ច្រើនឆ្នាំមកហើយដែលកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ខកខានក្នុងការចេញបទចម្រៀងកន្រ្តឹមឆ្នាំថ្មី ដោយឡែកសម្រាប់ឆ្នាំថ្មីនេះលោក ខេមរៈ សិរីមន្ត បានត្រៀមចំណងដៃថ្មី ប្លែក និងអស្ចារ្យ សម្រាប់បងប្អូនរាំលេងកម្សាន្តតាមខេត្តក្រុងនានា ជាពិសេសនោះក្នុង MV ចម្រៀង កន្រ្តឹមនេះ គឺលោកបានដឹកដៃអេដមីន ជីងចក់ មកចូលរួមថតជាមួយផងដែរ ។ តាមរយៈរូបភាព និង វិដេអូខ្លីៗ ដែលទស្សនិកជនបានឃើញនេះ គឺជាសកម្មភាពដែលកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត កំពុងថតបទចម្រៀងកន្រ្តឹមឆ្នាំថ្មី […]
Archives
បាតុកម្មរបស់ក្រុមប្រឆាំងនៅកូរ៉េខាងត្បូងបរាជ័យ ព្រោះអ្នកចូលរួមមិនបាន១% ខណៈដែលពលរដ្ឋនៅកូរ៉េ៩៩% បន្តជឿលើរាជរដ្ឋាភិបាលលើបញ្ហាទឹកដី
បើទោះបីជាយកបញ្ហាកោះគុតធ្វើជានុយក៏ដោយក៏បាតុកម្មនៅកូរ៉េខាងត្បូងដែលបំផុសបំផុលដោយក្រុមប្រឆាំងជ្រុលនិយម ក៏មិនអាចប្រមូលផ្តុំមនុស្សឱ្យចូលរួមច្រើនបាននោះឡើយ។ ជាក់ស្តែង ក្រុមប្រឆាំងជ្រុលនិយមដែលដឹកនាំដោយលោកស្រី មូរ សុខហួរ បានប្រឹងប្រែងប្រកូកប្រកាស ប៉ុន្តែគ្មានអ្នកចូលរួមទេក្រៅពីសកម្មជនរបស់ខ្លួននោះ។ លោក សំ សឿន អ្នកឃ្លាំមើលសង្គម និងនយោបាយបានគូសបញ្ជាក់ថា ចំនួនចូលរួមក្នុងរង្វង់តិចតួចប្រមាណ២០០នាក់ប៉ុណ្ណោះ ហើយចំនួននេះមិនអាចចាត់ទុកជាតំណាងឱ្យពលរដ្ឋខ្មែរ៦ម៉ឺននាក់ដែលកំពុងស្នាក់នៅ ធ្វើការ នៅប្រទេសកូរ៉េខាងត្បូងបាននោះទេ។ លោក អះអាងថា៖« ផែនការបាតុកម្ម គឺជាក្រុមជ្រុលនិយម និងជាដៃជើង រចនាសម្ព័ន្ធក្រុមប្រឆាំងខុសច្បាប់ប៉ុណ្ណោះដែលមិនតំណាងឱ្យឆន្ទៈរបស់ពលរដ្ឋខ្មែរដែលកំពុងរស់នៅកូរ៉េខាងត្បូងនោះទេ»។បើតាមអ្នកតាមដានសង្គមរូបនេះដដែល ការប្រឹងប្រែងកៀរគរពលរដ្ឋខ្មែរបង្កចលាចលនៅលើទឹកដីបរទេស ជាការបង្កការរំខានការបំពេញការងាររបស់ពលករ […]
ឆ្នាំមុនដេកចាំទាំងអារម្មណ៍សៅហ្មង តែឆ្នាំនេះកំពូលតារាចម្រៀង ព្រាប សុវត្ថិ សុំលេងឲ្យអស់ដៃរាំឲ្យហ៊ុយដីឆ្នាំថ្មីជាមួយបទ«ម៉េចហើយជីវិត»
ឆ្នាំមុនដេកចាំទាំងអារម្មណ៍សៅហ្មង ឆ្នាំនេះកំពូលតារាចម្រៀងសុំលេងអស់ដៃហើយតាមរយៈ MV ចម្រៀង « ម៉េចហើយជីវិត » ជាមួយរសជាតិថ្មី ប្លែក នៅក្នុងផលិតកម្ម Galaxy Navatra។ ក្រោយទន្ទឹងរង់ចាំអស់ពេលយ៉ាងយូរ ទីបំផុត MV ចម្រៀង « ម៉េចហើយជីវិត » របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ចេញជាផ្លូវការហើយ ជាមួយនិងការសម្តែងថ្មីប្លែក គួរឱ្យចាប់អារម្មណ៍ ត្រៀមអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នាពេលឆាប់ៗខាងមុខ ។ គ្រាន់តែ MV ចម្រៀង […]
