ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្រោមការដឹកនាំដោយផ្ទាល់របស់សម្ដេចក្រឡាហោម ស ខេង នាអាណត្តិទី៦ កន្លងទៅបានដឹកនាំកសាងស្ថាប័នក្រសួងមហាផ្ទៃ និងពង្រឹង បណ្ដុះបណ្ដាលមន្ដ្រីប្រកបដោយជំនាញវីជ្ជាជីវៈប្រកបដោយសីលធម៌ ក្លាយជាកម្លាំងបង្អែកដ៏រឹងមាំ ក្នុងការបម្រើសេវាសាធារណៈ និងការចូលរួមថែរក្សាសន្ដិសុខ ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមទាំងមូលគ្រប់កាលៈទេសៈ សំដៅរួមបង្កបរិយាកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចលើគ្រប់វិស័យនាពេលបច្ចុប្បន្ន។ ឯកឧត្តមបានថ្លែងបែបនេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អគ្គលេខាធិការ អគ្គនាយក និងប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា […]
Archives
អាជ្ញាធររាជធានី នឹងស្នើគម្រោងធំមួយទៅរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាទឹកលិចបានពី១៥ ទៅ ២០ឆ្នាំ
រដ្ឋបាលរាជធានីភ្នំពេញ នៅសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំសិក្សាអំពីប្រព័ន្ធរំដោះទឹកក្នុងរាជធានីភ្នំពេញ ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុសកល
កេរ្តិ៍ឈ្មោះកាន់តែល្បី ពេជ្រ វត្តីសារ៉ាវឌី កាន់តែប្រែប្រួលខ្លាំងទាំងតម្លៃខ្លួន សម្រស់ និងចរិត
ថ្វីដ្បិតតែកញ្ញា ពេជ្រ វត្តីសារ៉ាវឌី បានផ្ទេរតំណែង Miss Grand Cambodia 2022 ទៅដល់កញ្ញា ភឹម ស្រីណូ ជា Miss Grand Cambodia 2023 ក្តី ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់ ពេជ្រ វត្តីសារ៉ាវឌី នៅតែល្បីល្បាញ ហើយថែមទាំងទទួលបានតម្លៃខ្លួនខ្ពស់ជាងពេលមុន ជាពិសេស សម្រស់ និង ចរិតរបស់នាងក៏ប្រែប្រួលទៅតាមហ្នឹងដែរ
តើនាយឧត្តមសេនីយ៍ ស ថេត ផ្តាំស្នងការខេត្តព្រះសីហនុថ្មី ត្រូវពង្រឹងការងារអ្វីខ្លះជាអាទិភាព?
នៅព្រឹកថ្ងៃ៣១ ខែសីហា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ប្រកាសតែងតាំងមុខតំណែងអគ្គស្នងការរងនគរបាលជាតិ និងប្រគល់ភារកិច្ចជាស្នងការ នៃស្នងការនគរបាលខេត្តព្រះសីហនុ ជូនឧត្តមសេនីយ៍ឯក ស រដ្ឋា ដែលជាប្អូនបង្កើតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា
ក្រសួង បើកឲ្យកសិករទាក់ទងលេខ១២៨៩ ដើម្បីជួយលើបច្ចេកទេសកសិកម្ម ដោយឥតគិតថ្លៃ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសផ្លាស់ប្តូរ និងប្រើប្រាស់លេខទូរសព្ទ ១២៨៩វិញ ដើម្បីឲ្យកសិករនានា ទូរសព្ទហៅសួរ ទៅមន្ត្រីជំនាញកសិកម្ម ជួយដោះស្រាយផ្នែកបច្ចេកទេសកសិកម្ម ការផ្តល់ប្រឹក្សារបៀបដាំដំណាំ និងការចិញ្ចឹមសត្វជាដើម។ ក្នុងលិខិតផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែសីហានេះ បញ្ជាក់ថា និយ័តករទូរគមនាគមន៍កម្ពុជា តម្រូវឱ្យទូរគមនាគមន៍កម្ពុជាអនុញ្ញាតឱ្យអ្នកប្រើប្រាស់សេវាទូរស័ព្ទទាំងអស់ ហៅទូរស័ព្ទចូលលេខកូដខ្លី ១២៨៩ ដោយឥតគិតថ្លៃទោះបីលេខទូរស័ព្ទពុំមានទឹកប្រាក់ហៅចេញ ព្រមទាំងធ្វើការតភ្ជាប់លេខកូដខ្លីនេះជាមួយប្រតិបត្តិករទូរស័ព្ទ ក្នុងគោលបំណងផ្តល់ដំណោះស្រាយផ្នែកបច្ចេកទេសកសិកម្មជូនកសិករ៕ អត្ថបទ៖ […]
