ទីបំផុត! ជប៉ុនមាននាយករដ្ឋមន្ត្រីថ្មី ជាស្រ្តីដំបូងគេបង្គស់

នៅថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៥ រដ្ឋសភាជប៉ុនបានបោះឆ្នោតជ្រើសតាំងលោកស្រី Sanae Takaichi ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេស ដែលបានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រ។ 

តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP  មានអាយុ ៦៤ឆ្នាំ លោកស្រី Sanae Takaichi ជាអតីតរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចជប៉ុន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) របស់ជប៉ុន ក្នុងការបោះឆ្នោតផ្ទៃក្នុងបក្ស កាលពីថ្ងៃទី៤ ខែតុលា ដោយ លោកស្រីបានយកឈ្នះលើគូប្រជែង គឺលោក Shinjiro Koizumi ជារដ្ឋមន្ត្រីកសិកម្ម ជាកូនប្រុសអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Junichiro Koizumi។

បើមិនមានអ្វីប្រែប្រួលទេនោះ លោកស្រី Takaichi នឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជំនួសលោក Shigeru Ishiba ដែលបានប្រកាសលាលែងចេញពីតំណែងកាលពីពេលថ្មីៗនេះ។

កើតនៅខេត្តណារ៉ា ក្នុងឆ្នាំ ១៩៦១ លោកស្រី Takaichi មានលោកឪពុកឈ្មោះ Takaishi ជាបុគ្គលិកការិយាល័យ ហើយមានម្តាយជាមន្រ្តីប៉ូលីស។ លោកស្រី Takaichi ធ្លាប់ជាអ្នកវាយស្គរដែកធុនធ្ងន់មួយរូប។ មិនតែប៉ុណ្ណោះលោកស្រីក៏ធ្លាប់អតីតជាអ្នកជ្រមុជទឹកដ៏ជំនាញដែរ និងជាបុគ្គលនិយមលេងម៉ាករថយន្តថែមទៀតផង មានដូចជា Toyota Supra ដែលជារថយន្តជាទីស្រលាញ់របស់លោកស្រីនិងបានដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរ Nara ៕