តបទៅនឹងការគំរាមរបស់ថៃ! កម្ពុជា បិទការនាំចូលប្រេង-ឧស្ម័នគ្រប់ប្រភេទពីថៃទាំងស្រុង

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសនៅលើហ្វេកបុក នាល្ងាចថ្ងៃទី២២ មិថុនានេះ ថា ចាប់ពីម៉ោង ១២យប់នេះទៅ ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង។  សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសនៅលើបណ្តាញសង្គមហ្វេសបុក កាលពីល្ងាចថ្ងៃទី២២ ខែមិថុនា នេះថា «ការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ត្រូវបានផ្អាកទាំងស្រុង ចាប់ពីម៉ោង ១២ យប់ថ្ងៃដដែលនោះតទៅ។ […]

រដ្ឋមន្ត្រីទូរគមនាគមន៍កម្ពុជា៖ កម្ពុជាមិនមែនជាជម្រកបណ្តាញឧក្រិដ្ឋកម្មសាយប័រ ដូចការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់រដ្ឋមន្ត្រីប្រទេសថៃនោះឡើយ

កម្ពុជាសូមធ្វើការបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់ពីលោក Prasert Jantararuangtong រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់ប្រទេសថៃ ដែលបានលើកឡើងតាមរយៈ​ ចុះផ្សាយនៅក្នុងកាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ដែលបានចោទប្រកាន់ថា កម្ពុជាអាចជាជម្រក «បណ្តាញឧក្រិដ្ឋកម្មសាយប័រដ៏ធំរបស់ពិភពលោកដែលគាំទ្រដោយអ្នកមានអំណាច» គឺមិនមានមូលដ្ឋាន មិនមានទំនួលខុសត្រូវ បង្កើតការភាន់ច្រឡំយ៉ាងខ្លាំង និងឈានទៅបំផ្លិចបំផ្លាញទំនុកចិត្តនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ តាមរយៈបណ្តាញសង្គមផ្លូវការដែលបណ្តាញព័ត៌មាន ទទួលបាននៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ទៀតថា កម្ពុជាមិនដែលគាំទ្រ […]

អបអរសាទរ! សៀវភៅម្ហូបកេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២ ទទួលបាន «ពានរង្វាន់ពិសេសរបស់គណៈវិនិច្ឆ័យ​»​លើឆាកអន្តរជាតិ

សៀវភៅម្ហូបខ្មែរ «កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២» បានឈ្នះពានរង្វាន់ពិសេសរបស់គណៈវិនិច្ឆ័យ (Special Award of the Jury) ក្នុងពិធីប្រគល់រង្វាន់អន្តរជាតិ Gourmand Awards លើកទី៣០ ដែលប្រព្រឹត្តឡើងនៅថ្ងៃទី១៨ ដល់ ២២ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងទីក្រុងលីសស្បាន ប្រទេសព័រទុយហ្គាល់ ដោយមានអ្នកចូលរួមរាប់រយនាក់ មកពីប្រមាណ ២០០ប្រទេស។ សៀវភៅម្ហូបនេះ ត្រូវបានប្រកាសចេញផ្សាយជាផ្លូវការដោយ […]

សាមគ្គីជាធ្លុងមួយ! សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ យាងចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខខេត្តព្រះវិហារ

នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នៃគណៈធម្មយុត្តិកនិកាយ និងសម្តេចព្រះសង្ឃនាយក អំ លីមហេង  គណៈមហានិកាយ រួមទាំងថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា បានយាងនិមន្តចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារព្រំដែននៅតំបន់ព្រះវិហារ ដើម្បីបង្ហាញនូវការគាំទ្រ ចំពោះស្មារតីវីរភាព និងការលះបង់ដ៏អង់អាចរបស់ទាហានកម្ពុជា។ សម្តេចព្រះសង្ឃនាយក អំ លីមហេង ក៏បានដឹកនាំគណៈសង្ឃនាយក ព្រះមន្ត្រីសង្ឃមួយចំនួន នាំយកព្រះរាជអំណោយដ៏សប្បុរសថ្លៃថ្លា […]

ឯកឧត្តម ហ៊ុន ម៉ានី ៖ ពុកចាកចេញដើម្បីជាតិ! សន្តិភាពមិនមែនជាអំណោយ ប៉ុន្តែជារង្វាន់នៃការលះបង់

ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃសុក្រទី២០ខែមិថុនាឆ្នាំ២០២៥នេះថា « កាលពី ៤៨ឆ្នាំមុន ពុកបានចាកចេញពីទឹកដីកំណើត ឃ្លាតឆ្ងាយពីក្រុមគ្រួសារ ពីភរិយាដែលកំពុងពរពោះ ដើម្បីទៅស្វែងរកការរំដោះជាតិមាតុភូមិ»។  ទោះបីឆ្លងកាត់នូវសោកនាដកម្ម និងអំពើឃោឃៅជាច្រើន តែពុកបានទុកភាពទុក្ខសោកនៅមួយឡែក ហើយផ្តោតអរម្មណ៍លើការប្រមូលផ្តុំការតស៊ូដើម្បីបុព្វហេតុតែមួយគត់គឺជាតិ និងប្រជាជន។  កិច្ចខិតខំប្រឹងប្រែងរបស់ពុកត្រូវបានតបស្នងមកវិញ តាមរយៈការប្រកៀកស្មារប្រយុទ្ធជាមួយបណ្តាយុទ្ធមិត្តជាច្រើនរូបទៀត ហើយប្រែក្លាយសមរភូមិទៅជាជ័យជម្នះដ៏ត្រចះត្រចង់លើរបបយង់ឃ្នង់ នាថ្ងៃ ០៧ មករា ១៩៧៩។  មាតុភូមិដ៏កំសត់របស់យើងបានប្រែមុខមាត់សាថ្មី […]

ឯកឧត្ដម ស៊ុន ចាន់ថុល ចុះជួបសំណេះសំណាល និងប្រគល់ជំនួយដល់កងកម្លាំងការពារព្រំដែនកម្ពុជា–ថៃ

នាព្រឹកថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់ថវិកា និងសម្ភារៈជូនដល់កងកម្លាំងប្រដាប់អាវុធរដ្ឋ ដែលជាកងទ័ពឈរជើងតាមបណ្តោយព្រំដែនកម្ពុជា–ថៃ នៅទីបញ្ជាការទិសទី៣ នៃយោធភូមិភាគទី៤ ក្នុងខេត្តឧត្តរមានជ័យ។ ឯកឧត្ដម ស៊ុន ចាន់ថុល បានសំដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពរបស់កងទ័ពដែលកំពុងឈរជើងការពារ អធិបតេយ្យភាពនៃប្រទេសជាតិយើងយ៉ាងអង់អាចក្លាហាន ទាំងថ្ងៃទាំងយប់ នៅតាមតំបន់ព្រំដែន រួមទាំងខេត្តឧត្តរមានជ័យ […]

សម្តេចតេជោ ហ៊ុន សែន៖ សូមចងចាំថាគ្មានជោគជ័យ ឬលទ្ធផលណាមួយបានមកដោយគ្មានការបង់ថ្លៃឬការលះបង់នោះឡើយ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសរសេរលើបណ្តាញសង្គមផ្លូវការនាព្រឹកថ្ងៃ ទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ ថា «ទោះពេលវេលាបានកន្លងហួសរយៈពេល ៤៨ឆ្នាំទៅហើយក្តី តែនៅពេលដែលខ្ញុំនឹកឃើញដល់រឿងរ៉ាវដែលបានជួបប្រទះកាលពីថ្ងៃ២០ ខែមិថុនា ឆ្នាំ១៩៧៧ ទឹកភ្នែកខ្ញុំតែងស្រក់ចុះមកជាប់មិនដាច់»។  សម្តេចតេជោ រៀបរាប់ថា ពិតជាខ្លោចផ្សា និងឈឺចាប់រកពាក្យនិយាយមិនបាន។យើងមានតែជីវិតប៉ុណ្ណោះធ្វើជាដើមទុនដើម្បីរំដោះជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។ ប្រសិនខ្ញុំស្លាប់នាពេលនោះតើនឹងមានអ្វីកើតឡើងនាពេល៤៥ឆ្នាំកន្លងមកនេះ?។  សម្តេចតេជោ រំលឹកថា កាលគ្រានោះ […]

