នៅសល់តែរយៈពេលខ្លីទៀតកញ្ញា លី មួយលាង Miss Teen International2024 ត្រៀមផ្ទេរមកុដដល់បេក្ខភាពថ្មីជំនួសខ្លួនហើយ ហើយក៏កៀកនឹងពេលវេលាថ្មីសម្រាប់ខ្លួនឯងដើម្បីរៀបជើងព្រួលទុកឈរជើងផងដែរ ។

កញ្ញា លី មួយលាង ពិតជាអាឡោះអាល័យមកុដខ្លួនខ្លាំងណាស់ ខណៈគ្រងមកុដ Miss Teen International 2024 បានរយៈពេលមួយឆ្នាំ តែទោះជាយ៉ាងណារយៈពេលមួយឆ្នាំនេះនាងទទួលបាននូវបទពិសោធជាច្រើនក្នុងជីវិត និងបានធ្វើឱ្យកេរ្តិ័ឈ្មោះខ្លួនល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស ។
ខណៈពេលដែលត្រៀមខ្លួនផ្ទេរមកុដទៅដល់បេក្ខភាពថ្មី កញ្ញា លី មួយលាង បានឱ្យដឹងថា នាងបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីប្រកួតសម្រស់នានា គ្រាន់តែពេលនេះនៅពុំទាន់សម្រេចចិត្តថា នឹងចូលរួមកម្មវិធីមួយណាឱ្យប្រាកដ ។ តែបើនិយាយពីចំណេះដឹង និងជំនាញផ្សេងៗគឺនាងមានការជឿជាក់ខ្លាំងលើសមត្ថភាពខ្លួន បន្ទាប់ពីទទួលបានបទពិសោធយ៉ាងច្រើនក្រាស់ក្រែងក្នុងនាមជាម្ចាស់មកុដ Miss Teen International 2024 ។
ដើម្បីអភិវឌ្ឍន៍ខ្លួននិងទទួលបាននូវបទពិសោធថ្មីៗឱ្យកាន់តែខ្លាំងក្លាឡើង លី មួយលាង បានចូលរួមកម្មវិធីមើលការប្រកួតប្រជែងកម្មវិធីបវរកញ្ញាធំៗជាច្រើន ដោយសង្ឃឹមថា ថ្ងៃណាមួយខ្លួននឹងចូលរួមប្រកួតដូចជាបេក្ខភាពរៀបមច្បងដែរ ។
លី មួយលាង ជាយុវត្តីមួយរូបដែលមានចំណេះដឹងខ្ពស់ទាំងភាសា ការដើរម៉ូដ និង ទេពកោសល្យខាងផ្នែកសិល្បៈ អ្នកគាំទ្រជាច្រើនទាំងក្នុងនិងក្រៅប្រទេសសុទ្ធតែរងចាំការវិលត្រឡប់របស់នាងគ្រប់ៗគ្នា ៕