អ្នកនាំពាក្យក្រសួងមហាផ្ទៃថា មានបុគ្គលទុច្ចរិត មិនសប្បាយចិត្តនឹងសមិទ្ធផលអគារថ្មីដ៏ល្អវិចិត្រផូរផង់
ដោយមានការផ្សព្វផ្សាយតាមបណ្ដាញសង្គមករណីទឹកហូរនៅជាន់ទី៥ នៃអគារទីស្តីការថ្មី ក្រសួងមហាផ្ទៃ វេលាម៉ោង១១.០០នាទី នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រោយហេតុការណ៍កើតឡើង គណៈកម្មការសាងសង់អគារ បានចាត់វិធានការភ្លាមៗ និងគ្រប់គ្រងបានទាន់ពេលវេលាមិនបណ្តាល ឱ្យមានហានិភ័យអ្វីនោះឡើយ។ លើសពីនេះ ក្រោយពីបើកការស្រាវជ្រាវ គណៈកម្មការសាងសង់អគារ បានរកឃើញថា មានបុគ្គលមិនស្គាល់អត្តសញ្ញាណម្នាក់បានឆ្លៀតឱកាសនៅចុងម៉ោងធ្វើការលបបើកក្បាលទុយោទឹកសម្រាប់ សង្គ្រោះបន្ទាន់ករណីមានអគ្គិភ័យ ធ្វើឱ្យទឹកហូរចេញមក។ ទន្ទឹមនេះ គណៈកម្មការសាងសង់អគារ ក៏បានរកឃើញមន្ត្រីនគរបាលថ្នាក់អនុសេនីយ៍ឯកម្នាក់ […]
រាជធានី/ខេត្ត ចំនួន៣ ទទួលបានគម្រោងបង្កើតរោងចក្រថ្មី ក្នុងទុនវិនិយោគជិត ៦០លានដុល្លារ
រដ្ឋាភិបាល បានសម្រេចអនុម័តគម្រោងថ្មីចំនួន១០បន្ថែមទៀត ក្នុងទុនវិនយោគ ៥៩.៨ លានដុល្លារអាម៉េរិកខណៈគម្រោងនេះ នឹងត្រូវអនុវត្តន៍នៅក្នុងរាជធានី/ខេត្ត ចំនួន៣ គឺរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ ដើម្បីប្រកាសសុពលភាពតំណាងរាស្រ្តថ្មី ២៩រូប និងបោះឆ្នោតឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ
នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមក្នុង សម័យប្រជុំលើកទី១ នីតិកាលទី៧ ដើម្បីប្រកាសសុពលភាពតំណាងរាស្រ្តថ្មី ២៩រូប និងបោះឆ្នោតឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
រដ្ឋសភា សម្រេចទទួលស្គាល់សុពលភាពតំណាងរាស្រ្តថ្មី ២៩រូប ជំនួសតំណាងរាស្ត្រដែលបានសុំលាលែង
រដ្ឋសភានៃកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន ៨៧រូប។ របៀបវារៈ នៃការបន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ នាឱកាសនេះ មានចំនួន២ គឺ៖ ១-ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា […]
រដ្ឋមន្រ្តីក្រសួងកិច្ចការនារី៖ អ្នកជម្ងឺមហារីកសុដន់ ៧០ភាគរយ មកព្យាបាលនៅដំណាក់កាលចុងក្រោយ ដោយសារខ្វះការយល់ដឹង
បច្ចុប្បន្ននេះ នៅប្រទេសកម្ពុជា ដោយសារខ្វះការយល់ដឹង ៧០% នៃអ្នកជម្ងឺមហារីកសុដន់ មកទទួលការព្យាបាលនៅដំណាក់កាលចុងក្រោយនៃជម្ងឺ។ ប្រសិនបើគាត់ឆាប់រកវិនិច្ឆ័យបានលឿន នោះឱកាសនៃការព្យាបាលជាមានប្រសិទ្ធភាពខ្ពស់។ នេះបើតាមការឲ្យដឹងពីលោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ក្នុងពិធីបើកយុទ្ធនាការលើកកម្ពស់ការយល់ដឹងពីជម្ងឺមហារីកសុដន់ AIA Fit for Hope 2023 នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។ លោកជំទាវ បានមានប្រសាសន៍ថា កម្មវិធីយុទ្ធនាការ Fit […]