«ស្ពានតេជោសន្តិភាពឫស្សីជ្រុំ» បង្ហាញអត្ថន័យនៃសន្តិភាពនិងការអភិវឌ្ឍជាតិ

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រសិទ្ធនាមស្ពានលេខ២៨ នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលជាស្ពានខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជាថា «ស្ពានតេជោសន្តិភាពឫស្សីជ្រុំ»។ ស្ពាននេះ បានបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ ចាប់តាំងពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ មកម្ល៉េះ។ ស្ពានលេខ២៨នេះ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ដោយឡែក ប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ ឈប់ថតរូប ទស្សនាកម្សាន្តជាមួយទិដ្ឋភាពស្ពានខ្ពស់ត្រដែត អមដោយដោយអ័ព្វ ព្រៃពឹក្សាខៀវស្រងាត់ត្រជាក់ភ្នែក […]

អភិបាលខេត្តឧត្តរមានជ័យ អំពាវនាវពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ កុំជឿព័ត៌មានញុះញង់តាមបណ្ដាញសង្គមពីសភាពការណ៍ព្រំដែន

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមរក្សាភាពស្ងៀមស្ងាត់ កុំមានការព្រួយបារម្ភ កុំមានការភិតភ័យ ជឿតាមតាមការញុះញង់ និងព័ត៌មានមិនច្បាស់លាស់ មួយចំនួនតាមបណ្តាញសង្គមហ្វេកប៊ុក TikTok ហើយរត់ទៅឆ្វេង រត់ទៅស្តាំ ផ្ទុយទៅវិញត្រូវស្តាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ពិសេសកុំដើរញុះញង់បះបោរ បំភិតបំភ័យស្តីពីសភាពការណ៍ព្រំដែន កម្ពុជា-ថៃ សព្វថ្ងៃ។​ ការថ្លែងអំពាវនាវរបស់ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ ក្នុងឱកាសដែលឯកឧត្តម និងឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត […]

អភិបាលខេត្តកោះកុង៖ ព្រំដែនស្ងប់ស្ងាត់! រដ្ឋបាលខេត្ត រៀបចំទីតាំងជម្លៀសពលរដ្ឋ

រួចរាល់ ក្នុងករណីផ្ទុះអាវុធរវាងកម្ពុជា-ថៃ​ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានបញ្ជាក់ថា ស្ថានការណ៍តាមបណ្ដោយបន្ទាត់ព្រំដែនរវាងខេត្តកោះកុង និងប្រទេសថៃមានស្ថិរភាព មិនមានការប្រឈមមុខគ្នាដោយកម្លាំងប្រដាប់អាវុធឡើយ ខណៈដែលរដ្ឋបាលខេត្តបានចាត់វិធានការបម្រុងទុក ដើម្បីដោះស្រាយបញ្ហាប្រសិនបើមានហេតុការណ៍អាសន្នកើតឡើង។ លោកជំទាវ អភិបាលខេត្ត បានឱ្យដឹងថា ខេត្តកោះកុង បានត្រៀមទីតាំងសម្រាប់ជម្លៀសប្រជាពលរដ្ឋដែលរស់នៅក្បែរបន្ទាត់ព្រំដែនប្រឈមនឹងគ្រោះថ្នាក់ក្នុងករណីកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ។ លោកជំទាវ អភិបាលខេត្ត បានអះអាងថា៖ «ចំពោះខេត្តកោះកុង ពុំមានអ្វីគួរឱ្យកត់សម្គាល់នោះទេ គ្រាន់តែបន្ថយម៉ោងក្នុងការបើកព្រំដែនតែប៉ុណ្ណោះ និងបានអនុវត្តតាមវិធានការបិទមិនឱ្យផ្លែឈើ និងបន្លែរបស់ខេត្តនាំចូលពីប្រទេសថៃ»។ […]

5
Promotion