នាយករដ្ឋមន្រ្តីថៃ ប្រកាសមិនលាលែងពីតំណែង និងសុំទោសប្រជាជនថៃ

នៅថ្ងៃព្រឹកថ្ងៃព្រហស្បតិ៍នេះ Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ បានប្រកាសថា លោកស្រីមិនលាលែងពីតំណែង និងសុំទោសប្រជាជនថៃចំពោះការលេចធ្លាយឃ្លីបសំឡេង ដោយហៅថា ជាការគំរាមកំហែងដល់សន្តិសុខជាតិ។ កាសែត Khaosod បានផ្សាយដោយដកស្រង់សម្តីលោកស្រីនិយាយថា «ខ្ញុំសុំទោសបងប្អូនជនជាតិថៃទាំងអស់ ទាក់ទងនឹងឃ្លីបសំឡេងនៃការសន្ទនារបស់ខ្ញុំជាមួយថ្នាក់ដឹកនាំកម្ពុជា ខ្ញុំមិនដឹងថានឹងត្រូវបានថត និងផ្សព្វផ្សាយបែបនេះទេ។ ឥឡូវនេះ យើងបានបញ្ជាក់រឿងនេះជាមួយកងកម្លាំងប្រដាប់អាវុធហើយ។ នេះជាពេលដែលយើងត្រូវសហការ និងបង្រួបបង្រួមកម្លាំងរបស់យើង។ គ្រប់ភាគីបានសន្និដ្ឋានថា នេះជាការគំរាមកំហែងដល់សន្តិសុខជាតិ។ នេះមិនមែនជាការគំរាមកំហែងតូចតាចទេ។ ថ្ងៃនេះ យើងគ្មានពេលប្រយុទ្ធគ្នាឯងបែបនេះទេ។ […]

ឯកឧត្តម ហ៊ុន ម៉ានី ៖ ស្នេហាជាតិដ៏រឹងមាំ! ប្រជាពលរដ្ឋជាង ១៥ម៉ឺននាក់ ពីគ្រប់ទិសទី គាំទ្ររដ្ឋាភិបាលដោះស្រាយបញ្ហាព្រំដែន ការពារបូរណភាពទឹកដី

នៅលើបណ្តាញសង្គមនាថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនានេះ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញពីមោទនភាព និងអំណរគុណចំពោះទឹកចិត្តរបស់ប្រជាពលរដ្ឋជាង ១៥ម៉ឺននាក់ ដែលបានចូលរួមដំណើរថ្មើរជើងច្រើនលើសលប់ ដើម្បីបង្ហាញការគាំទ្ររាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា« ព្រឹត្តិការណ៍ដំណើរថ្មើរជើងម្សិលមិញនេះ បានបង្ហាញយ៉ាងច្បាស់ពីជម្រៅនៃឆន្ទៈ ទឹកចិត្ត ក្តីស្រឡាញ់ដែលកូនខ្មែរមានសម្រាប់ប្រទេសជាតិយើង»។  ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា ទោះបីជាការរៀបចំ ផ្សព្វផ្សាយ […]

ឧកញ៉ា ឡេង និមល និងឧកញ៉ា ខេមរៈ សិរីមន្ត តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ សួរសុខទុក្ខនាំយកអំណោយជូនកងទ័ពជួរមុខទិសទី១ ខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ លោក ឧកញ៉ា ឡេង និមល និង ឧកញ៉ា ខេមរៈ សិរីមន្ដ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធាន សហព័ន្ធយុវជនបូជាការពារយុត្តិធម៌  បានដឹកនាំក្រុមការងារ ទៅសួរសុខទុក្ខព្រមទាំង បានយកអំណោយមកជូនយោធា យុទ្ធភូមិភាគទី ៥  ដែលកំពុងឈរជើងការពារ បន្ទាត់ព្រំដែន ក្នុងទឹកដីខេត្តបន្ទាយមានជ័យ ព្រំដែន […]

រហ័សជាងមុន! ចិន-កម្ពុជា បើកផ្លូវដឹកទំនិញថ្មី កាត់បន្ថយពេលដឹកត្រឹមតែ ៩ ថ្ងៃប៉ុណ្ណោះ

នាវាដឹកទំនិញដំបូងបានចេញដំណើរពីកំពង់ផែ Suzhou ប្រទេសចិន កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឆ្ពោះមកកាន់កំពង់ផែក្រុងព្រះសីហនុ ប្រទេសកម្ពុជា ដែលជាសញ្ញាបង្ហាញពីការបើកដំណើរការជាផ្លូវការនៃជើងនាវាកុងតឺន័រថ្មីមួយ ដោយជោគជ័យ។ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានឱ្យដឹងថា «កំពង់ផែចិន Taicang គឺជាកន្លែងចាប់ផ្ដើមសម្រាប់ការ​ចេញដំណើររបស់លោកមន្រ្តីចិន Zheng He ទៅកាន់ភាគខាងលិចនៃមហាសមុទ្រក្នុងអំឡុងរាជវង្ស Ming»។ ឯកឧត្តម វ៉ាង វិនពិន បញ្ជាក់ថា […]

សម្តេចតេជោ ហ៊ុន សែន បង្ហាញចម្រៀងថ្មី «អក្ខរាលាស្រីថ្ងៃ២០មិថុនា» យកជីវិតធ្វើដើមទុនរំដោះប្រជាជន

នៅថ្ងៃទី១៩ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះបទម្រៀដែលងនិយាយអំពីដំណើរជីវិតតស៊ូរំដោះជាតិ ផ្តើមពីការយកជីវិតធ្វើដើមទុនរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុុន សែន បានសរសេរថា «ថ្ងៃស្អែក២០មិថុនាគឺជាខួបលើកទី៤៨ ឆ្នាំ(២០មិថុនា១៩៧៧ – ២០មិថុនា២០២៥) ជាថ្ងៃដែលសម្តេចចាប់ផ្តើមយកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះជាតិរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។ សម្តេចតេជោថ្លែងថា ជាមួយទឹកភ្នែករាប់មុឺនរាប់សែនរាប់លានដំណក់ពេលចាកចោលភរិយាដ៏កំសត់កំពុងមានផ្ទៃពោះ ចាកចោលមាតុភូមិ និងប្រជាជនដែលកំពុងប្រឈមជាមួយការស្លាប់ផុតពូជ។ ខ្ញុំពិតឈឺចាប់រកពាក្យនិយាយមិនបាន […]

ឧកញ៉ា ឡេង និមល តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចូលរួមជាមួយគណៈប្រតិភូយុវជនគណបក្ស សួរសុខទុក្ខនាំយកថវិកាជូនប្រជាពលរដ្ឋ ៣៥០គ្រួសារ ដែលជម្លៀសចេញពីទីតាំងសមរភូមិជួរមុខកម្ពុជា-ថៃ ទៅកាន់ទីតាំងមានសុវត្ថិភាព

នៅរសៀលថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៥ លោកឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចូលរួមជាមួយគណៈប្រតិភូយុវជនគណបក្ស ថ្នាក់កណ្តាលនៃគណបក្សប្រជាជនកម្ពុជា បាននាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូនប្រជាពលរដ្ឋចំនួន ៣៥០គ្រួសារ ដែលជម្លៀសចេញពីទីតាំងសមរភូមិជួរមុខកម្ពុជា-ថៃ […]

២៦ឆ្នាំក្រោយសង្គ្រាម! គ្រាប់មីនតោននៅតែជា«ឃាតករលាក់មុខ»​គំរាម​កំ​ហែង​ដល់សុវត្ថិភាពពលរដ្ឋ

កងកម្លាំងអង្គភាព CMAC កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៥ បានចុះអនុវត្តភារកិច្ច រាវរក និងបោសសម្អាតធានាសុវត្ថិភាព នៅតំបន់កើតហេតុផ្ទុះគ្រាប់មីនតោន បណ្តាលឱ្យអ្នកបេីកបរអេស្ការវទ័ររងរបួសជាទម្ងន់ និងខូចខាតគ្រឿងចក្រអេស្កា ស្ថិតក្នុងតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។  ជាលទ្ធផល អ្នកជំនាញរកឃើញគ្រាប់មីនតោនបន្ថែមចំនួន ៣គ្រាប់ នៅក្នុងតំបន់ទីតាំងកើតហេតុនោះ។ បន្ថែមពីនេះ កាលពីថ្ងៃ ១០ មិថុនា ២០២៥ […]

តបនឹងភាពគន្លឹនរបស់ថៃ! កម្ពុជាសម្រេចបិទការនាំចូលបន្លែ–ផ្លែឈើពីថៃតាមច្រកព្រំដែនទាំងអស់

បណ្តាច្រកព្រំដែនទាំងអស់របស់កម្ពុជា មិនអនុញ្ញាតឱ្យមានការនាំចូលបន្លែ ផ្លែឈើពីប្រទេសថៃឡើយ បន្ទាប់ពីការដាក់កំហិតនូវឱសានវាទរយៈពេល ២៤ម៉ោង របស់រាជរដ្ឋាភិបាលកម្ពុជា បានដល់ពេលកំណត់។ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យដឹងថា មកទល់ពេលនេះនៅតាមច្រកទ្វារព្រំដែនទាំងអស់របស់កម្ពុជា បានបិទចោលទាំងស្រុងនូវការនាំចូលបន្លែ និងផ្លែឈើគ្រប់ប្រទេស ដែលនាំពីប្រទេសថៃ ចូលមកក្នុងប្រទេសកម្ពុជា។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងសារពិសេស នាព្រឹកថ្ងៃទី១៦ […]

អ្នកនាំពាក្យសម្តេចតេជោ ព្រមានអ្នកនាំពាក្យក្រសួងការបរទេសថៃ «ឱ្យចេះប្រយ័ត្នសម្តី»

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានចេញមកព្រមានទាំងយប់ ឱ្យ លោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការទេសថៃ ចេះប្រយ័ត្នប្រយែង ក្នុងការនិយាយស្តី ជាពិសេសការប្រើពាក្យ «អ្នកជិតខាងល្អ» ខណៈដែលប្រទេសលោក បិទព្រំដែនដោយឯកតោភាគី។ ការព្រមានរបស់អ្នកនាំពាក្យសម្តេចតេជោ បានធ្វើបន្ទាប់ពីឯកឧត្តម Nikorndej Balankura អ្នកនាំពាក្យក្រសួងការទេសថៃ បានប្រតិកម្មទៅនឹង ការព្រមានជំរុញឱ្យបិទមិនឱ្យមានការនាំចូលបន្លែ ផ្លែឈើ ពីថៃចូលមកមកម្ពុជា […]

ការវាយប្រហាររបស់អ៊ីស្រាអែល លើទីក្រុងតេអេរ៉ង់ កាន់តែធំឡើង ខណៈ Trump ចេញការព្រមានដ៏អាក្រក់ឱ្យជម្លៀសខ្លួន

អ៊ីស្រាអែលហាក់ដូចជាកំពុងពង្រីកប្រយុទ្ធផ្លូវអាកាសរបស់ខ្លួនលើទីក្រុងតេអេរ៉ង់ ៥ថ្ងៃបន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ខ្លួនលើកម្មវិធីយោធា និងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារដ៏អាក្រក់មួយព្រមានអ្នករស់នៅក្នុងទីក្រុងឱ្យជម្លៀសខ្លួនចេញ។ លោក Trump បានសរសេរកាលពីយប់ថ្ងៃច័ន្ទថា “អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអែរបានទេ” ។ ការព្រមានរបស់លោក មុនពេលត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ ពីកិច្ចប្រជុំកំពូលG7 នៅប្រទេសកាណាដា។  “គ្រប់គ្នាគួរតែជម្លៀសចេញពីទីក្រុង តេអេរ៉ង់ ជាបន្ទាន់!” លោក ត្រាំ បានបន្ថែម។ ក្រោយមកលោក Trump […]

5
Promotion