នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក អមដំណើរដោយថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពជើងគោក បានអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពការងារ និងសាកសួរសុខទុក្ខកងទ័ពឈរជើងប្រចាំទិសទី១ និងទិសទី២ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥។ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣, ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក […]
Archives
ឃើញលោក Zelenskyy បាត់ម្ចាស់ការ ទើបនឹកស្ងើចសរសើរសម្តេចតេជោ ហ៊ុន សែន
ជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដើម្បីសម្រេចកិច្ចព្រមព្រៀងរ៉ែកម្រមិនបានសម្រេចជោគជ័យទេ ថែមទាំងមានការម្លើងសម្លេងតឹងសរសៃ ករវាងមេដឹកនាំទាំងពីរទៀតផង។ ជុំវិញទិដ្ឋភាពនៃជំនួបនេះ ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងបច្ចុប្បន្នជាសមាជិករដ្ឋសភា បានលើកឡើងថា ឃើញលោក Zelenskyy បាត់ម្ចាស់ការ ទើបនឹកស្ងើចសរសើរសម្តេចតេជោ ហ៊ុន សែន។ តាមរយៈបណ្តាញទំនាក់ទំនងសង្កមផ្លូវការ នៅព្រឹកថ្ងៃទី២ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ អ្នកជាតិនិយមជ្រុលដែលបង្កបញ្ហាឲ្យឈានទៅការផ្ទុះអាវុធ ពេលសង្គ្រាមផ្ទុះឡើង គឺពួកគេមិនដែលមានមុខនៅលើសមរភូមិប្រយុទ្ធទេ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា អ្នកជាតិនិយមជ្រុលដែលបង្កបញ្ហាឲ្យឈានទៅការផ្ទុះអាវុធ ពេលសង្គ្រាមផ្ទុះឡើង គឺពួកគេមិនដែលមានមុខនៅលើសមរភូមិប្រយុទ្ធទេ។ សម្តេចបានលើកឡើងបែបនេះ ដោយរំលឹកពីបទពិសោធន៍នៃការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងថៃ រយៈពេល៣ឆ្នាំ នៅតំបន់ប្រាសាទព្រះវិហារ និងប្រាសាទតាមាន់ តាក្របី បង្កឡើងដោយអ្នកនយោបាយជាតិនិយមជ្រុលថៃប៉ុន្មាននាក់ ជាមេរៀនដែលពលរដ្ឋទាំងខ្មែរ ទាំងថៃត្រូវចងចាំ និងខិតខំធ្វើយ៉ាងណាកុំឲ្យមានកើតឡើងទៀត។ តាមរយៈបណ្តាញទំនាក់ទំនងសង្កមផ្លូវការ សម្តេចបានបង្ហោះរូបថតចំនួន៤សន្លឹក ដែលថតនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១១ នៅច្រកព្រំដែនជាំ-ស្រង៉ាំ […]
សម្តេចតេជោ ហ៊ុន សែន សម្តែងការសោកស្តាយ ចំពោះសារព័ត៌មាន និងអ្នកនយោបាយខ្លះ ចាត់ទុកថាជោគជ័យក្នុងការបង្រ្កាបបទល្មើសឆបោករបស់ថៃ ជាបរាជ័យរបស់ប្រទេសជិតខាង
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសម្តែងការសោកស្តាយ ដែលសារព័ត៌មាន និងអ្នកនយោបាយខ្លះ បានចាត់ទុកថា ជោគជ័យក្នុងការបង្រ្កាបបទល្មើសឆបោករបស់ថៃ ជាបរាជ័យរបស់ប្រទេសជិតខាង។ តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ដូច្នេះថា៖ «មួយរយៈចុងក្រោយនេះ ព្រះរាជាណាចក្រថៃ បានខិតខំយ៉ាងខ្លាំងក្នុងការបង្រ្កាបបទល្មើសឆបោក ដែលកម្ពុជាក៏សូមចូលអបអរសាទរជាមួយជោគជ័យទាំងនេះ។ ជាមួយជោគជ័យរបស់ប្រទេសថៃ ប្រទេសជាប់ព្រំដែនថៃ រាប់ទាំងកម្ពុជាផង ក៏បានប្រឹងប្រែងបង្រ្កាបដូចគ្នាដែរ។ អ្វីដែលគួរឲ្យសោកស្តាយនោះ គឺជោគជ័យរបស់ប្រទេសថៃ […]
អគ្គនាយកដ្ឋានគយ កម្ទេចទំនិញល្មើសច្បាប់និងខូចគុណភាព ទម្ងន់ប្រមាណ៥០០តោន
ទំនិញល្មើសច្បាប់ និងខូចគុណភាព ចំនួន១០៧ មុខ និងមានទម្ងន់ប្រមាណ ៥០៧ តោន ត្រូវបានអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) សហការជាមួយក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន កម្ទេចចោលតាមលក្ខណៈបច្ចេកទេសស្តង់ដាប្រកបដោយសុវត្ថិភាពនិងមិនប៉ះពាល់ដល់បរិស្ថាន នៅទីតាំងក្រុមហ៊ុនផ្ទាល់ ស្ថិតក្នុងភូមិព្រៃតាព្រិច ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។ […]
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំដល់នគរបាលអនុវត្តវិធានការលើក្រុមរថយន្តដឹកអ្នកដំណើរផ្លូវជាតិលេខ១
