ឯកឧត្តម ខៀវ កាញារិទ្ធ ថា មេទ័ពភូមិភាគទី២ បាដក្លាង ដែលខិតខំប្រឹងញេញធ្មេញជាមួយកម្ពុជា ដើម្បីសម្រេចទិសដៅធំជាឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រថៃ

អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងពីអនាគតអាជីពរបស់មេទ័ពភូមិភាគទី២ថៃ ឧត្តមសេនីយ៍ឯក ប៊ុនស៊ិន បាដក្លាង ដែលខិតខំប្រឹងញេញធ្មេញជាមួយកម្ពុជា ដើម្បីឈានទៅទិសដៅធំបំផុតរបស់លោក បាដក្លាង គឺឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រថៃ។ ឯកឧត្តម ខៀវ កាញារិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន បច្ចុប្បន្នជាសមាជិករដ្ឋសភាមណ្ឌលខេត្តកំពង់ចាម បានរំលេចលើបណ្តាញសង្គមផ្ទាល់ខ្លួននៅថ្ងៃទី២៨ ខែសីហានេះថា កាលពីថ្ងៃមុន ឯកឧត្តមបាននិយាយរួចហើយគឺថៃយកសង្គ្រាមព្រំដែនដើម្បីស្តារឥទ្ធិពលកងទ័ពខ្លួនដែលធ្លាក់ចុះ តែនៅមានចំណុចមួយទៀតដែលមនុស្សជាច្រើនមិនទាន់មើលឃើញ។ នោះគឺអនាគតនយោបាយរបស់លោក ឃ្លាំង មេយោធិភូមិភាគ ២ ថៃ ដែលដុតរឿងរហូត។  […]

ដំណើរការប្រឡងបាក់ឌុបព្រឹកថ្ងៃទី១ ប្រព្រឹត្តទៅដោយរលូនល្អ 

ក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងថា ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។  ក្រសួងអប់រំបន្តថា នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ […]

ប្រធានាធិបតី ត្រាំ ថ្លែងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំ “ខ្លាំង” ដែលឱ្យតម្លៃលេីជីវិតមនុស្សជាតិ និងលេីកតម្កេីងសន្តិភាព

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតមួយទំព័រមកថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលស្នើប្រគល់ពានរង្វាន់ណូបែលសន្តិភាព ជូនលោក ព្រមទាំងបានជឿជាក់ថា សម្តេចធិបតីជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ដែលផ្តល់តម្លៃលើជីវិតមនុស្ស និងស្រឡាញ់សន្តិភាព។ យោងតាមលិខិតចុះថ្ងៃទី២០ ខែសីហារបស់ប្រធានាធិបតី ត្រាំ ដែលត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហោះលើបណ្តាញសង្គមកាលពីយប់ថ្ងៃទី២៧ ខែសីហា លោក ដូណាល់ ត្រាំ […]

ត្រាំ រៀបចំកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីតំបន់​ហ្គាហ្សា នៅសេតវិមាន​ បិទសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើជាប្រធានកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីតំបន់​ហ្គាហ្សានៅសេតវិមាន​នា​ថ្ងៃ​ពុធ​ទី​២៧​ខែ​សីហា​នេះ ពិភាក្សាអំពីផែនការថ្ងៃទៅ​មុខសម្រាប់​ទឹកដី​ដែល​កំពុង​រង​គ្រោះ​ព្រោះ​សង្គ្រាម។ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយ។ បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff បាននិយាយថា ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស បានបង្ហាញពីការបើកចំហក្នុងការបន្តការពិភាក្សាឆ្ពោះទៅរកដំណោះស្រាយមួយ។  លោក Witkoff បានប្រាប់ Fox News ថា «យើងមានកិច្ចប្រជុំដ៏ធំមួយនៅសេតវិមាន ដែលដឹកនាំដោយលោកប្រធានាធិបតី […]

ជនភៀសសឹកក្នុងខេត្តព្រះវិហារចំនួន ៤,៧៩៧គ្រួសារ ស្មើ ១៦,១​៤៩នាក់ ទទួលម្ហូបរៀបចំពីសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

នៅថ្ងៃទី២៧ ខែសីហានេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានបន្តដឹកនាំក្រុមការងាររៀបចំផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៤,៧៩៧គ្រួសារ ស្មើ ១៦,១៤៩នាក់ ក្នុងខេត្តព្រះវិហារ ចំនួន ៦គោលដៅ។ បេសកកម្មរៀបចំផ្គត់ផ្គង់ម្ហូបអាហារហូបចុកជូនប្រជាពលរដ្ឋភៀសសឹករបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ធ្វើឡើងក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម គីម […]

ក្នុងយុទ្ធនាការបង្ក្រាបបទឧក្រិដ្ឋក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោក ត្រាំ ចង់ឱ្យមានការកាត់ទោសប្រហារជីវិតបទឃាតកម្ម

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ ទី២៦ ខែសីហា ប្រកាសពីបំណងចង់ឱ្យមានការកាត់ទោសប្រហារជីវិត សម្រាប់បទល្មើសឃាតកម្មនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីបង្ក្រាបការកើនឡើងយ៉ាងគំហុកនូវបទឧក្រិដ្ឋក្នុងរដ្ឋធានីមួយនេះ។  ទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយថា នៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្នុងសេតវិមាន លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា បើនរណាម្នាក់សម្លាប់នរណាម្នាក់ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន យើងនឹងស្វែងរកកាត់ទោសប្រហារជីវិត។ លោកថា នេះជាវិធានការបង្ការយ៉ាងរឹងមាំបំផុត ហើយមនុស្សគ្រប់គ្នាក៏យល់ស្របដែរ។  ការទទូចចង់ឱ្យមានការកាត់ទោសប្រហារជីវិត កើតមានឡើងបន្ទាប់ពីប្រធានាធិបតីត្រាំ […]

ហេតុអ្វី ថៃមិនចង់ដើរផ្លូវការទូត តែចិញ្ចឹមចិត្តប្រើច្បាប់ព្រៃ រំអុកកម្ពុជាឲ្យវ៉ៃ? 

រូបភាពល្អ និងមានប្រៀបជាង គឺសៀមចង់បានណាស់ ដើម្បីបង្អួតថា ខ្លួនបានគោរពបទឈប់បាញ់យ៉ាងខ្ជាប់ខ្ជួន។ រីឯក្នុងតុចរចារកម្រិត រដ្ឋមន្រ្តីការពារជាតិ កម្រិតភូមិភាគ គឺសៀម បានចូលរួមតាមការកំណត់ដែល​ព្រមព្រៀង​គ្នា កាលពីថ្ងៃទី២៨ កក្កដា នៅប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន ក្រោមការសម្លុតពីប្រធានាធិបតីអាមេរិក និងមានចិន ជាអ្នកឈរមើល។  បើទោះមិនមានការផ្ទុះអាវុធជាថ្មី តែសៀមបន្តពង្រីកជម្លោះ រហូតដល់តំបន់ប្រជាជនស៊ីវិល ហើយស្ថានការណ៍ចុងក្រោយនេះ ទាហានសៀម បានបន្តពង្រាយបន្លាលួស ដើម្បីទាក់ដៃកម្ពុជា ឲ្យ​អស់ការអត់ធ្មត់ […]

ឧត្តមសេនីយ៍ឯក ពៅ ហេង និងឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង ដឹកនាំកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ 

នៅថ្ងៃទី២៧ ខែសីហានេះ កម្ពុជា-ថៃ បើកកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់ យោធភូមិភាគ កម្ពុជា-ថៃ (RBC) នឹងធ្វើឡើងនៅច្រកព្រំដែនអន្តរជាតិ ជាំស្រង៉ាំ ស្ថិតនៅខេត្តឧត្តរមានជ័យ។ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២៧ខែសីហានេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះសម្រាប់គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ ខណៈគណៈប្រតិភូថៃដឹកនាំដោយឧត្តមសេនីយ៍ឯក […]

ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តផ្គត់ផ្គង់ម្ហូបជូនជនភៀសសឹកចំនួន ៤,៨៦៦គ្រួសារ ស្មើ ១៦,៧៩៨នាក់ក្នុងខេត្តព្រះវិហារ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តដឹកនាំក្រុមការងាររៀបចំផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៤,៨៦៦គ្រួសារ ស្មើ ១៦,៧៩៨ ក្នុងខេត្តព្រះវិហារ ដែលជម្លៀសពីសមរភូមិក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ តាមការបង្ហោះលើផេកយុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ការរៀបចំផ្គត់ផ្គង់ម្ហូបអាហារហូបចុកជូនប្រជាពលរដ្ឋភៀសសឹកមានចំនួន ៦គោលដៅ ចំនួន ៤,៨៦៦គ្រួសារ ស្មើ ១៦,៧៩៨ ធ្វើឡើងក្រោមកិច្ចសហការរវាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា […]

អាមេរិកលក់យន្តហោះ Boeing ចំនួន ១០៣គ្រឿង តម្លៃ ៥០ ពាន់លានដុល្លារឲ្យក្រុមហ៊ុន Korean Air 

ក្រុមហ៊ុនអាកាសចរណ៍ Korean Air បានប្រកាសពីការបញ្ជាទិញយន្តហោះ Boeing ចំនួន ១០៣គ្រឿង រួមទាំងម៉ាស៉ីនយន្តហោះ និងសេវាថែទាំ គិតជាទឹកប្រាក់ ៥០ពាន់លានដុល្លារ ស្របពេលដែលមានដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ទៅកាន់ទីក្រុងវ៉ាស៉ីនតោន ជួបប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ បានផ្សាយថា ការបញ្ជាទិញរបស់ក្រុមហ៊ុន […]

5
Promotion