ក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើង នៅរសៀលថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៥ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌ បានដឹកនាំក្រុមការងារ ចុះជួយទិញស្រូវប្រជាពលរដ្ឋដែលកំពុងច្រូតកាត់នៅឃុំត្នោតជុំ ស្រុកបារ៉ាយណ៍ ខេត្តកំពង់ធំ។ ក្នុងដំណើរចុះ ទិញស្រូវនេះ ក៏មានការចូលរួមពីអភិបាលស្រុកបារ៉ាយណ៍, តំណាងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្រ្តីពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពីកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ […]
Archives
ភ្នំពេញ នឹងមានផ្លូវថ្មើរជើង ដូចគ្នានឹងផ្លូវនៅតំបន់ផាប់ស្រ្ទីត ក្នុងខេត្តសៀមរាប
រាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការសាកល្បងផ្លូវថ្មើរជើង (Walk Street) តាមបណ្ដោយតិរវិថីព្រះស៊ីសុវិត្ថ ចាប់ពីមុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ។ ផ្លូវថ្មើរជើងនេះ នឹងដំណើរការមួយសប្ដាហ៍២ថ្ងៃ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់។ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការបើកដំណើរសាកល្បងនៃគម្រោងផ្លូវថ្មើរជើង ( Walk Street ) តាមបណ្ដោយតិរវិថីព្រះស៊ីសុវិត្ថ […]
កម្មវិធីផ្តល់ដី ការពារព្រៃ៖ មាន ៥ដំណាក់កាលសំខាន់ ខណៈអ្នកស្នើសុំដី និងបុគ្គមានសិទ្ធិទទួលបានដី ត្រូវឆ្លងកាត់ការវិនិច្ឆ័យយ៉ាងលម្អិត
គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្ដល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព(ផ.ក.អ.) បានឲ្យដឹងថា ដំណើរការអនុវត្តកម្មវិធីនេះ មានដំណាក់កាលសំខាន់ចំនួន៥ ដោយក្នុងនោះអ្នកស្នើសុំដី និងបុគ្គមានសិទ្ធិទទួលបានដី ត្រូវឆ្លងកាត់ការវិនិច្ឆ័យយ៉ាងលម្អិត។ សេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ ផ.ក.អ. បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងដាក់ឱ្យ ដំណើរការ “កម្មវិធីផ្តល់ដី ការពារដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព” ក្នុងគោលបំណងបង្កើនការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាពសម្រាប់កូនចៅតជំនាន់ផង […]
រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ប្រជាកសិករទាំងអស់ត្រូវមានដីយ៉ាងតិច ១ពាន់ហិកតា ដេីម្បីចងក្រងជាសហគមន៍កសិកម្មទំនើប
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យប្រជាកសិករទាំងអស់ ត្រូវមានដីយ៉ាងតិច ១០០០ហិកតា ដេីម្បីចងក្រងជាសហគមន៍កសិកម្មទំនើប ដែលមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងអនុវត្តស្របតាមទស្សនទាន «មានហូប មានប្រើ មានបាន និងមានរហូត»។ ការលើកឡើងរបស់ឯកឧត្តម ឌិត ទីណា ក្នុងពេលជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប នៅស្រុកបវេល ខេត្តបាត់ដំបង។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីសារៈប្រយោជន៍នៃសហគមន៍កសិកម្មទំនើប ដែលជួយប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិតតាមរយៈការភ្ជូរដីស្រែ […]
ក្លាហានណាស់កញ្ញា អ៊ិន លក្ខិណា បង្ហាញពីចំណងស្នេហ៍ជាមួយកីឡាករហែលទឹក
ស្របពេលដែលកេរ្តិ៍ឈ្មោះកំពុងល្បីល្បាញនិងបោះសម្លេងខ្លាំងនៅក្នុងវិស័យសិល្បៈ ស្រាប់តែកញ្ញា អ៊ិន លក្ខិណា ប្រកាសបើកចំហររវាងទំនាក់ទំនងខ្លួនជាមួយនិងកីឡាករហែលទឹកម្នាក់ដែលជាមិត្តរួមអាជីពបានស្គាល់គ្នាជា១០ឆ្នាំមកហើយ ។ កញ្ញា អ៊ិន លក្ខិណា កាន់តែល្បីល្បាញទាំងក្នុងនិងក្រៅប្រទេសបន្ទាប់ពីជាប់នៅក្នុងចំណាត់ថ្នាក់ Top 10 ក្នុងការប្រកួតប្រជែងសម្រស់ Miss Cosmo កាលពីឆ្នាំទៅមិញនៅប្រទេស វៀតណាម ។ ចាប់តាំងពីពេលនោះមក អ៊ិន លក្ខិណា កាន់តែរកប្រាក់ចំណូលបានខ្ពស់ ព្រោះទទួលបានការងារជាបន្តបន្ទាប់ពីបណ្តាក្រុមហ៊ុនជាច្រើន ។ ជាមួយនិងការលេចធ្លោនេះ អ៊ិន លក្ខិណា ក៏បានសារភាពពីទំនាក់ទំនងស្នេហ៍របស់ខ្លួនជាមួយកីឡាករហែលទឹករូបសង្ហាម្នាក់ដែលតែងតែទៅណាមកណាជាមួយនាងមិនដែលខាន ។សូម្បីតែអ្នកគាំទ្រ […]
ទំនប់ដូនទ្រីនៅខេត្តបាត់ដំបង សាងសង់សម្រេចបានជាង ៩០%ហើយ
គិតត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ រហូតមកដល់បច្ចុប្បន្នសម្រេចបានលទ្ធផល ៩២% ហើយ ដោយគ្រោងនឹងសាងសង់រួចរាល់នៅខែតុលា ឆ្នាំ២០២៥ ។ តាមបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃទី២៩ ខែមករា នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានឲ្យដឹងថា ការងារសំខាន់ៗនៅក្នុងគម្រោងនេះ រួមមាន៖ […]
រដ្ឋមន្ត្រីកសិកម្ម ពន្យល់ពីសារៈសំខាន់នៃការចងក្រងសហគមន៍កសិកម្មទំនើប ជូនកសិករនៅខេត្តកំពង់ធំ
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប នៅភូមិកោះគ្របបាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ។ ក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានពន្យល់ណែនាំពីសារៈសំខាន់នៃការចងក្រងសហគមន៍កសិកម្មទំនើប ដែលជួយប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មច្បាស់លាស់ មានកិច្ចសន្យាផលិតកម្ម ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ មានការចាត់ចែង ទូទាត់ចំណាយ-ចំណូលត្រឹមត្រូវ […]
ផ្លូវក្រាលល្បាយក្រួសក្រហមមួយខ្សែប្រវែង ១,៧៦គីឡូម៉ែត្រ ស្ថិតនៅក្នុងរមណីដ្ឋានប្រាសាទសំបូរព្រៃគុក ត្រូវបានបើកការដ្ឋានសាងសង់លើកកម្រិតជាផ្លូវក្រាលកៅស៊ូពីរជាន់
ខេត្តកំពង់ធំ៖ នារសៀលថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកការដ្ឋានសាសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ១,៧៦គីឡូម៉ែត្រ ទទឹងខ្នងលើ ៦ ម៉ែត្រ ស្ថិតនៅក្នុងរមណីដ្ឋានប្រាសាទសំបូរព្រៃគុក ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង […]
បណ្ឌិត អ៊ិន សុផល៖ មិនអាចនៅស្ងៀមបាន ព្រោះពួកគេ មុននឹងសម្លាប់ប្រជាជនខ្មែរ គឺសម្លាប់ព្រលឹងជាតិខ្មែរជាមុន!
សាស្ត្រាចារ្យ និងជាអ្នកនិពន្ធសៀវភៅពិធីការជាតិ-អន្តរជាតិលោកបណ្ឌិតអ៊ិន សុផល បានបញ្ចេញមតិយោបល់ជុំវិញការលើកឡើងរបស់មេដឹកនាំ សមាគមទេវ សក្ខី ភគវន្ត ដែលបានពន្យល់ធម៌ ប្រាសចាកខ្លឹមសារដើមនៃព្រះពុទ្ធវចនៈ និងបានបំភាន់ជំនឿធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា។ លោកបណ្ឌិតអ៊ិន សុផល បានសរសេររៀបរាប់លើបណ្ដាញសង្គមនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមថា៖ មិនអាចនៅស្ងៀមបាន ព្រោះពួកគេ មុននឹងសម្លាប់ប្រជាជនខ្មែរ គឺសម្លាប់ព្រលឹងជាតិខ្មែរជាមុន !បាវនាជាតិកម្ពុជាៈ ជាតិ ! សាសនា ! […]
ទូតកម្ពុជាប្រចាំប្រទេសចំនួន១០ ប្ដេជ្ញាជួយផ្សព្វផ្សាយទាក់ទាញទេសចរពីប្រទេសគោលដៅមកទស្សនាកម្ពុជា
អគ្គរាជទូតកម្ពុជាប្រចាំប្រទេសចំនួន១០ ប្ដេជ្ញាជួយផ្សព្វផ្សាយទាក់ទាញទេសចរពីប្រទេសគោលដៅមកទស្សនាកម្ពុជា។ នេះបើតាមការឲ្យដឹងក្នុងជំនួបរវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយតំណាងទូតទាំង ១០ប្រទេស កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍។ ឯកអគ្គរាជទូតកម្ពុជាចំនួន៤រូប តំណាង ១០ប្រទេស រួមមាន៖ ឯកឧត្តម ជា ច័ន្ទបូរិបូរណ៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋ ប៊ុលហ្គារី […]