ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះអ្នកវិនិយោគដែលមានបំណងជួយបង្កើនការងារដល់ប្រជាសហគមន៍មូលដ្ឋាន និងជួយឱ្យបរិស្ថានកម្ពុជាស្អាតតាមរយៈការវិនិយោគដោយប្រើប្រាស់ថាមពលកកើតឡើងវិញ។ ការលើកឡើងអំពីបរិស្ថានស្អាតរបស់ឯកឧត្តមរដ្ឋមន្រ្តីធ្វើឡើងស្របនឹងជំនួបសម្តែងការគួរសម ជាមួយសមាគមសហគ្រាសគាំពារបរិស្ថាននៅកម្ពុជា(EPIAC)ដោយមានក្រុមហ៊ុន និងអ្នកវិនិយោគមកពីប្រទេសចិនចូលរួមផងដែរ នារសៀលថ្ងៃទី ២៥ មករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។ តំណាងក្រុមហ៊ុនវិនិយោគក្នុងវិស័យបរិស្ថាន បានបញ្ជាក់ថា ក្រុមហ៊ុនចិនធ្វើការវិនិយោគនៅកម្ពុជា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សមាគមសហគ្រាសគាំពារបរិស្ថាននៅកម្ពុជា(EPIAC)បានអះអាងយ៉ាងម៉ឺងម៉ាត់ថា នឹងរួមចំណែកជួយបង្កើនការងារដល់ប្រជាសហគមន៍មូលដ្ឋាន និងធានាមិនធ្វើសកម្មភាពទាំងឡាយណា ដែលបង្កផលប៉ះពាល់ដល់បរិស្ថានរបស់កម្ពុជាឡើយ ជាក់ស្តែងក្រុមហ៊ុនទាំងអស់សុទ្ធតែបានឆ្លងកាត់ការត្រួតពិនិត្យលើផ្នែកបច្ចេកទេសមុននឹងសង់រោងចក្រដោយក្រុមការងាររបស់នាយកដ្ឋាន EIA និងតំណាងអគ្គនាយកដ្ឋាន […]
Archives
សហគ្រិនខ្មែរ ប្តេជ្ញាជួយសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មី លើវិស័យស្នូល៤
កិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ ដែលមានសមាសភាពមកពីរាជរដ្ឋាភិបាល និងវិស័យឯកជន បានប្តេជ្ញាជំរុញ និងអភិវឌ្ឍសហគ្រាសធុនតូចនិង មធ្យម និងធុរកិច្ចបង្កើតថ្មី លើវិស័យស្នូលទាំង៤ របស់សហគ្រិនខ្មែរគឺ កសិកម្ម សេវាកម្ម បច្ចេកវិទ្យា និងផលិតកម្ម។ នេះបើតាមការឲ្យដឹងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរលើកទី១៥ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដឹកនាំដោយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ។ […]
ACU៖ ការប្រកាសទ្រព្យសម្បត្តិ និងបំណុល សម្រេចបានជាង ៩៧ភាគរយហើយ
ក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ ក្រសួង-ស្ថាប័នចំនួន ០៣ រួមមាន ៖ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ចប់ការប្រកាសទាំងស្រុង ១០០% នៃចំនួនបុគ្គលដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ ឆ្នាំ២០២៤។ ដោយឡែក នាថ្ងៃទី២៦ […]
មិនគួរឱ្យជឿលោក ព្រីន ទទួលធ្វើ BA តែ ២ក្រុមហ៊ុនសោះ សល់លុយទិញវីឡាថ្មីតម្លៃរាប់សែនដុល្លារ !
ដើមឆ្នាំថ្មីនេះតារាសម្តែងរូបសង្ហា ព្រីន ទទួលបានការងារជា BA ឱ្យក្រុមហ៊ុនធំ ២ ដោយទទួលបានតម្លៃខ្លួនខ្ពស់ រហូតអាចទិញវីឡាតម្លៃរាប់សែនដុល្លារផងដែរដោយគ្រាន់តែចុះកុងត្រាការងារត្រឹមតែជាងមួយឆ្នាំ
លាក់លែងជិតហើយ បើស្វីតដល់ថ្នាក់នេះ តារាចម្រៀង ពូ និងកញ្ញា ហ៊ិន លីដា ដឹងតែមានដំណឹងល្អ Surprise ហ្វេនហ្វេន មិនខាន !
