ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញដល់រដ្ឋបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សហការគ្នាបង្កបរិយាកាសងាយស្រួល ដើម្បីទាក់ទាញអ្នកវិនិយោគ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញដល់រដ្ឋបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យបន្តសហការគ្នាកាន់តែស្អិតរមួតបន្ថែមទៀត ក្នុងការបម្រើប្រជាពលរដ្ឋ និងបង្កបរិយាកាសងាយស្រួល ដើម្បីទាក់ទាញ​វិនិយោគ​មកខេត្តកំពង់ស្ពឺ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ បានបន្ថែមការផ្តល់អនុសាសន៍ដល់មន្ត្រីរាជការ ក៏ដូចជារដ្ឋបាលខេត្តកំពង់ស្ពឺ ឱ្យរួមចិត្ត​ រួមគំនិតរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាអង្គភាពពាក់ព័ន្ធដទៃទៀត ក្នុងការសហការគ្នាឱ្យកាន់តែប្រសើរ […]

ឆ្នាំមុនចាប់បានផ្កា ឆ្នាំនេះ កញ្ញា ស៊ីន ជេននី នៅតែមិនអាចរកគូឃើញ !

កាលពីឆ្នាំទៅកញ្ញា ស៊ីន ជេននី ទទួលបានផ្កាសំណាងពី ស្រីនា ក្នុងថ្ងៃមង្គលការ ដោយឡែកឆ្នាំនេះនៅពេលដែលមិត្តភក្តិសួរនាំថាតើពេលណាមានដំណឹងល្អ ស្រាប់តែតារាស្រីរូបនេះបែរជាធ្វើមុខជូរ និងតបយ៉ាងអស់សង្ឃឹមបំផុត ។  កញ្ញា ស៊ីន ជេននី គឺប្អូនស្រីរបស់តារាស្រីល្បីឈ្មោះកញ្ញា ស៊ីន យូប៊ីន ដែលកំពុងមានឈ្មោះល្បីល្បាញនាពេលបច្ចុប្បន្ន អ្នកទាំងពីរតែងតែទៅណាមកណារួមគ្នាមិនដែលខាន ជាពិសេស ស៊ីន យូប៊ីន កំពុងផ្ចុងផ្តើមឱ្យប្អូនស្រីល្បីឈ្មោះដូចជាខ្លួនផងដែរ ។  ថ្វីដ្បិតតែកញ្ញា ស៊ីន […]

ពលរដ្ឋ​ក្រីក្រគ្មាន​ដីពិតប្រាក​ដ​សុំត្រៀម ខណៈរាជរដ្ឋាភិបាល គ្រោងទទួល​ពាក្យស្នើសុំចា​ប់ពីខែកុម្ភៈ ឆ្នាំ២០២៥នេះតទៅ

តាមរយៈសេចក្តីថ្លែងការណ៍ពិសេស នាយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសថា រាជរដ្ឋាភិបាល គ្រោងនឹងទទួលពាក្យស្នើសុំដី ពីពលរដ្ឋក្រីក្រដែលគ្មានដីពិតប្រាកដ និងចង់បានដីនៅក្នុងកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ការទទួលពាក្យគ្រោងបើកដំណើរការ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥តទៅ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងគោលដៅដោះសា្រយតម្រូវការរបស់ប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដ ក៏ដូចជាការចូលរួមចំណែកទប់ស្កាត់សកម្មភាពកាប់ទន្ទា្រនដីរដ្ឋ និងការកាប់ព្រៃឈើជាដើម រាជរដ្ឋាភិបាល […]

ឯកឧត្តម ប៉ែន បូណា៖ យុវជនត្រូវហាត់ពុតលត់ដំជាមួយការងារដើម្បីក្លាយខ្លួនជាមនុស្សពូកែនិងមានប្រយោជន៍ 

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា យុវជនត្រូវហាត់ពុតលត់ដំខ្លួនជាមួយការងារ ដោយមិនត្រូវរុញរាក្នុងការធ្វើការងារលំបាកៗឡើយ ហើយត្រូវរៀនសូត្រពីការងារជាប្រចាំ។ ធ្វើបែបនេះទើបក្លាយខ្លួនជាមនុស្សពូកែនិងមានប្រយោជន៍សម្រាប់គ្រួសារនិងសង្គម។ ឯកឧត្តមបន្តថា ក្នុងវ័យនេះ ក្មួយៗត្រូវខិតខំធ្វើការងារលំបាកៗឱ្យបានច្រើន ដោយមិនត្អូញត្អែរ មិនមើលបំណាំគ្នា និងមិនខ្លាចនឿយហត់ទើបក្លាយជាមូលធនមនុស្សសម្រាប់ជាតិ។ បើតាមឯកឧត្តម ប៉ែន បូណា លើពិភពលោកយើងនេះ គ្មានការងារណាស្រួលហើយបានប្រាក់ខែច្រើននោះទេ ដូច្នេះយុវជនកុំទម្លាប់ធ្វើការងារតិច តែត្រូវមានទម្លាប់ធ្វើការងារច្រើន ហើយសប្បាយចិត្ក រីករាយជាមួយការងារដែលខ្លួនកំពុងធ្វើ […]

ក្នុងឆ្នាំ២០២៤ កម្ពុជារកចំណូលសរុបពីការនាំចេញផលិតផលកៅស៊ូ បានប្រមាណជាង៦៧០លានដុល្លារ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ ចំណូលសរុបពីការនាំចេញផលិតផលកៅស៊ូមានចំនួន ៦៧១,៧លានដុល្លារ កើនឡើងជាង១៥០លានដុល្លារ ធៀបឆ្នាំ២០២៣ ។ ការគូសបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្តី បែបនេះ បានធ្វើឡើងនៅក្នុងពិធី“ដាក់សម្ពោធរោងចក្រកែច្នៃជ័រកៅស៊ូ និងបើកមុខចៀរជ័រកៅស៊ូថ្មី” នៅក្រុមហ៊ុនទ្រីភាព អិមផត អិចផត ឯ.ក ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី […]

ការព្យាករណ៍៖ ឆ្នាំ២០២៥ តំបន់ឆ្នេរសមុទ្រកម្ពុជា អាចទទួលភ្ញៀវទេសចរអន្តរជាតិ៨០ម៉ឺននាក់ និងទេសចរជាតិប្រមាណ៨លាននាក់

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា តាមការព្យាករណ៍ឆ្នាំ២០២៥ តំបន់ឆ្នេរសមុទ្រកម្ពុជា អាចទទួលភ្ញៀវទេសចរអន្តរជាតិ ៨០ម៉ឺននាក់ និងទេសចរជាតិប្រមាណ ៨លាននាក់ ដោយឡែក​សម្រាប់ខេត្ត​ព្រះសីហនុ រំពឹងថា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៤៥ម៉ឺននាក់ និងភ្ញៀវទេសចរជាតិ ប្រមាណ៤លាននាក់ ។ ការគូសបញ្ជាក់របស់ឯកឧត្តម រដ្ឋមន្ត្រីដូចនេះ បានធ្វើឡើងក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម ក្រោមប្រធានបទ «ទេសចរណ៍ផ្ដល់ឱកាសសម្រាប់​ទាំងអស់គ្នា» នៅទីលានសម្តេចតេជោ (ពយតាមូង) […]

សមាគមអតីតអ្នកបួសខ្មែរ ថ្កោលទោសជនតាំងខ្លួនជាសាស្តា ដែលបានបកស្រាយព្រះធម៌ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះពុទ្ធសាសនាខ្មែរ

សមាគមអតីតអ្នកបួសខ្មែរ ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះជនតាំងខ្លួនជាសាស្តា ដែលបានបកស្រាយព្រះធម៌ មានចំណុចខ្លះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះពុទ្ធសាសនាខ្មែរ ដែលការពន្យល់នោះ បានប្រាសចាកពីខ្លឹមសារដើមនៃព្រះពុទ្ធវចនៈ និយាយបំភាន់ជំនឿខ្មែរ និងប៉ះពាល់ដល់ការប្រតិបត្តិរបស់ព្រះសង្ឃខ្មែរ។ ក្នុងសេចក្តីថ្លែងការណ៍របស់សមាគមអតីតអ្នកបួសខ្មែរ នៅថ្ងៃទី២៨ ខែមករានេះ បានបញ្ជាក់ថា ការពន្យល់នោះ បានប្រាសចាកពីខ្លឹមសារ ដើមនៃព្រះពុទ្ធវចនៈ និយាយបំភាន់ជំនឿខ្មែរ និងប៉ះពាល់ដល់ការប្រតិបត្តិរបស់ព្រះសង្ឃខ្មែរ។ បុគ្គលតាំងខ្លួនជាសាស្តា សក្ខី ភគវន្ត រូបនេះបានពោលថា៖១. ព្រះត្រៃបិដក គឺជាព្រះត្រៃបិដកមិនគ្រប់ទឹក២. ការបួសជាព្រះសង្ឃ […]