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចំណារណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រៀមអនុវត្តវិធានការមួយចំនួន ដើម្បីបង្ការ ទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ១ ពីរាជធានីភ្នំពេញទៅព្រំដែនកម្ពុជា-វៀតណាម ដោយផ្តោតលើរថយន្តដឹកអ្នកដំណើរទៅមក ភ្នំពេញ-វៀតណាម។ នេះបើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឱ្យដឹងនាថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ បើតាមលោក […]
អាហារូបករណ៍សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរួមចំណែកអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (អ.ម.ត) បានគូសបញ្ជាក់ថា អាហារូបករណ៍ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរួមចំណែកអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា។ ការលើកឡើងរបស់លោកជំទាវបណ្ឌិត ដូចនេះបានធ្វឡើងក្នុងពិធីសំណេះសំណាលជាមួយ និស្សិតជ័យលាភីអាហារូបករណ៍ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត […]
ក្រុមគ្រួសារពីខ្មែរ ស្នើឲ្យពលរដ្ឋខ្មែរនៅកូរ៉េ រក្សាភាពស្ងប់ស្ងាត់ កុំចាញ់ឧបាយកលរបស់ក្រុមប្រឆាំងឱ្យចូលរួមបាតុកម្មនៅប្រទេសដែលខ្លួនកំពុងធ្វើការ
ពុក ម៉ែ របស់របស់បងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េបានបង្ហាញពីក្តីព្រួយបារម្ភជាខ្លាំងនៅពេលទទួលព័ត៌មានអំពីសកម្មភាពកៀរគរពលករខ្មែរឱ្យចូលរួមធ្វើបាតុកម្មម្តងហើយម្តងទៀតនៅលើទឹកដីបរទេសដែលកូនៗរបស់ខ្លួនកំពុងបម្រើការងារ។ អាណាព្យាបាលរបស់ពលករខ្មែរ បានផ្តែផ្តាំទៅកូនក្មួយទាំងអស់ដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េមេត្តារក្សាភាពស្ងប់ស្ងាត់ ត្រូវខិតខំធ្វើការសន្សំថវិកា ស្រូបយកចំណេះជំនាញ ដែលអាចជួយខ្លួនឯង និងក្រុមគ្រួសារពេលត្រលប់មកប្រទេសកំណើតរបស់ខ្លួនវិញ។ អ្នកមីង សុខ ថា ជាអាណាព្យាបាលរបស់ក្រុមគ្រួសារពលករដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េបានលើកឡើងថា ក្នុងនាមជាម្តាយឳពុកកំពុងរង់ចាំនៅស្រុកកំណើតពិតជាមានការព្រួយបារម្ភណាស់ចំពោះសុវត្ថិភាពរបស់កូនដែលកំពុងធ្វើការនៅសាធារណកូរ៉េ នៅពេលឃើញព័ត៌មានអំពីការបំផុសបំផុលឱ្យមានការធ្វើបាតុកម្មនានានៅលើទឹកដីបរទេសបែបនេះ។ ក្រៅពីការបារម្ភចំពោះសុវត្ថិភាពរបស់កូនដែលជាជនបរទេសធ្វើការនៅស្រុកគេនោះ គឺខ្លាចតែសកម្មភាពបាតុកម្មបង្កជាបញ្ហាអ្វីមួយប៉ះពាល់កន្លែងការងារដែលកូនកំពុងបម្រើការងារ ដែលធ្វើឱ្យម្ចាស់ក្រុមហ៊ុនមិនពេញចិត្ត តែម្តង។ អ្នកមីងបានផ្តាំទៅកូនៗ ក្មួយៗថា ប្រទេសកម្ពុជាជាទឹកដីកំណើតរបស់ខ្លួន ការទៅធ្វើសកម្មភាពនៅលើទឹកដីបរទេសប្រឆាំងជាតិខ្លួនឯងបែបនេះ មិនសមនោះទេ វាធ្វើឱ្យបាត់បង់តម្លៃជាតិខ្លួនឯង ជាពិសេសនោះគឺបន្ទាបតម្លៃខ្លួនឯងអស់ហើយ។ […]
ជាង១០ឆ្នាំនាយ ព្រែក ទើបមានឱកាសបានថតMVចម្រៀងថ្មីជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ក្នុងបទ « ម៉េចហើយជីវិត »
បន្ទាប់ពីខកខានក្នុងការថតMVចម្រៀងជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ អស់ពេលជាង១០ឆ្នាំ ស្រាប់តែពិធីករនាយ ព្រែក លាន់មាត់បែបនេះនៅពេលដែលបានជួបជាមួយលោក ព្រាប សុវត្ថិ ជាថ្មីម្តងទៀតនៅក្នុង MV ចម្រៀង « ម៉េចហើយជីវិត » ។ ស្របពេលដែលកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចេញMV ចម្រៀងថ្មីដែលមានចំណងជើងថា « ម៉េចហើយជីវិត » គឺមហាជនចាប់អារម្មណ៍ឃើញថា កំពូលតារាចម្រៀង ព្រាប សុវត្ថិ […]
ក្រុមហ៊ុនសាជីវកម្មធនធានទឹកកូរ៉េ ស្វែងរកឱកាសវិនិយោគក្នុងវិស័យគ្រប់គ្រងធនធានទឹក នៅកម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត Yun Seogdae នាយកប្រតិបត្តិសាជីវកម្មធនធានទឹកកូរ៉េ (K-water) នៃក្រសួងបរិស្ថានរបស់សាធារណរដ្ឋកូរ៉េ និងជាប្រធានក្រុមប្រឹក្សាទឹកអាស៊ី (AWC) និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥, ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមបណ្ឌិត Yun Seogdae […]