បន្ទាប់ពីចូលរួមមង្គលការរបស់តារាចម្រៀង ទេព បូព្រឹក្ស និង ជី ដេវីត រួច តារាល្បីៗជាច្រើនបានបង្ហាញនូវអារម្មណ៍ពិត និងចង់រៀបការឆាប់ៗដូចជាអ្នកទាំងពីរដែរ ។ ១ . សំណាង អេលីណា កញ្ញា សំណាង អេលីណា ជាស្រីស្អាតសប្បុរសស្នេហ៍ម្នាក់ តែពេលនិយាយដល់រឿងរៀបការ នាងតែងតែបដិសេដជានិច្ច ដោយឡែកលើកនេះ នាងបែរជាពោលពាក្យថា ឃើញ តារាចម្រៀងប្រុសស្រី ជី […]
Author: rotha
ឯកឧត្តម ប៉ែន បូណា៖ កម្ពុជាស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ
ការត្រៀមនាំយកករណីមុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ បន្ទាប់ពីការចរចាដោះស្រាយទ្វេភាគីមិនអាចទៅរួច គឺជាជំហរសន្តិភាពនិយមនិងបង្ហាញថាកម្ពុជាគោរពច្បាប់អន្តរជាតិ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ។ ឯកឧត្តម ប៉ែន បូណា បានបន្តថា ទោះជាយ៉ាងនេះក្តី យន្តការទ្វេភាគីក៏នៅតែបន្តប្រើប្រាស់ដើម្បីចរចាដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ក្រៅពីចំណុចទាំង៤ដែលយើងលើកយកទៅតុលាការយុត្តិធម៌អន្តរជាតិ។ កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) នៅរាជធានីភ្នំពេញនាថ្ងៃសៅរ៍នេះគឺជាឧទាហរណ៍ស្រាប់។ នេះសបញ្ជាក់ថា […]
ខួបកំណើតវ័យ៤០ឆ្នាំ ពេជ្រ សោភា នៅតែត្អូញត្អែរជីវិតកំសត់ និង ស្រក់ទឹកភ្នែកដូចរាល់ឆ្នាំ !
ខួបកំណើតវ័យ៤០ឆ្នាំតារាចម្រៀង ពេជ្រ សោភា នៅតែត្អូញត្អែរមិនចេះចប់មិនចេះហើយ មើលទៅហាក់បីដូចជាកំសត់ណាស់ នាងតែងតែស្រក់ទឹកភ្នែកជារៀងរាល់ឆ្នាំ ដោយសារខ្វះភាពកក់ក្តៅ ។ ចូលវ័យ៤០ឆ្នាំតារាចម្រៀង ពេជ្រ សោភា កាន់តែមានរូបសម្រស់ស្រស់ស្អាត និងនៅក្មេងវ័យដដែល នាងមិនចាស់ទៅតាមវ័យរបស់ខ្លួនឡើយ រហូតមានអ្នកគាំទ្រជាច្រើនសរសើរថា ពេជ្រ សោភា ស្អាតជាងកាលនៅពីក្មេងទៀត ។ ពេជ្រ សោភា ពិតជារំភើបចិត្តណាស់នៅពេលដែលទទួលបានពាក្យសរសើរ ប៉ុន្តែអ្វីដែលនាងមិនសូវសប្បាយចិត្តនោះគឺខួបកំណើតវ័យ៤០ឆ្នាំក្នុងឆ្នាំនេះ នាងហាក់បីដូចជាស្រងូតស្រងាត់ខុសប្លែកពីធម្មតា សូម្បីតែនៅថ្ងៃកំណើតរបស់ ពេជ្រ សោភា កាលពីប៉ុន្មានថ្ងៃមុន នាងក៏បានចេញនូវបទចម្រៀងសេដ […]
ខ្មែរជួយខ្មែរ! ខេត្តតាកែវត្រូវការកម្មករបន្ទាន់ប្រមាណ ១៤,០០០ នាក់ ក្នុងវិស័យរោងចក្រ សហគ្រាស
ខេត្តតាកែវកំពុងមានតម្រូវការបន្ទាន់នូវកម្លាំងពលកម្មប្រមាណ ១៤,០០០ នាក់ ដើម្បីបំពេញតម្រូវការរោងចក្រ សហគ្រាសក្នុងស្រុក ដែលជាដំណឹងដ៏ល្អសម្រាប់ពលករ-ពលការិនី ក៏ដូចជាអ្នកដែលកំពុងស្វែងរកការងារធ្វើ ។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះ ខេត្តតាកែវនឹងមានរោងចក្រ សហគ្រាសថ្មីចំនួន ២៣ កន្លែង ដែលបានបោះទុនវិនិយោគប្រមាណ ៧៥ លានដុល្លារអាមេរិក ហើយអាចផ្ដល់ឱកាសការងារសរុបដល់ទៅ ១៥,០០០ កន្លែង។ […]
តើពាក្យ « Don’t Thai to me » មានន័យបែបណាចំពោះប្រទេសថៃ?
