សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ និងជនរួមជាតិទាំងអស់ ផ្សព្វផ្សាយអំពីភាពវិជ្ជមានរបស់កម្ពុជា ទៅកាន់ពិភពលោក ដើម្បីទាក់ទងភ្ញៀវទេសចរ ដោយមិនបាច់ប្រើវិធីសាស្ត្រជេរតបទៅក្រុមប្រឆាំងដែលវាយប្រហារទម្លាក់កិត្យានុភាពរបស់កម្ពុជានោះទេ។ ការលើកឡើងរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ គឺស្ពានអាកាស «មរតកតេជោ» ដែលជាស្ពានអាកាសទី៨ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ។ សម្តេចបវរធិបតី បានថ្លែងដូច្នេះថា៖ «សូមឲ្យប្រជាពលរដ្ឋយើង រួមគ្នាផ្សព្វផ្សាយអ្វីដែលល្អៗ […]
Archives
សម្តេចធិបតី ហ៊ុន ម៉ាណែត មានជំនួបជាមួយបណ្ដាមិត្តជាដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលគាំទ្ររាជរដ្ឋាភិបាលលើសម្មភាពមីន
នៅព្រឹកថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលជួបជាមួយបណ្ដាមិត្តជាដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលគាំទ្ររាជរដ្ឋាភិបាលលើសម្មភាពមីននៅកម្ពុជា នៅវិមានសន្តិភាព។ នៅក្នុងជំនួបនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សង្គ្រាមជាង៣ទសវត្សរ៍ បានបន្សល់គ្រាប់មីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះរាប់លានគ្រាប់រាយប៉ាយនៅពាសពេញប្រទេស បន្តឆក់យកជីវិតមនុស្សរាប់សិបម៉ឺននាក់ និងក្លាយជាឧសគ្គរារាំងដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ។ រាជរដ្ឋាភិបាលគ្រប់អាណត្តិបានដាក់គោលដៅជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ប្រមូលគ្រប់ធនធាន […]
ឧត្តមសេនីយ៍ឯក នេត វន្ថា រម្លឹកពលរដ្ឋរួមគ្នាប្រុងប្រយ័ត្នទាំងទៀនធូបនិងភ្លើងតុបតែងដើម្បីបញ្ចៀសអគ្គិភ័យថ្ងៃចូលឆ្នាំ!
លោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានរម្លឹកឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៣ មានករណីអគ្គិភ័យកើតឡើង១៥ករណី បណ្ដាលឱ្យឆេះផ្ទះ១៣ខ្នង បន្ទប់ស្នាក់នៅ៦បន្ទប់ ឃ្លាំង១ខ្នង និងរថយន្ត៤គ្រឿង។ ពុំមានអ្នកស្លាប់ និងបួស គ្រោះអគ្គិភ័យកាលណោះ មានមូលហេតុចម្បង ដូចជាការឆ្លងចរន្តអគ្គិសនី៨ករណី ភ្លើងទៀននិងធូប៥ករណី។ ចំណែក នៅឆ្នាំ២០២៤ […]
នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អញ្ជើញគោរពវិញ្ញាណក្ខន្ធជូនដល់អតីតយុទ្ធជន និងយុទ្ធនារី នៃបញ្ជាការដ្ឋានអង្គរក្ស ដែលពលីកម្ម និងទទួលមរណភាព ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា
នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យសម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងលោកជំទាវ ប៉ែន ចន្នី នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធជូនដល់អតីតយុទ្ធជន និងយុទ្ធនារី នៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានធ្វើពលីកម្ម និងទទួលមរណភាព ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ […]
រូបមន្តសម្តេចតេជោសំរាប់មន្រ្តីចុះមូលដ្ឋាន៖ ចុះ ជួប ជួយ(ច១ជ២)
ថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន និងលោក អឿន រតនា ប្រធានអង្គការសមាហរណកម្មអភិវឌ្ឍន៍សហគមន៍ (ស៊ីដូ) លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ អញ្ជើញទៅពិនិត្យស្ថានភាព […]
ឯកឧត្តម ហ៊ុន ម៉ានី៖ «មន្ទីរពេទ្យ ប្រៀបដូចជារូបរាងកាយរបស់មនុស្ស ខណៈដែលលោកគ្រូ អ្នកគ្រូពេទ្យ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃវិស័យសុខាភិបាល គឺជាឆ្អឹងខ្នងដែលទ្រទ្រង់រូបរាងកាយនោះ»
