ទៅសម្តែងនៅ សហរដ្ឋអាមេរិក ច្រើនលើកច្រើនសារហើយ តារាសម្តែង រតនៈ វិសិដ្ឋ ទើបមានឱកាសបានសម្តែង និង ច្រៀងរួមគ្នាជាមួយអតីតតារាសម្តែងជើងចាស់អ្នកស្រី អម្ពរ ទេវី ជាលើកដំបូងក្នុងជីវិត ។ លោក រតនៈ វិសិដ្ឋ និយាយទាំងក្តីរំភើបនិងត្រេអរថា « ទំរាំតែបានជួបបងស្រី គឺចាំមកយូរឆ្នាំណាស់ ទោះបីមកទឹកដីនេះច្រើនលើកក្តី ជាលើកទី១ ពិតជារំភើបណាស់ សំខាន់បងស្រីនៅតែស្អាត » ។ […]
Author: rotha
Trump ធានាសំណើររបស់អ៊ីស្រាអែល ចំពោះកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមតំបន់ហ្គាហ្សា ជាមួយក្រុមហាម៉ាស
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានធានាការគាំទ្ររបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃចន្ទចំពោះសំណើសន្តិភាពដែលគាំទ្រដោយសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្រ្គាមអស់ពេលជិត ២ឆ្នាំនៅតំបន់ហ្គាហ្សា ប៉ុន្តែសំណួរបានកើតឡើងផងដែរថាតើក្រុមហាម៉ាសនឹងទទួលយកផែនការនេះឬអត់។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅសេតវិមានបន្ទាប់ពីកិច្ចប្រជុំជាមួយលោក Netanyahu លោក Trump បានព្រមានក្រុមអ៊ីស្លាមហាម៉ាសថា អ៊ីស្រាអែលនឹងមានការគាំទ្រពេញលេញពីសហរដ្ឋអាមេរិកក្នុងការចាត់វិធានការណាដែលវាចាត់ទុកថាចាំបាច់ប្រសិនបើពួកសកម្មប្រយុទ្ធបដិសេធអ្វីដែលលោកបានផ្តល់ឲ្យ។ សារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃអង្គារ៍នេះថា សេតវិមានបានចេញផ្សាយឯកសារ ២០ ចំណុចដែលអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់, ការផ្លាស់ប្តូរចំណាប់ខ្មាំងដែលក្រុមហាម៉ាស់ឃុំឃាំង, សម្រាប់អ្នកទោសប៉ាឡេស្ទីនដែលអ៊ីស្រាអែលឃុំឃាំង, […]
ស្ងាត់រឿងមួយចូលរឿងមួយ ! តារាចម្រៀង យក់ ឋិតរដ្ឋា មានរឿងអ្វីទៀតហើយ ?
ទើបតែស្ងាត់រឿងបញ្ហាអន់ចិត្តជាមួយតារាចម្រៀងមួយរូបមិនបានប៉ុន្មានផង ស្រាប់តែពេលនេះ តារាចម្រៀង យក់ ឋិតរដ្ឋា បង្ហើរអារម្មណ៍ប្លែកមួយទៀតធ្វើឱ្យអ្នកគាំទ្រមានការងឿងឆ្ងល់ជាខ្លាំង ។ នៅល្ងាចថ្ងៃទី ២៩ ខែ កញ្ញា នេះតារាចម្រៀង យក់ ឋិតរដ្ឋា បានសរសេររៀបរាប់នៅលើហ្វេសប៊ុករបស់ខ្លួនថា « Good Afternoon everyone ! ពេលខ្លះ រឿងខ្លះ កុំច្បាស់ជាងសាម៉ីខ្លួនគេពេក រឿងរបស់គេ ជីវិតរបស់គេ កុំពូកែធ្វើការស្មានៗហើយនិយាយបង្កាច់បង្ខួចកិត្តិយសគេពេក ប្រយ័ត្នតែថ្ងៃណាមួយមានរឿងដោយសាតែមាត់ដ៏អត់ប្រយោជន៍នឹងទៅ […]
ADB ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាពី ៦.១% មក៤.៩% ឆ្នាំ២០២៥ ពី ៦.២% មក ៥.០% ឆ្នាំ២០២៦
ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាពី ៦.១% មក៤.៩% សម្រាប់ឆ្នាំ២០២៥ និងពី ៦.២% មក ៥.០% សម្រាប់ឆ្នាំ២០២៦ ដោយឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសេដ្ឋកិច្ច ទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសថៃ និងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។ បើតាម ADB ក៏មានការរំពឹងទុកអំពីកំណើនរឹងមាំដល់ឆ្នាំ ២០២៦ ដែលជំរុញដោយការបន្តលូតលាស់នៃវិស័យឧស្សាហកម្ម និងលំហូរចូលជាបន្តបន្ទាប់ នៃការវិនិយោគផ្ទាល់ពីបរទេស។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB ចេញផ្សាយពេលថ្មីៗនេះ […]
ជនភៀសសឹកជំរំវត្តពោធិ៍ ៥០០០ដើម ១,៨៣២គ្រួសារ ស្មើ ៦,៣៨២នាក់ បន្តទទួលម្ហូបផ្គត់ផ្គង់ពីសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ មានជនភៀសសឹកនៅជំរំវត្តជនភៀសសឹកជំរំវត្តពោធិ៍ ៥០០០ដើម ១,៨៣២គ្រួសារ ស្មើ ៦,៣៨២នាក់ បន្តទទួលម្ហូបផ្គត់ផ្គង់ពីសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រាពោធិ៍ ៥០០០ដើម ចំនួន ១,៨៣២គ្រួសារ ស្មើ ៦,៣៨២នាក់ បន្តទទួលបានការផ្គត់ផ្គង់ម្ហូប ២ ពេលពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ […]
រវល់កើបលុយដុំ សួស វីសា លែងនឹកនាអាជីពចាស់ !
រវល់ក្នុងការកើបលុយដុំជាមួយមុខជំនួញជាច្រើន តារាចម្រៀង សួស វីសា លែងនឹកនាអាជីពចាស់ទៀតហើយ បើទោះបីជាមានអ្នកគាំទ្រជាច្រើនចង់ស្តាប់សម្លេងនាងជាថ្មីម្តងទៀត ក៏នៅពុំទាន់ឃើញនាងឡើងឆាកកាន់ក្បាលមេក្រូ និងចេញបទចម្រៀងថ្មីដែរ រហូតធ្វើឱ្យអ្នកគាំទ្រមួយចំនួនគិតថា សួស វីសា បោះបង់អាជីពនេះចោលទាំងស្រុង ។ ច្រើនឆ្នាំមកហើយដែលតារាចម្រៀង សួស វីសា បានផ្អាកពីអាជីពចម្រៀង ដោយងាកទៅពង្រឹងការងាររកស៊ីជំនួសវិញ យូរៗម្តងនាងបានផលិតបទចម្រៀងផ្ទាល់ខ្លួន និងបានបង្ហោះនៅលើផេកហ្វេសប៊ុករបស់ខ្លួនដែលទទួលបានការគាំទ្រច្រើនពីមហាជន ។ សួស វីសា ថែមទាំងធ្លាប់និយាយថា ទោះបីជានាងមិនមានផលិតកម្មជ្រកកោណដូចមុន តែនាងក៏អាចចេញបទចម្រៀងដើម្បីជាកាដូសម្រាប់អ្នកគាំទ្ររបស់ខ្លួនដែរ ពីព្រោះនាងនៅតែស្រឡាញ់អាជីពចម្រៀង […]
នាយករដ្ឋមន្រ្តីថ្មីថៃ នឹងធ្វើប្រជាមតិពិចារណាលើកិច្ចព្រមព្រៀងព្រំដែនជាមួយកម្ពុជា ដែលកំពុងមានជម្លោះ
រដ្ឋាភិបាលរបស់លោក Anutin Charnvirakul ប្រកាសគ្រោងនឹងធ្វើសំណើរៀបចំប្រជាមតិមួយ ស្ដីពីថា តើគួរលុបចោលកិច្ចព្រមព្រៀងពីស្ដីពីការបោះបង្គោលព្រំដែនរបស់ថៃជាមួយកម្ពុជា ឬយ៉ាងណា។ ជាប្រជាមតិ ដែលនាយករដ្ឋមន្រ្តីថៃអះអាងថា គឺជាផ្នែកមួយនៃផែនការ ដើម្បីដោះស្រាយជម្លោះដែលកំពុងតែកើតមានជាមួយប្រទេសកម្ពុជា។ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២៨ ខែកញ្ញា បានផ្សាយថា នាយករដ្ឋមន្ត្រីថៃ Anutin និយាយថា ដើម្បីចៀសវាងជម្លោះបន្ថែមទៀត រដ្ឋសភាបានបង្កើតគណៈកម្មាធិការមួយ ដើម្បីសិក្សាលើបញ្ហានេះរួចហើយ ខណៈដែលគោលនយោបាយរបស់រដ្ឋាភិបាលនឹងត្រូវស្នើធ្វើប្រជាមតិលើបញ្ហានេះ។ សូមបញ្ជាក់ថា ប្រទេសថៃ […]
មនុស្ស១៣នាក់ស្លាប់និងបាត់ខ្លួន ដោយព្យុះទីហ្វុង Bualoi នៅវៀតណាម
យ៉ាងហោចណាស់មានមនុស្សម្នាក់ស្លាប់ អ្នកនេសាទចំនួន ១២នាក់បាត់ខ្លួន ខណៈដែលព្យុះទីហ្វុង Bualoi នាំមកនូវភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បោកបក់លេីផ្នែកខាងជេីងកណ្តាលប្រទេសវៀតណាម នាព្រឹកថ្ងៃចន្ទ ទី២៩ ខែកញ្ញា ដោយបំផ្លាញផ្ទះសម្បែង និង ខ្សែបណ្តាញអគ្គិសនីផងដែរ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយដោយដកស្រង់របាយការណ៍ពីទីភ្នាក់ងារព្យាករណ៍ឧតុនិយមជាតិវៀតណាមបានឱ្យដឹងថា ព្យុះទីហ្វុងបោកបក់មកលើខេត្ត Nghe An នៅម៉ោង ៨ព្រឹកនេះ ជាមួយល្បឿនខ្យល់អតិបរមា ៨៨គីឡូម៉ែត្រក្នុងមួយម៉ោង។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមថា មនុស្សម្នាក់បានស្លាប់បន្ទាប់ពីជាប់ក្នុងទឹកជន់លិច […]
មកទល់ពេលនេះ ការចរចារសន្តិភាពរវាងរុស្ស៉ី និងអ៊ុយក្រែន គ្មានពន្លឺបញ្ចប់សង្គ្រាមឡើយ
អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា គ្មានសញ្ញាណាមួយពីទីក្រុងកៀវ អំពីការចាប់ផ្តើមឡើងវិញនៃការចរចារវាងគណៈប្រតិភូរុស្ស៉ី និងអ៊ុយក្រែននោះទេ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយនៅថ្ងៃចន្ទ ទី២៩ ខែកញ្ញាថា អ្នកចរចារុស្ស៉ី និងអ៊ុយក្រែនបានជួបគ្នាផ្ទាល់ ៣លើកក្នុងឆ្នាំនេះ នៅទីក្រុងអ៉ីស្តង់ប៊ុល ប្រទេសតួកគីយ៉េ ដែលលេីកចុងក្រោយគឺនៅថ្ងៃទី២៣ ខែកក្កដា។ ក្រោយមកក៏មានការប្រគល់ឈ្លេីយសឹក និងសាកសព ប៉ុន្តែភាគីទាំងពីរនៅខ្វែងគំនិតគ្នាខ្លាំងពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាព។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Pesko បានលើកឡើងយ៉ាងដូច្នេះថា «ជារួម […]
ឯកឧត្តម អ៊ុំ រាត្រី តវ៉ាប្រឆាំងដាច់អហង្ការករណីខេត្តស្រះកែវលើកបដាប្រកាសអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជា
លិខិតតវ៉ារបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ផ្ញើទៅកាន់ អភិបាលខេត្តស្រះកែវ ប្រទេសថៃ ប្រឆាំងនឹងករណីរដ្ឋបាលខេត្តស្រះកែវលើកបដា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានខ្លឹមសារប្រកាសអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នៅថ្ងៃទី២៨ ខែកញ្ញា ឯកឧត្តម អ៊ុំ រាត្រី បានប្រកាសតវ៉ាប្រឆាំងដាច់ខាតអហង្ការចំពោះសកម្មភាពដដែលនៃការលើកបដាតរបស់រដ្ឋបាលខេត្តស្រះកែវ ប្រទេសថៃ ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ មកលើសិទ្ធិប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាកំពុងរស់នៅអាស្រ័យផលក្នុងភូមិជោគជ័យ […]
