កម្ពុជាដែលបានចាកចេញពីស្ថានភាពប្រទេសចំណូលទាបមកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនិងការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាក្នុងការអភិវឌ្ឍប្រទេសចេញពីភាពខ្ទេចខ្ទាំនៃភ្លើងសង្គ្រាមនិងរបបប្រល័យពូជសាសន៍។ពេលនេះ រាជរដ្ឋាភិបាលកំពុងបោះជំហានឆ្ពោះទៅសម្រេចគោលដៅធំៗពីរទៀតគឺ នៅឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ ដើម្បីសម្រេចគោលដៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ បន្តពីយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាលរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដ៏ខ្លាំងពូកែរបស់កម្ពុជា។ ចំណុចខ្លាំងរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជានៅគ្រប់ដំណាក់កាល គឺការសម្លឹងឆ្ពោះទៅសម្រេចគោលដៅបើទោះបីជានៅតាមផ្លូវមានអ្នកចាំរារាំងដំណើរយ៉ាងណាក្តី។ សម្តេចធិបតីនាយករដ្ឋមន្ត្រីធ្លាប់លើកយកទ្រឹស្តីអតីតមេដឹកនាំលោកខាងលិចមួយរូបមកបញ្ជាក់ថា «បើរវល់តែរើសដុំថ្មគប់ឆ្កែដែលព្រុសយើងនៅតាមផ្លូវ យើងមិនអាចដើរដល់គោលដៅបានឡើយ»។ នៅកម្ពុជា ការស្តារប្រទេសចេញពីគំនរផេះនៃភ្នក់ភ្លើងសង្គ្រាម និងសោកនាដកម្មប្រល័យពូជសាសន៍គឺជាវិញ្ញាសាដ៏លំបាកលំបិនពេកទៅហើយ។ […]
Archives
ឯកឧត្តម សាយ សំអាល់ ប្រាប់ពីបំណងចង់បំពេញកិច្ចការមួយ ក្នុងពេលកាន់តំណែងជារដ្ឋមន្ត្រីរៀបចំដែនដី
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្ស ដូចនេះក្នុងពេលដែលឯកឧត្តមកាន់តំណែងជារដ្ឋមន្ត្រី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នេះ ឯកឧត្តមមានបំណងចង់បំពេញកិច្ចការមួយ គឺការកសាងធនធានមនុស្សលើវិស័យ ដែលទាក់ទងនឹងការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងជំនួបសម្ដែងការគួរសមជាមួយអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងក្រុមការងារបច្ចេកទេស ដើម្បីធ្វើបទបង្ហាញ អំពីវឌ្ឍនភាព និងប្រមូលធាតុចូលលើគម្រោងស្រាវជ្រាវ លើដំណើរការរៀបចំ […]
រដ្ឋមន្ត្រីក្រសួងការងារ ជំរុញឱ្យសមាគមពាណិជ្ជកម្មកម្ពុជាជប៉ុន ចូលរួមការប្រកួតប្រជែងកម្មវិធី សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤នេះ បានជំរុញឱ្យសមាគមពាណិជ្ជកម្មកម្ពុជាជប៉ុន(JBAC)ចូលរួមប្រកួតប្រជែងកម្មវិធីសហគ្រាសមួយជាសហគមន៍សុខសាន្តមួយដែលជាអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការជំរុញរបស់ឯកឧត្តមរដ្ឋមន្ត្រីនេះ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសមជាមួយលោក Mizukoshi Takeharu ប្រធានក្រុមប្រឹក្សាភិបាលសមាគមពាណិជ្ជកម្មកម្ពុជាជប៉ុនដែលធ្វើឡើងនៅទីស្តីការក្រសួង។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីសារៈសំខាន់នៃកម្មវិធីប្រកួតប្រជែងនេះ ដើម្បីបង្កើនភាពសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពដែលជាការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាល។ជាមួយគ្នានោះ លោកប្រធានក្រុមប្រឹក្សាភិបាលទទួលយកសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី និងជំរុញឱ្យក្រុមហ៊ុនដែលជាសមាជិកចូលរួមក្នុងកម្មវិធីប្រកួតប្រជែងដ៏មានសារៈសំខាន់នេះ។ ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រី […]
ហេតុអ្វី ត្រូវស្អប់នគរបាលចរាចរណ៍?
