មាស សុខសោភា សារភាពធ្លាប់ចង់បញ្ចប់ជីវិតក្រោយបង់ខាតប្រាក់លើមុខជំនួញនិងចាញ់បោកគេ !

តារាចម្រៀង មាស សុខសោភា បានសារភាពថានាងធ្លាប់ចង់បញ្ចប់ជីវិតម្តងរួចមកហើយ ក្រោយពីខ្លួនជួបវិប្បត្តិផ្លូវចិត្តធ្ងន់ធ្ងរកាលពីប៉ុន្មានឆ្នាំមុន ក្រោយនពីជួបរឿងចាញ់បោកលុយកាក់ និងខាតបង់ប្រាក់អស់យ៉ាងច្រើនលើមុខជំនួញ និងតុងទីន ។  ខណៈពេលដែលតារាចម្រៀង មាស សុខសោភា កំពុងក្តៅស្លឹកត្រចៀករឿងគេចោទសតិមិគ្រប់យកលុយជាងកន្លះលានដុល្លារទៅចោលឥតប្រយោជន៍ សង់អាស្រមតាសក់សភ្នំត្បែង មាស សុខសោភា បានចេញមុខប្រកាសក្តែងៗថា នាងមិនមានលុយដល់ជាងកន្លះលានដុល្លារទៅធ្វើបុណ្យនោះទេ នាងមិនមែនជាអ្នកមាន ឬសេដ្ឋីដែលត្រូវចាយលុយបែបនោះឡើយ សូមមហាជនឈប់យល់ច្រឡំចំពោះនាងតទៅទៀត ។  ជាមួយនិងការប្រកាសបែបនេះ មាស សុខសោភា ក៏បានទម្លាយនូវអាថ៌កំបាំងរបស់ខ្លួនថា នាងធ្លាប់មានវិប្បត្តិធ្លូវចិត្តធ្ងន់ធ្ងរកាលពីប៉ុន្មានឆ្នាំមុន ហើយនាងក៏ធ្លាប់គិតថានឹងបញ្ចប់ជីវិតខ្លួនឯងដែរ តែសំណាងល្អនាងអាចរកឃើញអ្វីដែលជាខ្លួនឯង […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចង់ឃើញក្បាច់គុនបុរាណខ្មែរ ត្រូវបានយកទៅបង្ហាត់បង្រៀន និងហ្វឹកហាត់នៅតាមបណ្តាប្រទេសនានាឱ្យកាន់តែច្រើនបន្ថែមទៀត

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូកីឡាគុនខ្មែរសហរដ្ឋអាមេរិក ដឹកនាំដោយ ឯកឧត្តម វ៉ា សុធា ប្រធានប្រតិភូនៃស្ថានីយទូរទស្សន៍ថោនចូលជួបសម្តែងការគួសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥, នៅវិមានសន្តិភាព។ ក្នុងឱកាសនេះជំនួប, ឯកឧត្តម វ៉ា សុធា ប្រធានប្រតិភូនៃស្ថានីយទូរទស្សន៍ថោនបានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាព ក្នុងការរៀបចំការប្រកួតប្រដាល់គុនខ្មែរ នៅស្ថានីយទូរទស្សន៍ថោន (TOWN) ដោយបានរៀបចំការប្រកួតពី […]

ធនាគារពិភពលោក បន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Mariam J. Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំកម្ពុជា, វៀតណាម និងឡាវ និង​សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥, នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, លោកស្រីនាយិកាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោកស្រី និងសហការី បានចូលជួបសម្ដែងការគួរសម […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងទ័ពជើងគោកកម្ពុជា និងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ទោ ង្វៀន ជឿងថាំង (Nguyen Truong Thang) មេបញ្ជាការបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, លោកឧត្តមសេនីយ៍ទោ ង្វៀន ជឿងថាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក […]

សម្តេច ឃួន សុដារី៖ វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកត្តាកំណត់ឧត្តមភាពនៃការប្រកួតប្រជែងរបស់កម្ពុជា

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានមានប្រសាសន៍លើកឡើងថា វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកត្តាឈ្នះ-ចាញ់ ដែលកំណត់ឧត្តមភាពនៃការប្រកួតប្រជែងរបស់កម្ពុជា និងការសម្រេចបាន នូវចក្ខុវិស័យ ប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងជាប្រទេស មានចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០។សម្តេចបានមានប្រសាសន៍លើកឡើងដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកវេទិកាផ្សព្វផ្សាយ ស្តីពី«វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ […]

ក្រុមការងារពិសេសចំពោះកិច្ច បើកកិច្ចប្រជុំដើម្បីស្រាវជ្រាវ ពិនិត្យ និងលើកសំណើផ្តល់គ្រឿងឥស្សរិយយសជូនមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ដែលបានបំពេញការងារលើសពីរយៈពេល១០ឆ្នាំ និងពុំធ្លាប់ទទួលបានគ្រឿងឥស្សរិយយស

នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្រ្តី មានរៀបចំកិច្ចប្រជុំរបស់ក្រុមការងារពិសេសចំពោះកិច្ចដើម្បីស្រាវជ្រាវ ពិនិត្យ និងលើកសំណើផ្តល់គ្រឿងឥស្សរិយយសជូនមន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីជាប់កិច្ចសន្យា ដែលបានបំពេញការងារលើសពីរយៈពេល១០ឆ្នាំ និងពុំធ្លាប់ទទួលបានគ្រឿងឥស្សរិយយស។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម អេង ទូច រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារពិសេសចំពោះកិច្ច ដោយមានការអញ្ជើញចូលរួមពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត លោក លោកស្រី ជាអនុប្រធាន និងលោក […]

សម្ដេចតេជោ ហ៊ុន សែន កំពុងមានទុក្ខធ្ងន់ពីរក្នុងពេលតែមួយ និងបានត្រៀមទទួលការឈឺចាប់នេះរួចហើយ

សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ កំពុងមានទុក្ខជាទម្ងន់ ខណៈពេលនេះភរិយារបស់សម្ដេច គឺសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវវះកាត់ និងម្ខាងបងប្រុសទីមួយរបស់សម្ដេច មិនអាចឆ្លងផុតពីការលាចាកលោកក្នុងពេលខ្លីខាងមុខនេះបានឡើយ»។ នេះបើតាមការអះអាងរបស់សម្ដេចតេជោនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកនេះ។ ខាងក្រោមនេះ ជាសំណេរទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន៖ «ពេលនេះ ខ្ញុំពិតជាកំពុងមានទុក្ខធ្ងន់ ម្ខាងភរិយាត្រូវវះកាត់។ បើទោះជាឆ្លងផុតដំណាក់ការគ្រោះថ្នាក់មកដល់សុវត្តិភាពហើយក៏ដោយ តែក្នុងឋានៈជាស្វាមីនៅតែមានកង្វល់ […]

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អះអាងថា រាជរដ្ឋាភិបាលកម្ពុជាបន្ដគន្លងដ៏ល្អប្រពៃរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការយកចិត្តទុកដាក់សាសនិកខ្មែរឥស្លាមតាំងពីចូលខែរ៉ាម៉ាឌន និងបញ្ចប់

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជានៅពេលបច្ចុប្បន្ន បានបន្ដអនុវត្តតាមគន្លងដ៏ល្អប្រពៃរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី ក្នុងការយកចិត្តទុកដាក់ដល់សាសនិកខ្មែរឥស្លាមនៅទូទាំងប្រទេស ក្នុងអំឡុងពេលចាប់ផ្ដើមចូលខែរ៉ាម៉ាឌន និងបញ្ចប់ខែម៉ារ៉ាឌន តាមរយៈការផ្ញើសារជូនពរសាសនិកឥស្លាមកម្ពុជា។ ក្នុងឱកាសអញ្ជើញជាអធិបតីពិសាអាហារស្រាយបួសជាមួយ​បងប្អូនខ្មែរ-ឥស្លាម ក្នុងខែរ៉ាម៉ាឌន នាល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការស្រាយបួសជាក្រឹត្យក្រមច្បាប់សាសនាឥស្លាម ដែលសាសនិកខ្មែរឥស្លាមទាំងនៅកម្ពុជា […]

មានពលរដ្ឋជិត៦០ម៉ឺននាក់ ក្នុងមូលដ្ឋានខេត្តស្វាយរៀង ទទួលបានការពិនិត្យព្យាបាលពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី

លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលស្វាយរៀង និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង បានថ្លែងថា មានពលរដ្ឋជិត ៦០ម៉ឺននាក់ក្នុងមូលដ្ឋាន ខេត្តស្វាយរៀង ទទួលបានការពិនិត្យព្យាបាលពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី គឺសរុបមានប្រជាពលរដ្ឋចូលរួមចំនួន ៥៨៤,៧៤៥នាក់ ក្នុងនោះស្ត្រីមានចំនួន ៣០៨,៣៤៥នាក់។ ការថ្លែងបែបនេះរបស់លោក បានធ្វើឡើងនាឱកាសដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី […]

លោក ខេម និង ស៊ុន ស្រីពេជ្រ ប៉ះគ្នាលើកដំបូងក្នុងការថតកម្រងចម្រៀង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី »

នេះជាលើកដំបូងហើយដែលតារាចម្រៀងលោក ខេម និង ស៊ុន ស្រីពេជ្រ បានប៉ះគ្នាក្នុងការថតកម្រចម្រៀង « កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » របស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បន្ទាប់ពីផលិតកម្មទទួលបានសិទ្ធពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការផលិតកម្រងចម្រៀងនេះឡើង ។  ក្នុងសន្នីសីទសារព័ត៌មានស្តីពីការទទួលសិទ្ធិពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត […]