នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤”។ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” គឺជាគំនិតផ្តួចផ្តើមរបស់សមេ្តចធិបតី នាយករដ្ឋមន្ត្រី ដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគ សំដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដឹកមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ស្ថានភាពសេដ្ឋកិច្ចពិភពលោក និងតំបន់កំពុងតែបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់។ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ត្រូវបានរៀបចំឡើងដោយឈរលើទស្សនទានគោលចំនួន៤រួមមាន៖ ទី១៖ […]
Archives
WFP ចុះហត្ថលេខាគាំទ្រផែនការយុទ្ធសាស្ត្រកម្ពុជា ក្នុងទំហំទឹកប្រាក់ជាង ៦៣លានដុល្លារ
លោកជំទាវ យិនទៀង ពុទ្ធិរស្មី រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងរាជរដ្ឋាភិបាលកម្ពុជា និងលោកស្រី ឃ្លរ ខូណាន់ (Claire Conan) តំណាងអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា (World Food Program- WFP) បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀង ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨ រវាងរាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ឲ្យអភិបាលខេត្តជាប់បឹងទន្លេសាបទាំង៦ សន្យាទប់ស្កាត់ការទន្រ្ទានដីតំបន់៣ ឲ្យខានតែបាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យអភិបាលខេត្តជាប់បឹងទន្លេសាបទាំង៦ សន្យាទប់ស្កាត់ការទន្រ្ទានដីតំបន់៣ ឲ្យខានតែបាន។ ទន្ទឹមនឹងនេះ សម្តេចបានប្រកាសដល់អ្នកដែលមានបំណងចង់ទន្រា្ទនកាន់កាប់ដីតំបន់៣ នៃបឹងទន្លេសាបសូមដកខ្លួនចេញ មុននឹងអាជ្ញាធរអនុវត្តច្បាប់។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបែបបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។ សម្តេចធិបតីបានគូសបញ្ជាក់ថា រាជដ្ឋាភិបាលប្តេជ្ញាធ្វើឲ្យបាន និងការពារឲ្យបាន។ សម្តេចក៏បានណែនាំដល់រដ្ឋមមន្ត្រីក្រសួងរៀបចំដែនដី […]
អបអរសាទរ! ក្រុងកែប ទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៤ ឆ្នាំ២០២៤-២០២៦
(វៀថចន្ទន៍)៖ ក្រុងកែប នៃខេត្តកែប ទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៤ ដែលមានសុពលភាពឆ្នាំ២០២៤-២០២៦។ ពិធីប្រកាសជ័យលាភីនេះធ្វើឡើងក្នុងវេទិកាទេសចរណ៍អាស៊ាន ATF-2024 ដែលបានប្រព្រឹត្តទៅនារាត្រីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ
គ្រូបារមី គ្រូអូមអាមផ្សេងៗលើបណ្តាញសង្គម សុទ្ធតែបានចុះកិច្ចសន្យាបញ្ឈប់សកម្មភាពអស់ហើយ
ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ បានបង្ហាញកំណត់ហេតុចុះកិច្ចសន្យាជាមួយគ្រូបារមី គ្រូអូមអាមផ្សេងៗ លើបណ្តាញសង្គម និងបានអំពាវនាវដល់ហាជនដែលប្រើប្រាស់បណ្តាញសង្គមទាំងអស់ ឈប់បង្ហោះវីដេអូចាស់ៗកន្លងទៅឬវីដេអូថ្មីៗ ពាក់ព័ន្ធនឹងគ្រូបារមី គ្រូអូមអាមផ្សេងៗ។ ក្រសួងធម្មការបានព្រមានថា ប្រសិនបើមិនបញ្ឈប់ការបង្ហោះវីដេអូចាស់ៗ ឬវីដេអូថ្មីៗ ពាក់ព័ន្ធនឹងគ្រូបារមី គ្រូអូមអាមផ្សេងៗទេ សាមីខ្លួននិងមានវិធានការតាមផ្លូវច្បាប់ជាធរមាន។ ក្នុងកំណត់ហេតុដែលក្រសួងធម្មការ និងសាសនា បានបង្ហាញឲ្យដឹងរួមមាន៖ កំណត់ហេតុ ស្តីពីកាចុះកិច្ចសន្យា លោក វ៉ាត […]
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រាស្នើរ DUC បង្រៀនយ៉ាងណាឆ្នាំទី១ ត្រូវរៀនផ្ដោតភាសាអង់គ្លេសឱ្យចេះអោយបាន ជាមូលដ្ឋានគ្រឹះក្នុងការស្រាវជ្រាវ Digital
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន កាឡាក់ស៊ីណាវ៉ាត្រា គ្រុប ស្នើឱ្យនិស្សិតទាំងអស់ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ ឌីជីថលកម្ពុជា ត្រូវខិតខំប្រឹងប្រែងសិក្សាផ្តោតលើភាសាអង់គ្លេស សម្រាប់ឆ្នាំទី១ ដោយធ្វើយ៉ាងណាត្រូវនិយាយឱ្យប្រើការបានដើម្បីជាមូលដ្ឋានក្នុងការស្រាវជ្រាវ
ភ្ញាក់ផ្អើលខ្លាំង តារាសិចស៊ី ដួង ម៉ានិច្ច នឹងរៀបចំមង្គលការបែបអឺរ៉ុប និងមិនទទួលទានគ្រឿងស្រវឹង !
