« ព្រានស្នេហ៍ » ភាពយន្តរំលេចនូវវិស័យទេសចរណ៍នៅទឹកដីកោះរុងដែលទស្សនិកជនមិនគួរមើលរំលង ! 

ងាកពីការទស្សនាភាពយន្តភ័យរន្ធត់ និងព្រឺព្រួច  ទស្សនិកជនអាចទស្សនារឿង « ព្រានស្នេហ៍ » ដែកជាភាពយន្តមួយរបស់ផលិតកម្ម២រួមគ្នាផលិតឡើង ដើម្បីរំលេចនូវវិស័យទេសចរណ៍នៅលើទឹកដីកោះរុង ។  ក្នុងពិធីសម្ពោធចាក់បញ្ចាំងរឿង « ព្រាយស្នេហ៍ ឬ Bad Boy » កាលពីថ្ងៃទី ១៧ ខែ ធ្នូ នៅរោងភាពយន្ត Major Cineplex មានជ័យមានអ្នកសិល្បៈ និងអ្នកគាំទ្រជាច្រើនចូលរួមអបអរសាទរ ។  អ្នកដឹកនាំរឿងលោក ជុំ សុភា បានបញ្ជាក់ប្រាប់ថា […]

កម្ពុជា ប្រមូលផលស្រូវបានជាង ១២លានតោន ស្មើជាង ៩០ភាគរយ គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២៤នេះ

ជាសរុបនៅឆ្នាំ២០២៤ កម្ពុជាប្រមូលផលស្រូវប្រមាណ ១៣លានតោនលើសឆ្នាំមុនប្រមាណកន្លះលានតោន និងលើសកាលពី៥ឆ្នាំមុនប្រមាណ ៣លានតោន។ ជាទូទៅកម្ពុជាផលិតស្រូវលើសពីតំរូវការក្នុងស្រុកប្រមាណ៥០ ភាគរយ ឬប្រមាណ ៦ លានតោន។ នេះជាជោគជ័យដ៏ធំមួយផ្នែកផលិតកម្មស្រូវក្នុងការធានាបាននូវសន្តិសុខស្បៀងជូនជាតិនិងចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិតាមរយៈការនាំចេញស្រូវអង្ករក្នុងបរិមាណជាមធ្យម៦ លានតោនស្រូវមួយឆ្នាំ (គណនាជាស្រូវ)។ នេះបើតាមការឱ្យដឹងពីលោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោក យ៉ង សាំងកុមារ បានឲ្យដឹងថា គិតមកដល់ដើមខែធ្នូ ២០២៤ […]

ក្រុមហ៊ុន Khmer Beverage សហ​ការ​ជាមួយ Galaxy Navat​ra រៀ​ប​ចំមហាព្រឹត្តិការណ៍​ប្រគំតន្រ្តី​ខ្នា​តយក្ស ២ថ្ងៃ​ជា​ប់​គ្នា នៅខេត្តព្រៃវែង

មហាព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍ខ្នាតយក្សCambodia Bonding Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ហើយ។ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹងចង្វាក់ភ្លេងគ្រប់ស្ទាយ៍ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។ កំពូលតារាចម្រៀងដែលនឹងសម្តែងរួមមានដូចជា លោក ព្រាប សុវត្ថិ,លោក […]

រសជាតិថ្មី ប្លែក រាំលេងមុនដាច់ឆ្នាំពីកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ក្នុង MV« កុលាបមានបន្លា »មាន២Version

ក្រោយបង្ហើបឈុតខ្លីសកម្មភាពថត MV បទ “កុលាបមានបន្លា” ច្រៀងដោយ ឧកញ៉ា ព្រាប សុវត្ថិ និងទទួលបានការចាប់អារម្មណ៍ខ្លាំង រហូតមានអ្នកចូលទស្សនាជាង ៣លានដង ត្រឹម២៤ម៉ោង មុននេះ ផលិតកម្ម Galaxy Navatra ក៏បានបញ្ចេញ Full MV ចម្រៀងមួយបទនេះជាផ្លូវការ ដល់ទៅពីរ version តែម្តង ខណៈបទស្រី ចៀងដោយ […]

ឯកឧត្តម នេត្រ ភក្ត្រា៖ បើយើងនិយាយអំពីលទ្ធិប្រជាធិបតេយ្យ និយា​យ​អំពីសិទ្ធិមនុស្ស សេរីភាពនៃការបញ្ចេញមតិ យើងក៏ត្រូវនិយាយអំពីនីតិរដ្ឋ

«បើយើងនិយាយអំពិលទ្ធិប្រជាធិបតេយ្យ និយាយអំពីសិទ្ធិមនុស្ស សេរីភាពនៃការបញ្ចេញមតិ ក៏យើងត្រូវនិយាយអំពីនីតិរដ្ឋ ដើម្បីការពារឱ្យបាននូវសេរីភាព ប្រជាធិបតេយ្យ និងទប់ស្កាត់មិនឱ្យប្រជាធិបតេយ្យ ទៅជាអាណាធិបតេយ្យនិងទប់ស្កាត់ការជ្រកក្រោមឆត្រនៃសេរីភាព នៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន បង្កើតព័ត៌មានក្លែងក្លាយ បំភ្លៃបំភ្លើស បង្កើតការញុះញង់រើសអើង បង្កអសន្តិសុខ ប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ហើយទិសដៅចុងក្រោយ គឺពួកគេប្រើប្រាស់ព័ត៌មានដើម្បីបង្កចលាចល»។ នេះជាការថ្លែង របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញបើកសន្និសីទអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយលើកទី២ នៅសណ្ឋាគារសូហ្វីតែល នាព្រឹកថ្ងៃទី១៩ខែធ្នូ […]

