រដ្ឋសភានៃកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន ៨៧រូប។ របៀបវារៈ នៃការបន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ នាឱកាសនេះ មានចំនួន២ គឺ៖ ១-ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា […]
Archives
រដ្ឋមន្រ្តីក្រសួងកិច្ចការនារី៖ អ្នកជម្ងឺមហារីកសុដន់ ៧០ភាគរយ មកព្យាបាលនៅដំណាក់កាលចុងក្រោយ ដោយសារខ្វះការយល់ដឹង
បច្ចុប្បន្ននេះ នៅប្រទេសកម្ពុជា ដោយសារខ្វះការយល់ដឹង ៧០% នៃអ្នកជម្ងឺមហារីកសុដន់ មកទទួលការព្យាបាលនៅដំណាក់កាលចុងក្រោយនៃជម្ងឺ។ ប្រសិនបើគាត់ឆាប់រកវិនិច្ឆ័យបានលឿន នោះឱកាសនៃការព្យាបាលជាមានប្រសិទ្ធភាពខ្ពស់។ នេះបើតាមការឲ្យដឹងពីលោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ក្នុងពិធីបើកយុទ្ធនាការលើកកម្ពស់ការយល់ដឹងពីជម្ងឺមហារីកសុដន់ AIA Fit for Hope 2023 នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។ លោកជំទាវ បានមានប្រសាសន៍ថា កម្មវិធីយុទ្ធនាការ Fit […]
អាមេរិក ប្តេជ្ញាចិត្តយូរអង្វែង ក្នុងការអភិរក្ស និងជួសជុលសម្បត្តិបេតិកភណ្ឌវប្បធម៌របស់កម្ពុជា
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម W.Patrick Mruphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង លើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក នៅសារមន្ទីរជាតិភ្នំពេញ ដើម្បីជាការបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិក ក្នុងការអភិរក្ស និងជួសជុលសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ កម្ពុជា គឺជាប្រទេសតែមួយគត់នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានកិច្ចព្រមព្រៀងនេះ។ […]
ជួយប្រជាជនដែលមានជីវភាពលំបាកជាងគេ គឺជាអាទិភាពរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី
១.មានតិចណាស់ ប្រជាជនដែលចាប់អារម្មណ៍ទៅលើពាក្យ«យុទ្ធសាស្ត្រត្រីកោណ» «យុទ្ធសាស្ត្រចតុកោណ» និង ចាប់ពីពេលនេះតទៅ«យុទ្ធសាស្ត្របញ្ចកោណ»ដែលជាផែនទីចង្អុលផ្លូវរបស់រាជរដ្ឋាភិបាលថ្មីដឹកនាំដោយនាយករដ្ឋមន្ត្រីថ្មី ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។ ២.ជាសង្ខេប គេអាចនិយាយបានថា សមិទ្ធផលធំៗបច្ចុប្បន្ន(កម្ពុជាអធិបតេយ្យនិងឯករាជ្យ, កម្ពុជាក្នុងសមាហរណកម្មតំបន់និងសកល, សុខសន្តិភាព, ការចាកផុតពីភាពក្រីក្រសម្រាប់ខ្មែររាប់លាននាក់បើប្រៀបធៀបទៅនឹងស្ថានភាពកាលពី២៥ឆ្នាំមុន…) សុទ្ធតែបានមកពីការអនុវត្តយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណ ព្រមទាំងការអនុវត្តនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន។ ក្នុងន័យនេះ, យុទ្ធសាស្ត្របញ្ចកោណ គឺជា«គម្ពី»ទី៣ ដែលតាមគោលការណ៍និងតាមទ្រឹស្តី ត្រូវនាំកម្ពុជាទៅកាន់ដំណាក់កាលថ្មី […]
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំដល់កម្លាំងនគរបាលរាជធានី-ខេត្តទាំងអស់ រួមគ្នាដោះស្រាយបញ្ហាសំខាន់ៗ ៥ចំណុច
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អគ្គស្នងការដ្ឋាននគរបាលជាតិ និងបណ្តាស្នងការដ្ឋាននគរបាលជាតិរាជធានី-ខេត្ត ទាំងអស់ត្រូវរៀបចំផែនការសកម្មភាពរបស់ខ្លួនឱ្យបានច្បាស់លាស់ សម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៣-២០២៤ ដើម្បីរួមគ្នាដោះស្រាយកាត់បន្ថយបញ្ហា និងគ្រោះថ្នាក់ផ្សេងៗ ដែលនៅសេសសល់ ដែលផ្តោតសំខាន់លើ ៥ចំណុច រួមមាន៖ ១.បញ្ហាគ្រឿងញៀន, ២.បញ្ហាចរាចរណ៍, ៣.អំពើឆក់ប្លន់, ៤.ការជួញដូរមនុស្ស, និង៥.ក្មេងទំនើង ហើយបញ្ហាព្រំដែន សម្រាប់ស្នងការដ្ឋានដែលមានព្រំប្រទល់ជាប់ប្រទេសជិតខាង។ ការណែនាំនេះ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ […]
សម្តេចតេជោ ហ៊ុន សែន គាំទ្រការកែទម្រង់ តែមិនគាំទ្រការដកចេញអ្នកខំធ្វើការកន្លងមក ដោយគ្មានមូលហេតុ
«ខ្ញុំបង្ហោះសារដែលខ្ញុំនិយាយក្នុងអង្គប្រជុំដើមអាណត្តិទី៦ ឆ្នាំ២០១៨ ដើម្បីជាការរំលឹកដល់មន្ត្រីបន្តវេនតាមស្ថាបន័សូមមានការប្រុងប្រយត្ឋ័លើភាពអគុណធម៍សម្រាប់ការរៀបចំមន្ត្រីក្នុងអាណត្តិថ្មីបន្ថែមលើបណ្តាំរបស់ខ្ញុំកាលពីល្ងាចថ្ងៃ១០ ខែសីហា ឆ្នាំ២០២៣ ពេលជួបជុំមុនពេលគណៈរដ្ឋមន្ត្រីថ្មីត្រូវបានរៀបចំ។ ខ្ញុំគាំទ្រការកែទម្រង់តែមិនគាំទ្រការរៀបចំណាដែលខ្វះការឲ្យតម្លៃសម្រាប់មនុស្សដែលខំធ្វើការក្នុងរយៈពេលកន្លងមកហើយត្រូវបានដកចេញដោយគ្មានមូលហេតុដែរ»។ នេះជាសារលើបណ្តាញសង្គមតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣៕
ទូតអូស្ត្រាលីប្រចាំកម្ពុជា បង្ហាញឆន្ទៈបន្តកិច្ចសហប្រតិបត្តិការ ខណៈមើលឃើញពីសក្តានុពលនៃការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី
ឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងចូលរួមអបអរសាទរយ៉ាងក្រៃលែងចំពោះភាពជោគជ័យនៃការរៀបចំរាជរដ្ឋាភិបាលនីតិកាលថ្មី និងអបអរសារទរ ឯកឧត្តមរដ្ឋមន្ត្រី សម្រាប់មុខតំណែងដ៏ឧត្តុង្គឧត្តម ក្នុងមានជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ដោយមើលឃើញពីសក្តានុពលនៃការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី ជាមួយនឹងកម្មវិធីនយោបាយ គោលនយោបាយជាអាទិភាព និងយុទ្ធសាស្រ្តច្បាស់លាស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងនាមរដ្ឋាភិបាលអូស្ត្រាលី បានបង្ហាញនូវឆន្ទៈសុទិដ្ឋិនិយម ក្នុងការបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងបែបនេះ ក្នុងការប្រកាសបើកជាផ្លូវការសិក្ខាសាលាពិគ្រោះយោបល់លើ “បទដ្ឋានឌីហ្សាញកម្រាលផ្លូវ” […]
នាយឧត្តមសេនីយ៍ ស ថេត ណែនាំឲ្យថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលទាំងអស់ត្រូវកែសម្រួលអត្តចរិត
នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំទៅថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលទាំងអស់ ត្រូវកែសម្រួល អត្តចរិត និងខិតខំបំពេញភារកិច្ចការងារ ឲ្យបានល្អប្រសើរ ដើម្បីលើកមុតមាត់រាជរដ្ឋាភិបាលអាណត្តិថ្មី និងមានទំនុកចិត្តពីប្រជាពលរដ្ឋ។
UNកោតសរសើរកម្ពុជាដែលបានចូលជាប្រទេសត្រួសត្រាសផ្លូវនៃគំនិតផ្តួចផ្តើម ជួយរដ្ឋសមាជិកដោះស្រាយវិបត្តិពន្លឿនការស្តារសេដ្ឋកិច្ច
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៩ ខែសីហាម្សិលមិញ បានអនុញ្ញាតឱ្យលោក ឧកតាវីយ៉ាន់តូ ប៉ាសារីប៊ូ នាយករងនៃក្រុមជំនួយបច្ចេកទេសការងារសមរម្យរបស់អង្គការអន្តរជាតិខាងការងារ (ILO) សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងការិយាល័យអង្គការ ILO ប្រចាំប្រទេសថៃ កម្ពុជា ឡាវ និងគណៈប្រតិភូក្រុមការងារគំនិតផ្តួចផ្តើមកាតាលីករសកល (Global Accelerator) របស់អង្គការសហប្រជាជាតិ បានជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធគំនិតផ្តួចផ្តើម «កាតាលីករសកលស្តីពីការងារ សមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌»
ក្រុមហ៊ុន Meta សម្រេចមិនផ្អាកគណនី Facebook សម្តេចតេជោ ហ៊ុន សែន តាមសំណើតំណាង ២២រូបនោះទេ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា ក្រុមហ៊ុន Meta សម្រេចមិនដាក់ពិន័យ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នោះទេ។ ក្រសួងអនុញ្ញាតឲ្យតំណាងក្រុមហ៊ុន Facebook អាចបន្តបំពេញការងារនៅកម្ពុជាតទៅទៀត។ សេចក្តីប្រកាសព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី២៩ ខែសីហានេះ បានបញ្ជាក់ថា ក្រុមហ៊ុន Meta Platforms Inc. […]