តារាសម្តែង ដួង ម៉ានិច្ច នឹងចូលរោងការជាមួយដៃគូរបស់ខ្លួននៅចុងខែ មេសា ឬ ដើមខែ ឧសភា ឆ្នាំ ២០២៤ នេះ តាមគម្រោងមង្គលការរបស់តារាស្រីរូបនេះនឹងរៀបចំឡើងតាមបែបអឺរ៉ុប នៅទឹកដីខេត្ត កំពង់សោម ជាពិសេសគឺនាងប្រកាសមិនដាក់គ្រឿងស្រវឹងក្នុងថ្ងៃជ័យរបស់ខ្លួន
ស្នងការ ដាក់បទបញ្ជាដល់កម្លាំងទាំង១៤ខណ្ឌ ចាត់វិធានការរថយន្តច្នៃអំពូលភ្លើង និងបំពាក់ឧបករណ៍ខុសលក្ខណៈបច្ចេកទេស
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់កម្លាំងសមត្ថកិច្ចចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ទាំង១៤ខណ្ឌ និងកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការត្រួតពិនិត្យអំពូលភ្លើង ឧបករណ៍ កែច្នៃខុសលក្ខណៈបច្ចេកទេស បង្កឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសប៉ះពាល់ដល់ការធ្វើដំណើររបស់អ្នកដទៃ។ បើតាមស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង បានធ្វើការឃាត់រថយន្តបំពាក់អំពូលភ្លើង កែច្នៃខុសលក្ខណៈបច្ចេកទេស ហើយសមត្ថកិច្ចបានឱ្យម្ចាស់រថយន្តដោះចេញដោយខ្លួនឯង និងធ្វើកិច្ចសន្យាបញ្ឈប់បំពាក់អំពូលភ្លើង […]
ADB ពិចារណាផ្តល់ហិរញ្ញប្បទានលើការដំឡើងស្ថានីយ Doppler Radar តេជោសែនទី២ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី
លោក Tom Panella ប្រធានក្រុមមូលធនធម្មជាតិ និងអាកាសធាតុនៃការិយាល័យកសិកម្ម ចំណីអាហារ ធម្មជាតិ និងការអភិវឌ្ឍជនបទ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបញ្ជាក់ជំហរមុតមាំថា នឹងពិចារណាលើការផ្តល់ហិរញ្ញប្បទានលើការដំឡើងស្ថានីយ Doppler Radar តេជោសែនទី២ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងករណីដែលហិរញ្ញប្បទានពីសហគមន៍អឺរ៉ុបមានការយឺតយ៉ាវ។ លោកបានបញ្ជាក់បែបនេះ ក្នុងជំនួបជាមួយឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម […]
ឃាត់ខ្លួនមន្ត្រីប៉ុស្តិ៍នគរបាលម្នាក់ និងប្រជាការពារ ២នាក់ ករណីគាបយកលុយពីពលរដ្ឋ
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ បំភ្លឺជូនសាធារណជនជុំវិញករណីយុវជន០៥នាក់ ដែលបានសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅលើបណ្ដាញសង្គម កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដោយចោទប្រកាន់ថាមានសមត្ថកិច្ចគាបយកលុយ នៅចំណុចប្រេងឥន្ធនៈតេលាលូប្រាំ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ ករណីនេះដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវត្រួតពិនិត្យកន្លែងកើតហេតុ […]