ទើបតែបែកធ្លាយព័ត៌មានថា តារាចម្រៀង ពូ និង កញ្ញា ហ៊ិន លីដា បានស្រឡាញ់គ្នាក្នុងទ្រនុំតែមួយមិនបានប៉ុន្មានផង ស្រាប់តែពេលនេះតារាចម្រៀង ពូ បានសារភាពដោយត្រង់ៗថា ស្រឡាញ់ ពេញចិត្ត លើ កញ្ញា ហ៊ិន លីដា នៅពេលដែលឃើញនាងរបូតស្បែកជើង
ដឹងចំណុចផ្តើម និងចំណុចបញ្ចប់ហើយ សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត
គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប- ប៉ោយប៉ែត ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP)។ តាមគម្រោងសិក្សាផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប- ប៉ោយប៉ែត ប្រវែងសរុបប្រមាណ ៤២០គ.ម ចំណុចចាប់ផ្តើមខាងជើងផ្លូវក្រវាត់ក្រុងទី៣ រាជធានីភ្នំពេញ និងចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត(ព្រំដែនកម្ពុជា-ថៃ) ឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៣គ.ម ខេត្តកណ្ដាល ១៨គ.ម ខេត្តកំពង់ចាម៤៣ គ.ម ខេត្តកំពង់ធំ១៣១គ.ម ខេត្តសៀមរាប ១៣០គ.ម ខេត្តបន្ទាយមានជ័យ ៩៥គ.ម។ នេះបើតាមការឲ្យដឹងលើបណ្តញសង្គមហ្វេសប៊ុករបស់លោក ផន […]
អន្តរក្រសួង ឯកភាពដាក់ចេញវិធានការរួម ដើម្បីទប់ស្កាត់គ្រោះអគ្គិភ័យ
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងក្នុងគោលបំណងពិភាក្សា និងដាក់ចេញវិធានការ និងយុទ្ធនាការរួមគ្នាដើម្បីទប់ស្កាត់អគ្គិភ័យនៅតាមរោងចក្រសហគ្រាស និងគ្រឹះស្ថានក្នុងវិស័យកម្មន្តសាល និងវិស័យឧស្សាហកម្មទេសចរណ៍។ ក្នុងកិច្ចប្រជុំ ដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ក្រៅពីថ្នាក់ដឹកនាំក្រសួងការងារ ក៏មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងទេសចរណ៍ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា […]
រដ្ឋបាលជលផល ហាមឃាត់ការលែងប្រភេទត្រីដែលមានប្រភពពីក្រៅប្រទេស ចូលក្នុងដែនទឹកធម្មជាតិ
រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហាមឃាត់ការលែងប្រភេទត្រីនិងវារីសត្វមានប្រភពពីក្រៅប្រទេស ចូលក្នុងដែនទឹកធម្មជាតិ ព្រោះប្រភេទទាំងនោះមួយចំនួនជាប្រភេទកាច និងស៊ីសាច់ជាអាហារ ដែលនឹងបង្កហានិភ័យដល់ប្រភេទមច្ឆជាតិក្នុងប្រទេសនិងប្រព័ន្ធអេកូឡូស៊ី។ ក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៥ ខែមករានេះ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអង្កេតឃើញថា កន្លងទៅថ្មីៗនេះ មានបងប្អូន ខ្លះបានលែងត្រីក្រៅប្រទេសចូលក្នុងដែនទឹកធម្មជាតិ សកម្មភាពនេះនឹងអាចបង្កហានិភ័យដល់មច្ឆជាតិក្នុងប្រទេស។ ប្រភេទត្រីឬវារីសត្វដែលមានប្រភពពីក្រៅប្រទេសមួយចំនួនជាប្រភេទកាច ស៊ីសាច់ជាអាហារ ឬសាយកូនលឿន ដូច នេះវានឹងស៊ីត្រីក្នុងធម្មជាតិ […]
ជាប់ចិត្តកម្ពុជា! នាវា Westerdam នាំភ្ញៀវទេសចរជិត ២ពាន់មកម្តងទៀត
នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ខេត្តព្រះសីហនុបានទទួលនាវាទេសចរណ៍ឈ្មោះ WESTERDAM ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដែលមានភ្ញៀវទេសចរចម្រុះសញ្ជាតិ សរុបប្រមាណ ១៨៧៣នាក់ និងនាវិកចំនួន ៧៧៦នាក់។ ភ្ញៀវទេសចរនាវានេះ នឹងទៅទស្សនាគោលដៅទេសចរណ៍នានានៅកម្ពុជា រួមមានតំបន់ឆ្នេរ វត្តអារាមនិងផ្សារក្នុងខេត្តព្រះសីហនុ រាជធានីភ្នំពេញ សៀមរាប កំពត កែប និងកំពង់ស្ពឺ ជាដើម។ នេះបើតាមការឲ្យដឹងពីក្រសួងទេសចរណ៍។ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី […]
លោក គឹម សន្តិភាព ចំអកឲ្យក្រុមប្រឆាំងក្រៅស្រុកកុំបន្តយកទីអារាមធ្វើជាទីជម្រកគណបក្សនយោបាយគួរណាស់ខ្មាសក្មេងផង
លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានចេញមកប្រតិកម្មទៅវិទ្យុអាស៊ីសេរី និងឧទ្ទាមក្រៅច្បាប់ដឹកនាំដោុទណ្ឌិត សម រង្សុី ដោយបានលើកឡើងថា គីង្គក់លក់ថ្នាំស្រែង!ខំប្រឹងស្រែកក្តែងៗ អំពីការគោរពសិទ្ធិមនុស្ស សិទ្ធិបញ្ចេញមតិ! ក៏ប៉ុន្តែ គ្រាន់តែខ្ញុំបញ្ចេញទស្សនៈយល់ឃើញអំពីតួនាទីដ៏សំខាន់ៗ នៃវត្តអារាមខ្មែរនៅក្រៅប្រទេសតែប៉ុណ្ណឹង អ្នកបានកាឡៃចោទថាជាការគំរាមទៅវិញ!

