គណបក្សប្រជាជនកម្ពុជា ដាក់ចេញទិសដៅសំខាន់ៗនៅក្នុងឆ្នាំ២០២៥ ដើម្បីការពាររាល់សមិទ្ធផលសង្គមជាតិ និងសម្រេចនូវសមិទ្ធផលធំៗថ្មីៗទៀត

ដើម្បីការពាររាល់សមិទ្ធផល សង្គមជាតិ និងសម្រេចនូវសមិទ្ធផលធំៗថ្មីៗទៀត សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៥-២៦ ខែមករា ឆ្នាំ២០២៥ នៅស្នាក់ការកណ្តាលគណបក្ស វិមាន៧មករា រាជធានីភ្នំពេញ បានដាក់ចេញទិសដៅសំខាន់ៗនៅក្នុងឆ្នាំ ២០២៥ គឺ៖-ពង្រឹងធ្លុងមហាសាមគ្គីជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញ និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ការពារ យ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។-ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ […]

សន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា កត់សំគាល់ពីភាពជោគជ័យជាច្រើនដែលកម្ពុជាសម្រេចបាន

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី បើកសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទីV ដែលប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ទី២៥ ខែមករា ឆ្នាំ២០២៥ នេះ នៅវិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ សន្និបាតនេះធ្វើឡើងនៅវិមាន៧មករា រយៈពេល២ថ្ងៃ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា អមដោយអនុប្រធានទាំង៥រូប […]

ឯកឧត្តម ប៉ែន បូណា៖«ប្រពៃណីបម្រើប្រជាពលរដ្ឋតជំនាន់របស់គណបក្សប្រជាជនកម្ពុជា»

«ប្រជាពលរដ្ឋជាម្ចាស់ ចំណែកឯមន្ត្រីគឺជាអ្នកបម្រើ» នេះគឺជាទស្សនវិជ្ជានៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលស្របទៅនឹងរបបប្រជាធិបតេយ្យសេរីពហុបក្ស។ ទាំងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន សុទ្ធតែធ្លាប់បានក្រើនរម្លឹកជារឿយៗដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ដើម្បីកុំឱ្យពួកគេភ្លេចតួនាទីជាអ្នកបម្រើប្រជាពលរដ្ឋ។ មិនត្រឹមតែក្រើនរម្លឹកមន្ត្រីក្រោមឱវាទប៉ុណ្ណោះទេ ប៉ុន្តែ អតីតប្រមុខដឹកនាំរាជរដ្ឋា​ភិបាលក៏ដូចជាប្រមុខដឹកនាំបច្ចុប្បន្ន សុទ្ធតែបានបង្ហាញគំរូជាអ្នកបម្រើប្រជាពលរដ្ឋយ៉ាងសកម្មក្លៀវក្លាបំផុត។ «ទីណាមានទុក្ខ មានមុខសម្តេចតេជោ» នេះគឺជាសារដ៏មានអត្ថន័យមួយឃ្លាទៀតដែលសម្តេចអតីតនាយករដ្ឋមន្ត្រីធ្លាប់បានលើកឡើងនិងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន។ មើលចុះ ចាប់តាំងពីការតស៊ូរំដោះជាតិដោយប្រើជីវិតរបស់ខ្លួនជាដើមទុន និងដំណើរ​ស្វែងរកសុខសន្តិភាពជូនប្រទេសជាតិ រហូតដល់កសាងបាននូវប្រវត្តិសាស្ត្រថ្មីមួយជូនប្រទេសជាតិនិងប្រជា​ពល​រដ្ឋខ្មែរដែលមិនធ្លាប់មានពីមុន ជីវិតសម្តេចតេជោ ហ៊ុន […]

ក្រ​សួងធនធានទឹក ត្រៀមប្រេង​១​លានលីត្រ ដើម្បីជួយអន្តរា​គមន៍​បូមទឹកសង្គ្រោះ​ស្រូវប្រាំងក​សិករ

