បន្ទាប់ពីឃើញវត្តមានតារាចម្រៀង ពូ និង កញ្ញា ហ៊ិន លីដា ចេញបទចម្រៀងរួមគ្នាជាបន្តបន្ទាប់ ស្រាប់តែថ្មីៗនេះ បែកធ្លាយថា តារាចម្រៀងទាំងពីរដួងនេះ កំពុងបង្កាត់ភ្លើងស្នេហ៍ក្នុងទ្រនុំតែមួយ សូម្បីតែតារាចម្រៀងរួមក្រុមក៏មានការភ្ញាក់ផ្អើលចំពោះរឿងនេះផងដែរ ក្រោយពីឃើញអ្នកទាំងពីរមានការស្និទ្ធស្នាលនិងគ្នា ខុសប្រក្រតី
Archives
សម្តេចធិបតី ហ៊ុន ម៉ាណែត ចារ «ឯកភាព» ឲ្យក្រសួង ៥ទៀត ប្រឡងជ្រើសរើសមន្ត្រីថ្មី
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា សម្តេចបានចារឯកភាពឲ្យក្រសួងចំនួន ៥ ប្រឡងជ្រើសរើសមន្ត្រី ដើម្បីពង្រឹងស្ថាប័ន។ ការជ្រើសរើសមន្ត្រីក្នុងឆ្នាំ២០២៣កន្លងទៅ ដែលសម្តេចថា មាន ៦ស្ថាប័ន ក្នុងនោះ ក្រសួងកសិកម្មបានប្រឡងរួចហើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងចំណោមវិធានការ៥ វិធានគន្លឹះទីមួយគឺការកំណែទម្រង់ និងបង្កើនប្រសិទ្ធភាពរដ្ឋបាលសាធារណៈ ក្នុងនោះមានការប្រឡងជ្រើសរើសមន្ត្រីថ្មីដែលបានអនុវត្តរួចហើយជាមួយក្រសួងកសិកម្មលើកទីមួយចំនួន ២៥០នាក់។ សម្តេចបន្តថា៖ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វប្បធម៌កំណែទម្រង់ការប្រឡងបាក់ឌុប ជាបទពិសោធន៍ដ៏ល្អមួយសម្រាប់យកមកអនុវត្តនៅក្នុងសង្គម
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងថា ទស្សនៈ វប្បធម៌ និងមូលដ្ឋាននៃភាពជោគជ័យ ការប្រឡងបាក់ឌុបនាពេលកន្លងមកនេះ គឺជាបទពិសោធន៍ដ៏ល្អមួយសម្រាប់ការយកមកអនុវត្តនៅក្នុងសង្គម ពីព្រោះការប្រឡងបានដំណើរការទៅដោយតម្លាភាព ប្រសិទ្ធភាព យុត្តិធម៌ និងគុណាធិបតេយ្យ ដែលស្ថាប័នផ្សេងៗគួរយកធ្វើជាគំរូ។ សម្តេចធិបតីមានប្រសាសន៍ថា ពិតណាស់កំណែទម្រង់នៃការប្រឡងបាក់ឌុបនេះ មិនងាយស្រួលទេ ការផ្លាស់ប្តូរផ្នត់គំនិតសង្គម ឪពុកម្តាយ សិស្ស តាំងពីឆ្នាំ២០១៤បានគឺពិបាកណាស់ មិនស្រួលដូចឥលូវទេ។ សូម្បីនៅឆ្នាំ២០១៥ ២០១៦ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល មិនទម្លាក់ដៃក្នុងការប្រឹងប្រែងជួយប្រជាពលរដ្ឋនោះឡើយ
រាជរដ្ឋាភិបាល កើតពីគណបក្សប្រជាជនកម្ពុជា មិនទម្លាក់ដៃក្នុងការប្រឹងប្រែងជួយប្រជាពលរដ្ឋ ដែលបោះឆ្នោតគាំទ្រនោះឡើយ។ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តប្រឹងប្រែងធ្វើឱ្យជាតិ និងជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរពីមួយឆ្នាំ ទៅមួយឆ្នាំ តបនឹងការទុកចិត្ត និងគាំទ្ររបស់ប្រជាពលរដ្ឋ។ នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីដាក់សម្ពោធជាផ្លូវការ ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួន ១១ ០០០នាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នាថ្ងៃទី៨ ខែមករា […]
នាយករដ្ឋមន្ត្រី ដាក់ចេញការងារអាទិភាព ៤ចំណុចទៀត សម្រាប់ក្រសួងការងារអនុវត្តរយៈពេល ២ឆ្នាំខាងមុខ