ថ្លែងក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាន៍ថា “មន្ទីរពេទ្យ ប្រៀបដូចជារូបរាងកាយរបស់មនុស្ស ខណៈដែលលោកគ្រូ អ្នកគ្រូពេទ្យ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃវិស័យសុខាភិបាល គឺជាឆ្អឹងខ្នងដែលទ្រទ្រង់រូបរាងកាយនោះ។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រីថ្លែងបែបនេះ ដោយបានពន្យល់បន្ថែមថា “ហេតុនេះ ការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យសុខាភិបាល តាមអភិក្រម សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី […]
ចូលឆ្នាំខ្មែរថ្ងៃទី២ ខេត្តកំពង់ចាម នឹងដាក់លៀសហាលចំនួន ៣តោន ឲ្យមហាជនញ៉ាំដោយសេរី
ខេត្តកំពង់ចាម នឹងដាក់បង្ហាញលៀសហាល ប្រវែង ១.០០០ម៉ែត្រ លៀស ស្មើនឹងចំនួន ៣តោន ឲ្យមហាជនចូលរួមបរិភោគដោយសេរី នៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ការដាក់តាំងបង្ហាញនោះ គឺរៀបចំពីមុខសាលាខេត្ត រហូតដល់វេទិកាអុំទូកមាត់ទន្លេ ក្រុងកំពង់ចាម នៅថ្ងៃទី១៥ ខែមេសា ដែលជាថ្ងៃទី២ នៃសង្ក្រាន្តកំពង់ចាម ដោយចាប់ផ្តើមពីម៉ោង២និង៣០នាទីរសៀល តទៅ។ នៅទំព័រហ្វេសបុក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម […]
ប្រជាពលរដ្ឋជិត៦០០គ្រួសារ ក្នុងខេត្តព្រះវិហារ ទទួលបានសម្ភារសុខភាព អនាម័យ ពីគម្រោងពន្លឿនការស្ដារឡើងវិញនូវជីវភាពគ្រួសារងាយរងគ្រោះក្រោយវិបត្តិកូវីដ១៩
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញប្រគល់សម្ភារសុខភាព អនាម័យ ជូនគ្រួសារក្រីក្រចំនួន៥៩៨គ្រួសារ ក្រោមគម្រោងពន្លឿនការស្តារឡើងវិញនូវជីវភាពរស់នៅ និងភាពធន់របស់គ្រួសារងាយរងគ្រោះ ក្រោយវិបត្តិកូវីដ-១៩ តាមរយៈក្រសួងផែនការ ដែលប្រារព្ធធ្វើឡើងនៅឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។ ថ្លែងឱកាសនោះដែរ ឯកឧត្តម គីម រិទ្ធី បានសំដែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ស្ថានទូតចិនប្រចាំកម្ពុជា និងកម្មវិធី […]
MV ចម្រៀង « Khmer Vibe » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត និង TEMPO Tris មានអ្នកគាំទ្រជាង 1M ក្នុងរយៈពេល១ថ្ងៃ
ត្រឹមតែមួយថ្ងៃ MV ចម្រៀង « Khmer Vibe » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត និងលោក TEMPO Tris ដែលបានចេញនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា មានអ្នកចូលទស្សនាជាង 1 M ក្នុងរយៈពេលមួយថ្ងៃ ដែលធ្វើឱ្យតារាចម្រៀងទាំងពីររូបកាន់តែមានទឹកចិត្តក្នុងការផលិតបទចម្រៀងរសជាតិ ថ្មី ប្លែក ក្នុងវិស័យចម្រៀង Hip Hop ។ ទស្សនិកជនស្នេហាវិស័យចម្រៀងបានផ្ទុះការសរសើរជាខ្លាំង នូវការចាប់ដៃគ្នារវាងកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត និងលោក TEMPO Tris ជាលើកដំបូងក្នុងវិស័យចម្រៀងបែបចង្វាក់ Hip Hop តាមរយៈបទចម្រៀង « Khmer Vibe » ដោយមានបញ្ចូលនូវឧបករណ៍បុរាណខ្មែរ ដូចជា ស្គរដៃ ខ្លុយ និង […]
ខ្លឹម ស្រីគា ត្រៀមបញ្ចេញវិដេអូព្រោះខឹងអ្នកមើលងាយមិនផ្តល់តម្លៃដោយមិនខ្លាចប៉ះពាល់គ្មានការងារថ្ងៃក្រោយ !
ប៉ុន្មានថ្ងៃនេះតារាសម្តែង ខ្លឹម ស្រីគា មិនសប្បាយចិត្តប៉ុន្មានឡើង ដោយនាងជួបនូវរឿងក្តៅក្រហាយជាច្រើនដែលធ្វើឱ្យនាងខឹងសប្បារនិងត្រៀមបញ្ចេញវិដេអូ ពីការមើលផ្តល់តម្លៃនិងមិនខ្លាចប៉ះពាល់ដល់ការងាររបស់ខ្លួនទៅថ្ងៃក្រោយឡើយ ។ កញ្ញា ខ្លឹម ស្រីគា ក៏ជាតារាសម្តែងនិងបង្ហាញម៉ូដល្បីឈ្មោះមួយរូបផងដែរនៅក្នុងវិថីសិល្បៈ ប៉ុន្តែមិនដឹងជាជួបបញ្ហាអ្វីបានជាធ្វើឱ្យនាងខឹងសប្បារនិងគម្រាមផុសវិដេអូផងដែរ ។ ជាមួយគ្នានោះនាងថែមទាំងបានបង្ហោះសាររៀបរាប់ថា « កន្លែងណាមើលងាយ មិនឱ្យតម្លៃ ខ្ញុំមិនទៅជាន់ទៀតដាច់ខាត (តិចទៀតខ្ញុំផុសវិដេអូ ) ។ ការឈឺចាប់ខ្ញុំ អ្នកផ្សេងមើលមកធម្មតាតែខ្ញុំខុសពីកេ ហើយខ្ញុំជាតួ និយាយចេញហើយមិនខ្លាចថាប៉ះពាល់ធំ រឺគ្មានការងារថ្ងៃក្រោយ » ។ ខ្លឹម ស្រីគា មិនត្រឹមតែក្តៅក្រហាយចំពោះរឿងមិនផ្តល់តម្លៃដល់ខ្លួនប៉ុណ្ណោះទេ នាងថែមទាំងនិយាយថា […]