ទ្រាំមិនតបតអស់រាប់សប្តាហ៍ទីបំផុត វណ្ណថាន ចេញមុខស្រាយចម្ងល់មហាជនរឿងក្មេងស្រី ធីតា ចោទប្រកាន់បានចាប់រំលោភ និងចម្លងជំងឺកាចសាហាវ ! 

តារាចម្រៀងរ៉េបលោក វណ្ណថាន បានចេញមុខបកស្រាយចម្ងល់មហាជនហើយ បន្ទាប់ពីសំងំ មិនតបតអស់ពេលរាប់សប្តាហ៍ បន្ទាប់ពីមានរឿងរ៉ាវជាមួយក្មេងស្រីម្នាក់ឈ្មោះ កុល ធីតា ដែលបានចោលប្រកាន់ថាលោកចាប់រំលោភ ណនិងបានចម្លងជំងឺដ៏កាចសាហាវទៅលើរូបនាង ។  នៅក្នុងលិខិតបំភ្លឺនោះតារាចម្រៀង វណ្ណថាន បានប្រើផ្លូវច្បាប់ដើម្បីដោះស្រាយ ជាពិសេសលោកបានទៅពិនិត្យសុភាពរួចរាល់ហើយ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន ។  មកទល់ពេលនេះរឿងរ៉ាវដែលយុវតីម្នាក់ឈ្មោះ កុល ធីតា បានចោលប្រកាន់ថាលោក វណ្ណថាន បានចាប់រំលោភ និងបានចម្លងជំងឺកាចសាហាវមកលើរូបនាងរហូតធ្វើឱ្យនាងមានជំងឺមហារីកមាត់ស្បូន នៅពុំទាន់ចប់នៅឡើយទេ បើទោះបីជាពេលនេះលោក […]

កំពូលតារាចម្រៀងល្បីៗ នឹងនាំភាពសប្បាយរីករាយ លើឆាកតន្រ្តីចំនួន២ថ្ងៃពេញ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចុងសប្ដាហ៍នេះ

មហាព្រឹត្តការណ៍ប្រគំតន្រ្តីGanzberg Premium Idol Tour Concert សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្តឧត្តរមានជ័យ ហើយនៅសប្ដាហ៍នេះ ដោយ ការប្រគំតន្ត្រីដ៏ធំសម្បើមមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។ ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី 20-21 ខែធ្នូ […]

រួតទី៣ នៅជ្រុងនិរតីនៃប្រាសាទបាយ័ន ត្រូវបានជួយសង្គ្រោះដោយជោគជ័យ

ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ដែលអនុវត្តគម្រោងជួសជុលរួតទី៣ នៅជ្រុងនិរតីនៃប្រាសាទបាយ័ន ដោយប្រើរយៈពេលជាង៤ខែ បញ្ចប់ដោយជោគជ័យ។ កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករ និងជាប្រធានការដ្ឋាន ឱ្យដឹងថា គម្រោងជួសជុលដំណាក់កាលទី៣ នៅរួតទី៣នៃជ្រុងនិរតី របស់ប្រាសាទបាយ័ន បានធ្វើឱ្យបង្កាន់ដៃនាគ ធ្នឹម និងកម្រាលថ្ម ដែលខូចខាត ប្រសើរឡើងវិញហើយ។ កាលពីឆ្នាំ២០២១ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាធ្លាប់បានជួសជុលផ្នែកខ្លះនៃជ្រុងនិរតី របស់ប្រាសាទបាយ័ន ជាដំណាក់កាលទី១ និងកាលពីឆ្នាំ២០២៣ បានជួសជុលដំណាក់កាលទី២ […]

ព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន 

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងទៅបំពេញព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ភាគីចិន។ អញ្ជើញអមថ្វាយព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនៅសាធារណរដ្ឋប្រជាមានិតចិននាពេលនេះ រួមមាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃព្រះបរមរាជវាំង ជាច្រើនទៀតផងដែរ។ សូមជម្រាបថា […]

រដ្ឋបន្តផ្តល់​ការលើកទឹ​កចិត្តផ្នែកពន្ធដារ ដល់​ក្រុមហ៊ុន​​ផលិត​ស៊ីម៉ង់​ត៍ក្នុងស្រុក

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Ratchayut Kas​em​chaisiri ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ។ តប​តាម​សំណូមពរ​របស់​សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី​ បាន​សម្រេច​បន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់ក្រុមហ៊ុន​ផលិត​សុីម៉ង់ត៍ក្នុងស្រុក ព្រមទាំងប្រគល់ភារកិច្ចឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ […]