ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអម្ពវ័ន ស្ថិតក្នុងភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ។ ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា សមិទ្ធផលនៅថ្ងៃនេះ […]
Archives
តើលក្ខណៈពិសេសរបស់«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤នៅភូមិភាគឦសាន» មានអ្វីខ្លះ?
«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។ កម្មវិធីពិសេសនេះ មានគោលបំណងជំរុញឱ្យមានការវិនិយោគឯកជនកាន់តែសកម្ម បង្កើតជាចរន្តសេដ្ឋកិច្ច បង្កើតការងារ និងភាពទាក់ទាញ ប្រមូលផ្តុំប្រជាជនយើងឱ្យទៅប្រកបអាជីវកម្ម និងរស់នៅកាន់តែច្រើនឡើងនៅក្នុងតំបន់ភូមិភាគឦសាន។ សម្ដចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់លក្ខណៈពិសេសសម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន រួមមាន […]
កៀកចូលឆ្នាំថ្មីហើយ អ្នកនាង ខាត់ សុឃីម និយាយពីសង្គមកាន់តែទំនើបមនុស្សកាន់តែស៊ីវីល័យតែអ្វីដែលថយចុះគឺការអប់រំ !
នៅសុខៗស្រាប់តែតារាចម្រៀងពហុជំនាអ្នកនាង ខាត់ សុឃីម និយាយពីសង្គមកាន់តែទំនើប មនុស្សកាន់តែស៊ីវីល័យ តែអ្វីដែលថយចុះគឺការអប់រំ គុណធម៌ សីលធម៌ និងភាពស្មោះត្រង់របស់មនុស្ស ទៅវិញ ។ អ្នក ខាត់ សុឃីម ជាតារាចម្រៀងជើងចាស់ល្បីឈ្មោះមួយរូបដែលទទួលមានមហាជនជាច្រើនស្រឡាញ់ និងចូលចិត្ត ជាក់ស្តែងរាល់ពេលដែលអ្នកនាងបញ្ចេញយោបល់ម្តងៗ តែងតែចំបេះដូងអ្នកគាំទ្រគ្រប់ពេលវេលា ។ អ្វីដែលកាន់តែក្តៅគគុកនៅក្នុងពេលនេះ គឺកៀកចូលឆ្នាំថ្មីហើយ អ្នកនាង ខាត់ សុឃីម បែរជានិយាយពីសង្គមកាន់តែទំនើបមនុស្សកាន់តែស៊ីវីល័យតែអ្វីដែលថយចុះគឺការអប់រំ គុណធម៌ សីលធម៌ […]
កម្ពុជា ប្រាប់ IMF ពីកំណើនវិនិយោគផ្ទាល់ពីបរទេស ដោយសារយន្តការ «គោះទ្វារវិនិយោគិន»
អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ជា វុទ្ធី កាលពីពេលថ្មីៗនេះ ទទួលជួបពិភាក្សាជាមួយទីភ្នាក់ងារមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលដឹកនាំដោយ លោក Kenichiro Kashiwase ជាប្រធានបេសកកម្មមកកម្ពុជា។ ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត និងទីភ្នាក់ការ IMF បានពិភាក្សាយ៉ាងពិស្តារ ស្តីពីវឌ្ឍនភាពក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច, យុទ្ធសាស្រ្តក្នុងការធ្វើពិពិធកម្មវិស័យឧស្សាហកម្ម, ការលើកទឹកចិត្តផ្នែកពន្ធ ការលើកទឹកចិត្តមិនមែនពន្ធ គោលនយោបាយឧស្សាហកម្ម, ការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស និងការវិនិយោគផ្ទាល់ពីបរទេស (FDI)។ […]
គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប ៣២៨១ ផ្ទះហើយ
ជាការទទួលខុសត្រូវចំពោះអតិថិជន បុរីឡេង ណាវ៉ាត្រា គម្រោង 6A គិតត្រឹមថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ នេះ បានបញ្ចប់ការសាងសង់ ១០០% មានចំនួន ៣២៨១ ផ្ទះហើយ និងផ្ទះកំពុងសាងសង់ចំនួន ១៧២៣ ផ្ទះ។ បើផ្អែកតាមរបាយការណ៍បង្ហាញឲ្យដឹង លើផឹកផ្លូវការ របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន Galaxy […]
សង្រ្កាន្តសមាគមសិល្បករខ្មែរប្រជុំដោយសិល្បករថ្មីចាស់លេងល្បែងប្រជាប្រិយខ្មែរ ញុំាអាហារបែបខ្មែរ និងរាំលេងកម្សាន្តអបអរឆ្នាំថ្មី !
ទោះបីជាឆ្នាំដំបូងនៃការដឹកនាំសមាគមសិល្បករខ្មែរ ប៉ុន្តែអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំកម្មវិធីសង្រ្កាន្តសមាគមសិល្បករខ្មែរយ៉ាងសប្បាយរីករាយ ដោយផ្សារភ្ជាប់ជាមួយប្រពៃណីខ្មែរ រាំលេងកម្សាន្តចង្វាក់ប្រពៃណី និងញុំាអាហារបែបខ្មែរ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ។ ឆ្នាំដំបូងនេះអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលជាប្រធានសមាគមសិល្បករខ្មែរ បានរៀបចំកម្មវិធី « សង្រ្កាន្តសមាគមសិល្បករខ្មែរ » យ៉ាងធំដុំកាលពីថ្ងៃទី ០៨ ខែ មេសា កន្លងមកនេះដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដោយមានសិល្បកររាប់រយនាក់ចូលរួមអបអរសាទរ ក្នុងនោះមានការរាំលេងកម្សាន្តជាមួយចង្វាក់ប្រពៃណីខ្មែរ រំាវង់ រាំក្បាច់ សារ៉ាវ៉ាន់ និងម៉ាឌីសនជាដើម…។ ក្រៅពីនេះក៏មានលេងល្បែងប្រជាប្រិយខ្មែរ បោះអង្គុញ ចោលឈូង វ៉ាយក្អម […]
ក្រុមហ៊ុន Kimou Environmental Holding Limited ស្វែងរកឱកាសវិនិយោគនៅកម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Zhang Lianghong ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Kimou Environmental Holding Limited ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។ នៅក្នុងជំនួបនេះ, លោកប្រធានក្រុមប្រឹក្សាភិបាលបានគោរពរាយការណ៍ជូនសម្តេចបវរធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលបានចុះបញ្ជីក្រុមហ៊ុនភាគហ៊ុននៅនៅទីក្រុងហុងកុង។ ក្រុមហ៊ុននេះមានបទពិសោធន៍ខ្ពស់ ក្នុងការអភិវឌ្ឍសួនឧស្សាហកម្មធំៗ […]
អភិបាលរាជធានីភ្នំពេញ អំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នជាមួយគ្រោះអគ្គិភ័យ ក្នុងអំឡុងពេលថ្ងៃចូលឆ្នាំ
ដើម្បីចូលរួមរក្សាសុវត្ថិភាពបង្ការការពារគ្រោះអគ្គិភ័យក្នុងរាជធានីភ្នំពេញ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នជាមួយគ្រោះអគ្គិភ័យដែលអាចកើតឡើងជាយថាហេតុ ខណៈពេលអាកាសធាតុកំពុងតែក្តៅស្ងួតខ្លាំង។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ហាមដាច់ខាតចំពោះការបង្ហោះគោម និងការអុជកាំជ្រួចគ្រប់ប្រភេទនៅគ្រប់ទីកន្លែង ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ។ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការ ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះបុគ្គល និងម្ចាស់ទីតាំងណាដែលបង្កការអុជកាំជ្រួច និងបង្ហោះគោម បណ្តាលឱ្យមានអគ្គិភ័យកើតឡើងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានណែនាំឲ្យនៅគ្រប់ទីវត្តអារាម ទីកន្លែងគោរពសក្ការៈបូជា […]
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដឹកនាំសិល្បករ-សិល្បការិនី រៀបចំកម្មវិធី «សង្រ្កាន្តសមាគមសិល្បករខ្មែរ» អបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ នារសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥នេះ បានដឹកនាំសិល្បករ-សិល្បការិនីរៀបចំ «សង្ក្រាន្តសមាគមសិល្បករខ្មែរ» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នាពេលឆាប់ៗនេះ។ នៅក្នុងឱកាសដ៏សប្បាយរីករាយនេះ ក៏មានការអញ្ជើញចូលរួមសពីសំណាក់សិល្បកររៀមច្បង និងសិល្បករ-សិល្បការិនីជាច្រើនរូប ដោយមានទាំងការពិសារអាហារបែបខ្មែរជុំគ្នា លេងល្បែងប្រជាប្រិយខ្មែរ និងការរាំកម្សាន្តនូវចង្វាក់ប្រពៃណីផងដែរ ដែលធ្វើឱ្យបរិយកាសទាំងមូលប្រកបដោយភាពអធិកអធម ស្និទស្នាលយ៉ាងក្រៃលែង។ នៅក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ាប្រធានបានគោរពជូនពរសិល្បករ សិល្បការិនីទាំងអស់ នៅក្នុងឱកាសឆ្នាំប្រពៃណីជាតិ សូមសមប្រកបតែនឹងសេចក្ដីសុខ សេចក្ដីចម្រើន […]
សង្គ្រាមពាណិជ្ជកម្ម! កម្ពុជា ម្ខាងខិតខំចរចារដើម្បីរក្សាផលប្រយោជន៍ទាំងសង្ខាង ម្ខាងខិតខំតស៊ូទប់ស្កាត់ឥទ្ធិពលដែលជះពីខាងក្រៅ និងម្ខាងទៀត គឺរក្សាការងារជូនពលរដ្ឋ
ជុំវិញសង្គ្រាមពាណិជ្ជកម្មបញ្ឆេះឡើងដោយលោកដូណាល់ត្រាំ ត្រូវបានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា លើកឡើងករណីដោយឡែកសម្រាប់កម្ពុជា គឺម្ខាងខិតខំចរចារដើម្បីរក្សាផលប្រយោជន៍ទាំងសង្ខាង ម្ខាងខិតខំតស៊ូទប់ស្កាត់ឥទ្ធិពលដែលជះពីខាងក្រៅ និងម្ខាងទៀត គឺរក្សាការងារជូនពលរដ្ឋ។ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី ជាប្រធានក្រុមការងារដឹកនាំជំរុញ បរិវត្តកម្មឌីជីថលទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានបង្ហោះសំណេរបង្ហាញពីការស្វែងយល់អំពី «សង្គ្រាមពាណិជ្ជកម្ម»។ ឯកឧត្តមបានលើកទល្ហីករណ៍ខ្លះៗពី សង្គ្រាមពាណិជ្ជកម្ម ដែលកំពុងកើតមាន ដូចតទៅ៖ ១- ពិភពលោកយើងបច្ចុប្បន្ន […]