំឈុតសម្លៀកបំពាក់រហូតដល់ទៅ៦៣ឈុតសម្រាប់ចូលរួមប្រកួតប្រជែងនៅក្នុងឆាក Miss Universe International នៅក្នុងឆ្នាំនេះ ។ នាងថែមទាំងបាននិយាយថា ដំបូងត្រៀមត្រឹមតែ៦០ឈុតប៉ុណ្ណោះ ឥឡូវឡើងដល់ទៅ ៦៣ឈុត សុទ្ធសឹងតែជាឈុតស្អាតៗត្រូវនិងចិត្តរបស់នាងផ្ទាល់តែម្តង ។
ហ្វីយ៉ាតា ត្រូវបានមហាជនរំពឹងច្រើនថា អាចនឹងមានឱកាសបានចូលទៅដល់ Top ល្អ សម្រាប់ការប្រកួត Miss Universe Cambodia 2025 នៅក្នុងឆ្នាំនេះ ។ អ្នកគាំទ្រជាច្រើនបានផ្ញើសារជូនពរនាងជោគជ័យសម្រាប់ការប្រកួតដ៏ធំនេះ៕





