អ៊ីស្រាអែលហាក់ដូចជាកំពុងពង្រីកប្រយុទ្ធផ្លូវអាកាសរបស់ខ្លួនលើទីក្រុងតេអេរ៉ង់ ៥ថ្ងៃបន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ខ្លួនលើកម្មវិធីយោធា និងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារដ៏អាក្រក់មួយព្រមានអ្នករស់នៅក្នុងទីក្រុងឱ្យជម្លៀសខ្លួនចេញ។ លោក Trump បានសរសេរកាលពីយប់ថ្ងៃច័ន្ទថា “អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអែរបានទេ” ។ ការព្រមានរបស់លោក មុនពេលត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ ពីកិច្ចប្រជុំកំពូលG7 នៅប្រទេសកាណាដា។ “គ្រប់គ្នាគួរតែជម្លៀសចេញពីទីក្រុង តេអេរ៉ង់ ជាបន្ទាន់!” លោក ត្រាំ បានបន្ថែម។ ក្រោយមកលោក Trump […]
Author: rotha
សភាអ៊ីរ៉ង់ កំពុងរៀបចំច្បាប់ដើម្បីចាកចេញពីសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ
ក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃចន្ទថា សមាជិកសភាអ៊ីរ៉ង់កំពុងរៀបចំច្បាប់ដែលអាចរុញច្រានក្រុងតេអេរ៉ង់ឆ្ពោះទៅរកការចាកចេញពីសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ NPT ដើម្បីបញ្ជាក់ឡើងវិញនូវជំហរផ្លូវការប្រឆាំងនឹងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ អ្នកនាំពាក្យរបស់ក្រសួងការបទេស លោក Esmaeil Baghaei បាននិយាយថា “ផ្អែកលើការវិវត្តន៍នាពេលថ្មីៗនេះ យើងនឹងធ្វើការសម្រេចចិត្តដ៏សមស្របមួយ។ រដ្ឋាភិបាលត្រូវតែអនុវត្តសេចក្តីព្រាងច្បាប់របស់សភា ប៉ុន្តែសំណើកំពុងត្រូវបានរៀបចំ ហើយយើងនឹងសម្របសម្រួលក្នុងដំណាក់កាលក្រោយៗទៀតជាមួយសភា” ។ NPT ដែលអ៊ីរ៉ង់បានផ្តល់សច្ចាប័ននៅឆ្នាំ 1970 ធានាដល់ប្រទេសនានានូវសិទ្ធិក្នុងការបន្តថាមពលនុយក្លេអ៊ែរស៊ីវិលជាថ្នូរនឹងការតម្រូវឱ្យពួកគេបោះបង់ចោលអាវុធបរមាណូ និងសហការជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ IAEA ។ អ៊ីស្រាអែល បាន ចាប់ […]
សម្តេច ម៉ែន សំអន ដឹកនាំប្រតិភូរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ចូលរួមក្នុងពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ខេត្តត្បូងឃ្មុំ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានដឹកនាំគណៈអចិន្ត្រៃយ៍ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ចូលរួមក្នុងពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា រំលឹកខួបលើកទី៤៨ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៥ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃអង្គារ […]
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងព្រឹត្តិការណ៍ «ដំណើរថ្មើរជើង Solidarity March» ដែលរៀបចំដោយ ស.ស.យ.ក
នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងកម្មវិធីការធ្វើដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ដែលផ្តួចផ្តើមគំនិតរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ឯកឧត្តម ឃួង […]
តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌, ឧកញ៉ា ឡេង និមល អមប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល សួរសុខទុក្ខ និងប្រគល់ថវិកា ស្បៀង និងសម្ភារៈ ជូនដល់កងកម្លាំងជួរមុខឈរជើងការពារជាតិខ្មែរ ទិសប្រាសាទព្រះវិហារ
តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ បានអញ្ជើញអមដំណើរឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជន គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ប្រធានយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាល បាននាំយកនូវថវិកា និងសម្ភារៈរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត […]
ជាង៧ឆ្នាំ ឈិត សុវណ្ណបញ្ញា ជ្រើសរើសដើរតាមព្រះធម៌បោះបង់សិល្បៈមិនស្តាយស្រណោះ !
តារាចម្រៀងស្រគត់ស្រគំ ឈិត សុវណ្ណបញ្ញា បានបោះបង់អាជីពចម្រៀងនិងសម្តែងអស់ពេលជាង៧ឆ្នាំហើយ ដោយសុខចិត្តដើរតាមព្រះធម៌ រកកន្លែងស្ងប់សុខ ព្រោះតែវិប្បត្តិមួយនេះ ។ តារាចម្រៀង ឈិត សុវណ្ណបញ្ញា បានជ្រើសរើសវិថីជីវិតតាមមាគាព្រះពុទ្ធសាសនា ស្លៀកស ញុំាអាបួស ធ្វើសមាធិឱ្យចិត្តស្ងប់ អស់ពេលជាង៧ឆ្នាំមកហើយ ដោយនាងមិនខ្វល់ពីរឿងឡើងឆាកសម្តែង ឬរកប្រាក់ចំណូលពីអាជីពសិល្បៈដូចកាលពីមុនទៀតទេ ដោយនាងបានបង្ហោះនូវរូបភាពជាច្រើន ក្នុងការបូជាផ្កាថ្វាយព្រះរៀងរាល់ថ្ងៃសីល ។ ទង្វើររបស់ ឈិត សុវណ្ណបញ្ញា ទទួលបានការសរសើរយ៉ាងច្រើនពីមហាជន […]
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត សម្តេចព្រះសង្ឃ-ព្រះសង្ឃ ៩០អង្គ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវរបស់ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ
ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់ ៨៩ យាងចូល ៩០ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយឥស្សរជនជាន់ខ្ពស់ ថ្នាក់ដឹកនាំ […]
បច្ចេកវិទ្យាថ្មី! ផ្លូវល្បឿនលឿនភ្នំពេញ–ក្រុងព្រះសីហនុ នឹងដំឡើងឧបករណ៍កាំរស្មីឡាស៊ែរ ដើម្បីការពារសុវត្ថិភាពអ្នកបើកបរនាពេលយប់
ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានរៀបចំដំឡើងឧបករណ៍កាំរស្មីឡាស៊ែរ មានមុខងារជួយពញ្ញាក់ស្មារតីដល់អ្នកបើកបរ ជួយការពារសុវត្ថិភាពក្នុងការធ្វើដំណើរ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលមកពីភាពនឿយហត់ ក្នុងអំឡុងពេលបើកបរនាពេលយប់។ ឧបករណ៍នេះ បញ្ចេញកាំរស្មីពណ៌បៃតងនាពេលរាត្រី ក្នុងមុំប្រហែល ៤៥ ដឺក្រេទៅខាងលើ ផ្ទុយទិសដៅចរាចរណ៍របស់យានយន្ត និងអាចបាញ់ពន្លឺក្នុងចម្ងាយប្រហែល ៤ ដល់ ៥ គីឡូម៉ែត្រ។ ការតម្លើងឧបករណ៍នេះមិនបង្កផលប៉ះពាល់ដល់អ្នកបើកបរឡើយ មិនតែប៉ុណ្ណោះថែមទាំងអាចជួយបង្កើនសោភ័ណភាពតាមដងផ្លូវអោយកាន់តែល្អប្រសើរជាងមុនទៀតផង។ សូមជម្រាបថា ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ–ក្រុងព្រះសីហនុ នឹងចាប់ផ្ដើមតេស្តឧបករណ៍កាំរស្មីឡាស៊ែរនៅតាមបណ្តោយផ្លូវល្បឿនលឿនចាប់ពីថ្ងៃទី១៩ ខែមិថុនាតទៅ៕
កម្ពុជា-ថៃ ឯកភាពលើរបៀបវារៈ ៤ ក្នុងកិច្ចប្រជុំ JBC និងបដិសេធផែនទីដែលបង្កជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ នាពេលកន្លងមក!
កម្ពុជា-ថៃ បានពិភាក្សាទាក់ទងនឹងការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ ដោយបានឯកភាពអនុម័តលើរបៀបវារៈចំនួន៤ ក្នុងកិច្ចប្រជុំពេញអង្គនៃគណៈកម្មការចម្រុះព្រំដែន (JBC) លើកទី៦ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ មុនកិច្ចប្រជុំពេញអង្គ JBC គឺមាន កិច្ចប្រជុំចង្អៀតរវាងភាគីកម្ពុជា-ថៃ ដោយភាគីកម្ពុជាដឹកនាំដោយឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា និងឯកឧត្តម ប្រាសាស ប្រាសាសវិនិច្ឆ័យ ទីប្រឹក្សាក្រសួងការបរទេសថៃ […]
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត នាំយកថវិកា និងសម្ភារៈរបស់ សម្តេចមហាបវរធិបតី និងលោកជំទាវ ព្រមទាំងសប្បុរសជន ទៅឧបត្ថម្ភកងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជន គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ប្រធានយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាល បាននាំយកនូវថវិកា និងសម្ភារៈរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងសប្បុរសជនដើម្បីឧបត្ថម្ភគាំទ្រកងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារដែនអធិបតេយ្យភាពជាតិ នៅទីបញ្ជាការដ្ឋានអង្គរក្សទួល៩៥ ទិសព្រះវិហារ ស្ថិតនៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម […]
