ក្រោយការស៊ើបអង្កេតរកឃើញមានគម្រោងភេវរកម្មនៅលើទឹកដីរបស់ខ្លួន ពេលនេះរដ្ឋាភិបាលអូស្ត្រាលី ធ្វើបណ្តេញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ និងបុគ្គលិកការទូតជាច្រើននាក់ ត្រឡប់ទៅអ៊ីរ៉ង់ វិញដោយទុកពេលឲ្យ ៧ថ្ងៃចាកចេញ។ ការសម្រេចបណ្តេញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ និងបុគ្គលិកការទូតជាច្រើននាក់ បន្ទាប់ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ASIO បានរកឃើញថា អ៊ីរ៉ង់ជាអ្នកនៅពីក្រោយការវាយប្រហារលើជនជាតិជ្វីហ្វយ៉ាងតិចពីរករណីនៅលើទឹកដីអូស្ត្រាលី។ ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយស្រង់សម្តីលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសការសម្រេចចិត្តនេះ ដោយបញ្ជាក់ថា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានរៀបចំការវាយប្រហារលើភោជនីយដ្ឋានដែលគ្រប់គ្រងដោយជនជាតិជ្វីហ្វនៅទីក្រុងស៊ីដនី និងសាលប្រជុំនៅទីក្រុងមែលប៊នកាលពីឆ្នាំមុន។ […]
Author: rotha
ព្យុះទីហ្វុង Kajiki សម្លាប់មនុស្ស៣នាក់ និងបំផ្លាញផ្ទះជិត ៧,០០០ ខ្នងនៅវៀតណាម
អាជ្ញាធរវៀតណាមបាននិយាយនៅថ្ងៃអង្គារថា ព្យុះទីហ្វុង Kajiki បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣ នាក់ និងរបួស ១០នាក់ផ្សេងទៀតនៅក្នុងប្រទេសវៀតណាម ខណៈដែលអាជ្ញាធរបានព្រមានថា ភ្លៀងធ្លាក់ខ្លាំងអាចបណ្តាលឱ្យមានទឹកជំនន់ និងការរអិលបាក់ដី។ នេះបើតាមសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី២៦ ខែសីហា។ រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ព្យុះទីហ្វុង Kajiki បានបំផ្លាញផ្ទះជិត ៧,០០០ ខ្នង ជន់លិចដំណាំស្រូវចំនួន ២៨,៨០០ ហិកតា និងបានបំផ្លាញដើមឈើចំនួន […]
មាស សុខសោភា សារភាពថាខ្លួនធ្លាប់រលូតកូន !
ស្របពេលដែលទទួលស្គាល់ពីទំនាក់ទំនងខ្លួននិងលោកតាសក់សភ្នំត្បែង ស្រាប់តែតារាចម្រៀង មាស សុខសោភា បានសារភាពថា នាងធ្លាប់រលូតកូនកាលពីប៉ុន្មានឆ្នាំមុនក្នុងអំឡុងពេលរស់នៅជាមួយអតីតស្វាមីរបស់ខ្លួន ។ ក្នុងអំឡុងពេលដែលរួមរស់ជាមួយអតីតស្វាមី តារាចម្រៀង មាស សុខសោភា តែងតែនិយាយថានាងមិនយកកូនទេ ដោយសារតែនាងមានសុខភាពធ្ងន់ធ្ងរ ដោយឡែកបន្ទាប់ពីលែងលះ និងបានចាប់ផ្តើមជីវិតថ្មីជាមួយលោកតាសក់សភ្នំត្បែងមក ស្រាប់តែនាងរៀបរាប់រឿងរ៉ាវដែលកប់ក្នុងបេះដូងឱ្យមហាជនជាច្រើនបានដឹងលឺថា នាងធ្លាប់រលូតកូនទៅវិញ ។ តារាចម្រៀង មាស សុខសោភា បានរៀបរាប់នៅលើហ្វេសប៊ុករបស់ខ្លួនកាលពីពេលថ្មីៗនេះថា « គេចោទប្រកាន់ថាយើងផិតក្បត់គ្រប់គ្នា ពេលឈឺគ្មានអ្នកមើលថែ […]
ប្រទេសស៊ុយអែត លក់យន្តហោះចម្បាំង Gripen ៤គ្រឿងទៅឲ្យថៃ
ប្រទេសស៊ុយអែតបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់យន្តហោះចម្បាំង Gripen Gripen E/F ចំនួន ៤ គ្រឿងដែលផលិតដោយក្រុមហ៊ុន Saab ទៅកាន់ប្រទេសថៃ។ អគ្គនាយកដ្ឋានរដ្ឋបាលសម្ភារៈការពារជាតិស៊ុយអែត (FMV) លោក Mikael Granholm បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងនេះ ធ្វើឡើងដើម្បីពង្រឹងឱកាសអភិវឌ្ឍន៍រយៈពេលវែងសម្រាប់យន្តហោះចម្បាំងស៊ុយអែត។ ក្រុមហ៊ុន Saab បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា កិច្ចព្រមព្រៀងនេះ រួមមាន៖ យន្តហោះ Gripen […]
អ្នកសង្កេតការណ៍៥ប្រទេសដែលឃ្លាំមើលបទឈប់បាញ់ ចេញទៅខេត្តបន្ទាយមានជ័យ ខណៈទាហានថៃបន្តព័ន្ធរបងបន្លាលួស និងដាក់កង់ឡានលើភូមិរបស់ខ្មែរ
នៅព្រឹកព្រលឹមស្រាងៗ នាថ្ងៃអង្គារទី២៦ ខែសីហានេះអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមាននាទីឃ្លាំមើលបទឈប់បាញ់រវាងកម្ពុជា-ថៃ បានចេញដំណើរចុះទៅពិនិត្យ និងសង្កេតពីស្ថានការណ៍នៅព្រំដែនខេត្តបន្ទាយមានជ័យ។ នេះបើតាមក្រសួងការពារជាតិ បញ្ជាក់លើទំព័រហ្វេសប៊ុក។ បើតាមក្រសួងការពារជាតិកម្ពុជា ក្រុមអ្នកសង្កេតការណ៍អន្តរកាលដែលចេញដំណើរទៅកាន់ទីកន្លែងទាហានសៀមឈ្លានពាននៅថ្ងៃនេះ មានតំណាងមកពី៥ប្រទេស រួមានម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម។ ក្រុមនេះដឹកនាំដោយ លោក វរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា។ […]
បរាជ័យរឿងយកកូន សុគន្ធ និសា ងាកមកបើកអាជីវកម្មក្នុងក្តីស្រមៃ
បរាជ័យនៅក្នុងការយកកូន ស្រាប់តែតារាចម្រៀង សុគន្ធ និសា បានងាកមកមើកអាជីវកម្មថ្មីក្នុងក្តីស្រមៃខ្លួន ។ តារាចម្រៀង សុគន្ធ និសា បានបោះទុនប្រាក់រាប់ម៉ឺនដុល្លារក្នុងការបើកហាងថែទាំកូនឆ្កែ និងឆ្មា បើទោះបីជាការងាររកស៊ីនេះមើលទៅខុសប្លែកពីសិល្បការិនីផ្សេងៗ តែ សុគន្ធ និសា ពិតជារីករាយជាមួយអាជីវកម្មថ្មីរបស់ខ្លួនណាស់ ។ សុគន្ធ និសា បាននិយាយថា នាងពិតជាសប្បាយចិត្តណាស់ក្នុងការបើកហាងថែទាំកូនឆ្កែកូនឆ្មា បើទោះបីជាការងាររកស៊ីនេះមើលទៅសាមញ្ញតែជាការងារដែលនាងស្រឡាញ់ជាយូរមកហើយ ទើបតែមានឱកាសបានបំពេញក្តីស្រមៃខ្លួន ។ នេះមិនមែនជាមុខរបររកស៊ីលើកដំបូងសម្រាប់តារាចម្រៀង សុគន្ធ និសា […]
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសឹក ៦គោលដៅ ៤,៩៨៣គ្រួសារក្នុងខេត្តព្រះវិហារ
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តដឹកនាំក្រុមការងាររៀបចំផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសឹក ៦គោលដៅ ចំនួន ៤,៩៨៣គ្រួសារ ស្មើ ១៦,៧៩៨នាក់ ក្នុងខេត្តព្រះវិហារ ដែលជម្លៀសពីសមរភូមិក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើតាមការបង្ហោះលើផេកយុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥។ បើតាមផេកយុវជនបូជាការពារយុត្តិធម៌ ការរៀបចំផ្គត់ផ្គង់ម្ហូបអាហារហូបចុកជូនប្រជាពលរដ្ឋភៀសសឹក ៦គោលដៅខាងលើ ធ្វើឡើងក្រោមកិច្ចសហការរវាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត […]
លោក ហ្សេលេនស្គី ចង់មានជំនួបផ្ទាល់ជាមួយពូទីន ដើម្បីបញ្ចប់សង្គ្រាម ខណៈរុស្សុីរិះគន់អ៊ុយក្រែនថា ចង់បានកិច្ចប្រជុំទាំងដៃទទេ
ប្រធានាធិបតីអ៊ុយក្រែន បានអំពាវនាវជាថ្មីឲ្យមានជំនួបដោយផ្ទាល់ជាមួយភាគីរុស្ស៊ីដោយបានគូសបញ្ជាក់ថា វាជាមធ្យោបាយឆ្ពោះទៅមុខដ៏មានប្រសិទ្ធភាពបំផុតដើម្បីបញ្ចប់សង្គ្រាម។ ថ្លែងក្នុងពិធីបុណ្យឯករាជ្យជាតិអ៊ុយក្រែននៅថ្ងៃទី២៤ខែសីហានេះ លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានសន្យាថានឹងជំរុញរុស្ស៊ីឆ្ពោះទៅរកសន្តិភាព លោកថា ទាំងសហរដ្ឋអាមេរិក និងអឺរ៉ុបយល់ស្របថា អ៊ុយក្រែនមិនទាន់ឈ្នះទាំងស្រុងនៅឡើយទេ ប៉ុន្តែច្បាស់ណាស់ក៏មិនចាញ់ដែរ។ សារព័ត៌មាន AFP បានផ្សាយនៅថ្ងៃចន្ទនេះថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានច្រានចោលលទ្ធភាពនេះ ដោយចោទប្រកាន់លោកខាងលិចថាកំពុងស្វែងរកលេសដើម្បីរារាំងការចរចា និងរិះគន់ប្រធានាធិបតីអ៊ុយក្រែន ដែលចង់បានកិច្ចប្រជុំទាំងដៃទទេ។ បន្ថែមពីលើនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានកំណត់លក្ខខណ្ឌជាមុនសម្រាប់កិច្ចចរចា […]
ដើម្បីទប់ទល់នឹងព្យុះទីហ្វុង Kajiki វៀតណាម បិទអាកាសយានដ្ឋាន សាលារៀន និងជម្លៀសប្រជាពលរដ្ឋទ្រង់ទ្រាយធំ
វៀតណាម បានបិទអាកាសយានដ្ឋាន សាលារៀនជាបណ្ដោះអាសន្ននៅថ្ងៃចន្ទ ខែសីហានេះ ដោយចាប់ផ្ដើមជម្លៀសប្រជាពលរដ្ឋទ្រង់ទ្រាយធំ ខណៈកំពុងត្រៀមខ្លួនទប់ទល់នឹងព្យុះទីហ្វុង Kajiki។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់ដំណឹងពីទីភ្នាក់ងារឧតុនិយមវៀតណាម បានឱ្យដឹងថា ព្យុះទីហ្វុង Kajiki បាន និងកំពុងបក់បោកក្នុងល្បឿនខ្យល់ ១៦៦គីឡូម៉ែត្រក្នុងមួយម៉ោង ដោយព្យុះបោះពួយសំដៅទៅរកតំបន់ឆ្នេរភាគកណ្ដាល។ អាជ្ញាធរបានព្យាករថា ព្យុះទីហ្វុង Kajiki នឹងកើនឥទ្ធិពលកាន់តែខ្លាំង មុននឹងបក់បោកលើដីគោកនៅរសៀលថ្ងៃចន្ទនេះ។ ករណីព្យុះទីហ្វុង Kajiki នេះ […]
ក្រសួងអប់រំ បានដឹកជញ្ជូនប្រធានវិញ្ញាសាប្រឡងបាក់ឌុប ឆ្នាំ២០២៥ ទៅកាន់បណ្ដារាជធានី-ខេត្ត ហើយ
នាព្រឹកព្រលឹមថ្ងៃទី២៥ ខែសីហានេះ ប្រធាន គណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានី-ខេត្ត បានមកទទួល ផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបប្រធានវិញ្ញាសាទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥។ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា គណៈមេប្រយោគគ្រប់រូបបានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីធានាបាននូវដំណើរការប្រឡង គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ដើម្បីធានាបានថា […]