សុវត្ថិ មុនីវណ្ណ បញ្ចេញស្ទាយថ្មីក្នុងបទចម្រៀង«ក្រមុំឥឡូវៗ» អង្រួនចិត្តអ្នកគាំទ្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះផលិតកម្ម Galaxy Navatra បានផលិតបទចម្រៀងថ្មីៗជាច្រើនដើម្បីជាកាដូឆ្នាំថ្មីសម្រាប់អ្នកគាំទ្រ ក្នុងនោះតារាចម្រៀង សុវត្ថិ មុនីវណ្ណ ក៏បានផ្លាស់ប្តូរនូវរសជាតិថ្មីងាកមកច្រៀងចម្រៀងបែបរដឺន និងបានបញ្ចូលនូវឧបករណ៍ខ្លុយខ្មែររំលេចក្នុងបទចម្រៀង « ក្រមុំឥឡូវៗ» ដែលធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង ។ MV ចម្រៀង « ក្រមុំឥឡូវៗ» របស់តារាចម្រៀង សុវត្ថិ មុនីវណ្ណ បានចេញជាផ្លូវការកាលពីថ្ងៃទី២៧ខែ កុម្ភះ ដោយក្នុង MV ចម្រៀងនេះតារាចម្រៀង សុវត្ថិ មុនីវណ្ណ បានផ្លាស់ប្តូរខ្លួនឯងទាំងស្រុង ទាំងស្ទាយនៃការច្រៀង ក៏ដូចជាការសម្តែងផងដែរ […]
ផ្លូវចរាចរណ៍ទេសចរ ពីអន្លង់ធំទៅកាន់ស្រះដំរី ចាប់ផ្តើមជួសជុល ដោយរក្សាសណ្ឋានផ្លូវដើម និងមិនឲ្យបាត់បង់គុណតម្លៃវប្បធម៌
ផ្លូវចរាចរណ៍ទេសចរ ពីសហគមន៍អន្លង់ធំទៅកាន់ស្រះដំរី ប្រវែងប្រមាណជាង៦គីឡូម៉ែត្រ ចាប់ផ្តើមដាក់គ្រឿងចក្រជួសជុលហើយកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដោយរក្សាសណ្ឋានផ្លូវដើម និងមិនឲ្យបាត់បង់គុណតម្លៃវប្បធម៌។ ការជួសជុសនេះ បានចាប់ផ្តើមឡើង បន្ទាប់ពីមានបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ហើយកាលពីថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណ:អភិបាលខេត្តសៀមរាប និងឧត្តមសេនីយ៍ទោ ខេង សុហ្វីណេ មេបញ្ជាការរង កងវិស្វកម្មតេជោ ហ៊ុន សែន […]
កម្ពុជា-ចិន ប្តេជ្ញាបន្តជំរុញការផ្សព្វផ្សាយវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ជាមួយគ្នា
ពិធីបិទ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន កាលយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥កន្លង ។ តាមរយៈបណ្តាញសង្គម សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សរសេររៀបរាប់ថា បើទោះបីជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ត្រូវបានបិទបញ្ចប់ក៏ពិតមែន ប៉ុន្តែភាគីកម្ពុជា-ចិននៅតែបន្តជំរុញការផ្សព្វផ្សាយវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ជាមួយគ្នាទៀត […]
ខ្លាំងមែន ! មិនទាន់ហោះទៅចាក់ថ្នាំគីមី តារាកំប្លែងនាយ កុយ ចាប់ផ្តើមចេញសម្តែងនៅតាមខេត្តទាំងសុខភាពល្អប្រសើរជាងមុន !
នៅព្រឹកថ្ងៃ០៣ ខែ មីនា ឆ្នាំ២០២៥នេះ តារាកំប្លែងនាយ កុយ បានបញ្ជាក់ពីស្ថានភាពសុខភាពរបស់លោកថាពេលនេះបានល្អប្រសើរច្រើន ហើយលោកកំពុងចេញសម្តែងជាបន្តបន្ទាប់ មុននឹងហោះទៅចាក់គីមីនៅក្នុងខែ មេសា ខាងមុខ ។ ពេលនេះតារាកំប្លែងនាយ កុយ កំពុងធ្វើដំណើរទៅខេត្ត បាត់ដំបង ដើម្បីត្រៀមចូលរួសម្តែងនៅក្នុងកម្មវិធីមួយទៅតាមការកក់របស់អតិថិជន ជាក់ស្តែងកាលពីចុងសបា្តហ៍លោកក៏បានធ្វើដំណើរទៅសម្តែងនៅខេត្ត កំពត ម្តងរួចមកហើយ ។ នាយ កុយ បានបញ្ជាក់ពីស្ថានភាពសុខភាពរបស់លោកទៅកាន់មហាជនថា ពេលនេះសុខភាពរបស់លោកបានល្អប្រសើរជាងមុនច្រើន […]
ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង៖ សាសនាពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមជាតិ ហើយស្ថិតក្នុងតម្លៃណាក៏ដោយ យើងត្រូវថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិកម្ពុជា
ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកេណ្តាលគណបក្សប្រជាជនកម្ពុជា និងជានាយករងខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ប៉ែន ចន្ទី បានថ្លែងថា សាសនាពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមជាតិ ហើយស្ថិតក្នុងតម្លៃណាក៏ដោយ យើងត្រូវថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិកម្ពុជា។ ការថ្លែងបែបនេះរបស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នៅក្នុងឱកាសសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងយុវជនទូទាំងក្រុងដូនកែវ ខេត្តតាកែវ នៃពិធីដង្ហែបុណ្យផ្កាប្រាក់វេរប្រគេនព្រះសង្ឃវត្តតុំ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។ លោក […]
ព្រះមហាក្សត្រ និងសម្តេចម៉ែ បានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព
នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ បានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ យាង និងអញ្ជើញថ្វាយព្រះរាជដំណើរព្រះអង្គទាំងទ្វេ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ រួមមានវត្តមានរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ,សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា,សម្ដេចបវរធិបតី […]
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារអបអរ និងជូនពរដល់សាសនិកខ្មែរឥស្លាម ដែលចាប់ផ្តើមចូលបួសខែរ៉ម៉ាឌន, នៅថ្ងៃ២៤ ខែមីនាខាងមុខ រាជរដ្ឋាភិបាលនឹងរៀបចំពិធីពិសាអាហារស្រាយបួស ខែរ៉ម៉ាឌនលើកទី៩
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចូលរួមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គលជូនដល់សាសនិកខ្មែរឥស្លាមនៅក្នុងនិង ក្រៅប្រទេសកម្ពុជា រួមទាំងសាសនិកឥស្លាមនៅទូទាំងពិភពលោក ដែលនឹងចូលបួសខែរ៉ម៉ាឌន ខែពិសិដ្ឋក្នុងសាសនាឥស្លាម ដែលនៅប្រទេសកម្ពុជា យើងនឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី១ ខែរ៉ម៉ាឌន មូហាំម៉ាត់សករាជ ឆ្នាំ១៤៤៦ ត្រូវនឹងថ្ងៃ ៤កើត ខែផល្គុន ឆ្នាំរោង […]