ខ្ញុំឆ្ងល់ណាស់ហេតុអ្វីត្រូវស្អប់នគរបាលចរាចរណ៍?១- ឃើញនគរបាលចរាចរណ៍ពួនស្ទាក់ចាំចាប់ផាកពិន័យហេតុអ្វីត្រូវខឹងពួកគាត់? បើបងប្អូនគោរពច្បាប់ចរាចរណ៍ទៅទោះគាត់ពួនយ៉ាងណាក៏មិនអាចផាកពិន័យបងប្អូនបានដែរ បងប្អូនត្រូវចាំថាពួកគាត់ចាប់ផាកពិន័យបងប្អូនដែលមិនគោរពច្បាប់ចរាចរណ៍ដើម្បីការពារអាយុជីវិតបងប្អូនទេតើ (នេះជាការពិត)២- បើគ្មាននគរបាលចរាចរណ៍តាមគោលដៅទេ តើចរាចរណ៍ទៅជាយ៉ាងណា បើបងប្អូនមិនគោរពច្បាប់ផងនឹង ហើយតើអ្នកណាជាអ្នកជួយសម្រួលចរាចរណ៍ពេលកក់ស្ទះ? សូមបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ទៅគឺគ្មានអ្នកណាអាចយកលុយបងប្អូនបានទេ (នេះជាការពិត)៣- នរគបាលចរាចរណ៍ដាក់គោលដៅឆែកគ្រឿងស្រវឹងហេតុអ្វីត្រូវគេចពួកគាត់បើបងប្អូនមិនស្រវឹងនោះ ការឆែកគ្រឿងស្រវឹងនេះគឺដើម្បីការពារអាយុជីវិតបងប្អូនទេតើ (នេះជាការពិត)សូមបងប្អូនពិចារណាតាមការគួរ ប្រភព៖ នាគ តូច
រឹតបន្តឹង១យប់! សមត្ថកិច្ចឃាត់យានយន្តល្មើសច្បាប់ចរាចរណ៍ ១៦៨គ្រឿង, ស្រវឹង ៦៤គ្រឿង
ស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហាញលទ្ធផលការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។ លទ្ធផលបានឲ្យដឹងថា តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលរួមមាន៖ ត្រួតពិនិត្យយានយន្តឆ្លងកាត់ ចំនួន១៧៩១គ្រឿង, […]
តោះ! អ្នកខេត្តពោធិ៍សាត់យើងដឹងតែសប្បាយហើយ ថ្ងៃនេះនិងថ្ងៃស្អែក សុទ្ធតែអាយដលល្បីៗទៅច្រៀងនៅទីនោះ
មហាព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្ត ពោធិ៍សាត់ ហើយនៅសប្ដាហ៍នេះ ដោយ ការប្រគំតន្ត្រី ខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ
ក្រសួងវប្បធម៌ ត្រៀមរៀបចំកម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរ ដើម្បីកុំឲ្យកូនខ្មែរភ្លេចអ្វីដែលជារបស់ខ្មែរ
លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួង វប្បធម៌ និងវិចិត្រសិល្ប :និងជាប្រធានក្រុមការងារ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង បានដឹកនាំកិច្ចប្រជុំលើកទីមួយ នៃក្រុមការងារពាក់ព័ន្ធផ្សេងៗ ដើម្បីត្រៀមរៀបចំនូវកម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរ ដែលគ្រោងនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៤ ខាងមុខ។ ដោយមើលឃើញអំពីគុណតម្លៃនៃសំពត់បត់ខ្មែរ និងដើម្បីចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់ ដែលជាកេរដំណែលដូនតាខ្មែរយើង ក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានត្រៀមរៀបចំនូវកម្មវិធីដ៏មានសារ:សំខាន់នេះ ដោយរួមចំណែកអភិរក្ស លើកតម្កើងតម្លៃនៃសំពត់បត់ខ្មែរយើង […]
ប្រតិភូកម្ពុជា និងក្រុមហ៊ុនចិន ចុះពិនិត្យទីតាំងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត
ថ្ងៃទី២៥ ដល់២៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឡេង ធនយុទ្ធា រដ្ឋលេខាធិការ និងជានាយកគម្រោង បានដឹកនាំដំណើរបេសកកម្មចុះពិនិត្យ និងស្វែងយល់នៅលើទីតាំងមួយចំនួន នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដោយមានការចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន មន្ទីរពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន CRBC ។ បេសកកម្មនេះរៀបចំឡើងក្នុងគោលបំណងចុះពិនិត្យទីតាំងមួយចំនួន ដើម្បីប្រមូលព័ត៏មាន និងផ្តល់អនុសាសន៍ បន្ថែមជូនក្រុមហ៊ុន ពិនិត្យកែសម្រួល […]
Sad យូរហើយ វង្ស ថាណាន់ សុំដាក់ Rap ឱ្យរញ្ជួយដីម្តង « លង់សម្រស់ »
ចូលច្រៀងនៅក្នុងផលិតកម្ម Galaxy Navatra យូរហើយតារាចម្រៀង វង្ស ថាណាន់ មិនធ្លាប់បានចេញបទចម្រៀង Rap ដើម្បីបំរើអារម្មណ៍ទស្សនិកជនឡើយ ដោយឡែកថ្មីៗនេះ វង្ស ថាណាន់ បានផ្លាស់ប្តូររសជាតិថ្មី មកច្រៀងបទចម្រៀង រ៉េប តាមសំណូមពរទស្សនិកជនឱ្យរញ្ជួយដីម្តង តើនឹងមានអ្វីកើតឡើង ?
មិនធម្មតា អ្នកនិពន្ធ សង្ហា ចេញបាញ់ស្នេហ៍លើកទី ១ បាញ់ចំបេះដូងពុកម៉ែបងប្អូន ធ្វើឱ្យបទចម្រៀង « Call Me Papa »ផ្ទុះជុំវិញពិភពលោក
ស្របពេលដែលបទចម្រៀង « Call Me Papa » កំពុងផ្ទុះជុំវិញពិភពលោក ថ្ងៃនេះយើងសូមនាំអារម្មណ៍ទស្សនិកជនមកស្គាល់អ្នកនិពន្ធបទចម្រៀងមួយបទនេះ ។ ការពិតលោក សង្ហា គឺជានិពន្ធបទចម្រៀង « Call Me Papa » នេះឡើង និង បានបាញ់ត្រូវចំបេះដូងពុកម៉ែបងប្អូន ក្រោយចូលផលិតកម្ម Galaxy Navatra អស់ពេលយ៉ាងយូរ

