នាព្រឹកព្រលឹមថ្ងៃទី២៥ ខែសីហានេះ ប្រធាន គណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានី-ខេត្ត បានមកទទួល ផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបប្រធានវិញ្ញាសាទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥។ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា គណៈមេប្រយោគគ្រប់រូបបានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីធានាបាននូវដំណើរការប្រឡង គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ដើម្បីធានាបានថា […]
Author: rotha
ខេត្តព្រះវិហារ រៀបចំកីឡារត់ម៉ារ៉ាតុង ដើម្បីលើកកម្ពស់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ដល់ជនភៀសខ្លួន
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រវិហារ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីកីឡារត់ម៉ារ៉ាតុង ក្រោមប្រធានបទ “រត់ដើម្បីសន្តិភាព” នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ ឯកឧត្តម គីម រិទ្ធី បានឲ្យដឹងថា ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ក៏ដូចជាបង្កើតបរិយាកាសស្និទ្ធស្នាល និងទំនាក់ទំនងល្អរវាងជនភៀសខ្លួនដែលកំពុងស្នាក់នៅទីនោះ តាមរយៈការរត់រួមគ្នា […]
រយៈពេល ១ខែហើយ! ទទួលបានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់បំផុតពីសម្ដេចតេជោ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំម្ហូបជូនជនភៀសសឹកក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ
ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា ដែលទាហានថៃចូលឈ្លានពានកម្ពុជាមក ហើយមានប្រជាពលរដ្ឋស្លូតត្រង់រាប់ម៉ឺនគ្រួសារ រាប់ម៉ឺននាក់ បានជម្លៀសមកកាន់ទីសុវត្ថិភាពចេញពីតំបន់សមរភូមិ ដោយទទួលបានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ភ្លាមៗ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានដឹកនាំក្រុមយុវជនរៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ ដោយឃើញប្រជាពលរដ្ឋភៀសសឹកនៅក្នុងជំរំជួបបញ្ហាលំបាកការហូបចុក អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចុះដឹកនាំបញ្ជាផ្ទាល់ដល់គោលដៅទាំង ១១ទីតាំងរបស់ក្រុមយុវជនសហព័ន្ធ ដើម្បីរៀបចំផ្គត់ផ្គង់ម្ហូបអាហារ ដោយសហការជាមួយឯកឧត្តម […]
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តរៀបចំផ្គត់ផ្គង់ម្ហូបជូនជនភៀសសឹក ៧ គោលដៅចំនួន ៥,១៩៥គ្រួសារ ស្មើ ១៧,៥៩១នាក់ ក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ
នៅថ្ងៃទី២៣ ខែសីហានេះ ក្រុមយុវជននៃសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំបញ្ជាផ្ទាល់ដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តផ្គត់ផ្គង់ម្ហូបអាហារជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យចំនួន ៧គោលដៅ ចំនួនប្រមាណ ៥,១៩៥ គ្រួសារ ស្មើ ១៧,៥៩១ នាក់ ដែលបានជម្លៀសមកកាន់ទីសុវត្ថិភាពចេញពីតំបន់សមរភូមិ។ គិតចាប់ថ្ងៃផ្ទុះអាវុធដែលទាហានថៃឈ្លានពានកម្ពុជា កាលពីថ្ងៃ២៤ កក្កដាមក អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដឹកនាំក្រុមការងាររៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនដល់ប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត […]
ជនភៀសសឹក ៧ គោលដៅក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ បន្តទទួលបានការផ្គត់ផ្គង់ម្ហូបពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
ប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យចំនួន ៧គោលដៅ ចំនួនប្រមាណ ៥,១៤០ គ្រួសារ ស្មើ ១៧,៥២៥ នាក់ ដែលបានជម្លៀសមកកាន់ទីសុវត្ថិភាពចេញពីតំបន់សមរភូមិ បាននឹងកំពុងបន្តទទួលការផ្គត់ផ្គង់ម្ហូបអាហារពីក្រុមយុវជននៃសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំបញ្ជាផ្ទាល់ដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។ គិតចាប់ថ្ងៃផ្ទុះអាវុធដែលទាហានថៃឈ្លានពានកម្ពុជា កាលពីថ្ងៃ២៤ កក្កដាមក អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដឹកនាំក្រុមការងាររៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនដល់ប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម […]
ម៉ាឡេស៊ី ណែនាំពលរដ្ឋរបស់ខ្លួនពន្យាពេលធ្វើដំណើរទៅប្រទេសថៃ
ប្រទេសម៉ាឡេស៊ី សេចក្ដីណែនាពលរដ្ឋរបស់ខ្លួនឲ្យពន្យារពេលធ្វើដំណើរទៅកាន់ប្រទេសថៃ ប្រសិនបើចាំបាច់។ ការប្រកាសអំពាវនាវនេះធ្វើឡើងបន្ទាប់ពីមានការវាយប្រហារដោយគ្រាប់បែកនៅស្រុក Tak Bai ខេត្ត Narathiwat កាលពីថ្ងៃទី២១ ខែសីហា ដែលបណ្តាលឲ្យមន្រ្តី ៤នាក់រងរបួស។ លោក Datuk Kamaruddin Md Nor ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកទេសចរណ៍ វប្បធម៌ សិល្បៈ និងបេតិកភណ្ឌ បានលើកឡើងថា សុវត្ថិភាពត្រូវតែជាអាទិភាពសម្រាប់អ្នកដែលនៅតែត្រូវធ្វើដំណើរទៅកាន់ប្រទេសជិតខាង។ លោកថា ឧប្បត្តិហេតុទម្លាក់គ្រាប់បែកនៅក្នុងប្រទេសថៃ […]
កម្ពុជា-ថៃ ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តបទឈប់បាញ់ និងការស្តារប្រក្រតីភាពឡើងវិញនៅតាមតំបន់ព្រំដែន
តាមរយៈកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តបទឈប់បាញ់ និងគោលការណ៍ឯកភាពទាំង១៣ចំណុច ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងការស្តារប្រក្រតីភាពឡើងវិញនៅតាមតំបន់ព្រំដែន។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា បង្ហាញលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងកងទ័ពភូមិភាគទី១របស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក Amarit Boonsuya មេបញ្ជាការ កងទ័ពភូមិភាគទី១ នាព្រឹកថ្ងៃទី២២ ខែសីហា […]
តុលាការថៃ រកមិនឃើញកំហុស លោក ថាក់ស៊ីន ពាក់ព័ន្ធការប្រមាថព្រះមហាក្សត្រ ឡើយ
តុលាការព្រហ្មទណ្ឌថៃ នៅព្រឹកថ្ងៃទី២២ ខែសីហានេះ បានសម្រេចថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ មិនមានទោសនោះទេ ពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រ នៅក្នុងកិច្ចសម្ភាសមួយកាលឆ្នាំ២០១៥។ តាមកាសែត Khaosoth English បានចុះផ្សាយថា តុលាការព្រហ្មទណ្ឌថៃ សម្រេចថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន មិនមានជាប់ទោសទណ្ឌពីបទប្រមាថព្រះចេស្ដាព្រះមហាក្សត្រ នោះទេ ក្នុងអំឡុងបទសម្ភាសន៍របស់លោកថាក់ស៊ីន ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង កាលពីឆ្នាំ […]
ក្រុមបះបោរទាមទារផ្តាច់ខ្លួនថៃ បើកការវាយប្រហារអត្តឃាតដោយរថយន្តផ្ទុកគ្រឿងផ្ទុះ បំបុកប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែង
សារព័ត៌មានក្នុងស្រុកថៃ នៅព្រឹកថ្ងៃសុក្រនេះ បានរាយការណ៍ថា ក្រុមបះបោរទាមទារផ្តាច់ខ្លួន បានបើកការវាយប្រហារអត្តឃាតដោយរថយន្តផ្ទុកគ្រឿងផ្ទុះ បំបុកប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែងនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេសថៃកាលពីយប់ថ្ងៃពុធ ក្នុងហេតុការណ៍នេះបណ្តាលឱ្យមន្ត្រីយ៉ាងហោចណាស់ ៤នាក់រងរបួស។ អាជ្ញាធរតំបន់របស់ថៃបានបញ្ជាក់ថា ក្រុមជនសង្ស័យបានរត់គេចខ្លួន ខណៈកងកម្លាំងបានបាញ់តបតវិញ។ បើតាមកាមេរ៉ាសុវត្ថិភាពបានបង្ហាញពីទិដ្ឋភាពរថយន្ត Pick-up មួយគ្រឿងបានបើកបំបុកប៉ុស្តិ៍ត្រួតពិនិត្យមួយដែលស្ថិតក្នុងស្រុក Tak Bai មុននឹងផ្ទុះឡើង បណ្តាលឱ្យមន្ត្រីស្ម័គ្រចិត្ត ៤នាក់រងរបួស និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប៉ុស្តិ៍ត្រួតពិនិត្យ។ ក្រោយមានផ្ទុះករណីក្រុមបះបោរ មេបញ្ជាការយោធភូមិភាគទី៤របស់ថៃ លោក […]
សម្តេចតេជោ ហ៊ុន សែន សម្តែងការអបអរសាទរវៀតណាម ដែលបានធ្វើដំណើរយ៉ាងស្វាហាប់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
ស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា បានរៀបចំពិធីអបអរសាទរខួបលើកទី៨០ឆ្នាំទិវាឯករាជ្យ របស់វៀត ណាម (២ កញ្ញា ១៩៤៥-២/កញ្ញា ២០២៥)។ ពិធីនេះទទួលបានការផ្តល់កិត្តិយសអញ្ជើញ ចូល រួមយ៉ាងខ្ពង់ខ្ពស់ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ ថ្លែងក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គ្រាដែលទិវា ឯករាជ្យ […]