ក្រសួងធនធានទឹក និងឧតុនិយម បានត្រៀមប្រេងចំនួន ១លានលីត្រ ដើម្បីជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងកសិករ ខណៈមកពេលនេះស្រូវប្រាំងរបស់កសិករ នៅក្នុងខេត្តចំនួន៨ ត្រូវបានអន្តរាគមន៍សង្គ្រោះ ដែលស្មើនឹងផ្ទៃដីប្រមាណជាង១ម៉ឺនហិកតា។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្ដម អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ។ ឯកឧត្ដម បានបន្តថា គិតមកដល់បច្ចុប្បន្ននេះ ស្រូវប្រាំងដែលបានដាំដុះនៅទូទាំងប្រទេស មានចំនួនជាង៧០ម៉ឺនហិកតា ហើយកន្លងមកក្រសួងបានប្រើប្រាស់ម៉ាស៊ីនបូមទឹកផ្ទាល់ ប្រភេទកម្លាំង៦៥សេះ សរុបចំនួន៤០០គ្រឿង […]

កម្ពុជា សហការជាមួយក្រុមហ៊ុន អាលីបាបា ដើម្បីជម្រុញផលិតផលក្នុងស្រុកទៅកាន់ទីផ្សារឌីជីថល

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយក្រុមហ៊ុន Alibaba Cloud (Singapore) Private Limited បានធ្វើឡើងក្នុងគោលបំណងចម្បងសំខាន់ចំនួន ២ រួមមាន៖ (១). ការតភ្ជាប់ផលិតផលកម្ពុជាទៅកាន់ទីផ្សារឌីជីថល៖ ការតភ្ជាប់នេះនឹងបង្កើតជាឱកាសធុរកិច្ចធំធេងសម្រាប់អាជីវករកម្ពុជា ផ្សព្វផ្សាយផ្ទាល់ដល់អតិថិជនរាប់លាននាក់ ដែលមានចំណាប់អារម្មណ៍ចំពោះផលិតផលសក្តានុពលកម្ពុជា និងអនុញ្ញាតឱ្យពួកគេពង្រីកវិសាលភាពនៃប្រតិបត្តិការអាជីវកម្មខ្លួន ព្រមទាំងឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងការចូលទៅកាន់ ទីផ្សារថ្មីៗ។ […]

ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោ ផ្នែកខាង​ក្រោមតាមប​ណ្តោយស្ទឹងសែន ក្នុងខេត្តកំពង់ធំ​ សាងសង់បានប្រមាណ ១០% ហើយ

គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោ នៅផ្នែកខាងក្រោម តាមបណ្តោយស្ទឹងសែន ស្ថិតនៅក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បច្ចុប្បន្នសាងសង់បានប្រមាណ ១០% ហើយ ។ បើតាមបណ្តាញទំនាក់ទំនងសង្គមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានឲ្យដឹងថា ការសាងសង់បានប្រមាណ ១០% ក្នុងនោះរួមមាន ចាក់បាតធ្វើគ្រឹះ និងចងដែកមុខកប៉ាល់របស់តួសំណង់បានប្រវែងចំនួន ១៥០ ម៉ែត្រ និងកំពុងទប់ទឹកស្ទឹងបន្តធ្វើគ្រឹះទៅម្ខាងទៀតផ្នែកខាងឆ្វេងរបស់ស្ទឹងសែនក្នុងប្រវែង ១៥០ […]

អបអរសាទរ! កម្ពុជា ទទួលបានពានរង្វាន់ស្ដង់ដាទេសចរណ៍អាស៊ាន នៅក្នុងវេទិកា”ទេសចរណ៍អាស៊ានលើកទី២៨”នៅប្រទេសម៉ាឡេស៊ី

កម្ពុជាទទួលបានពានរង្វាន់ស្ដង់ដាទេសចរណ៍អាស៊ាន នៅក្នុងវេទិការ “ទេសចរណ៍អាស៊ានលើកទី២៨” ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ។ ក្នុងពិធីបិទវេទិការទេសចរណ៍អាស៊ានលើកទី២៨ កាលពីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប្រគល់រង្វាន់ ដល់ជ័យលាភីកម្ពុជា ដែលទទួលបានពានរង្វាន់ស្តង់ដាទេសចរណ៍អាស៊ាន ដោយក្នុងឆ្នាំ២០២៥នេះ ។ បើតាមក្រសួងទេសចរណ៍ បានបញ្ជាក់ថា កម្ពុជាពិតជាមានមោទកភាពខ្ពស់ណាស់ ដែលកម្ពុជាទទួលបានពានរង្វាន់ស្តង់ដាទេសចរណ៍អាស៊ានច្រើនជាងគេ […]

ក្រសួងសុខាភិបាល ប្រាប់ឲ្យពលរដ្ឋស្នាក់នៅក្នុងផ្ទះ បើស្ថិតក្នុងតំបន់មានសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ឬពណ៌ស្វាយ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារសុខភាព បណ្តាលមកពីការប្រែប្រួលគុណភាពខ្យល់ក្នុងបរិយាកាស។ ក្រសួងសុខាភិបាល បានឲ្យដឹងថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាននាពេលថ្មីៗនេះ និងជាបន្តបន្ទាប់ បង្ហាញថាសន្ទស្សន៍គុណភាពខ្យល់ មានការប្រែប្រួលខុសៗគ្នា ទៅតាមភូមិសាស្ត្រ ពីខេត្តមួយទៅខេត្តមួយ។ ដើម្បីវាយតម្លៃផលប៉ះពាល់ទៅលើ សុខភាព និងបរិស្ថាន ក្រសួងបរិស្ថានបានបែងចែកសន្ទស្សន៍គុណភាពខ្យល់ (AQI)ជា ៦កម្រិត ដែលមានពណ៌ខៀវ (ល្អណាស់) ពណ៌បៃតង (ល្អ) […]

មកស្គាល់តួអង្គសំខាន់ពីររូបក្នុងល្ខោនបាមោជ្ជទ័យរឿង « កុលាបប៉ៃលិន »

កញ្ញា កែវ សុផានិត និងលោក ថេង គឹមស គឺជាតួអង្គសំខាន់នៅក្នុងល្ខោនបាមោជ្ជទ័យរឿង « កុលាបប៉ៃលិន » ដែលកំពុងសម្តែងជូនមហាជនទស្សនានៅសាលសន្និសិទចតុមុខ ។  គ្រាន់តែបើកឆាកការសម្តែងថ្ងៃដំបូងផ្ទាំងទស្សនីយភាពល្ខោនបាមោជ្ជទ័យរឿង « កុលាបប៉ៃលិន » ផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន សំបុត្រលក់អស់គ្មានសល់ ជាក់ស្តែងពេលបើកឆាកសម្តែងភ្លាម សម្លេងទះដៃ ស្រែកហ៊ោកញ្ជ្រៀវពេញសាលចតុមុខ ដែលបញ្ជាក់ថា ការសម្តែងរបស់សិល្បករទាំងអស់ពិតជាអស្ចារ្យ ជាផ្ទាំងទស្សនីយ៍ភាពដ៏កម្របានទស្សនា សូម្បីតែលោកជំទាវ ភឿង សកុណា […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញវឌ្ឍនភាពគម្រោងប្រព័ន្ធរំដោះ និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានី ខេត្ត ចំនួន៤

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បានបង្ហាញ វឌ្ឍនភាពគម្រោងប្រព័ន្ធរំដោះ និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល​ កំពង់ស្ពឺ និងខេត្តតាកែវ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គម្រោងប្រព័ន្ធរំដោះ និងពង្វាងទឹកនេះ បានសម្រេចលទ្ធផលរួមមាន៖ ប្រព័ន្ធរំដោះទឹកស្ទឹងតូច ៖ ការងារដីសម្រេចបាន ១០០% និង […]