ធ្លាប់តែឱបថើបកូនគេ ពេលនេះពិធីការិនី សុភ័ក្រ្ត កុសុម៉ា មានផ្ទៃពោះហើយ បន្ទាប់ពីរៀបការបានជិតមួយឆ្នាំ ។ ពីមួយថ្ងៃទៅមួយថ្ងៃចំណងអាពាហ៍ពិពាហ៍របស់ពិធីការិនី និងជាតារាចម្រៀង សុភ័ក្រ្ត កុសុម៉ា កាន់តែរឹងមាំឡើង ដោយនាងបានបង្កើនការងារនៅក្នុងក្រុមតន្រ្តីរបស់ខ្លួនឱ្យកាន់តែធំជាងមុន ក្រោយពីនាងបានរៀបការមានគ្រួសារ ។ អ្វីដេលកាន់តែពិសេសនៅក្នុងពេលនេះ គឺនាងទទួលបានចំណងដៃកូននៅក្នុងផ្ទៃទៅតាមក្តីប្រាថ្នា ។ សុភ័ក្រ្ត កុសុម៉ា ធ្លាប់បានប្រាប់ផងដែរថា ពេលរៀបការរួចនាងនឹងយកកូនភ្លាមៗ ពីព្រោះនាងស្រឡាញ់ក្មេងៗណាស់ ចង់បានសមាជិកច្រើន ដូច្នេះហើយទើបនាងមិនប្រើប្រាស់វិធីសាស្រ្តពន្យាកំណើតណាមួយឡើយ […]
Author: rotha
មេបក្ស Fair Party រិះគន់ការចាក់សំឡេងខ្មោចរំខានរបស់ថៃនៅតំបន់ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ
មេដឹកនាំគណបក្ស Fair Party របស់ថៃ លោក Kannavee Suebsaeng បានរិះគន់សកម្មភាពចាក់សំឡេងខ្មោច និងសម្លេងរំខានផ្សេងៗរបស់ភាគីថៃ នៅឯតំបន់ព្រំប្រទល់ជាប់ជាមួយប្រទេសកម្ពុជា គឺតំបន់ភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ យោងតាមសារព័ត៌មានថៃ Khaosod បានចុះផ្សាយដោយដកស្រង់សម្តីលោក Kannavee Suebsaeng នៅថ្ងៃអង្គារ ទី១៤ ខែតុលានេះបាននិយាយថា លោកមិនយល់ស្របឡើយ ជាមួយសកម្មភាពណាមួយ ដែលរំលោភបំពានសិទ្ធិមនុស្ស និង […]
បាត់មុខយូរ ស៊ឹម ស្រីនិច្ច លេចមុខក្នុងទម្រង់ល្ខោនបាសាក់សម័យឌីជីថលរឿង« កែវមុន្នីរតនាធីតាមុខសេះ » ជាមួយលោក ប៉ែន ចំរុង !
បាត់មុខពីឆាកសម្តែងយូរស្រាប់តែតារាស្រី ស៊ឹម ស្រីនិច្ច បានលេចមុខជាថ្មីនៅក្នុងទម្រង់ល្ខោនបានសាក់សម័យឌីជីថលរឿង« កែវមុន្នីរតនាធីតាមុខសេះ » ជាមួយលោក ប៉ែន ចំរុង ។ តាមរយៈស្នាដៃសម្តែងរបស់នាងរួមជាមួយសិល្បករាប់រយនាក់ពិតជាទទួលបានការគាំទ្រខ្លាំងពីមហាជន ។ ផ្ទាំងទស្សនីយភាពទម្រង់ល្ខោនបាសាក់សម័យឌីជីថលរឿង « កែវមុន្នីរតនាធីតាមុខសេះ » ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីបានសម្តែងជូនសាធារណជនទស្សនាកម្សាន្តអារម្មណ៍កាលពីចុងសប្តាហ៍មុន ។ កញ្ញា ស៊ឹម ស្រីនិច្ច ត្រូវបានជ្រើសរើសសម្តែងជានាង កែវមុន្នីរតនា ឬនាងកែវណាម៉ា ។ ថ្វីដ្បិតតែជាលើកដំបូងដែល ស៊ឹម ស្រីនិច្ច […]
ក្រោយវះកាត់សម្រកខ្លាញ់ក្បាលពោះ តារាកំប្លែង កាតុ ត្អូញបាត់ចំណូលពីការច្រៀងការ !
