ពិធីការិនី គង់ សុជាតិ ញញឹមបិទមាត់មិនជិតឡើយ ក្រោយពីលោក ជា វិបុល ដែលជាស្វាមីត្រូវបានតែងតាំងជាជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន មានឋានៈស្មើអគ្គនាយករង ។
Archives
បណ្ឌិត គិន ភា៖ ប្រទេសទី១ ដែលនាយករដ្ឋមន្ត្រីថ្មីធ្វើទស្សនកិច្ច ពិតជាមានសារៈសំខាន់ណាស់
ទំនាក់ទំនងអន្តររដ្ឋ ជាចរន្តទ្វេទិស ដែលត្រូវមានឆន្ទ: និងការប្ដេជ្ញាចិត្តរួមគ្នា ទើបអាចលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទៅវិញទៅមកបាន។ ដូច្នេះ ប្រទេសទី១ ដែលនាយករដ្ឋមន្ត្រីទើបឡើងកាន់តំណែង ធ្វើទស្សនកិច្ចមុនគេ គឺពិតជាមានសារៈសំខាន់ណាស់, ជាការណែនាំខ្លួនផង ជាការពង្រឹងនិងការពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផង និងជាការបង្ហាញពីទម្ងន់កូនជញ្ជីងនយោបាយការទូតរបស់ប្រទេសផង។ ក្នុងករណីនេះ គឺត្រូវមានការបោះដៃរកគ្នាទៅវិញទៅមក, បន្ទាប់មក យើងនឹងតាមដានពិនិត្យមើលថា ដំណើរការទូតសម្រាប់៥ឆ្នាំទៅមុខបែបណា? ខាងលើនេះជាការលើកឡើងរបស់លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣៕
តារាសម្តែងសិចស៊ី ឈិន សៀវម៉ី នៅតែលិបលរឿងស្នេហាខណៈពេលការងារសិល្បៈមានការធ្លាក់ចុះ
មកទល់ពេលនេះតារាសម្តែងសិចស៊ី ឈិន សៀវម៉ី នៅតែមិនទាន់ក្លាហានក្នុងការបង្ហាញមុខគូស្នេហ៍ខ្លួនឱ្យមហាជនស្គាល់ បើទោះបីជានាងនិង គូស្នេហ៍បានស្រឡាញ់គ្នាជាយូរឆ្នាំមកហើយក្តី ។
វិទ្យុអាស៊ីសេរី គឺជាវិទ្យុ និងជាមនុស្សអគុណធម៌បំផុតនៅលើលោកនេះ!
សម្តេចតេជោ ហ៊ុន សែន បានហៅវិទ្យុអាស៊ីសេរី ថាជាវិទ្យុ និងជាមនុស្សអគុណធម៌បំផុតនៅលើលោកនេះ ហើយជាភាពតិរច្ឆានរបស់អស់លោកដែលបម្រើក្នុងវិទ្យុមួយនេះ។ សម្តេចតេជោបានលើកឡើងបែបនេះ ក្នុងសារសំឡេងនៅយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ឆ្លើយតបទៅនឹងការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលព្យាយាមញុះញង់ថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាមានការបែកបាក់ផ្ទៃក្នុងទាក់ទងនឹងតំណែងប្រធានរដ្ឋសភាថ្មី។ សម្តេចតេជោបន្តថា “សូមឲ្យអស់លោកវិទ្យុអាស៊ីសេរី ក៏ដូចជាវិទ្យុបរទេសនិយាយភាសាខ្មែរដ៍ទៃទៀតចងចាំឱ្យបានថា គណបក្សប្រជាជនគ្មានទម្លាប់ឈ្លោះគ្នាដណ្ដើមអំណាចគ្នា ដូចដែលពួកអស់លោកធ្លាប់បាននិងកំពុងបាននិងឈានទៅដួលរលំដោយសារតែជម្លោះផ្ទៃក្នុងរបស់អស់លោកនោះទេ”។ បើតាមសម្តេចតេជោ គណបក្សប្រជាជនបានរៀបចំរួចរាល់ហើយអំពីសមាសភាពប្រធានសភា និងសមាសភាពមន្ត្រីជាន់ខ្ពស់នានាផ្សេងទៀត។ សម្តេចក៏អំពាវនាវកុំឲ្យប្រជាពលរដ្ឋរបស់យើងជឿការផ្សព្វផ្សាយអកុសល ហើយសូមឲ្យវិទ្យុនេះបន្តការភូតតទៅទៀត ហើយវាក៏នឹងជាផលប្រយោជន៍ម្យ៉ាងសម្រាប់ការឈ្នះរបស់គណបក្សប្រជាជនកម្ពុជា។ […]
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា លោកជំទាវ ឃួន សុដារី នឹងឡើងកាន់តំណែងជាប្រធានរដ្ឋសភាជំនួសសម្តេច ហេង សំរិន
សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី៩ ខែសីហានេះ បានចេញសារសម្លេងទាក់ទងជាមួយតំណែងប្រធានរដ្ឋសភាថ្មី។ សម្តេចតេជោបានប្រកាសថា តំណែងប្រធានរដ្ឋសភាត្រូវបានរៀបចំតាំងពីចុងឆ្នាំ២០២១មក ដោយកំណត់យកលោកជំទាវ ឃួន សុដារី ដែលបច្ចុប្បន្នជាអនុប្រធានទី២ នៃរដ្ឋសភា នឹងឡើងធ្វើជាប្រធានរដ្ឋសភាសម្រាប់នីតិកាលទី៧ ដែលជាការលើកកម្ពស់តួនាទីរបស់ស្ត្រី។ សម្តេចតេជោ ក៏បានឲ្យដឹងថា អនុប្រធានទី១នៃរដ្ឋសភា គឺឯកឧត្តម ជៀម យៀប ដដែល ខណៈអនុប្រធានទី ២នៃរដ្ឋសភា គឺឯកឧត្តម […]
