បរាជ័យរឿងយកកូន សុគន្ធ និសា ងាកមកបើកអាជីវកម្មក្នុងក្តីស្រមៃ 

បរាជ័យនៅក្នុងការយកកូន ស្រាប់តែតារាចម្រៀង សុគន្ធ និសា បានងាកមកមើកអាជីវកម្មថ្មីក្នុងក្តីស្រមៃខ្លួន ។

តារាចម្រៀង សុគន្ធ និសា បានបោះទុនប្រាក់រាប់ម៉ឺនដុល្លារក្នុងការបើកហាងថែទាំកូនឆ្កែ និងឆ្មា បើទោះបីជាការងាររកស៊ីនេះមើលទៅខុសប្លែកពីសិល្បការិនីផ្សេងៗ តែ សុគន្ធ និសា ពិតជារីករាយជាមួយអាជីវកម្មថ្មីរបស់ខ្លួនណាស់ ។

សុគន្ធ ​និសា បាននិយាយថា នាងពិតជាសប្បាយចិត្តណាស់ក្នុងការបើកហាងថែទាំកូនឆ្កែកូនឆ្មា បើទោះបីជាការងាររកស៊ីនេះមើលទៅសាមញ្ញតែជាការងារដែលនាងស្រឡាញ់ជាយូរ​មកហើយ ទើបតែមានឱកាសបានបំពេញក្តីស្រមៃខ្លួន ។ 

នេះមិនមែនជាមុខរបររកស៊ីលើកដំបូងសម្រាប់តារាចម្រៀង សុគន្ធ និសា នោះទេ ជាក់ស្តែងនាងមានអាជីវកម្មជាច្រើននៅក្នុងដៃ ទាំងក្រុមហ៊ុនរកស៊ី និងហាងលក់ម្ហូបជាដើម… ដែលអាចរកប្រាក់ចំណូលបានយ៉ាងច្រើន បន្ថែមពីលើអាជីពចម្រៀង ។ 

ថ្វីដ្បិតតែតារាចម្រៀង សុគន្ធ និសា បរាជ័យនៅក្នុងការយកកូន ប៉ុន្តែជីវិតនាងពោរពេញដោយក្តីសុខ ដែលបានស្វាមីស្រឡាញ់ថ្នាក់ថ្នម ថែមទាំងបានបើកអាជីវកម្មក្នុងក្តីស្រមៃជូនភរិយាបណ្តូលចិត្តទៀត ។ សុគន្ធ និសា បាននិយាយថា រឿងយកកូនចៅនៅតែយក តែពេលនេះនាងសុំរីករាយជាមួយអាជីវកម្មតូចក្នុងក្តីស្រមៃរបស់ខ្លួនសិន ៕