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានប្រកាសដាក់ចេញនូវទិសដៅការងារអាទិភាព ចំនួន ៤ ចំណុចបន្ថែមទៀត សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: អនុវត្តក្នុងរយៈពេល ២ ឆ្នាំខាងមុខ ជាអាទិ៍៖ ទី១. សិក្សាលទ្ធភាពដើម្បីបង្កើតទារកដ្ឋាន និងមតេ្តយ្យសហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ-សហគ្រាស ដោយមានការចូលរួមទ្រទ្រង់ពីនិយោជក និងភាគីពាក់ព័ន្ធនានា ព្រមទាំងគិតគូរអំពីយន្តការនៃការកសាង, ការគ្រប់គ្រង, ការធានាគុណភាព និងការរក្សានិរន្តរភាពនៃទារកដ្ឋាន និងមត្តេយ្យសហគមន៍ទាំងអស់នោះ ដើម្បីឱ្យបងប្អូនកម្មករ-និយោជិតរបស់យើងដែលមានកូនតូចៗ ជាពិសេសរយៈពេល ៣ […]
សម្ពោធជាផ្លូវការ៖ បុស្បុករូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេចតេជោ ហ៊ុន សែន កាលនៅកុមារភាព
«បុស្បុករូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេចតេជោ ហ៊ុន សែន កាលនៅកុមារភាព» នៅស្ពានពាមទេរ ក្នុងភូមិតាលុះ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានសម្ពោធក្រោមវត្តមានឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈតំណាងដ៏ខ្ពង់ខ្ពស់សម្តេធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤។ ឯកឧត្តម ហ៊ុន ម៉ានី […]
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីមូលហេតុអ្វី បានកម្ពុជាមិនពឹងអង្គការសហប្រជាជាតិក្នុងសម័យរំដោះប្រជាពលរដ្ឋពីរបប ប៉ុល ពត បែរជាមកពឹងវៀតណាម
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួប សំណេះសំណាលជាមួយកម្មករនិយោជិតជាង ១ម៉ឺននាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានឆ្លើយតបនឹងការចោទប្រកាន់ថា ក្នុងសម័យរំដោះប្រជាពលរដ្ឋពីរបបប្រល័យពូជសាន៍នាឆ្នាំ១៩៧៩ ហេតុអ្វីកម្ពុជាមិនពឹងអង្គការសហប្រជាជាតិ(UN) បែរជាទៅពឹងវៀតណាម
The Cambodia Daily និងមន្រ្តីសង្គមស៊ីវិល រួមគ្នាផ្សព្វផ្សាយព័ត៌មានមួលបង្កាច់ និងបំភ្លៃការពិតករណីលោក នី ណាក់
សារព័ត៌មានអត់ច្បាប់ The Cambodia Daily និងមន្រ្តីសង្គមស៊ីវិលនៅកម្ពុជា បានរួមដៃសហការគ្នាផ្សព្វផ្សាយព័ត៌មានមួលបង្កាច់ និងបំភ្លៃការពិតជុំវិញការអនុវត្តច្បាប់ទៅលើលោក នី ណាក់
កម្ពុជាសម្រេចនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅក្រៅមានទឹកប្រាក់៨៣៧លានដុល្លារអាមេរិកក្នុងឆ្នំា២០២៣
នៅឆ្នាំ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅទីផ្សារអន្តរជាតិប្រមាណ៦៥ម៉ឺន៦ពាន់តោន បើគិតជាទឹកប្រាក់មានប្រមាណ ៨៣៧លានដុល្លារអាមេរិកថយចុះ១៦,៩% បើប្រៀបធៀបឆ្នាំមុន
កម្ពុជាប្រមូលចំណូលពីវិស័យរ៉ែបាន៥០ លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣
ក្នុងឆ្នំា២០២៣នេះ ក្រសួងរ៉ែ និងថាមពលបានបង្ហាញថា កម្ពុជាប្រមូលចំណូលមិនមែនសារពើពន្ធរពីវិស័យរ៉ែ ក្នុងបំណាច់ឆ្នាំ ២០២៣ ទទួលបានប្រមាណ ៥០ លានដុល្លារអាមេរិ ខណៈប្រតិបត្តិការរ៉ែសំណង់ រ៉ែមាស និងរ៉ែឧស្សាហកម្មផ្សេងៗកំពុងកើតឡើង