លោក បណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហោះសារមួយលើបណ្ដាញសង្គមហ្វេសប៊ុក ឆ្លើយតបនឹងវិធានការរបស់ប្រទេសថៃ បន្ទាប់ពីធ្វើការបិទច្រកព្រំដែនជាឯកតោភាគី និងគំរាមកាត់អគ្គិសនី និងអ៊ីនធឺណិតចំពោះកម្ពុជា។ លោក បណ្ឌិត យង់ ពៅបានសរសេរថា៖ «ថៃ មិនមែនអាម៉េរិក មិនមែនរុស្ស៊ី មិនមែនចិន ក៏មិនមែនជាបងធំនៅអាស៊ានអីដែរ។ ថៃ គ្រាន់តែជាប្រទេសមួយចេញពីសៀម ដែលក្នុងប្រវត្តិសាស្ត្រ ប្រើកម្លាំងដណ្ដើម កាត់ទឹកដី […]
សម្ដេចតេជោ ហ៊ុន សែន៖ ប្រសិនបើថៃនៅតែប្រមាថកម្ពុជា យើងនឺងឈានទៅឈប់ប្រើទំនិញថៃទាំងស្រុង ជំនួសដោយការប្រើទំនិញក្នុងស្រុក
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាបានមានប្រសាសន៍ថា «យើងចង់ទំនាក់ទំនងល្អ តែបើគេមិនចង់ធ្វើមិត្តជាមួយ យើងគឺយើងត្រូវតែឆ្លើយតបដោយហ្មឺងម៉ាត់ក្នុងឋានៈជាជាតិសាសន៍មួយថ្លៃថ្នូរ, គេគំរាមយើងបែបអ្នកលេងតែយើងគឺអ្នកមែនគឺធ្វើតែម្តង»។ ប្រសាសន៍របស់សម្ដេចតេជោបែបនេះ ឆ្លើយតបនឹង Comment របស់លោក ឌួង ឆាយ ក្នុងសារផ្ដល់យោបល់ បិទការផ្សាយភាពយន្តថៃ នឹងឈានដល់ការបញ្ឈប់ការនាំចូលទំនិញថៃមកកាន់កម្ពុជា។ សារឆ្លើយតបរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់លោក ឌួង ឆាយ មានខ្លឹមសារដូចតទៅ៖ លោក […]
ចៅសង្កាត់ចាក់អង្រែលើ ត្រូវបានឃាត់ខ្លួនពីបទពាក់ព័ន្ធសែកស្អុយជាង៣០ម៉ឺនដុល្លារ
លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលេី ត្រូវបានសមត្ថកិច្ច នគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញឃាត់ខ្លួន នៅថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៥ តាមរយ:ដីកាបង្គាប់ឱ្យចូលខ្លួន របស់ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ពាក់ព័ន្ធករណីចេញសែកស្អុយ ដែលមានទំហំទឹកប្រាក់ជាង ៣០ម៉ឺន ដុល្លារ ។ លោកចៅសង្កាត់ចាក់អង្រែលើ ពាក់ព័ន្ធ ករណីចេញសែកស្អុយជាង […]
គួរឱ្យសរសើរ ! តារាចម្រៀង អេដា ក្លាយជាអ្នកម្តាយគំរូបំបៅកូនដោយទឹកដោះរហូតដល់អាយុ២ឆ្នាំ៥ខែ !
ទីបំផុតតារាចម្រៀង អេដា សម្រេចបំណងខ្លួនដោយបានជ្រើសរើសវិធីបំបៅកូដោយទឹកដោះរហូតដល់ទៅ២ឆ្នាំ ៥ខែ តាមក្តីប្រាថ្នា ។ តារាចម្រៀង អេដា ត្រូវបានចាត់ទុកជាអ្នកម្តាយគំរូសម័យថ្មី ដែលបានជ្រើសរើសវិធីបំបៅកូនដោយទឹកដោះដែលមានរយៈពេលយូរជាងគេបំផុត ។ តារាចម្រៀងរ៉េប អេដា បានរៀបរាប់ថា « Mommy ផ្តាច់ដោះអូនបានសម្រេចហើយ ។ ទីបំផុតខ្ញុំអាចធ្វើបានលើស Target គឺបំបៅដោះសុទ្ធដល់អូន Atlas បានរហូតដល់ទៅ២ឆ្នាំ ៥ខែ ។ តាំងពីទម្ងន់រហូតដល់កើតជាង៣ឆ្នាំមកនេះ Mommy លះបង់អស់ហើយកូន កាហ្វេ តែ អាកុល ការគេង…» ។ […]
ឯកឧត្តម ស ថាវី ត្រូវតុលាការបង្កាប់ចូលខ្លួនពីបទឆបោកទិញដីជាង១០ហិកតានៅព្រែកព្នៅ!
ឯកឧត្តម ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ត្រូវបានចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យចូលខ្លួនតាមការកំណត់របស់តុលាការ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ពីបទឆបោកទិញដីជាង១០ហិកតា នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ឯកឧត្តម ស ថាវី បានទទួលប្រាក់ចំនួន ២០ម៉ឺនដុល្លារ អំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ តាមរយ:អំពើឆបោកដោយការទិញលក់ដីជាង១០ហិកតា ស្ថិតនៅភូមិសំរោង ភូមិសំរោងជើង ភូមិសំរោងត្បូង […]
ឯកឧត្ដម កែវ រតនៈ ៖ បច្ចុប្បន្ន! កម្ពុជាមានអគ្គិសនីគ្រប់គ្រាន់ ពុំយកភ្លើងពីថៃចូលមកក្នុងបណ្តាញជាតិនោះទេ
បច្ចុប្បន្ននេះ កម្ពុជាពុំបានយកភ្លើងពីប្រទេសថៃ ចូលមកកាន់កម្ពុជានៅក្នុងបណ្តាញជាតិរបស់ប្រទេសទាំងពីរនោះទេ គឺសូន្យ បន្ទាប់ពីកម្ពុជាមានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ។ នេះជាការលើកឡើងរបស់ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា។ ឯកឧត្ដម កែវ រតនៈ បានបញ្ជាក់បែបនេះ បន្ទាប់ពី ក្រសួងការបរទេសថៃ បានព្រមានកាត់ផ្តាច់ចរន្តអគ្គិសនីដែលលក់ឲ្យកម្ពុជា បើកម្ពុជាមិនព្រមធ្វើតាមការចង់បានរបស់ភាគីថៃលើបញ្ហាព្រំដែន។ ឯកឧត្ដម កែវ រតនៈ អះអាងថា «ម៉ោងនេះ ថ្មើនេះ […]
