បុរី ឡេង ណាវ៉ាត្រា 6អា បានបង្ហាញលទ្ធផលនៃការខិតខំប្រឹងប្រែងដោះស្រាយជូនអតិថិជន ក្រោមការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងស្ថាប័នពាក់ព័ន្ធ ក្នុងស្ថានភាពសេដ្ឋកិច្ចពិតជាមានការលំបាកខ្លាំង បន្ទាប់ពីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃវិបត្តិសេដ្ឋកិច្ចពិភពលោក និងសង្រ្គាម។
បើតាមបញ្ជាក់នៅថ្ងៃទី១០ ខែមករានេះ បុរី ឡេង ណាវ៉ាត្រា បានបន្តសកម្មភាពនៃការសាងសង់ និងអតិថិជនមួយចំនួនក៏បានអញ្ជើញមកទទួលការសម្របសម្រួលដោះស្រាយជាបន្តបន្ទាប់។ បុរីក៏សូមគោរពអរគុណពុកម៉ែបងប្អូនដោយក្ដីអនុគ្រោះ និងយោគយល់ក្នុងកាលៈទេសៈដ៏លំបាកនេះ។
យោងលើកំណត់ហេតុប្រជុំ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ហើយមកដល់ពេលនេះក្រុមហ៊ុនបានខិតខំប្រឹងប្រែងដោះស្រាយបានលទ្ធផលដូចខាងក្រោម៖
– ចំណុចទី១. ទីតាំងដីឡូតិ៍ 87 ក្រុមហ៊ុនបានរៀបចំប្រព័ន្ធទឹក-ភ្លើងបន្ថែមរួចរាល់ ដូចនេះអតិថិជនអាចប្រើប្រាស់បានទាំងស្នាក់នៅ និងការសាងសង់ផ្សេងៗ ។
– ចំណុចទី២. គម្រោងដីឡូតិ៍ជ្រែ100 បច្ចុប្បន្នមិនទាន់បានចាក់ដីបន្ថែមទេ ដោយក្រុមហ៊ុនកំពុងចាក់នៅប្លុក C បំពេញបន្តិចសិន។ ដោយឡែកអតិថិជនទិញផ្ទះ ក្រុមហ៊ុនកំពុងដោះស្រាយ ពួកគាត់ភាគច្រើនសុំប្ដូរទីតាំង គម្រោងបុរី៦អា បច្ចុប្បន្នផ្ទះនៅសល់ចំនួនតែ៤៦ ប៉ុណ្ណោះ ។
– ចំណុចទី៣. ការចាក់ដីនៅប្លុក C គឺកំពុងចាក់រាល់ថ្ងៃ បច្ចុប្បន្នកើនបាន85% និងនៅលស់តែ 15% ប៉ុណ្ណោះចំពោះទីតាំងដែលត្រូវចាក់ ហើយបន្ទាប់ពីពេញកូដរួចក្រុមការងារ និងគូសឡូតិ៍ដែលសល់នៅប្លុក E1 ដើម្បីលើកអតិថិជនប្លុក RA មកទីតាំងនេះដែរ។
– ចំណុចទី៤. ប្លុកវីឡាថៃ 87 គឺបានរួចរាល់ការងារឆ្អឹងទាំងស្រុង 90% ហើយប្លុកនេះ គឺបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ-ប្រព័ន្ធលូ ។ ការដំណើរការសាងសង់បន្ត គឺត្រៀមនឹងចូលឆាប់ៗនេះ។
– ចំណុចទី៥. អតិថិជនបង់រំលោះ ស្នើសុំផ្អាកការបង់ប្រាក់ ក្រុមហ៊ុនបានយល់ពីការលំបាករបស់អតិថិជន ដូច្នេះក្រុមហ៊ុននឹងពិនិត្យលើភាពជាក់ស្ដែងជូន។ ហើយក្រុមហ៊ុនបច្ចុប្បន្នក៏មានការលំបាកដូចគ្នា ដូចនេះស្នើសូមឲ្យអតិថិជនដែលមានលទ្ធភាពមេត្តាបង់ប្រាក់បន្តចំពោះទីតាំងដែលបានសាងសង់។
– ចំណុចទី៦. អតិថិជននៅប្លុកវីឡា ៥៣៣ ក្រុមហ៊ុនកំពុងខិតខំប្រឹងប្រែងស្វះស្វែងរកកញ្ចក់ហិរញ្ញវត្ថុ ដើម្បីត្រៀមក្នុងដំណើរការសាងសង់ឆាប់ៗនេះ។
សម្រាប់ជំហររបស់បុរី គឺឈរលើគោលការណ៍សង់បញ្ចប់ជូនពុកម៉ែបងប្អូន 100% ។ បុរីឡេង ណាវ៉ាត្រា មានផ្ទះសង់ហើយខ្លះសម្រាប់ជជែកដោះស្រាយដោះដូរយើងគណនាថែមថយតាមតម្លៃជាក់ស្ដែង បុរីឡេង ណាវ៉ាត្រា ក៏មានជាជម្រើសជជែកជូនពុកម៉ែដោយឈរលើគោលការណ៍មិនឲ្យខាតបង់នៅអត្ថប្រយោជន៍ពុកម៉ែបងប្អូនឡើយ។
1-សម្រាប់អតិថិជន ប្លុក វីឡា B 533
=> អតិថិជន បញ្ចប់ការសាងសង់ដោយខ្លួន គឺសម្របសម្រួលបានដី 2ឡូតិ៍ ទំហំ 10x 17ម ក្នុង1ឡូតិ៍ ( គឺ 6អា 1ឡូតិ៍ និងព្រះប្រសប់ 1ឡូតិ៍ ) ។
=> អតិថិជនដោះស្រាយបញ្ចប់ដោះដូរ គឺសម្របសម្រួលបានដី 4ឡូតិ៍ ទំហំ 10×17ម ក្នុង1ឡូតិ៍ ( គឺ 6អា 2ឡូតិ៍ និងព្រះប្រសប់ 2ឡូតិ៍ ) ។
2-សម្រាប់អតិថិជនប្លុក B ប្រភេទផ្ទះ E0-E1
=> អតិថិជនសាងសង់បញ្ចប់ខ្លួនឯង គឺសម្របសម្រួលទទួលបានដី 2ឡូតិ៍ ទំហំ 4.1 x18ម ដីនៅ 6អា ។