ក្នុងមួយឆ្នាំៗតារាកំប្លែង អ្នកនាង សុខ ចាន់ធីតា ហៅ កាតុ អាចរកប្រាក់ចំណូលបានច្រើនគួរសមពីអាជីពច្រៀងការ ដោយឡែកថ្មីៗនេះនាងបានត្អូញត្អែរថា បានបាត់ចំណូលច្រើនពីអាជីពនេះបើធៀបទៅនិងឆ្នាំមុនៗ ។ ដូចមហាជនបានដឹងស្រាប់ហើយថា ក្នុងរដូវរៀបការម្តងៗតារាកំប្លែង កាតុ ដើរច្រៀងកាត់សក់ការក្នុងមួយថ្ងៃៗចាប់ពីពីរោងទៅបីរោងស្ទើរតែរកពេលវេលាសម្រាកគ្មាន ចម្លែកអ្វីតែឆ្នាំនេះមិនសូវមានគេហៅកាត់សក់ច្រៀងការដូចកាលពីមុនសោះ ។ ជួបជាមួយតារាកំប្លែងអ្នកនាង កាតុ កាលពីពេលថ្មីៗនេះនាងបានបញ្ជាក់ប្រាប់ថា ការងារច្រៀងការឥឡូវស្ងាត់ណាស់ ប្រហែលជាវិប្បត្តិសេដ្ឋកិច្ច ធ្វើឱ្យគ្រប់គ្នាមិនហ៊ានរៀបការហើយមើលទៅ តែទោះជាយ៉ាងណានាងក៏បានងាកមកធ្វើការងារផ្សេងទៀតដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ ។ ខណៈពេលដែលការងារមិនសូវមហាញឹកដូចមុនតារាកំប្លែងអ្នកនាង កាតុ បានទៅហាងកែសម្ផស្សមួយកន្លែង វះកាត់សម្រកខ្លាញ់ក្បាលពោះ ដើម្បីបានរាងស្អាត គាប់ចិត្តស្វាមី ។ […]
ត្រាំ នឹងមកម៉ាឡេស៊ី ចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ
រដ្ឋមន្រ្តីការបរទេសនៃប្រទេសម៉ាឡេស៉ី លោក Mohamad Hasan នាថ្ងៃអង្គារ ទី១៤ ខែតុលាបាននិយាយថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងធ្វើដំណើរមកកាន់ម៉ាឡេស៉ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីចូលរួមពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាន។ តាមទីភ្នាក់ងារព័ត៌មាន euters បានឲ្យដឹងថា លោក Mohamad បានបន្តថា ម៉ាឡេស៉ីរួមជាមួយសហរដ្ឋអាមេរិក នឹងដើរតួជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងខាងលើ រវាងថៃនិងកម្ពុជា […]
មេដឹកនាំអ៊ុយក្រែន ទៅជួបលោក ត្រាំ ជជែកពង្រឹងប្រព័ន្ធការពារដែនអាកាស
នៅថ្ងៃចន្ទ ទី១៣ ខែតុលា ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា លោកនឹងទៅកាន់ទីក្រុងវ៉ាស៊ីនតោន ក្នុងសប្ដាហ៍នេះ ដើម្បីជួបប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីការពង្រឹងប្រព័ន្ធការពារដែនអាកាស។ ទីភ្នាក់ងារសារព័ត៌មាន AFP បានចុះផ្សាយ លោក ហ្សេលេនស្គី នឹងដឹកនាំគណៈប្រតិភូអ៊ុយក្រែនធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ចូលរួមកិច្ចប្រជុំជាមួយអ្នកនយោបាយអាមេរិក និងថ្នាក់ដឹកនាំក្រុមហ៊ុនអាមេរិក ហើយសង្ឃឹមថានឹងអាចជួបលោក ត្រាំ នៅថ្ងៃសុក្រសប្ដាហ៍នេះ។ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចមេដឹកនាំអ៊ុយក្រែន […]
រសជាតិថ្មី ! FanFan ណាខ្លះជួបរឿងដូចលោក ខេម ចេញមុខមក « ឈឺចាប់ទៀងពេល »
