សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល គាំទ្រច្បាប់ស្តីពី ការប្រឆំាងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា និងតំណាងឱ្យ សមាគមអង្គការទាំង ២០ អង្គភាព ប្រកាសគាំទ្ររាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំបើកកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលកម្ពុជាប្រជាធិបតេយ្យ។ ក្នុងសេចក្តីប្រកាសរបស់ខ្លួន សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានមើលឃើញពីអត្ថន័យច្បាប់នេះ គឺក្នុងគោលបំណងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះវិលត្រឡប់មកវិញនៅកម្ពុជា។ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ឃើញថា វត្ថុបំណងនៃសេចក្តីព្រាងច្បាប់នេះ […]

ឯកឧត្តម សាយ សំអាល់៖ កម្ពុជាឈានមកដល់ចំណុចមួយ អនុញ្ញាតឱ្យមានជម្រើសក្នុងការប្រើប្រាស់គ្រឿងបង្គុំសំណង់

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា កម្ពុជាបានឈានមកដល់ចំណុចមួយ អនុញ្ញាតឱ្យកម្ពុជាមានជម្រើសក្នុងការប្រើប្រាស់គ្រឿងបង្គុំសំណង់។ ជាក់ស្តែង នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ តាមរយៈសិក្ខាសាលាពិគ្រោះយោបល់ ក្រសួងបានលើកយកប្រធានបទសារធាតុអាសបេស្តុស (Asbestos) នេះ មកជជែកពិភាក្សា ដើម្បីបន្ថែមការយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍ និងផលប៉ះពាល់របស់សារធាតុនេះ ដែលជាធាតុផ្សំនៅក្នុងសម្ភារសំណង់សំខាន់ៗជាច្រើន ដូចជា សម្ភារដំបូល សម្ភារធ្វើពីអ៉ីសូឡង់ […]

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនា​វ​ដល់អ្នកប្រើប្រាស់ផ្លូវ ត្រូវបើកបរគោរព​ច្បាប់ ក្នុងឱកាស​ពិធីបុណ្យចូលឆ្នាំ​ចិន

ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន វៀតណាម ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់សាធារណជន​ជាអ្នក​​ប្រើ​ប្រាស់ផ្លូវ ត្រូវបើកបរក្នុងស្មារតីគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។ ក្នុងសេចក្តីអំពាវនាវរបស់ខ្លួនថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ សូមកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ព្រោះ​ក្នុងឱកាស​ពិធីបុណ្យនា​នាតែង​តែមាន​គ្រោះ​ថ្នាក់​ចរាចរណ៍កើតឡើងដោយការបើកបរក្នុងស្ថានភាពស្រវឹង ដែលបានបណ្តាលឱ្យមានអ្នកស្លាប់ អ្នករងបួស និងខូចខាតទ្រព្យសម្បត្តិ។ សូមកុំបើកបរលើសល្បឿនកំណត់ ព្រោះភាគច្រើននៃមូលហេតុបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តា​លម​កពី​ការបើកបរលើសល្បឿនកំណត់។ អ្នកបើកបរ […]

កម្ពុជា ស្នើឲ្យក្រុមហ៊ុន Emirates Airline បង្កើនជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប និងព្រះសីហនុ

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើសុំឲ្យក្រុមហ៊ុន Emirates Airlineបង្កើនជើងហោះហើរត្រង់បន្ថែមទៀតក្រៅពីរាជធានីភ្នំពេញ គឺខេត្តសៀមរាប និងខេត្តព្រះសីហនុ ។ ការស្នើនេះ ធ្វើឡើងនៅក្នុងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ជាមួយលោក Mohammed Al QassimCountry Manager របស់ក្រុមហ៊ុន Emirates Airline នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តមរដ្ឋមន្ត្រី […]

ការប្រារព្ធពិធីបុណ្យចូលឆ្នាំចិននៅកម្ពុជា កាន់តែគគ្រឹកគគ្រេងឡើង

នៅក្នុងសប្តាហ៍នេះ​ពលរដ្ឋខ្មែរជាប់សែស្រឡាយចិន​និងវៀតណាមជាច្រើន​ក្នុងប្រទេសកម្ពុជាបានរៀបចំប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់ខ្លួន​សម្រាប់ឆ្នាំ២០២៥ ដែលមានរយៈពេល​៣ថ្ងៃ​ គឺចំថ្ងៃទី២៩-៣០-៣១ ខែមករា និងដោយឡែកថ្ងៃសែនចិនគឺថ្ងៃទី២៨ ខែមករា ។ នៅតាមបណ្ដាផ្សារធំតូចនានាក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតាមដងផ្លូវ គេឃើញមានលក់នូវផ្កាចម្រុះពណ៌ ជាពិសេសគឺផ្កាអង្គារសិល្ប៍ និងផ្កាស្បៃរឿង ព្រមទាំងគ្រឿងតុបតែងលម្អផ្ទះ ក្រដាសសែន គោមភ្លើងមានពណ៌លឿង និងពណ៌ក្រហមដេរដាស។ ក្នុងនោះម្ហូបអាហារដ៏ពេញនិយមរួមមានជ្រូកខ្វៃ មាន់ខ្វៃ ក៏ដូចជាគ្រឿងទេសរបស់ចិន ត្រូវបានគេដាក់លក់ព្រោងព្រាត រួមទាំងការផ្សព្វផ្សាយលើបណ្តាញសង្គមផងដែរ។ ចំណែក នៅតាមគេហដ្ឋានប្រជាជនមួយចំនួនឃើញមានការដាក់តាំងនូវភ្លើងគោម បិតយ័ន្ត បិទក្រដាសក្រហម […]

ទំនប់ដងកាំបិតក្នុងខេត្តព្រះវិហារនិងកំពង់ធំ សម្រេចការសាងសង់បានប្រមាណ៤៨% ហើយ

គិតមកដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិតក្រោមហិរញ្ញប្បទានពីសាធារណៈរដ្ឋប្រជាមានិតចិន ស្ថិតនៅលើស្ទឹងសែនក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ បច្ចុប្បន្នសម្រេចបានលទ្ធផលប្រមាណ៤៨%។ នៅលើបណ្តាញសង្គមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ បានបង្ហាញថា គម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិត នឹងផ្តល់ផលអត្ថប្រយោជន៍ជូនដល់ប្រជាកសិករចំនួន ២៥.០០០ គ្រួសារ ស្មើនឹង ៨៥.៣០០ នាក់ ស្ថិតក្នុង ស្រុកបារាយណ៍ ស្រុកកំពង់ស្វាយ […]

រាជនីក្រមា មាន សូនីតា « ខ្ញុំអាយុច្រើនហើយទុកឱកាសឱ្យប្អូនៗជំនាន់ក្រោយចុះសម្រាប់ការប្រកួតសម្រស់ » 

រាជនីក្រមា មាន សូនីតា បានប្រកាសជំហរជាថ្មីរបស់ខ្លួនថា នាងមិនមានគម្រោងនឹងចូលរួមប្រកួតនៅក្នុងកម្មវិធីប្រកួតសម្រស់ណាមួយទេ ដោយសារនាងចង់ទុកឱកាសឱ្យប្អូនៗជំនាន់ក្រោយវិញ ។  ថ្វីដ្បិតតែមានវ័យច្រើនបន្តិចក្តីតារាសម្តែង មាន សូនីតា ដែលត្រូវមហាជនដាក់រហ័សនាមថារាជនីក្រមានោះ នៅតែមានរូបសម្រស់ស្រស់សោភា និងគួរជាទីគយគន់ ជាពិសេសកេរ្តិ៍ឈ្មោះនិងកិត្តិយសរបស់នាងកាន់តែល្បីរន្ទឺខ្លាំងនៅក្នុងវិស័យសិល្បៈ រហូតធ្វើឱ្យមហាជនជាច្រើនបានសំណូមពរឱ្យនាង​ ចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីប្រកួតសម្រស់ធំៗជាច្រើន ជាក់ស្តែងនៅពេលដែលចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីបង្ហាញមុខ ND ថ្មីរបស់កម្មវិធី Miss Cosmo Cambodia កាលពីពេលថ្មីៗនេះ បានធ្វើឱ្យមហាជនជាច្រើនគិតថា តារាស្រីរូបនេះនឹងចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនោះហើយ ។ ទោះជាយ៉ាងនេះក្តីកញ្ញា មាន សូនីតា បានបញ្ជាក់ច្បាស់ៗថា […]

ថ្មី ប្លែកទៀតហើយ ! ត្រជាក់ភ្នែកជាមួយ Full MV ចម្រៀង « ចូលរោងការ » ពីតារាចម្រៀង សុវត្ថិ សិរីវុឌ្ឍ 

តារាចម្រៀង សុវត្ថិ សិរីវុឌ្ឍ បានទំលាក់ Full MV ចម្រៀងថ្មីស្រឡាងមួយមុនចូលឆ្នាំថ្មីប្រពៃណីចិន ដែលមានចំណងជើងថា « ចូលរោងការ » ។ តាមរយៈវិដេអូ និងបទចម្រៀងរបស់ សុវត្ថិ សិរីវុឌ្ឍ មួយបទនេះ ពិតជាធ្វើឱ្យអ្នកគាំទ្រពេញចិត្តស្តូកតែម្តង ។ MV ចម្រៀង « ចូលរោងការ » របស់តារាចម្រៀង សុវត្ថិ សិរីវុឌ្ឍ បានចេញជាផ្លូវការនៅក្នុងផលិតកម្ម Galaxy Navatra កាលពីថ្ងៃទី […]

គណបក្សប្រជាជនកម្ពុជា បន្តជំរុញការអនុវត្តទិសដៅនយោបាយការ​បរ​ទេ​ស «មិនដោះដូរអធិបតេយ្យរបស់ជាតិជាមួយជំនួយ ឬភាពអនុគ្រោះណាឡើយ»

គណបក្សប្រជាជនកម្ពុជា បានរៀបចំសន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៤៥ អាណត្តិទី ៥ ដោយប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី ២៥ និងថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៥ នៅវិមាន៧មករា ។ បើតាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសន្និបាត របស់គណបក្ស នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បានឲ្យដឹងថា អង្គសន្និបាត បានជំរុញការអនុវត្តយ៉ាងសកម្មនូវទិសដៅគោលនយោបាយការបរទេស «មិនអនុញ្ញាតឱ្យមានការជ្រៀត […]

គណបក្សប្រជាជនកម្ពុជា ដាក់ចេញទិសដៅសំខាន់ៗនៅក្នុងឆ្នាំ២០២៥ ដើម្បីការពាររាល់សមិទ្ធផលសង្គមជាតិ និងសម្រេចនូវសមិទ្ធផលធំៗថ្មីៗទៀត

ដើម្បីការពាររាល់សមិទ្ធផល សង្គមជាតិ និងសម្រេចនូវសមិទ្ធផលធំៗថ្មីៗទៀត សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៥-២៦ ខែមករា ឆ្នាំ២០២៥ នៅស្នាក់ការកណ្តាលគណបក្ស វិមាន៧មករា រាជធានីភ្នំពេញ បានដាក់ចេញទិសដៅសំខាន់ៗនៅក្នុងឆ្នាំ ២០២៥ គឺ៖-ពង្រឹងធ្លុងមហាសាមគ្គីជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញ និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ការពារ យ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។-ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ […]