ជារៀងរាល់ឆ្នាំ វី ឌីណែត តែងតែបង្ហាញអារម្មណ៍សប្បាយរីករាយនៅក្នុងថ្ងៃកំណើតរបស់ខ្លួន ដោយឡែកឆ្នាំនេះនាងបែរជាបង្ហាញនួវអារម្មណ៍ទុក្ខសោក និងអ្វីដែលខ្លួនធ្លាប់បានជួប្រទះនិងឆ្លងកាត់ទៅវិញ ។ ថ្ងៃទី ០៩ ខែ តុលា គឺជាថ្ងៃកំណើតរបស់តារាចម្រៀង វី ឌីណែត ឆ្នាំនេះនាងមានវ័យក្បែរ៣០ឆ្នាំហើយចរិតនិងការរៀបចំខ្លួនក៏ចាស់ទុំទៅតាមហ្នឹងដែរ ។ នៅក្នុងថ្ងៃកំណើតឆ្នាំនេះ វី ឌីណែត បាននិយាយថា « កើនអាយុមួយឆ្នាំទៀតហើយ ជិតសាមស៊ិបឆ្នាំហើយដែលខ្ញុំបានរស់នៅលើផែនដីមួយនេះ ជួបបញ្ហាក៏ច្រើន ជោគជ័យក៏ច្រើន […]
Author: rotha
រដ្ឋាភិបាលអ៉ីស្រាអែល ព្រមទទួលបទឈប់បាញ់ បញ្ចប់សង្រ្គាមជាមួយក្រុមហាម៉ាសប៉ាឡេស្ទីន
រដ្ឋាភិបាលអ៉ីស្រាអែល របស់លោក Benjamin Netanyahu បានអនុម័តយល់ព្រមលើបទឈប់បាញ់ជាមួយក្រុមហាម៉ាសប៉ាឡេស្ទីន នៅថ្ងៃសុក្រ ទី១០ ខែតុលានេះ ដើម្បីបើកផ្លូវឆ្ពោះទៅរកការផ្អាកការសង្រ្គាមក្នុងពេល ២៤ម៉ោងខាងមុខ ជាមួយនឹងការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលជាប់ឃុំនៅតំបន់ហ្កាហ្សាក្នុងពេល ៧២ម៉ោង។ តាមទីភ្នាក់ងារសារព័ត៌មាន Reuters គណៈរដ្ឋមន្ត្រីអ៉ីស្រាអែលបានឯកភាពគ្នាលើការអនុម័តកិច្ចព្រមព្រៀងជាមួយហាម៉ាស នៅព្រឹកថ្ងៃសុក្រ ពោល២៤ម៉ោងក្រោយក្រុមអ្នកសម្របសម្រួលកិច្ចចរចាប្រកាសពីកិច្ចព្រមព្រៀងមួយស្ដីពីការដោះលែងចំណាប់ខ្មាំងជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន នៅក្នុងដំណាក់កាលទី១ សម្រាប់ផែនការសន្តិភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង២ឆ្នាំមកនេះនៅតំបន់ហ្កាហ្សា។ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក […]
មិនចប់សង្រ្គាមទេ! រុស្ស៉ីបន្តការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវ
នៅថ្ងៃសុក្រ ទី១០ ខែតុលា រុស្ស៉ីបានបន្តការវាយប្រហារទ្រង់ទ្រាយធំមួយលើទីក្រុងកៀវ បានបណ្ដាលឱ្យអគារស្នាក់នៅមួយឆាបឆេះ ខណៈការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល បានបណ្ដាលឱ្យដាច់ចរន្តអគ្គិសនីនៅតាមផ្នែកជាច្រើននៃទីក្រុង។ តាមចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់សម្តី អភិបាលទីក្រុងកៀវ លោក Vitali Klitschko បាននិយាយថា មនុស្ស ៩នាក់ក៏បានរងរបួសផងដែរ ក្នុងនោះមាន ៥នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ លោកបន្តថា ការវាយប្រហាររបស់រុស្ស៉ីបានធ្វើឱ្យដាច់ចរន្តអគ្គិសនី និងការផ្គត់ផ្គង់ទឹកនៅតាមស្រុកជាច្រើនស្ថិតនៅតាមបណ្ដោយច្រាំងទន្លេ Dnipro។ ជាមួយគ្នានេះ រូបភាពដែលត្រូវបានបង្ហោះ […]
គ្រោះរញ្ជួយដីកម្រិត ៧.៤រ៉ិចទ័រ វាយប្រហារហ្វីលីពីន ហើយព្រមានពីរលកយក្សស៊ូណាមិ
ទីភ្នាក់ងាររញ្ជួយដីរបស់ប្រទេសហ្វីលីពីន បាននិយាយថា ការរញ្ជួយដីកម្រិត ៧.៥ រ៉ិចទ័របានវាយប្រហារនៅឯនាយសមុទ្រនៅភាគខាងត្បូងប្រទេសកាលពីព្រឹកថ្ងៃសុក្រ ជាមួយនឹងការព្រមានអំពីរលកយក្សស៊ូណាមិនៅក្នុងប្រទេសមួយចំនួន ហើយបានជំរុញប្រជាជននៅតំបន់ឆ្នេរក្បែរនោះឱ្យផ្លាស់ទីទៅកាន់ដីខ្ពស់។ តាមសារព័ត៌មាន Reuters ទីភ្នាក់ងារ Phivolcs បានព្រមានពីការរញ្ជួយដីដែលបានវាយប្រហារនៅពេលព្រឹកពីទីក្រុង Manay ក្នុង Davao Oriental ក្នុងតំបន់ Mindanao ។ មន្ត្រីការពារជនស៊ីវិល លោក Raffy Alejandro បាននិយាយនៅលើ Facebook […]
ក្លាហានណាស់ ! ឆ្លងកាត់មុខកាំបិតអស់ក្បែរសែនដុល្លារ អ៊ីងអ៊ីង បានសម្រស់ដូចបំណង
ជាច្រើនឆ្នាំមកនេះតារាសម្តែង អ៊ីងអ៊ីង ធ្លាប់បានឆ្លងកាត់មុខកាំបិតរាប់មិនអស់ មិនថាផ្ទៃមុខ ឬដងខ្លួន សរុបជាទឹកប្រាក់អស់ប្រមាណខ្ទង់សែនដុល្លារ ទំរាំបានរូបរាងនិងមុខមាត់ស្រស់ស្អាតដូចក្តីប្រាថ្នា ។ អ៊ីងអ៊ីង គឺជាតារាសម្តែងសិចស៊ីមួយដែលមានឈ្មោះល្បីល្បាញគួរសម ប៉ុន្តែក្នុងអំឡុងពេលដែលកេរ្តិ៍ឈ្មោះកំពុងល្បីល្បាញស្រាប់តែនាងដកខ្លួនឆ្ងាយពីពិភពសិល្បៈដោយទៅសំងំរកស៊ីជាមួយដៃគូរបស់ខ្លួនវិញ ដោយឡែកថ្មីៗនេះ អ៊ីងអ៊ីង បែរជាវិលត្រឡប់មកកាន់វិស័យចាស់ ថែមទាំងទទួលថតស្ពតផ្សាយពាណិជ្ជកម្ម និងសំអាងការជាដើម …។ ការវិលត្រឡប់របស់ អ៊ីងអ៊ីង លើកនេះមើលទៅពិតជាប្លែក ជាពិសេសរូបរាងនិងសម្រស់របស់នាងតែម្តង សូម្បីតែអ្នកគាំទ្រក៏មានការស្រឡាំងកាំងនិងចំណាំនាងមិនបានដែរ ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះ គឺ អ៊ីងអ៊ីង ថែមក្លាហានបញ្ចេញនូវទូរលេខដែលខ្លួនបានកែសម្ផស្សឱ្យមហាជនបានដឹងលឺ ។ អ៊ីងអ៊ីង […]
ជនភៀសសឹកខេត្តព្រះវិហារ ២គោលដៅចំនួន ២,៦៥៧គ្រួសារ បន្តទទួលម្ហូបផ្គត់ផ្គង់ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តរៀបចំម្ហូបផ្គត់ផ្គង់ជនភៀសសឹកចំនួន ២ពេល គឺមាន ២គោលដៅក្នុងខេត្តព្រះវិហារ ដែលជម្លៀសពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។ នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ២០២៥ មានជនភៀសសឹកសរុបចំនួន ២,៦៥៧គ្រួសារ បន្តមកទទួលម្ហូបអាហារផ្គត់ផ្គង់ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចំនួន ២គោលដៅ គឺគោលដៅទី១ ជំរំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ចំនួន ១,៨៨១គ្រួសារ ស្មើ […]
យុគ ចិន្តា និង គង់ សុជាតិ ចាប់ផ្តើមបណ្តុះកូនៗឱ្យដើរតាមគន្លង !