ត្រឹមតែ Teaser MV ចម្រៀង « ឈឺចាប់ទៀងពេល » ក៏មានអារម្មណ៍ឈឺចាប់ទៅហើយទាំងតារាសម្តែង និងតារាចម្រៀង ចុះទម្រាំតែ Full MV ចម្រៀងទៀត មិនដឹងថាឈឺចាប់ដល់កម្រិតណាទេ?។ នេះគឺជារសជាតិថ្មីដែលឈឺចាប់បំផុតពីកំពូលតារាចម្រៀង ខេម ប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ។ សម្រែកសំឡេងស្អករបស់កំពូលតារាចម្រៀង ខេម នៅក្នុង Teaser MV […]
ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តផ្គត់ផ្គង់ម្ហូបជូនជនភៀសសឹកខេត្តព្រះវិហារ ចំនួន ២,៦២០គ្រួសារ
នៅថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានបន្តរៀបចំចម្អិនម្ហូបផ្គត់ផ្គង់ជនភៀសសឹកចំនួន ២គោលដៅក្នុងខេត្តព្រះវិហារ ចំនួន ២,៦២០គ្រួសារដែលជម្លៀសពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។ ផេកហ្វេសប៊ុកយុវជនបូជាការពារយុត្តិធម៌ បានឲ្យដឹងថា ២គោលដៅ ជនភៀសសឹកខេត្តព្រះវិហារ បន្តទទួលបានការផ្គត់ផ្គង់ម្ហូបពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺនៅជំរំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ចំនួន ១,៨៧៧គ្រួសារ ស្មើ ៦,៤៤៥នាក់ និងជំរំវត្តកំពង់សង្កែ ស្រុកឆែប […]
ជនភៀសសឹកខេត្តព្រះវុហារ ចំនួន ២,៦៥៧គ្រួសារ ស្មើ ៨,៥៧៨នាក់ បន្តទទួលបានការផ្គត់ផ្គង់ម្ហូបពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥ បានបន្តរៀបចំចម្អិនម្ហូបផ្គត់ផ្គង់ជនភៀសសឹកចំនួន ២គោលដៅក្នុងខេត្តព្រះវិហារ ដែលជម្លៀសពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។ យោងតាមបណ្តាញសង្គម យុវជនបូជាការពារយុត្តិធម៌ បានឲ្យដឹងថា ជនភៀសសឹកចំនួន ២គោលដៅ សរុបចំនួន ចំនួន ២,៦៥៧គ្រួសារ ស្មើ ៨,៥៧៨នាក់ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តផ្គត់ផ្គង់ម្ហូបអាហារ គឺនៅជំរំវត្តពោធិ៍ ៥០០០ដើម […]
ជនភៀសសឹកខេត្តព្រះវិហារ ២,៦៥៩គ្រួសារ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តផ្គត់ផ្គង់ម្ហូប ២ពេលប្រចាំថ្ងៃ
នៅថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តរៀបចំម្ហូបផ្គត់ផ្គង់ជនភៀសសឹកចំនួន ២គោលដៅក្នុងខេត្តព្រះវិហារ ដែលជម្លៀសពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។ ជនភៀសសឹកចំនួន ២គោលដៅ សរុបចំនួន ២,៦៥៩គ្រួសារ បន្តទទួលការផ្គត់ផ្គង់ម្ហូបអាហារដែលរៀបចំពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ គឺនៅជំរំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ចំនួន ១,៨៨៧គ្រួសារ ស្មើ ៦,៤៩១នាក់ និងជំរំវត្តកំពង់សង្កែ ស្រុកឆែប […]
