នារាត្រីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យយាងចូលរួមជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងការប្រកាសបើកកីឡាអាសុីលើកទី១៩ ដែលប្រារព្ធធ្វើនៅទីក្រុង Hangzhou នៃខេត្ត Zhejiang ប្រទេសចិន តបតាមសេចក្តីក្រាបបង្គំសូមយាងរបស់ ឯកឧត្តម Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ។ ព្រឹត្តិការណ៍កីឡាអាស៊ី(Asian Games) លើកទី១៩ […]
Archives
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាចង់ទទួលបាននូវការអភិវឌ្ឍមួយប្រកបដោយចីរភាពជាមួយអង្គការសហប្រជាជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ក្នុងទិសដៅឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់អនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានភ្ជាប់និងបន្សំជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ ក្នុងន័យនេះ កម្ពុជាចង់ទទួលបាននូវការអភិវឌ្ឍមួយប្រកបដោយចីរភាពជាមួយអង្គការសហប្រជាជាតិ និងក្នុងស្មារតីវាយតម្លៃខ្ពស់ដល់សុខសន្តិភាពពេញលេញ ដែលកម្ពុជាកំពុងទទួលបានចំណែកនៃការខិតខំប្រឹងប្រែង និងគាំទ្រពីសំណាក់អង្គការសហប្រជាជាតិ។ សម្តេចធិបតីបានលើកឡើងបែបនេះ ក្នុង ក្នុងជំនួបជាមួយឯកឧត្តម អង់តូនីញ៉ូ ហ្គូទែរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃទី២២ ខែកញ្ញា នាទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នាទីក្រុងញ៉ូវយក […]
កំពូលតារាចម្រៀងសំឡេងស្អក ខេម ប៉ះជាមួយកំពូលតារាចម្រៀងថៃ លោកធុង Tik hyper
នៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រី Asia Concert Korea រយៈពេល២ថ្ងៃ គឺ ថ្ងៃទី 29 និង 30 ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះនៅលើទឹកដីប្រទេសកូរ៉េ នឹងមានការចូលរួមសម្តែងពីកំពូលតារាចម្រៀងល្បីៗចំនួន ៣ប្រទេស គឺកម្ពុជា ថៃ និងឥណ្ឌូនេស៊ី
តន់ ចន្ទសីម៉ា និង Tempo Trisប៉ះជាមួយកំពូលតារាចម្រៀងឥណ្ឌូនេស៊ី
កំពូលតារាចម្រៀង តន់ ចន្ទសីម៉ា និងលោក Tempo Tris នឹងប៉ះជាមួយតារាចម្រៀងឥណ្ឌូនេស៊ី Siti Badriah និង Ghea Youbi នៅក្នុងមហាព្រឹត្តិការណ៍ប្រគុំតន្ត្រី Asia Concert Korea រយៈពេល២ថ្ងៃ គឺនៅ ថ្ងៃទី 29 និង 30 ខែកញ្ញា ឆ្នាំ២០២៣
កំពូលតារាចម្រៀង ខេមរៈសិរីមន្ត ប៉ះគ្នាជាមួយកំពូលតារាចម្រៀង សំឡេងស្រែកដូចរាជសីហ៍ Tik Shiro លើទឹកដីកូរ៉េ
ក្រុមហ៊ុន ស្រាបៀរ Tiger និងក្រុមហ៊ុន Asia Network គ្រោងនឹងរៀបចំព្រឹត្តិការណ៍មហាអស្ចារ្យប្រគុំតន្ត្រីនៅលើទឹកដីកូរ៉េរយៈពេល២ថ្ងៃដែលមានវត្តមានកំពូលតារាចម្រៀងល្បីៗពីមកប្រទេសកម្ពុជា ថៃ និងឥណ្ឌូនេស៊ី
កំពូលតារាចម្រៀង ព្រាប សុវត្ថិ ធ្វើការប្រគុំតន្ត្រីដែលចូលរួមពីតួកម្រិតអាស៊ី
កំពូលរាតាចម្រៀង ព្រាប សុវត្ថិ និងកំពូលតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra ព្រមទាំងកំពូលតារាចម្រៀងមកពីប្រទេសថៃ និងឥណ្ឌូនេស៊ីជាច្រើនរូប នឹងរៀបចំការប្រគុំតន្ត្រីដ៏ធំនៅលើទឹកដីកូរ៉េ ក្នុងមហាព្រឹត្តិការណ៍ Asia Concert Korea រយៈពេល២ថ្ងៃ គឺនៅ ថ្ងៃទី 29 និង 30 ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ
អាមេរិក សម្រេចផ្តល់ជំនួយតាមរយៈ USAID ជូនកម្ពុជាឡើងវិញ
សហរដ្ឋអាមេរិក បានសម្រេចផ្តល់ជំនួយជូនកម្ពុជាឡើងវិញតាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)ក្នុងទំហំទឹកប្រាក់ប្រមាណ ១៨លានដុល្លាអាមេរិក។ ដោយឡែកភាគីទាំងពីរ ក៏បានឯកភាពគ្នាពន្លឿននីតិវិធីពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរពីអាមេរិកផងដែរ។ នេះបើយោងតាមលទ្ធផលនៃជំនួបទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ វ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្តីទីអាមេរិក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣៕
សំណាង អេលីណា ជាប់ឈ្មោះចេញទៅប្រកួត Miss International 2023 ហើយនៅតែមិនបន្ទូរដៃលើជំនាញទំនាក់ទំនងអន្តរជាតិ !
ខណៈពេលត្រៀខ្លួនចេញទៅប្រកួត Miss International 2023 នៅបំណាច់ខែ តុលា ខាងមុខ កញ្ញា សំណាង អេលីណា នៅតែមិនបោះបង់ការសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិរបស់ខ្លួនចោលឡើយ ដោយនាងខំប្រឹងទាំងការសិក្សា ក៏ដូចជាត្រៀមខ្លួនចេញទៅប្រកួតនៅលើឆាកអន្តរជាតិសាជាថ្មី ម្តងទៀត
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ប្រកាសបិទលំហាត់ហ្វឹកហ្វឺនពហុជាតិសកម្មភាពមីនមនុស្សធម៌ក្នុងក្របខណ្ឌអាស៊ាន-បូក
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីបិទលំហាត់ហ្វឹកហ្វឺនពហុជាតិសកម្មភាពមីនមនុស្សធម៌ ក្នុងក្របខណ្ឌក្រុមជំនាញការរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក (ADMM-Plus EWG On HMA) ក្រោមប្រធានបទ «មាតុភូមិដ៏បវរ ឆ្នាំ២០២៣» នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ ខេត្តកំពង់ស្ពឺ
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ក្រសួងបានគិតគូររៀបចំដីសមស្របបង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់អ្នកវិនិយោគជប៉ុនបន្ថែមទៀត
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយនឹង ឯកឧត្តម Shinzo Abe ធ្លាប់បានរៀបចំបង្កើតឱ្យមានគោលនយោបាយគ្រប់ជ្រុងជ្រោយរវាងជប៉ុន និងកម្ពុជា ហើយសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី នឹងបន្តជ្រោងអនុវត្តគោលនយោបាយនេះ។ ឯកឧត្តមបន្តថា ចំពោះកម្ពុជា យើងត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលអ្នកវិនិយោគជប៉ុនបន្តទៀត មកវិនិយោគនៅកម្ពុជា។ ក្នុងនោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានត្រៀមគិតគូររៀបចំដីសមស្របបង្កើតតំបន់សេដ្ឋកិច្ចពិសេស […]