អ្នកនាំពាក្យ៖ ការឃាត់ខ្លួនមន្ត្រីកងរាជអាវុធហត្ថដែលបាញ់សត្វកុក មិនមែនធ្វើតាមអារម្មណ៍នោះទេ គឺអនុវត្តទៅតាមច្បាប់

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៣១​ ខែមករា ឆ្នាំ២០២៤ បានឆ្លើយតប ០៤ចំណុច ទៅលោកផែង វណ្ណៈ និងជម្រាបជូនសាធារណជន ពាក់ព័ន្ធនឹងការឃាត់ខ្លួនឈ្មោះ កង សុផាណារ័ត្ន មន្ត្រីកងរាជអាវុធហត្ថនៅខេត្តក្រចេះដែលបានបាញ់សត្វកុក ដូចខាងក្រោម៖ ១-រដ្ឋបាលព្រៃឈើមានសមត្ថកិច្ចជាមន្ត្រីនគរបាលយុត្តិធម៌ ក្នុងការស៊ើបអង្កេតបទល្មើសព្រៃឈើនិងចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ ដូចមានចែងក្នុងមាត្រា៧៦នៃច្បាប់ស្តីពីព្រៃឈើ។ ការឃាត់ខ្លួនឈ្មោះ កង សុផាណារ័ត្ន ប្រគល់ជូនមន្ត្រីរដ្ឋបាលព្រៃឈើ គឺកងរាជអាវុធហត្ថអនុវត្តទៅតាមនីតិវិធីដែលមានចែងក្នុងច្បាប់និងក្រមនីតិវិធីព្រហ្មទណ្ឌ មិនមែន ធ្វើតាមអារម្មណ៍ ឬធ្វើតាមការបញ្ចេញមតិក្នុងប្រព័ន្ធព័ត៌មានសង្គម […]

ផុតម៉ោង១២យប់នេះ! បុគ្គលដែលមិនបានប្រកាសទ្រព្យសម្បត្តិ និងបំណុល ត្រូវមានទោស

អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានឲ្យដឹង នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទចុងក្រោយនៃការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ ឆ្នាំ២០២៤។ អ.ប.ព. បើកទ្វារទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល រហូតដល់ម៉ោង១២ យប់។ ដូច្នេះ បុគ្គលដែលមានមុខតំណែងត្រូវប្រកាសដូចចែងក្នុងមាត្រា១៧ (សមាសភាពបុគ្គលដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល) នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនរៀងរាល់ ២(ពីរ)ឆ្នាំម្តង ដែលមិនទាន់បានមកប្រកាសទ្រព្យសម្បត្តិ […]

ទើបទិញរថយន្តថ្មីឱ្យកូនប្រុសមិនបានប៉ុន្មានផង អ្នកនាង ខាត់ សុឃីម ត្រៀមបោះទុនប្រាក់រាប់ម៉ឺនដុល្លារបើកក្រុមហ៊ុនថ្មី  

ទើបតែទិញរថយន្តតម្លៃរាប់ម៉ឺនដុល្លារឱ្យកូនប្រុសមិនបានប៉ុន្មានផង ស្រាប់តែពេលនេះតារាចម្រៀងជើងចាស់ អ្នកនាង ខាត់ សុឃីម ត្រៀមបោះទុនប្រាក់រាប់ម៉ឺនដុល្លារបន្ថែមទៀតដើម្បីបើកក្រុមហ៊ុនរកស៊ីថ្មីមួយ បន្ទាប់ពីជោគជ័យនៅក្នុងការលក់ផលិតផលថែរក្សាសម្រស់មួយប្រភេទ

អាយុច្រើនហើយ សុខ សីឡាលីន ត្អូញចង់មានកូន តែមិនចង់មានប្តី ​!

ថ្មីៗនេះតារាចម្រៀង សុខ សីឡាលីន បានពោលពាក្យនៅក្នុងចិត្តថា នាងចង់មានកូន និង ចង់បង្កើតកូន ប៉ុន្តែមិនចង់រៀបការ ។ បន្ទាប់ពីលឺពាក្យទាំងនេះបានធ្វើឱ្យមិត្តសិល្បករជាច្រើនមានការភ្ញាក់ផ្អើល

មន្ត្រីកសិកម្មឃុំ ប្តេជ្ញាខិតខំជួយគាំទ្រដល់ប្រជាកសិករឱ្យមានភាពកក់ក្ដៅ និងមានជីវភាពធូរធារ

លើបណ្តាញសង្គមផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងនៅថ្ងៃទី៣១ ខែមករានេះថា ក្រោយពីជ្រើសរើសបានមន្ត្រីកសិកម្មឃុំ ចំនួន ២៥០រូប រួចមក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំវគ្គបណ្ដុះបណ្ដាលអំពីជំនាញបច្ចេកទេសកសិកម្មរយៈពេលពេញមួយខែកុម្ភៈ រួចនឹងរៀបចំដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ទាំង២៥០រូប ដែលបណ្ដុះបណ្ដាលបំប៉នបន្ថែមលើជំនាញសំខាន់ៗមួយចំនួន រួមមាន៖ ១/ វិធីសាស្ត្រក្នុងការប្រមូលទិន្នន័យ ជាពិសេស ទិន្នន័យពាក់ព័ន្ធនឹងវិស័យកសិកម្ម, ទី២/ បច្ចេកទេសកសិកម្ម និងទី៣/ […]

ឯកឧត្តម​ ឃួង ​ស្រេង​ ប្រើយុទ្ធសាស្ត្រឲ្យពលរដ្ឋរស់នៅលើប្រឡាយព្រែកប្រាជាង ២០០គ្រួសារ ញញឹមប្តូរទៅទីតាំងថ្មី

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីជំនាញ​ពាក់ព័ន្ធ​ចុះពិនិត្យមើលស្ថានភាពប្រឡាយព្រែកប្រា ដើម្បីជំរុញការសិក្សា ការស្ថាបនាបុកស៊ីផាយ និងស្តារប្រឡាយនេះ ឲ្យបានលឿនមុនរដូវវស្សាមកដល់។ ជាយុទ្ធសាស្ត្រស្ដារប្រឡាយ​ដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំផ្លាស់ប្ដូរទីលំនៅប្រជាពលរដ្ឋ​ដែលរស់នៅលេីប្រឡាយប្រមាណជា ២០០គ្រួសារ​ទៅរស់នៅកន្លែងថ្មី​សមរម្យ​មានកម្មសិទ្ធិស្របច្បាប់​ហេីយបានទាំងប្រឡាយទឹក​ដែលជាអភិបាលកិច្ចល្អជូនប្រជាពលរដ្ឋ ហើយពួកគាត់​មានក្តីសប្បាយរីករាយ​និងសហការយ៉ាងល្អជាមួយអាជ្ញាធរ​។ អភិបាលខណ្ឌច្បារអំពៅ លោកចេង មុនីរ៉ា បានឲ្យដឹងថា ប្រឡាយព្រែកប្រា […]

ទីបំផុត! បុគ្គលតាំងខ្លួនជាអ្នកស្នងរូបព្រះនាងឥន្ទ្រទេវី ត្រូវបានកោះហៅមកធ្វើកិច្ចសន្យាទទួលស្គាល់កំហុស

នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ អង្គភាពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ដោយមានការស្នើសុំកិច្ចអន្តរាគមន៍ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មកកាន់អគ្គស្នងការនគរបាលជាតិ។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានកោះហៅបុគ្គលឈ្មោះ អេន ចរិយា ហៅអ្នកគ្រូលី ជាម្ចាស់គណនីហ្វេសបុកឈ្មោះ “EN Chariya” និង “កំពូលម៉ូតូ” ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរូបភាពកាយវិការ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខេត្តព្រះសីហនុ បាននិងកំពុងរៀបចំបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការវិនិយោគ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមាន្រ្តី បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅខេត្តព្រះសីហនុ បង្ហាញពីអគារខ្ពស់ៗកំពុងឈរព្រោងព្រាត ខណៈដែលអគារជាប់គាំងមួយចំនួនរដ្ឋាភិបាលកម្ពុជា ដាក់ផែនការជំរុញការវិនិយោគ និងដោះស្រាយបញ្ហាជាប់គាំងទាំងនោះ

ដើម្បីដោះស្រាយអគារជាប់គាំង សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ

រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចស្តីពីការបង្កើត “ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ” ក្រោមឆត្រគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ  ដើម្បីដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុ

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យផ្សព្វផ្សាយការពិតពីសន្តិសុខនៅកម្ពុជា ដើម្បីលុបលាងការយល់ច្រឡំរបស់មតិសាធារណៈ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជំរុញឲ្យផ្សព្វផ្សាយពីស្ថានភាពការពិតសន្តិសុខនៅកម្ពុជា ដើម្បីលុបលាងការយល់ច្រឡំរបស់មតិសាធារណៈ ខណៈកន្លងទៅមានសារព័ត៌មានក្រៅប្រទេសបានផ្សព្វផ្សាយខុសពីការពិត ដែលធ្វើឲ្យប៉ះពាល់កិត្យានុភាពកម្ពុជា។ សម្តេចធិបតីបានថ្លែងថា កន្លងទៅ ជាអកុសលមានបណ្តាញផ្សព្វផ្សាយព័ត៌មានអន្តរជាតិបានបានផ្សាយដែលមិនឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងនៅកម្ពុជាទេ។ ប៉ុន្តែព័ត៌មាននោះបានធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពរបស់កម្ពុជា រូបភាពរបស់កម្ពុជា ហើយជាពិសេសខេត្តព្រះសីហនុតែម្តង។ បើតាមសម្តេចធិបតី កិច្ចការងារនេះ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍បានដាក់ចេញគោលការណ៍ជាច្រើន និងបានធ្វើការជាមួយបណ្តាញសារព័ត៌មាន ដើម្បីធ្វើយ៉ាងណាផ្សព្វផ្សាយប្រទេសយើង ឲ្យគេយល់ថា ពិតណាស់បញ្ហាអសន្តិសុខគ្មានប្រទេសណាមួយអត់នោះទេ ហើយកម្ពុជាក៏មានដែរបញ្ហាអសកម្ម ឬរឿងចោរលួចចោរប្លន់។ ប៉ុន្តែកម្ពុជា […]