ព្រះមហាក្សត្រ កោះប្រជុំសភាលើកដំបូង សម្រាប់បេក្ខជនជាប់ឆ្នោតជាតំណាងរាស្រ្ត នីតិកាលទី៧
ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ព្រះអង្គបានផ្ញើព្រះរាជសារកោះអញ្ជើញបេក្ខជនជាប់ឆ្នោតទាំង ១២៥រូប ដើម្បីចូលរួមប្រជុំរដ្ឋសភាលើកដំបូង សម្រាប់នីតិកាលទី៧ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ។ តាមទម្លាប់ដូចនីតិកាលមុនៗ ព្រះករុណា ព្រះមហាក្សត្រ ស្ដេចយាងជាព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសម័យប្រជុំជាលើកដំបូងរបស់រដ្ឋសភា ដោយមានថ្នាក់ដឹកនាំជាតិជាន់ខ្ពស់ថ្វាយព្រះពរស្វាគមន៍ និងកងកិត្តិយសត្រែទ័ពថ្វាយព្រះរាជវន្ទនកិច្ចរួចមក ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងថ្វាយគ្រឿងសក្ការបូជា ព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ និងព្រះពុទ្ធរូប នៅខាងក្នុងវិមានរដ្ឋសភា […]
ក្រសួងអប់រំ ណែនាំឲ្យសាលារៀនធ្វើតេស្តស្តង់ដា ដើម្បីស្វែករកសមត្ថភាពពិតប្រាកដរបស់សិស្ស និងជួយសិស្សឱ្យទាន់ពេលវេលា
ក្រសួងអប់រំ យុវជន និងកីឡា ក្រោមគាំទ្រដោយធនាគារអភិវឌ្ឍអាស៊ី បានរៀបចំសិក្ខាសាលាស្ដីពី ការបំប៉នគ្រូបង្គោលលើការអនុវត្តកម្មវិធីសាលារៀនគំរូ (SBM) ពីថ្ងៃទី០៧-១១ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តម ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជានាយកគ្រប់គ្រងគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិ បានកោតសរសើរដល់ថ្នាក់ដឹកនាំក្រសួង ក្រុមការងារគាំទ្រសាលារៀន ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ ទីប្រឹក្សាគម្រោង VSO អង្គការ KAPE […]
រឿងបុគ្គលជេរប្រមាថលើតារាចម្រៀង ស៊ឹម ថៃណា កាន់តែក្តៅខ្លាំងរហូតអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករ ខ្មែរ ចេញមុខប្រកាសទុកពេល ២៤ ម៉ោង !
ប៉ុន្មានថ្ងៃមុនតារាចម្រៀង ស៊ឹម ថៃណា បានឡាយវិដេអូស្រក់ទឹកភ្នែករៀបរាប់ពីទំហំនៃការឈឺ ចាប់ក្នុងចិត្តឱ្យមហាជនដឹងលឺពីការជេរ ប្រមាថ និងប្រើពាក្យសម្តីមិនល្អពីសំណាក់បុរសម្នាក់ក្នុងអំឡុងពេលដែលនាងបំពេញការងារនាពេលរាត្រីនៅភោជនីយដ្ឋានមួយកន្លែង ។
ឱកាសការងារជិត៨០០កន្លែង នៅក្នុងក្រុមហ៊ុនធំៗចំនួន១១ ត្រៀមស្វាគមន៍យុវជនកម្ពុជា
ក្រុមហ៊ុនធំៗចំនួន១១ នឹងផ្តល់ឱកាសការងារសរុបចំនួន ៧៤១ កន្លែង សម្រាប់និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងាររបស់ទីភ្នាក់ ងារជាតិមុខរបរ និងការងារ(NEA)។នេះបើតាមការឱ្យដឹងពី ភ្នាក់ងារជាតិមុខរបរ និងការងារ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២៣។
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ណែនាំកសិករគួរត្រៀមស្រូវទុកក្នុងជង្រុកឡើងវិញ ជាជាងទិញអង្ករតាមទីផ្សារ
“កសិករខ្មែរបច្ចុប្បន្នបានប្តូរទម្លាប់ពីការរក្សាស្រូវទុកតាមផ្ទះសម្រាប់ជាស្បៀងបម្រុង មកជាការលក់ស្រូវនៅវាលស្រែទាំងអស់ ហើយយកលុយទិញអង្ករតាមទីផ្សារ…។ ឆ្នាំ២០២៣នេះ តម្លៃស្រូវនៅតាមវាលស្រែហក់ឡើង ដែលជាការសាទរសម្រាប់កសិករផលិតស្រូវ តែកសិករ ក៏គួរត្រៀមស្រូវទុកដាក់ក្នុងជង្រុកឡើងវិញផងដែរ សម្រាប់ជាស្បៀងបម្រុងផ្គត់ផ្គង់ក្នុងគ្រួសារ។ខ្ញុំក៏ជាកសិករ ខ្ញុំយល់ពីការលំបាករបស់កសិករ!”។ នេះជាការលើកឡើងលើហ្វេសប៊ុកឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣នេះ៕

