អាជ្ញាធរបំភ្លឺ៖ បុគ្គលដែលផ្ញើសារទៅសម្តេចថា មានមន្ត្រីប្លន់ដីរាស្ត្រនៅខេត្តក្រចេះ ជាអ្នកទន្ទ្រានដីសម្បទានសង្គមកិច្ច

កន្លងមកនេះ មានគណនីតេឡេក្រាមឈ្មោះ គ្រូ ឈង បានផ្ញើសារផ្ដល់ព័ត៌មានចូលក្នុងតេឡេក្រាម សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានខ្លឹមសារថា “សម្តេចពុក សម្តេចម៉ និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បុត្រា បុត្រី ទាំងប្រឹង ប្រែងតស៊ូជាតិសាសនាព្រមទាំងប្រជាពលរដ្ឋអោយរស់សុខសប្បាយ។ […]

ក្រុមហ៊ុន CiC ផ្ញើលិខិតបំភ្លឺ ដើម្បីជម្រះការចោទប្រកាន់រឿងកិបកែងលុយ ៨០លានដុល្លាអាមេរិក របស់លោក ព្រាប កុល

ប្រធានគណ:កម្មការនៃក្រុមហ៊ុនវិនិយោគ CiC បានចេញលិខិត១ច្បាប់ផ្ញើជូនលោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដោយបញ្ជាក់ថា ខ្លួនមានការសោកស្តាយដែលមានព័ត៌មានផ្សព្វផ្សាយចោទថា លោក ព្រាប កុល បាន​​ពាក់ព័ន្ធនឹងការកិបកែងប្រាក់មូលនិធិចំនួន ៨០លានដុល្លាអាមេរិក ពីស្ថានប័នរបស់ខ្លួន។  នៅក្នុងលិខិតដដែលនោះ ប្រធានគណកម្មការនៃក្រុមហ៊ុន CiC បានបញ្ជាក់ថា លោក ព្រាប កុល មិនធ្លាប់មានតួរនាទីនៅក្នុងរចនាសម្ព័ន្ធ នៃគណៈគ្រប់គ្រង ឬក្រុមប្រឹក្សាភិបាលនៃស្ថាប័ន CiC […]

ជាថ្មីម្តងទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា នៅលើទឹកដីកម្ពុជាគ្មានមូលដ្ឋានកងទ័ពបរទេសឡើយ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា ការអភិវឌ្ឍផែកងទ័ពសមុទ្ររាម និងប្រភេទទ័ពផ្សេងទៀត គឺដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់កម្ពុជា ហើយគ្មានចេតនាដើម្បីគំរាមកំហែង ឬបង្កើតសង្គ្រាមជាមួយអ្នកណានោះទេ

អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ប្តេជ្ញាបន្តគាំទ្រកម្ពុជាចំពោះការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបជាមួយ ឯកឧត្តមបណ្ឌិត Kunihiko Hirabayshi អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ដើម្បីពិភាក្សាអំពីការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងជំរុញភាពជាដៃគូរវាងផ្នែកសាធារណៈ និងឯកជនក្នុងវិស័យទេសចរណ៍។ ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការបានបញ្ជាក់ពីការប្តេជ្ញាបន្តគាំទ្រយ៉ាងមុតមាំដល់កម្ពុជាចំពោះការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ដល់អ្នកបម្រើការក្នុងវិស័យទេសចរណ៍ និងធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាពដល់ការអភិវឌ្ឍវិស័យទេសចរណ៍ថែមមួយកម្រិតទៀត។ សូមជម្រាបថា ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជាចូលរួមវេទិកាទេសចរណ៍អាស៊ាន ២០២៤ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ […]

សម្ដេចតេជោ ហ៊ុន សែន កែសម្រួល ផ្ទេរ និងចាត់តាំងថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ដកំពង់ធំ

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសេចក្ដីសម្រេច ស្ដីពី ការកែសម្រួល ផ្ទេរ និងចាត់តាំង ថ្នាក់ដឹកនាំក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្ដកំពង់ធំ ដោយចាត់តាំង លោក ជា ចាន់តូ ជាប្រធានកិត្ដិយស នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ដកំពង់ធំ និងលោក វង្សី វិស្សុត ផ្ទេរពីប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង មកជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ធំ

រដ្ឋមន្ត្រីក្រសួងការងារជំរុញក្រុមហ៊ុនចិនជួយពង្រឹងសមត្ថភាពនៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤ បានជំរុញឱ្យក្រុមហ៊ុន Hunan Construction Investment Group បង្កើតកិច្ចសហប្រតិបត្តិការ និងការគាំទ្រការបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពជំនាញបច្ចេកទេសលើវិស័យសំណង់ និងវិស័យគ្រឿងយន្តនៅកម្ពុជា

«លាហើយប្លាស្ទិក» មានប្រជាពលរដ្ឋចូលរួមជាង ៤លាននាក់ហើយ

គិតចាប់ពីថ្ងៃទី០១ កញ្ញា ឆ្នាំ២០២៣ រហូតដល់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ យុទ្ធនាការនេះមានអ្នកចូលរួម ដោយផ្ទាល់សរុបចំនួនជាង៤លាន៣សែននាក់ ក្នុងនោះរួមមាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស កម្មករកម្មការនី និងអ្នកចូលរួមផ្សេងៗទៀត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ថ្លែងក្នុងពិធីប្រកាស និងបើកកិច្ចប្រជុំលើកដំបូង របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃពុធទី២៤ ខែមករា ឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត […]

សម្តេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម

នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ […]

កេរ្តិ៍ឈ្មោះកំពុងល្បីល្បាញ កញ្ញា កុយ អេណា សុខចិត្តបោះចោលលុយរាប់ម៉ឺនដុល្លារ ចេញទៅប្រទេស ញូវហ្សេឡែន 

នៅសល់តែប៉ុន្មានថ្ងៃទៀតកញ្ញា កុយ អេណា Miss Grand Cambodia 2023 លំដាប់រងទី ១ នឹងចេញទៅប្រទេស ញូវហ្សេឡែន ដើម្បីតាមរកក្តីស្រមៃខ្លួន ដោយសុខចិត្តបោះបង់ប្រាក់រាប់ម៉ឺនដុល្លារចោល

អបអរសាទរបទ« Call Me PaPa » មានអ្នកចូលទស្សនាលើបណ្តាញសង្គម Tik Tok រហូតដល់ទៅ 1400លានដងនៅជុំវិញពិភពលោក!

អបអរសាទរបទចម្រៀង « Call Me PaPa » របស់កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត មិនត្រឹមតែល្បីល្បាញនៅក្នុងប្រទេសប៉ុណ្ណោះទេ ពេលនេះបទចម្រៀង « Call Me PaPa » បានល្បីល្បាញជុំវិញពិភពលោក ជាក់ស្តែងនៅលើបណ្តាញសង្គម Tik Tok មានអ្នកចូលទស្សនារហូតដល់ទៅ 1400លានដងនៅជុំវិញពិភពលោក