តាមការព្យាការណ៍ ​សេដ្ឋកិច្ច​កម្ពុជានឹង​សម្រេចបាន​ក្នុង​អត្រាកំណើន៦,៣% ក្នុងឆ្នាំ​២០២៥

តាមការព្យាការណ៍កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចអត្រាកំណើន ៦,៣% ក្នុងឆ្នាំ២០២៥ និងបន្ត​សម្រេចបានកំណើនក្នុងចន្លោះពី ៦% ទៅ៧% ក្នុងរយៈពេលមធ្យម។ នេះគឺជាគូសបញ្ជាក់របសសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីបើក «កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៥» នៅរាជធានីភ្នំពេញ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ក្នុងឆ្នាំ២០២៤កន្លងទៅ […]

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះវីរភាពដ៏អង់អាចក្លាហាន និងឆន្ទៈមនសិកាស្នេហាជាតិមាតុភូមិរបស់កងកម្លាំងការពារព្រំដែនទាំងអស់

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅជាទីបំផុត និងកោតសរសើរស្ញប់ស្ញែងយ៉ាងខ្លាំង ចំពោះវីរភាពដ៏អង់អាចក្លាហាន និងឆន្ទៈមនសិកាស្នេហាជាតិ មាតុភូមិរបស់បងប្អូនរួមជាតិ ដែលជាកងកម្លាំងការពារព្រំដែនទាំងអស់ក្នុងការតស៊ូ និងលះបង់ឃ្លាតឆ្ងាយពីក្រុមគ្រួសារជាទីស្រឡាញ់ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ការពារសុខសន្តិភាព ស្ថិរភាពនៃព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់ ជាតិ សាសនា ព្រះមហាក្សត្រ។ ប្រសាសន៍របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខកងកម្លាំងជួរមុខឈរជើងការពារ តាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្ត […]

សម្តេច ម៉ែន សំអន គាំទ្រការបញ្ជ្រាបយ៉ែនឌ័រ ចូលក្នុងវិស័យអាទិភាពទាំង៨ របស់ក្រសួងអធិការកិច្ច

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅទីស្តីការក្រសួងអធិការកិច្ច នារព្រឹកថ្ងៃព្រហស្បត្តិ៍ ៨កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. […]

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការកែទម្រង់ និងផ្តល់អត្ថប្រយោជន៍ជាច្រើន ដើម្បីកាត់បន្ថយបន្ទុករបស់វិស័យឯកជន

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា វិនិយោគិនជាតិ​ និងអន្តរជាតិ​បាននិងកំពុងទទួលផលប្រយោជន៍ពីបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ ប្រកបដោយសុវត្ថិភាព និង​និរន្តរភាពនៃធុរកិច្ច នៅកម្ពុជា។ សម្តេចបានថ្លែងបែបនេះ ក្នុងពិធីបើក «កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៥» នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២៥។ សម្ដេចបវរធិបតី មានប្រសាសន៍ថា កម្ពុជា ត្រូវបានទទួលស្គាល់ថាជាគោលដៅកំពូល សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (FDI) […]

ធ្លាប់តែជាតារាចម្រៀងល្បីខាងក្បាច់រាំ K-Pop កញ្ញា មីណា បង្ហាញបទពិសោធន៍ថ្មីក្នុងវិស័យសម្តែងលើកដំបូង !

ធ្លាប់តែហក់លោត រាំញាក់កន្រ្តាក់អារម្មណ៍នៅលើឆាក កញ្ញា មីណា ដែលជាតារាចម្រៀងល្បីខាងក្បាច់រាំ K-pop បានបង្ហាញវត្តមានថ្មីជាមួយបទពិសោធន៍ថ្មីលើវិស័យភាពយន្ត ជាក់ស្តែងថ្មីៗនេះនាងបានលេចមុខនៅក្នុងភាពយន្តខ្នាតធំលើកដំបូងដែលមានចំណងជើងថា « សាសនាងងឹត » ។  កញ្ញា មីណា បានសម្តែងនូវអារម្មណ៍រំភើបបថា នេះជាលើកដំបូងហើយដែលនាងប្រលូកក្នុងវិស័យសម្តែង នាងទទួលបាននូវបទពិសោធន៍ថ្មីៗជាច្រើនពីអាជីពនេះ ថ្វីដ្បិតការសម្តែងមានការលំបាកច្រើនជាងការច្រៀងប៉ុន្តនាងបានប្រឹងប្រែងសម្តែងអស់ពីសមត្ថភាព និងទទួលបាននូវអ្វីថ្មីៗជាច្រើនដែលនាងមិនធ្លាប់ជួបប្រទះ ។ នាងរំពឹងថា បន្ទាប់ពីសម្តែងនៅក្នុងរឿងនេះរួចហើយ នឹងមានវត្តមានថ្មីរបស់នាងនៅរឿងក្រោយៗទៀត ។  កញ្ញា មីណា ជាតារាចម្រៀងវ័យក្មេងល្បីឈ្មោះមួយរូបដែលចូលចិត្តច្រៀងបទចម្រៀងញាក់កន្រ្តាក់អារម្មណ៍ និងចូលចិត្តរាំដូចស្ទាយតារាចម្រៀង កូរ៉េ […]

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសម្ពោធស្លាកឧទ្យានកាកបាទក្រហមកម្ពុជា និងដាំដើមឈើ ក្នុងភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញសម្ពោធស្លាកឧទ្យានកាកបាទក្រហមកម្ពុជា នៅក្នុងភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។ បន្ទាប់ពីសម្ពោធជាផ្លូវការរួចរាល់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំគណៈប្រតិភូ អាជ្ញាធរមូលដ្ឋាន និងយុវជនកាកបាទក្រហមកម្ពុជា ដាំដើមឈើជាច្រើនប្រភេទ ក្នុងនោះមានប្រភេទដើមនាងនួន, ដើមក្រញូង, និងដើមបេងជាដើមនៅក្នុងដើមឧទ្យានខាងលើនេះ។ […]

ទេសរដ្ឋមន្រ្តី កែវ រ៉េមី និងរដ្ឋមន្ត្រី ជា សុមេធី រួមគ្នាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារអ្នកញៀនគ្រឿងញៀន

ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ក្រសួង ស.អ.យ.) នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ សំណេះសំណាល និងពិនិត្យស្ថានភាពសិទ្ធិមនុស្ស នៅមជ្ឈមណ្ឌលទាំងបីក្រោមការគ្រប់គ្រងរបស់ក្រសួង ស.អ.យ. រួមមានមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន […]

ណាត់មិត្តភក្តិបងប្អូនឱ្យហើយ ! តារាចម្រៀងល្បីៗទាំង១២រូបនេះនឹងជួបអ្នកក្រុងប៉ោយប៉ែត ២ថ្ងៃជាប់គ្នា ដែល Khmer Beverage សហការជាមួយ Galaxy Navatra ប្រគំតន្រ្តីខ្នាតយក្ស Dazz Tour Concert 

ចុងសប្តាហ៍នេះណាត់ជួបមិត្តភក្តិ បងប្អូនមីងមាឱ្យហើយ ពីព្រោះតារាចម្រៀងទាំង១២រូបប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra នឹងជួបក្រុងប៉ោយប៉ែតរយៈពេលពីរថ្ងៃជាប់ៗគ្នាក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ។  មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra សប្តាហ៍នេះមានកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ […]

ប្រតិភូវិនិយោគិន ៥០ក្រុមហ៊ុន ស្វែងយល់ពីមុខសញ្ញាវិនិយោគជាអាទិភាពនៅកម្ពុជា

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) នារសៀលថ្ងៃ៥ ខែមីនា ឆ្នាំ២០២៤ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជារបស់ គណៈប្រតិភូនៃគណៈអភិបាលរដ្ឋបាលប្រជាជនក្រុងកឹងចូវ នៃខេត្តហ៊ឺណាន សាធារណរដ្ឋប្រជាមានិតចិន ព្រមជាមួយគណៈប្រតិភូវិនិយោគិននៃខេត្តហ៊ឺណាន សរុបប្រមាណ ៥០ក្រុមហ៊ុន ដឹកនាំដោយ លោកស្រី Li Fengzhi អភិបាលរង នៃគណៈអភិបាលរដ្ឋបាលប្រជាជនក្រុងកឹងចូវ។ ជំនួបនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម […]

អបអរសាទរវីដេអូចម្រៀង“សៅអើយនាងសៅ”របស់កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ដែលមានទេពកោសល្យច្រៀងបានគ្រប់ទម្រង់នឹងហ្វេនៗប្រសិទ្ធនាមថាស្តេចចម្រៀងចង្វាក់កន្រ្តឹម មានអ្នកទស្សនា3លានដងលើFacebookក្នុងមួយថ្ងៃ !

ត្រឹមតែមួយថ្ងៃMVចម្រៀងកន្រ្តឹមចូលឆ្នាំថ្មីដែលមានចំណងជើងថា « សៅអើយនាងសៅ » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត មានអ្នកចូលទស្សនារហូតដល់ទៅ 3M views នៅលើផេកផ្លូវការហ្វេសប៊ុករបស់ផលិតកម្មGalaxy Navatra ។ មហាជនដែលទស្សនា MV ចម្រៀងនេះ ម្នាក់ៗបានសរសើរនិងសម្តែងនូវការពេញចិត្តខ្លាំងជាមួយស្នាដៃថ្មីរបស់លោកគ្រប់ៗគ្នា ។ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ខកខានក្នុងការចេញបទចម្រៀងកន្រ្តឹមឆ្នាំថ្មីអស់ពេលជាច្រើនឆ្នាំមកហើយ ដោយឡែកក្រោយពីមានការសំណូមពរច្រើនពីមហាជន កំពូលតារាចម្រៀង ខេមរៈ […]