ពិធីការិនី យុគ ចិន្តា និង គង់ សុជាតិ កំពុងបណ្តុះបណ្តាលកូនស្រីទាំងពីរឱ្យក្លាយទៅជាពិធីការិនីល្បីឈ្មោះដូចជាខ្លួនផងដែរ ។ ពិធីការិនី យុគ ចិន្តា និង គង់ សុជាតិ គឺជាមិត្តរួមជំនាន់និងគ្នាដែលបានសាងកេរ្តិ៍ឈ្មោះនៅក្នុងអាជីពពិធីករជាង២០ឆ្នាំមកហើយ មិនកម្មវិធីតូចធំ លំដាប់ជាតិនិងអន្តរជាតិគឺអ្នកទាំងពីរធ្វើបានយ៉ាងល្អ និងទទួលបានការគាំទ្រខ្លាំងពីមកហាជន ។ ឆ្នាំនេះពិធីការិនីទាំងពីររូបមានវ័យច្រើនរៀងៗខ្លួន ហើយក៏ដល់ពេលដែលត្រូវបណ្តុះបណ្តាលកូនស្រីរបស់ខ្លួនឱ្យបន្តវេណពីខ្លួនផងដែរ ។ អ្នកនាង យុគ ចិន្តា និងអ្នកនាង គង់ […]
ត្រាំ ផ្ញើលិខិតទៅនាយករដ្ឋមន្រ្តីថៃ ឲ្យដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា
នាយករដ្ឋមន្រ្តីថៃ Anutin Charnvirakul បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលានេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតមួយមកកាន់លោក ឲ្យដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា ដែលនៅមិនទាន់បាត់ភាពតានតឹងនៅឡើយ។ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP បានឲ្យដឹងថា លោកនាយករដ្ឋមន្រ្តីថៃ បាននិយាយប្រាប់អ្នកសារព័ត៌មាននៅទីក្រុងបាងកកយ៉ាងដូច្នេះថា «ប្រធានាធិបតី ត្រាំ បានផ្ញើលិខិតមួយមកកាន់លោក ដោយបង្ហាញពីបំណងចង់ឃើញប្រទេសទាំងពីរ គឺថៃនិងកម្ពុជា ចរចាគ្នារកដំណោះស្រាយដើម្បីបញ្ចប់ជម្លោះ។ លោក […]
ប្រធានាធិបតីបារាំង សន្យារកនាយករដ្ឋមន្ត្រីថ្មីឲ្យបានក្នុងរយៈពេល ៤៨ម៉ោង
ការិយាល័យប្រធានាធិបតី Elysee នៅថ្ងៃពុធ ទី៨ ខែតុលា បានឲ្យដឹងថា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ប្រកាសសន្យាជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីមួយទៀត នៅក្នុងរយៈពេល ៤៨ម៉ោងខាងមុខ។ នេះបើតាមសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី៩តុលា។ ការិយាល័យប្រធានាធិបតី Elysee បាននិយាយថា សមាជិកសភាភាគច្រើនបានជំទាស់នឹងការរៀបចំការបោះឆ្នោតសភាមុនអាណត្តិ ខណៈបារាំងធ្លាក់ក្នុងវិបត្តិនយោបាយដ៏អាក្រក់ដែលមិនធ្លាប់មាន នាប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ គួរឲ្យដឹងដែរថា ក្រោយចូលកាន់តំណែងនាយករដ្ឋមន្រ្តីទី៥ លោក […]
ជោគជ័យរកស៊ីតាមអនឡាញ អ៊ីវ៉ា ត្រៀមចូលរោងការបំពេញបំណងឪពុក
ច្រើនឆ្នាំមកហើយដែលឪពុករបស់តារាចម្រៀង អ៊ីវ៉ា ចង់ឃើញកូនស្រីចូលរោងការ ប៉ុន្តែម្តងជាពីរដង អ៊ីវ៉ា តែងតែពន្យាពេលឆ្នាំនេះឆ្នាំនោះ រហូតមកដល់សព្វថ្ងៃនេះ ដោយឡែកថ្មីៗនេះ អ៊ីវ៉ា សុខចិត្តបំពេញបំណងឪពុករបស់ខ្លួនហើយ ។ គ្រាន់តែធ្លាយដំណឹងថា អ៊ីវ៉ា ត្រៀមចូលរោងការភ្លាម បានធ្វើឱ្យអ្នកគាំទ្រនិងមិត្តភក្តិជាច្រើនសម្តែងការត្រេអរនិងបានផ្ញើសារជូនពរនាងមានសុភមង្គល ។ អ៊ីវ៉ា នៅពុំទាន់បង្ហាញពីពេលវេលាចូលរោងជ័យរបស់ខ្លួននៅឡើយទេ នាងបានត្រឹមតែបង្ហាញរូបភាពដែលខ្លួនទៅលសម្លៀកបំពាក់នៅសំអាងការមួយកន្លែង ។ មូលហេតុដែល អ៊ីវ៉ា សម្រេចចិត្តរៀបការជាមួយលោក លី សេងហួរ ដែលជាគូស្នេហ៍របស់ខ្លួនគឺដោយសារនាងចង់បំពេញបំណងឪពុករបស់ខ្លួនដែលចង់ឃើញខ្លួនចូលរោងការជាយូរឆ្នាំមកហើយ ។ […]
