អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២២ ខែមិថុនានេះ ជូនដំណឹងដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមានអចលនទ្រព្យ ស្ថិតនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តទាំងអស់ ថាការប្រមូលពន្ធលើដីធ្លីមិនបានប្រើប្រាស់ ការបង់ពន្ធលើអចលនទ្រព្យ និងការបង់ពន្ធលើដីធ្លី មិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។ រហូតមកទល់ពេលនេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់ បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធប្រភេទទាំងនេះនៅឡើយ។ ដូចនេះ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣នេះ បានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាង […]
Archives
ពលរដ្ឋអាចស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតតាមឃុំ សង្កាត់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២១ ខែកក្កដា
គ.ជ.ប នៅថ្ងៃទី២២ ខែមិថុនានេះ បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធទាក់ទងនឹងការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតតាមឃុំ សង្កាត់ និងការបិទផ្សាយបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត និងបញ្ជីបោះឆ្នោតនៅគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប)។ ឯកឧត្តម ហ៊ីង ធីឫទ្ធិ សមាជិក គ.ជ.ប បានឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាន់តែខិតជិតមកដល់ ហើយអំឡុងពេលនេះ គ.ជ.ប តាមរយៈក្រុមចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត កំពុងមមាញឹកក្នុងការផ្តល់បណ្ណព័ត៌មាននេះ ជូនដល់ប្រជាពលរដ្ឋ។ […]
អ្នកជំនាញប្រាប់ពីបច្ចេកទេសជួសជុលចម្រឹងបង្អួចប្រាសាទអង្គរវត្តឲ្យមានលក្ខណៈដូចដើម និងធានាសុវត្ថិភាពយូរអង្វែង
ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានរៀបចំដំឡើងចម្រឹងបង្អួចនៅរួតទី២នៃប្រាសាទអង្គរវត្ត ដែលធ្វើពីថ្មភក់ឱ្យនៅតាមកន្លែងដើមឡើងវិញ ដើម្បីអភិរក្សថែរក្សាមរតកដូនតាដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ចម្រឹងបង្អួចធ្វើពីថ្មភក់មានទម្ងន់ជាង៥០-៦០គីឡូក្រាម កម្ពស់ជាង១.៧២ម៉ែត្រ ដែលអ្នកជំនាញបានរៀបចំដំឡើងឡើងវិញនៅតាមកន្លែងដើមនេះ ធ្លាប់ទទួលរងការខូចខាតធ្ងន់ធ្ងរ និងជ្រុះធ្លាក់នៅរាយប៉ាយជាយូរមកហើយ។ លោក សយ សុភារិន្ទ បុរាណវិទូ និងជាភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា មានប្រសាសន៍ថា ក្រុមការងាររបស់លោកបានចាប់ផ្តើមជួសជុលចម្រឹងបង្អួចធ្វើពីថ្មភក់ទាំងនេះ តាំងតែពីកំឡុងដើមខែមេសា ឆ្នាំ២០២៣ មកម៉្លេះ។ ការងារជួសជុលនេះ ចាប់ផ្តើមឡើងតាំងពីការដើរប្រមូលបំណែកតូចធំរបស់ចម្រឹងបង្អួចដើម្បីយកមកផ្គុំគ្នា ដោយព្យាយាមមិនយកថ្មថ្មីមកជំនួសទេ។ លោក […]
អាវុធហត្ថភ្នំពេញ បង្ក្រាបបណ្តាញក្រុមHacker មួយក្រុម ដែល Hack ចូល Telegram ជាច្រើនដើម្បីឆបោកប្រាក់
កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ អាវុធហត្ថភ្នំពេញបានទទួលបណ្តឹងពីជនរងគ្រោះម្នាក់ សុំប្តឹងពីជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានហែកចូលតេឡេក្រាមរបស់ខ្លួន និងបានឆាតទៅបងប្អូនមិត្តភក្តិជាច្រើនដើម្បីខ្ចីប្រាក់ ព្រមទាំងឆាតទៅគម្រាមទារប្រាក់អតិថិជនដែលជំពាក់ខ្លួនផងដែរ។
លោក សូ ណារ៉ូ ត្រឡប់មកប្រទេសកំណើត ក្រោយខកខាន១១ឆ្នាំ នឹងត្រៀមធ្វើសន្និសីទសារព័ត៌មាន
បន្ទាប់ពីខកខាន មកកាន់ប្រទេស អស់រយៈពេល ១១ឆ្នាំ លោក សូ ណារ៉ូ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី នឹងធ្វើដំណើរមាតុភូមិ និវត្តន៍ ទៅដល់ព្រលានយន្តហោះភ្នំពេញនាថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០២៣។
ក្រសួងសារធារណការ ប្រគល់ថវិកា៨០០លានរៀលពីការលក់លេខពិសេសផ្ទាល់ខ្លួន ដល់មន្ទីរពេទ្យធំៗចំនួន២
ថវិកាចំនួន ៨០០លានរៀល ដែលក្រសួងសាធារណការ និងដឹកជញ្ជូនទទួលបានពីការប្រារព្វពិធី “អបអរសាទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន” ត្រូវបានផ្ដល់ជូនរួចរាល់ដល់មន្ទីរពេទ្យធំៗចំនួន២ គឺមន្ទីពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ។ កម្មវីធីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ដោយ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងមន្ទីពេទ្យទាំងពីរ។
អភិបាលខេត្តបាត់ដំបង ប្រាប់ឲ្យអាជ្ញាធរចាត់វិធានការច្បាប់ចំពោះជនបរទេសមួយក្រុម ដែលដើរចងការប្រាក់នៅតាមភូមិ
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា ថ្មីៗនេះមានករណីមួយបានកើតឡើងនៅក្នុងស្រុកមួយចំនួននៃខេត្តបាត់ដំបង ដែលកើតឡើងនៅតាមភូមិមួយចំនួននៅក្នុងស្រុកបាណន់ និងស្រុករតនមណ្ឌល ទាក់ទងទៅនឹង ក្រុមជនជាតិឥណ្ឌាមួយក្រុម រកស៊ីចងការប្រាក់ជាមួយប្រជាពលរដ្ឋខ្មែរ ដោយគ្រាន់តែយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់ផ្សេងៗទៀត ធ្វើជាទ្រព្យសម្រាប់បញ្ចាំ ក្នុងនោះសម្រាប់ទឹកប្រាក់ចំនួន ២០ម៉ឺនរៀល ចុះក្រោមគឺត្រូវយកឯកសារស្រាលៗដូចជាអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សៀវភៅគ្រួសារ បណ្ណបើកបរ កាតគ្រីជាដើម ធ្វើជាទ្រព្យសម្រាប់បញ្ចាំ ហើយចំពោះទឹកប្រាក់ចាប់ពី ៤០ ម៉ឺនឡើងគឺតម្រូវយកឯកសារដែលមានលក្ខណៈសំខាន់ៗ […]
មិនឱ្យចាញ់មិត្តភក្តិ អតីតបវរកញ្ញាចក្រវាឡ កម្ពុជា ២០២០ រ៉េត សារីតា ត្រៀមដឹកដៃមិត្តប្រុសចូលរោងការនៅបំណាច់ឆ្នាំនេះ !
មិត្តភក្តិជាច្រើនបានរៀបការជាបន្តបន្ទាប់ ធ្វើឱ្យតារាស្រី រ៉េត សារីតា នៅមិនសុខទេ នាងត្រៀមនឹងរៀបចំពិធីមង្គលការរបស់ខ្លួនឱ្យផ្អើលពិភពសិល្បៈនៅបំណាច់ឆ្នាំ ២០២៣ ខាងមុខនេះ ។
មកស្គាល់ប្រធានគណៈកម្មការទាំង១០រូប នៃរដ្ឋសភានីតិកាលទី៦
នៅសល់មិនដល់ប្រមាណជាងមួយខែទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នៃរដ្ឋសភា នឹងចូលមកដល់នៅថ្ងៃទី២៣ ខែកក្កដា
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ ដើម្បីគណបក្សឈានឆ្ពោះទៅសម្រេចបាននូវក្តីស្រមៃ សូមយុវជនបន្តចូលរួមអនុវត្តភារកិច្ចចម្បងចំនួន ៣
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល មានប្រសាសន៍ក្នុងពិធីសំណេះ សំណាលជាមួយក្រុមការងារ យុវជន គណបក្ស ប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ថា ដើម្បីចូលរួមជាមួយគណបក្ស ក្នុងការឈានឆ្ពោះទៅសម្រេចបាននូវក្តីស្រមៃ និងក្តីសង្ឃឹមសម្រាប់ប្រទេសជាតិយើង, សូមក្រុមការងារយុវជនគណបក្សគ្រប់ថ្នាក់-គ្រប់ផ្នែក បន្តចូលរួមអនុវត្តភារកិច្ចចម្បងចំនួន ៣ គឺ៖ ទី១. ការពារបក្ស ការពារសមិទ្ធផលរបស់ និងការពារសន្តិភាព ស្ថិរភាពទោះក្នុងតម្លៃណាក៏ ដោយ, ទី២. វាយបកឆ្លើតបចំពោះការចោទ ប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្រប់ឧបាយកលរបស់មជ្ឈដ្ឋានជ្រុលនិយមដែលនៅបន្តញុះញង់ប្រជាពលរដ្ឋ និង ទី៣. វាយលុកតាមរយៈការខិតខំធ្វើអំពើល្អបម្រើប្រជាពលរដ្ឋ។