អ្នកនាំពាក្យ៖ ដំណើរការផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីគម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី២ គ្រោងបញ្ចប់ក្នុងកំឡុងខែមេសាខាងមុខនេះ

ដំណើរការផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី នៃគម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី២ ដែលមានប្រវែង១៥៩គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ក្រសួងសាធារណការ និងដឹកជញ្ជូនគ្រោងបញ្ចប់ការងារនេះក្នុងកំឡុងខែ មេសា ឆ្នាំ២០២៥ខាងមុខ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥។ សូមជម្រាបថា កំណាត់ទី១ពីដំណើរការផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណន​តេជោ​ដែលមានចម្ងាយ ២១គីឡូម៉ែត្រ បានបញ្ចប់ដោយជោគជ័យ […]

គណៈសង្ឃនាយក ចាត់ទុកការទង្វើរបស់សមាគមទេវ សក្ខី ភគវន្ត គឺប៉ះ​ពាល់ធ្ងន់ធ្ងរដល់ព្រះពុទ្ធសាសនាខ្មែរ

នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ គណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានថ្កោលទោស យ៉ាងដាច់អហង្ការចំពោះមេក្រុមសមាគមទេវ សក្ខី ភគវន្ត ដែលបានពន្យល់ធម៌ប្រាសចាកខ្លឹម​សារដើមនៃ ព្រះពុទ្ធវចនៈ និងបានព្យាយាមនិយាយបំភាន់កិច្ចបដិបត្តិរបស់ពុទ្ធសាសនិកខ្មែរ។ គណៈសង្ឃនាយក បានចាត់ទុកទង្វើនេះ ធ្វើឱ្យប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់ព្រះរតនត្រ័យទាំងបី គឺព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងតម្លៃដ៏ល្អផូរផង់របស់ព្រះពុទ្ធសាសនាខ្មែរ ដែលជាសាសនារបស់រដ្ឋ។ គណៈសង្ឃនាយក បានគូសបញ្ជាក់ថា […]

យុគ៩ គង់ ច័ន្ទស្រីមុំ សុំលេងឈុតសិចស៊ីនិងផ្តាំទៅស្រ្តីគ្រប់រូបឱ្យរឹងមាំ ! 

មិនខ្លាចនូវការរិះគន់ គង់ ច័ន្ទស្រីមុំ លេងឈុតសិចស៊ីបែបប្រពៃណីចិនយ៉ាងស្រស់ស្អាត ស្វាគមន៍ឆ្នាំថ្មី ។  តាមរយៈរូបភាពជាច្រើនសន្លឹករបស់ គង់ ច័ន្ទស្រីមុំ ដែលបានបង្ហោះកាលពីព្រឹកមិនញនេះពិតជាធ្វើឱ្យអ្នកគាំទ្រ និងមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនាងបានតុបតែងខ្លួននិងស្លៀកពាក់ឈុតអាវក្នុងពណ៌ក្រហមឆ្អិនឆ្អៅ រំលេចជាមួយម៉ុងសាយនៅពីក្រោយ ។  ជាមួយនិងការបង្ហោះរូបភាពស្អាតៗរបស់ខ្លួនបែបនេះ គង់ ច័ន្ទស្រីមុំ បាននិយាយថា « យុគ៩ ស្រ្តីរឹងមាំមិនត្រូវការអាណិត ព្រោះនាងតែងតែរក្សាជំហរដ៏រឹងមាំដោយខ្លួនឯង » ។  បន្ទាប់ពីឃើញរូបភាពជាច្រើនរបស់ […]